ខ្សែភាពយន្តគ្រីស្ទាន «ដំណឹងល្អអំពីនគរព្រះបានមកដល់ភូមិរបស់យើងហើយ» (Trailer)
08-03-2026
យីលីនពិតជាជឿលើព្រះអម្ចាស់ប្រាកដមែន ហើយទន្ទឹងរង់ចាំឱ្យទ្រង់យាងត្រឡប់មកវិញ។ ចៃដន្យអ្វី នាងបានឃើញពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញ ហើយនាងបានស្ដាប់ការបំភ្លឺនៅក្នុងទីបន្ទាល់នេះ ដូច្នេះ នាងបានរៀបចំឱ្យអ្នកជឿជាច្រើននាក់ពីភូមិរបស់នាង មកចូលរួមស៊ើបសួរអំពីផ្លូវពិតនេះរួមគ្នា។ នាងពុំនឹកស្មានថា គ្រូគង្វាលរបស់ពួកគេនឹងចាប់ផ្ដើមផ្សាយសញ្ញាណសាសនា ដោយរំខាន និងរារាំងពួកគេមិនឱ្យស៊ើបសួររកផ្លូវពិតនេះសោះឡើយ។ ប៉ុន្តែ យីលីន និងអ្នកផ្សេងទៀត ពុំព្រមចុះញ៉មឡើយ ពួកគេនៅបន្តស្វែងរក និងស៊ើបសួរដដែល។ គ្រូគង្វាលបានដាក់សម្ពាធបន្ថែមដោយធ្វើទុក្ខបុកម្នេញពួកគេ ដោយញុះញង់ឱ្យមនុស្សគ្រប់គ្នានៅក្នុងភូមិឃាត់ឃាំង និងធ្នើទុក្ខបុកម្នេញពួកគេ ដោយថែមទាំងប្រើមធ្យោបាយគួរឱ្យស្អប់ខ្ពើម ដើម្បីរារាំងយីលីន និងអ្នកដទៃមិនឱ្យជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀតផង។ ស្ថិតក្រោមការធ្វើទុក្ខបុកម្នេញដ៏ខ្លាំងក្លាបែបនេះ តើយីលីននិងអ្នកផ្សេងទៀត នឹងធ្វើការសម្រេចចិត្តបែបណា?
យើងសង្ឃឹមថាបងប្អូនកំពុងទន្ទឹងរង់ចាំការចាក់ផ្សាយភាពយន្តដែលមានចំណងជើងថា៖ «ដំណឹងល្អអំពីនគរព្រះបានមកដល់ភូមិរបស់យើងហើយ»។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត