ទីបន្ទាល់ទាំងឡាយ នៃបទពិសោធន៍របស់គ្រីស្ទបរិស័ទ ភាគទី ៥៩ តើព្រះគម្ពីរទាំងមូលសុទ្ធតែជាការបណ្ដាលមកពីព្រះជាម្ចាស់ឬ?
02-11-2025
បុគ្គលនៅក្នុងរឿងនេះបានលះបង់ខ្លួនឯងយ៉ាងខ្នះខ្នែងចាប់តាំងពីបានជឿលើព្រះអម្ចាស់មក។ គាត់បានអានព្រះគម្ពីរជាញឹកញាប់ ហើយជឿជាក់ថា «ព្រះគម្ពីរទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ ហើយព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺមាននៅក្នុងនោះ។ បើពួកយើងជឿលើព្រះជាម្ចាស់ ពួកយើងមិនអាចចាកចេញពីព្រះគម្ពីរបានទេ។ ការធ្វើបែបនេះគឺជាសាសនាខុសឆ្គង»។ ប៉ុន្តែនៅពេលដែលគាត់បានឮពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ថាទ្រង់គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយថាព្រះជាម្ចាស់បានមានបន្ទូលនូវព្រះបន្ទូលថ្មីៗ គឺគាត់ពិបាកនឹងទទួលយកណាស់។ គាត់ជឿថាព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺលើសពីព្រះគម្ពីរ។ ក្រោយមក បន្ទាប់ពីគាត់បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារួចមក ទីបំផុតគាត់ក៏បានយល់ថា ព្រះគម្ពីរមិនមែនទាំងស្រុងជាការបណ្ដាលមកពីព្រះជាម្ចាស់ទេ ហើយលើសពីនេះទៅទៀត ព្រះគម្ពីរមិនមានជីវិតអស់កល្បជានិច្ចទេ ហើយថាមានតែតាមរយៈការដើរតាមព្រះគ្រីស្ទនៃគ្រាចុងក្រោយប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចទទួលបានសេចក្តីពិត និងជីវិត។ បន្ទាប់ពីបានស្វែងយល់មួយរយៈពេល គាត់ក៏បានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងគ្រាចុងក្រោយដោយរីករាយ ហើយបានទទួលស្វាគមន៍ព្រះអម្ចាស់។
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត