ខ្សែភាពយន្តគ្រីស្ទាន «ការគោះទ្វារ» (Trailer)

23-05-2022

កាល​ពី​ពីរ​ពាន់​ឆ្នាំ​មុន ព្រះ​អម្ចាស់​យេស៊ូវ​បាន​ទាយ​ទុកមក​ថា​៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ​ ២៥:៦)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ រយៈពេល​ពីរ​ពាន់​ឆ្នាំ​ចុងក្រោយ​នេះ​ អ្នកជឿ​លើ​ព្រះ​អម្ចាស់​មាន​ការចាំ​យាម​ និង​ទន្ទឹង​រង់​ចាំ​ការ​គោះ​ទ្វារ​របស់​ព្រះ​អម្ចាស់​ ដូច្នេះ​តើ​ទ្រង់​នឹង​គោះ​ទ្វារ​របស់​មនុស្ស​ដោយ​បែប​ណា​នៅ​ពេល​ទ្រង់​យាង​មក​?​ នៅ​គ្រា​ចុងក្រោយ​ មនុស្សខ្លះ​បាន​ធ្វើ​បន្ទាល់​ថា​ ព្រះអម្ចាស់​យេស៊ូវ​បាន​យាង​មកវិញ​ ដែល​ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយ​ថា​ទ្រង់​កំពុង​បំពេញ​កិច្ច​ការ​នៃ​ការ​ជំនុំ​ជំ្រះ​នៅ​គ្រា​ចុងក្រោយ​។​ ដំណឹ​ង​នេះ​ ​បាន​ធ្វើឱ្យ​រង្គើ​ដល់​ពិភព​សាសនា​ទាំង​មូល​។​ លោកស្រី យ៉ាង ​អាគ័ង​ ដែល​ជា​តួឯក​ក្នុង​ខ្សែ​ភាព​យន្ត​នេះ​ ​បាន​ជឿ​លើ​ព្រះ​ជា​ម្ចាស់​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ និង​តែង​តែ​បាន​ចូល​រួម​យ៉ាង​ក្លៀវក្លា​នៅ​ក្នុង​កិច្ចការ​នៃ​ការ​បង្រៀន​ព្រះគម្ពីរ​ ដោយ​ទន្ទឹង​រង់ចាំទទួល​ការ​យាង​ត្រឡប់​មកវិញ​របស់​ព្រះ​អម្ចាស់​។​ ថ្ងៃ​មួយ​ មនុស្ស​ពីរ​នាក់​មក​គោះ​ទ្វារ​ផ្ទះ​គាត់​ ប្រាប់​លោក​ស្រី យ៉ាង​ អាគ័ង​ និង​ស្វាមី​របស់​គាត់​ថា​ ព្រះ​អម្ចាស់​យេស៊ូវ​បា​ន​យាង​ត្រឡប់​មកវិញ​ហើយ និង​បាន​ចែក​រំលែក​ព្រះ​បន្ទូល​របស់ព្រះដ៏មានគ្រប់ព្រះចេស្ដា​ជា​មួយ​ពួកគាត់​។​ ពួកគាត់​ពិត​ជា​ឆេះ​ឆួល​ដោយ​ព្រះ​បន្ទូល​របស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែ​ដោយសារ​លោក​ស្រី យ៉ាង ​អាគ័ង ​បាន​ជាប់​ជំពាក់​ដោយ​ការ​កុហក ការ​បោក​បញ្ឆោត​ និង​ការ​រឹតត្បិត​ពី​គ្រូគង្វាល​និង​ពួកចាស់ទុំ​ គាត់​បាន​បណ្ដេញ​ស្មរបន្ទាល់​របស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា​ចេញ​ពី​ផ្ទះ​គាត់​។​ បន្ទាប់​ពី​នោះ​មក​ ស្មរបន្ទាល់​គោះ​ទ្វារ​ផ្ទះ​គាត់​ជា​ច្រើន​ដង​ និង​អាន​ព្រះ​បន្ទូល​របស់ព្រះដ៏មានគ្រប់ព្រះចេស្ដា​ដល់​លោកស្រី យ៉ាង ​អាគ័ង​ ដោយ​ធ្វើបន្ទាល់​អំពី​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​នៅ​គ្រា​ចុងក្រោយ​។​ ក្នុង​អំឡុង​ពេល​នោះ គ្រូគង្វាល​បាន​បង្អាក់​និង​ឃាត់​លោកស្រី យ៉ាង​ អាគ័ង​ ​ម្ដងហើយ​ម្ដង​ទៀត​ ហើយ​គាត់នៅ​បន្ត​ដោយ​មិន​ព្រម​លះ​បង់​ឡើយ​។​ ក៏​ប៉ុន្តែ​ តាម​រយៈ​ការ​ស្ដាប់​ព្រះ​បន្ទូល​របស់ព្រះដ៏មានគ្រប់ព្រះចេស្ដា លោកស្រី យ៉ាង​អាគ័ង​ បាន​យល់​អំពី​សេចក្ដី​ពិត​ និង​មាន​ការ​យល់ដឹងអំពី​ពាក្យចចាម​អារាម​ និង​ការ​កុហក​ដែល​ឃោសនា​ដោយ​គ្រូគង្វាល​និង​ពួកចាស់​ទុំ​។​ ចុងក្រោយ​ គាត់​ក៏យល់​ថា​តើ​ព្រះ​ជា​ម្ចាស់​គោះ​ទ្វារ​របស់​មនុស្ស​ដោយ​បែប​ណា​ក្នុង​ពេល​ទ្រង់​យាង​ត្រឡប់​មក​វិញ​នៅ​គ្រា​ចុងក្រោយ​ ហើយ​ថា​តើយើង​ត្រូវ​ទទួល​ទ្រង់​ដូចម្ដេច​។​ នៅ​ពេល​ពពក​ខ្មៅ​រសាត់​បាត់​ទៅ​ លោក​ស្រី យ៉ាង​អាគ័ង​ ក៏​បាន​ស្ដាប់ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ជា​ម្ចាស់ ​និង​ទទួល​ស្គាល់​ថា​ ព្រះដ៏មានគ្រប់ព្រះចេស្ដា​ពិត​ជា​ព្រះ​អម្ចាស់​យេស៊ូវ​ដែល​បាន​យាង​ត្រឡប់​មកវិញ​មែន​!​

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល