ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៣៦

16-05-2021

ឥរិយាបថ និងការអនុវត្តដ៏ត្រឹមត្រូវសម្រាប់មនុស្សដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

តើមនុស្សសព្វថ្ងៃគួរតែមានឥរិយាបថអ្វីខ្លះ ដើម្បីដឹង និងគោរពចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស? នេះជាបញ្ហាដ៏ពិតមួយដែលមនុស្សគ្រប់រូបមាន។ នៅពេលដែលប្រឈមជាមួយបញ្ហាដ៏ពិតនៃជីវិតនេះ តើអ្នកគួរតែមានចំណេះដឹង និងការយល់ដឹងយ៉ាងដូចម្ដេចអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់? នៅពេលដែលអ្នកជួបបញ្ហាទាំងនេះ ហើយមិនដឹងពីរបៀបត្រូវស្វែងយល់ ដោះស្រាយ និងដកពិសោធន៍នូវការទាំងនេះ តើអ្នកគួរតែមានឥរិយាបថអ្វីខ្លះ ដើម្បីបង្ហាញពីចេតនារបស់អ្នកក្នុងការចុះចូល បំណងរបស់អ្នកក្នុងការចុះចូល និងភាពជាក់ស្ដែងនៃការចុះចូលរបស់អ្នកចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់? ជាដំបូង អ្នកត្រូវតែរៀនចេះរង់ចាំ បន្ទាប់មក អ្នកត្រូវរៀនស្វែងរក ហើយបន្ទាប់មកទៀត អ្នកត្រូវរៀនចុះចូល។ «ការរង់ចាំ» មានន័យថា រង់ចាំពេលកំណត់របស់ព្រះជាម្ចាស់ រង់ចាំមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលទ្រង់បានរៀបចំទុកសម្រាប់អ្នក រង់ចាំព្រះហឫទ័យរបស់ទ្រង់បើកសម្ដែងបន្ដិចម្ដងៗដល់អ្នក។ «ការស្វែងរក» មានន័យថាជាការសង្កេត និងការយល់ដឹងអំពីគោលបំណងដ៏ហ្មត់ចត់របស់ព្រះជាម្ចាស់សម្រាប់អ្នក តាមរយៈមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលទ្រង់បានគូសវាស ការយល់ដឹងអំពីសេចក្តីពិតតាមរយៈការទាំងនេះ ការយល់ដឹងអំពីអ្វីដែលមនុស្សត្រូវសម្រេច និងផ្លូវដែលគេត្រូវប្រកាន់ខ្ជាប់ ការយល់ដឹងអំពីលទ្ធផលដែលព្រះជាម្ចាស់ចង់សម្រេចនៅក្នុងមនុស្ស និងសមិទ្ធិផលអ្វីខ្លះដែលទ្រង់ចង់សម្រេចបាននៅក្នុងពួកគេ។ ចំណែកឯ «ការចុះចូល» វិញ សំដៅទៅលើការទទួលយកមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលព្រះជាម្ចាស់បានចាត់ចែង ទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ហើយតាមរយៈការទាំងនេះ អ្នកចាប់ផ្ដើមដឹងអំពីរបៀបដែលព្រះអាទិករបញ្ជាជោគវាសនារបស់មនុស្ស របៀបដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាមួយព្រះជន្មរបស់ទ្រង់ និងរបៀបដែលទ្រង់សម្រេចសេចក្តីពិតនៅខាងក្នុងមនុស្ស។ របស់សព្វសារពើដែលស្ថិតនៅក្រោមការរៀបចំ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់តាមច្បាប់ធម្មជាតិ ហើយប្រសិនបើអ្នកតាំងចិត្តអនុញ្ញាតឲ្យព្រះជាម្ចាស់រៀបចំ និងបញ្ជាអ្វីៗទាំងអស់សម្រាប់អ្នក នោះអ្នកគួរតែរៀនរង់ចាំ អ្នកគួរតែរៀនស្វែងរក ហើយអ្នកគួរតែរៀនចុះចូល។ នេះគឺជាឥរិយាបថមួយដែលមនុស្សគ្រប់គ្នាដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវតែមាន ដ្បិតនេះជាគុណសម្បត្តិមូលដ្ឋានដែលត្រូវតែមាន សម្រាប់មនុស្សគ្រប់គ្នាដែលចង់ទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ដើម្បីមានឥរិយាបថបែបនេះ ដើម្បីមានគុណសម្បត្តិបែបនេះ អ្នកត្រូវតែខំប្រឹងកាន់តែខ្លាំងឡើង។ នេះជាផ្លូវតែមួយគត់ដែលអ្នកអាចចូលទៅក្នុងការពិតបាន។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

How to Submit to God’s Authority

I

How should humanity know and regard God’s authority, His sovereignty over human fate? This problem confronts all mankind. When facing problems in your life, how will you fathom and taste God’s authority and sovereignty? When you cannot understand, when you face the problems of your life, what attitude should you assume to demonstrate your will and desire to obey God’s sovereign plan?

II

You should wait on God’s timing, on people, events, and things arranged and planned by God. Bit by bit, God will show you His will. You should seek through people and things to see how God’s intentions are kind. You will understand His truth and the ways that you must keep. God will lay before your eyes the fruits He wants to achieve.

III

Submit and accept God’s sovereignty and all things that are set up by Him, to taste how your Maker directs your fate, supplies you with life, and fills you with truth. All things obey natural laws under God’s plan and sovereignty. If you determine to let God lead, arrange and direct everything for you, you must wait, seek, and submit. This attitude is needed by all who bow before God. Those who toil to have this quality shall reach true reality.

from Follow the Lamb and Sing New Songs

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល