វីដេអូអំពីការធ្វើបន្ទាល់ដំណឹងល្អ | ខ្ញុំបានរកឃើញផ្លូវចូល ទៅក្នុងនគរស្ថានសួគ៌ហើយ

21-11-2021

តួអង្គសំខាន់ម្នាក់នេះ បានដើរតាមឪពុកម្ដាយរបស់នាង ក្នុងជំនឿគ្រីស្ទបរិស័ទរបស់ពួកគាត់ តាំងតែពីនាងនៅតូច ហើយនាង និងស្វាមីរបស់នាង ក៏ចាប់ផ្ដើមធ្វើការនៅក្នុងក្រុមជំនុំជាមួយគ្នា បន្ទាប់ពីរៀបការរួច។ ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ នាងបានរកឃើញថា នាងតែងតែងអធិស្ឋានលន់តួដល់ព្រះអម្ចាស់ ប៉ុន្តែនាងមិនអាចបញ្ឈប់ខ្លួនឯងកុំឲ្យប្រព្រឹត្តបាបសោះ ហើយនាងក៏មិនអាចកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែរ។ នាងក៏គ្មានការអនុគ្រោះ ឬអត់ធ្មត់ជាមួយស្វាមីរបស់នាងដែឬ។ នាងក៏គិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា «ដូច្នេះ ចូរឲ្យឯងបានបរិសុទ្ធ ដ្បិតអញបរិសុទ្ធ» (លេវីវិន័យ ១១:៤៤)។ ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ ហើយមនុស្សណាដែលមិនបរិសុទ្ធ មិនអាចមើលឃើញព្រះអម្ចាស់ទេ ដូច្នេះនាងឆ្ងល់ថា៖ តើមនុស្សដែលរស់នៅក្នុងអំពើបាបដូចជានាង អាចចូលទៅក្នុងនគរស្ថានសួគ៌ដែរឬទេ? រឿងនេះឈឺចាប់ណាស់សម្រាប់នាង ហើយនាងអធិស្ឋានទៅព្រះអម្ចាស់គ្រប់ពេលវេលា។ តើចុងក្រោយនាងត្រូវបានដោះលែងពីការភ័ន្តច្រឡំនេះ ដោយរបៀបណា ហើយតើនាងរកឃើញផ្លូវទៅរក ការដែលត្រូវលាងសម្អាត និងចូលទៅក្នុងនគរស្ថានសួគ៌ ដោយរបៀបណា? ចូរយើងស្ដាប់រឿងរ៉ាវរបស់នាងជាមួយគ្នា។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ប្រភេទ​វីដេអូ​ផ្សេង​ទៀត​

អំណានចេញពី ភាគ១ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ការអានពី «ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់» អំណានចេញពី ភាគ៥ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ភាពយន្តដំណឹងល្អ មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿ វីដេអូពីការធ្វើបន្ទាល់អំពីជីវិតពួកជំនុំ ភាពយន្តទីបន្ទាល់អំពីបទពិសោធន៍ជីវិត ភាពយន្តអំពីការបៀតបៀនខាងសាសនា ការសម្តែងរបាំតាមតន្ត្រីចម្រៀងចម្រុះសំឡេង ឈុតវីដេអូចម្រៀង​ជា​ក្រុម ជីវិតពួកជំនុំ៖ ឈុតសម្ដែងចម្រុះ វីដេអូចម្រៀង​ វីដេអូទំនុក​តម្កើង​ ការបើកសម្ដែងពីសេចក្ដីពិត សម្រង់ឈុត​សំខាន់​ក្នុង​ភាព​យន្ត

Leave a Reply

ចែក​រំលែក

លុប​ចោល