ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | ការសរសើរតម្កើងព្រះដ៏មានគ្រប់ព្រះចេស្ដានឹងមិនចេះចប់ឡើយ | សំឡេងនៃការសរសើរ ២០២៦
19-01-2026
១
ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ
សម្ដែងចេញមកនូវសេចក្តីពិត ហើយលេចមកនៅទិសខាងកើតពោរពេញដោយសិរីល្អ។
យើងបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយត្រឡប់មកចំពោះទ្រង់វិញ។
យើងរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលរួមពិធីជប់លៀងមង្គលការបស់កូនចៀម។
បងប្អូនប្រុសអើយ! ចូរច្រៀងឡើង!
សរសើរតម្កើងព្រះជាម្ចាស់ដែលយាងមកក្នុងចំណោមមនុស្សជាតិ!
បងប្អូនស្រីអើយ! ចូរចេញមករាំ! ជីវិតនៅក្នុងនគរព្រះពិតជាអស្ចារ្យមែន!
អូ! ការបានរស់នៅក្នុងវត្តមានរបស់ព្រះជាម្ចាស់ពិតជាការទទួលបានពរមែន អឺ អើយ!
២
ការជំនុំជម្រះនៅគ្រាចុងក្រោយចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។
ការលាតត្រដាង និងការជំនុំជម្រះនៃព្រះបន្ទូលទ្រង់ធ្វើឱ្យយើងគ្មានកន្លែងលាក់ខ្លួនទាំងអាម៉ាស់។
ក្រោយទទួលរងការបន្សុទ្ធ និងការឈឺចាប់រាប់មិនអស់
និស្ស័យពុករលួយរបស់យើងត្រូវបានសម្អាត
យើងទទួលបានសេចក្តីពិត និងជីវិត ហើយពួកយើងពិតជាទទួលបានពរមែន។
បងប្អូនប្រុសអើយ! ចូរមកមើល! ពិធីជប់លៀងក្នុងនគរព្រះពិតជាបរិបូរណាស់!
បងប្អូនស្រីអើយ! ចូរមកស្ដាប់! ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសិទ្ធិអំណាច
ហើយបានយកឈ្នះដួងចិត្តមនុស្សរាប់លាននាក់ហើយ អឺ អើយ!
៣
ក្នុងការឆ្លងកាត់ការជំនុំជម្រះរបស់ព្រះជាម្ចាស់ យើងឃើញសេចក្តីសុចរិតរបស់ទ្រង់
យើងកោតខ្លាចព្រះជាម្ចាស់ ហើយចុះចូលនឹងការចាត់ចែងទាំងអស់របស់ទ្រង់។
យើងបោះបង់ការជាប់ជំពាក់នឹងលោកិយ ហើយលះបង់ខ្លួនដើម្បីព្រះជាម្ចាស់អស់ពីដួងចិត្ត
យើងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយគ្មានទុក្ខព្រួយ ឬការឈឺចាប់ឡើយ។
បងប្អូនប្រុសអើយ! ចូរចេញមក! ចូរយើងទាំងអស់គ្នាធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់!
បងប្អូនស្រីអើយ! កុំឈប់!
ចូរយើងថ្វាយដួងចិត្តដ៏ពិតរបស់យើង ដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់!
ចូរយើងបំពេញភារកិច្ចរបស់យើងឲ្យអស់ពីចិត្ត និងអស់ពីគំនិត អឺ អើយ!
៤
ព្រះជាម្ចាស់បានបង្កើតមនុស្សដែលមានជ័យជម្នះមួយក្រុមឡើង។
រាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់កំពុងផ្សព្វផ្សាយ និងធ្វើបន្ទាល់អំពីកិច្ចការទ្រង់។
ដំណឹងល្អអំពីនគរព្រះកំពុងផ្សព្វផ្សាយទៅគ្រប់ប្រទេសជុំវិញពិភពលោក។
យើងអបអរសាទរ និងសរសើរតម្កើងព្រះជាម្ចាស់ចំពោះព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់។
បងប្អូនប្រុសអើយ! ចូរច្រៀងបទចម្រៀងថ្មីៗ! សរសើរតម្កើងព្រះជាម្ចាស់ដែលទ្រង់បានទទួលសិរីល្អ!
បងប្អូនស្រីអើយ! ចូរចេញមករាំ! សរសើរតម្កើងការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់!
យើងនឹងមិនឈប់សរសើរតម្កើងព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ អឺ អើយ!
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត