អាថ៌កំបាំងនៅពីក្រោយគម្ពីរម៉ាថាយ ២៤:៣៦៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ»

08-09-2021

បាតុភូតចន្ទក្រហមទាំងបួនបានលេចឡើង ហើយគ្រោះមហន្តរាយដូចជារញ្ជួយដី គ្រោះទុរភិក្ស និងជំងឺរាតត្បាតកំពុងតែកើនឡើងយ៉ាងច្រើន។ ការថ្លែងទំនាយនៃការយាងត្រលប់របស់ព្រះអម្ចាស់ត្រូវបានចាក់បំពេញតាមលក្ខណៈរបស់វា ហើយក៏មានការធ្វើសក្ខីភាពយ៉ាងបើកចំហមួយចំនួនទៀតតាមប្រព័ន្ធអនឡាញដែលបង្ហាញថាព្រះអង្គបានយាងមកហើយ។ បងប្អូនប្រុសស្រីមួយចំនួនហាក់មានការងឿងឆ្ងល់ ដោយសារតែមានការកត់ត្រាទុកយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប» (ម៉ាថាយ ២៤:៣៦)។ តើពួកគេអាចដឹងថាព្រះអម្ចាស់បានយាងត្រលប់មកយ៉ាងដូចម្ដេច? តើទ្រង់ពិតជាបានយាងមកវិញមែនឬ? តើយើងគួរធ្វើអ្វីខ្លះដើម្បីស្វាគមន៍ទ្រង់? ចូរយើងប្រកបគ្នាដោយគិតដល់សំណួរនេះទាំងអស់គ្នា។

«ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ» តើពាក្យនេះមានន័យដូចម្ដេច?

បងប្អូនប្រុសស្រីមួយចំនួនជឿដោយផ្អែកលើខគម្ពីរនេះ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ» ថា នៅពេលព្រះអម្ចាស់ពិតជាយាងត្រលប់មកមែន នោះគ្មាននរណាម្នាក់ដឹងសោះឡើយ។ ហេតុនេះហើយទើបគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបង្ហាញនូវការជឿជាក់ ឬការគិតគូរដើម្បីប្រកាសពីមនុស្សដែលកំពុងផ្សាយដំណឹងនៃការយាងត្រលប់របស់ព្រះអម្ចាស់។ តើនេះពិតជាការយល់ដឹងត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវ? តើការជឿបែបនេះស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ដែរឬទេ? ព្រះអម្ចាស់យេស៊ូវធ្លាប់បានថ្លែងទំនាយថា «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ យើងអាចមើលឃើញនៅក្នុងប្រយោគនៃបទគម្ពីរនេះថា ក្រោយពេលព្រះអម្ចាស់យាងត្រលប់មកនៅគ្រាចុងក្រោយ នោះទ្រង់នឹងគោះទ្វាររបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ហើយទ្រង់នឹងឱ្យយើងចេញមកក្រៅមកស្វាគមន៍ទ្រង់តាមរយៈការស្រែកហៅរបស់មនុស្ស «កូនកម្លោះបានមកដល់ហើយ»។ ដោយសារតែមានមនុស្សជាច្រើនបានប្រាប់ដល់ពួកយើងពីដំណឹងនៃការយាងត្រលប់មករបស់ព្រះអម្ចាស់ ការនេះបង្ហាញថា ពេលដែលទ្រង់បានយាងមកដល់ នោះទ្រង់ប្រាកដជាអនុញ្ញាតឱ្យមនុស្សបានដឹង។ ប្រាកដណាស់ ការយល់ដឹងថា «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ» ដោយសារគ្មាននរណាម្នាក់បានសិក្សាពីការយាងត្រលប់មករបស់ព្រះអម្ចាស់ក្រោយពីវាកើតឡើង នោះគឺជាកំហុសទាំងស្រុង។

តើយើងគួរតែបកស្រាយសារនៃអត្ថបទគម្ពីរនេះបានយ៉ាងពិតប្រាកដដូចម្ដេចទៅ? យើងអាចផ្សារភ្ជាប់នូវខគម្ពីរនេះជាមួយគ្នា៖ «ចូររៀនពីប្រស្នានៃដើមល្វាចុះ នៅពេលមែកវាលូតមានស្លឹកលាស់ខ្ចី នោះអ្នកដឹងថារដូវក្តៅជិតមកដល់ហើយ។ ដូចគ្នាដែរ នៅពេលអ្នកឃើញថាហេតុការណ៍ទាំងអស់នេះកើតឡើង ចូរដឹងថាគ្រានោះជិតមកដល់ហើយ គួរតែដឹងថាបុត្រមនុស្សជិតបង្កើយហើយ ទ្រង់កំពុងនៅមាត់ទ្វារហើយ។ ខ្ញុំសូមប្រាប់អ្នកដោយប្រាកដថា ពេលមនុស្សជំនាន់នេះមិនទាន់អស់ជីវិតនៅឡើយ គឺការទាំងនេះនឹងត្រូវបានចាក់បំពេញ។ ស្ថានសួគ៌ និងផែនដីនឹងរលាយផុតទៅ តែបន្ទូលដែលខ្ញុំថ្លែងមិនរលាយទៅបាត់ទេ។ ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប» (ម៉ាថាយ ២៤:៣២-៣៦)។ «ចូរឲ្យអ្នកបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នកគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់» (ម៉ាថាយ ២៤:៤៤)។ ហើយគម្ពីរវិវរណៈ ៣:៣ ចែងថា «ដូច្នេះ បើអ្នកនឹងមិនចាំយាមទេ នោះខ្ញុំនឹងមកឯអ្នកដូចជាចោរ។ ហើយអ្នកនឹងមិនដឹងថាខ្ញុំនឹងមកនៅពេលណាឡើយ។» បទគម្ពីរនេះប្រើប្រាស់នូវប្រការជាច្រើនស្ដីពីការយាងត្រលប់មករបស់ព្រះអម្ចាស់ដើម្បីប្រាប់ដល់ពួកយើង។ បទគម្ពីរទាំងនេះរៀបរាប់ថា បុត្រមនុស្សក៏នឹងយាងមកដល់ ហើយ «ដូចជាចោរ។» តាមពិត «បុត្រមនុស្ស» សំដៅលើព្រះដែលបានចាប់កំណើតជាមនុស្ស។ ដួងវិញ្ញាណមិនអាចត្រូវបានហៅថាជាបុត្រមនុស្សឡើយ។ គឺមានតែបុគ្គលដូចជាព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ ដែលព្រះវិញ្ញាណរបស់ព្រះបានហ៊ុំព័ទ្ធលើសាច់ឈាម ទើបបានយាងមកក្នុងចំណោមមនុស្សដើម្បីធ្វើកិច្ចការសំខាន់ ដែលទ្រង់មាននូវលក្ខណៈជាមនុស្សសាមញ្ញ នោះទើបអាចត្រូវបានហៅថាជាបុត្រមនុស្ស។ «ដូចជាចោរ» មានន័យថា មកដោយស្ងាត់ស្ងៀម និងដោយអាថ៌កំបាំង។ ផ្អែកលើចំណុចនេះ វាជាភស្តុតាងបង្ហាញថា ការយាងត្រលប់មករបស់ព្រះអម្ចាស់ពាក់ព័ន្ធនឹងការយាងចុះមកជាសាច់ឈាមដោយអាថ៌កំបាំងក្នុងនាមជាបុត្រមនុស្ស។ ដោយដឹងថា ទ្រង់យាងចុះមកដោយអាថ៌កំបាំង នោះយើងនឹងមិនអាចទទួលទ្រង់ដោយងាយស្រួលឡើយ ដ្បិតនៅថ្ងៃនិងពេលកំណត់ដែលព្រះជាម្ចាស់បង្ហាញអង្គទ្រង់ជាសាច់ឈាមដែលបានយកកំណើតជាមនុស្សគឺគ្មាននរណាម្នាក់ដឹងឡើយ។ គឺថា «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ» មានន័យថា គ្មាននរណាម្នាក់ដឹងពីពេលវេលាជាក់លាក់នៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ឡើយ។ យ៉ាងណាក្ដី ក្រោយពីទ្រង់បានយាងមកដោយមានបន្ទូល និងបំពេញកិច្ចការ នោះប្រាកដណាស់ថានឹងមានមនុស្សមួយចំនួនបានដឹង ហើយពេលនេះហើយគឺជាពេលដែលយើងគួរភ្ញាក់ខ្លួនឡើង។ នៅពេលដែលយើងបានឮមនុស្សកំពុងផ្សាយដំណឹងល្អពីការយាងត្រលប់របស់ព្រះអម្ចាស់ នោះយើងគួរស្វែងរក និងពិនិត្យពិច័យមើល។ មានតែធ្វើបែបនេះទេ ទើបយើងអាចស្វាគមន៍ព្រះអម្ចាស់ និងរួមអាហារជាមួយទ្រង់បាន។ ទោះជាយ៉ាងណា នៅពេលនេះ យើងមិនត្រឹមតែមិនបានភ្ញាក់ខ្លួនទេ តែថែមទាំងមិនបានចេញទៅស្វែងរក ឬពិនិត្យពិច័យឡើយនៅពេលដែលយើងបានស្ដាប់ឮអ្នកដទៃផ្សាយពីដំណឹងនៃការយាងត្រលប់មករបស់ព្រះអម្ចាស់។ ដូចនេះ តើយើងមិនមែនកំពុងភាន់ច្រឡំនឹងបំណងព្រះហឫទ័យរបស់ទ្រង់ទេឬ? ចូរយើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនជាងនេះទៀត នោះយើងនឹងទទួលបានការយល់ដឹងពីបទគម្ពីរទាំងនេះ។

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានព្រះបន្ទូលថា៖ «នៅពេលថ្ងៃរះស្រាងៗ ទាំងមហាជនមិនបានដឹង ព្រះជាម្ចាស់បានយាងមកកាន់ផែនដី ហើយចាប់ផ្ដើមព្រះជន្មរបស់ទ្រង់នៅក្នុងសាច់ឈាម។ មនុស្សមិនបានដឹងអំពីការយាងមកនៅលើកនេះឡើយ។ ប្រហែល ពួកគេគ្រប់គ្នាកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់។ ប្រហែលមនុស្សជាច្រើនដែលភ្ញាក់ដឹងខ្លួននោះកំពុងតែរង់ចាំ ហើយប្រហែលមនុស្សជាច្រើនកំពុងតែអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ ប៉ុន្តែ នៅក្នុងចំណោមមនុស្សទាំងអស់នេះ គ្មានមនុស្សណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងមកដល់ផែនដីរួចហើយនោះឡើយ» («កិច្ចការ និងការចូលទៅក្នុង (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កាលពីដើមដំបូង នៅពេលដែលព្រះយេស៊ូវមិនទាន់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការ ពេលខ្លះ ទ្រង់ក៏បានចូលរួមការប្រជុំ និងច្រៀងបទទំនុកតម្កើង ថ្វាយការសរសើរ និងអានព្រះគម្ពីរសញ្ញាចាស់នៅក្នុងព្រះវិហារ ដូចពួកសិស្សដែលបានដើរតាមទ្រង់ដែរ។ ក្រោយពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក និងងើបឡើងចេញពីទឹក ព្រះវិញ្ញាណបានយាងមកសណ្ឋិតលើទ្រង់ជាផ្លូវការ ហើយទ្រង់បានចាប់ផ្ដើមធ្វើការបើកសម្ដែងអំពីអត្តសញ្ញាណរបស់ទ្រង់ និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ។ មុនពេលនេះ គ្មាននរណាម្នាក់បានដឹងអំពីអត្តសញ្ញាណរបស់ទ្រង់ ហើយក្រៅពីនាងម៉ារា សូម្បីតែយ៉ូហានក៏មិនបានដឹងផង។ ព្រះយេស៊ូវមានព្រះជន្ម២៩ព្រះវស្សា នៅពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក។ ក្រោយពេលបុណ្យជ្រមុជទឹករបស់ទ្រង់ត្រូវបានធ្វើរួច ផ្ទៃមេឃបានបើកចំហ ហើយមានសំឡេងមួយពីស្ថានសួគ៌ថា៖ 'នេះគឺជាបុត្រស្ងួនភ្ងារបស់អញ អញសព្វព្រះទ័យនឹងទ្រង់ណាស់'។ នៅពេលដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើបន្ទាល់អំពីទ្រង់នៅក្នុងរបៀបនេះ។ មុនពេលដែលទទួលបុណ្យជ្រមុជទឹកនៅវ័យ២៩ព្រះវស្សា ទ្រង់បានរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញ សោយអាហារ នៅពេលដែលទ្រង់គួរតែសោយ ផ្ទុំ និងគ្រងព្រះពស្ដ្រជាមនុស្សសាមញ្ញ ហើយគ្មានអ្វីមួយអំពីទ្រង់ដែលមានលក្ខណៈខុសប្លែកពីអ្នកដទៃឡើយ ហើយពិតណាស់ នេះគ្រាន់តែចំពោះផ្នែកខាងសាច់ឈាមរបស់មនុស្សប៉ុណ្ណោះ។ ... ព្រះគម្ពីរមិនបានកត់ត្រាអ្វីដែលទ្រង់បានធ្វើ មុនពេលទ្រង់បានទទួលបុណ្យជ្រមុជទឹក ដោយសារតែទ្រង់មិនបានធ្វើកិច្ចការនេះ មុនពេលទ្រង់បានទទួលបុណ្យជ្រមុជទឹកឡើយ។ ទ្រង់គ្រាន់តែជាមនុស្សសាមញ្ញ និងតំណាងឲ្យមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ហើយមុនពេលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់ក៏គ្មានលក្ខណៈអ្វីខុសប្លែកពីមនុស្សសាមញ្ញនោះដែរ ហើយអ្នកដទៃក៏មើលមិនឃើញអ្វីប្លែកនៅក្នុងទ្រង់នោះដែរ។ មានតែក្រោយពេលដែលទ្រង់បានចូលដល់ព្រះជន្ម២៩ព្រះវស្សាប៉ុណ្ណោះ ទើបព្រះយេស៊ូវបានជ្រាបថា ទ្រង់បានយាងមក ដើម្បីបញ្ចប់ដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយកាលពីមុននោះ ទ្រង់ផ្ទាល់មិនបានដឹងអំពីការនេះ ដ្បិតកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ មិនមែនជាកិច្ចការអធិធម្មជាតិឡើយ» («អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

យើងអាចមើលឃើញនូវព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថា គ្មាននរណាម្នាក់ដឹងថាពេលណាព្រះជាម្ចាស់យាងចុះមកផែនដីជាលក្ខណៈយកកំណើតជាសាច់ឈាមឡើយ។ សូម្បីតែបុត្រមនុស្សក៏មិនដឹងផង។ មានតែព្រះវិញ្ញាណរបស់ព្រះប៉ុណ្ណោះដែលដឹងពីការនេះ។ យ៉ាងណាក្ដី នៅពេលព្រះជាម្ចាស់ចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធធ្វើជាសក្ខីភាពចំពោះកិច្ចការរបស់ព្រះដែលបានយកកំណើតជាមនុស្ស ហើយក៏បានប្រើប្រាស់អ្នកដើរតាមព្រះឱ្យផ្សាយនូវដំណឹងល្អ។ នោះពួកមនុស្សក៏សិក្សាពីដំណឹងល្អនេះជាបន្តបន្ទាប់។ វាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ ព្រះយេហូវ៉ាដ៏ជាព្រះប្រើប្រាស់ហោរាម្នាក់មកថ្លែងទំនាយពីការយាងមករបស់ព្រះមែស្ស៊ី តែថាមកពេលណា ឬទីកន្លែងណាដែលព្រះមែស្ស៊ីនឹងមកដល់ នោះមានតែព្រះយេហូវ៉ាមួយអង្គប៉ុណ្ណោះទើបបានជ្រាប។ ពេលព្រះអម្ចាស់យេស៊ូវយាងត្រលប់ជាសាច់ឈាមដើម្បីបំពេញកិច្ចការ សូម្បីតែទ្រង់ផ្ទាល់ព្រះអង្គក៏មិនដឹងមុនថា ទ្រង់ជាព្រះមែស្ស៊ីដែរ ដោយទ្រង់ត្រូវយាងមកដើម្បីបំពេញកិច្ចការនៃការប្រោសលោះ។ ទ្រង់រស់នៅក្នុងជីវិតសាមញ្ញដូចជាមនុស្សធម្មតាដែរ។ មនុស្សផ្សេងទៀតក៏មិនបានដឹងថាព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទដែរ ហើយព្រះអង្គដែលបានយកកំណើតជាមនុស្សដោយផ្ទាល់ក៏មិនដឹងដែរ។ ក្រោយពេលព្រះអម្ចាស់យេស៊ូវបានទទួលពិធីជ្រមុជទឹក នោះព្រះវិញ្ញាណបរិសុទ្ធក៏បានចាប់ផ្ដើមធ្វើសក្ខីភាពចំពោះទ្រង់ ហើយព្រះអម្ចាស់យេស៊ូវក៏បានចាប់ផ្ដើមបង្ហាញមាគ៌ាដល់មនុស្សក្នុងការកែប្រែចិត្ត ដោយបានបង្ហាញពីទីសម្គាល់ និងការអស្ចារ្យរបស់ព្រះជាម្ចាស់ និងដោយការព្យាបាលអ្នកជំងឺ និងដេញអារក្ស។ មនុស្សមួយចំនួនក៏បានទទួលស្គាល់ព្រះអម្ចាស់យេស៊ូវជាបន្តបន្ទាប់ថាទ្រង់ជាព្រះមែស្ស៊ី។ អស់អ្នកដែលបានទទួលយកកិច្ចការរបស់ព្រះអម្ចាស់ជាលើកដំបូង ដូចជាពេត្រុស និងយ៉ូហាន ក៏បានចាប់ផ្ដើមធ្វើដំណើរគ្រប់ទិសទី ដោយផ្សាយនូវដំណឹងល្អរបស់ព្រះអម្ចាស់។ សេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់បានជ្រាបដល់មនុស្សកាន់តែច្រើនទៅៗ ហើយការនេះបានបន្តពីជំនាន់មួយទៅជំនាន់មួយរហូតមកដល់សព្វថ្ងៃ។ ពេលនេះ មានអ្នកជឿនៅគ្រប់ផ្នែកនៃពិភពលោកទាំងអស់។

ព្រះអម្ចាស់យេស៊ូវក៏បានប្រទាននូវការថ្លែងទំនាយទាំងនេះសម្រាប់គ្រាចុងក្រោយផងដែរថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ ហើយព្រះគម្ពីរក៏បានកត់ត្រាថា៖ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ នៅពេលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់បង្ហាញនូវសេចក្ដីពិតដែលមានលក្ខណៈតក្កៈ និងខ្ពង់ខ្ពស់ជាងការបង្ហាញនូវសម័យព្រះគុណទៅទៀត ដោយស្របតាមកម្ពស់របស់យើង។ ទ្រង់ជំនុំជម្រះ និងសម្អាតយើងដោយព្រះបន្ទូលរបស់ទ្រង់ ដើម្បីឱ្យយើងអាចរំដោះចេញពីចំណងនៃអំពើបាប ហើយនឹងត្រូវបន្សុទ្ធ និងបំផ្លាស់បំប្រែ។ ដូចនេះ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកនៅគ្រាចុងក្រោយដើម្បីលេចឡើង និងបំពេញកិច្ចការ នោះប្រាកដជាមានមនុស្សមួយចំនួនយ៉ាងប្រាកដដែលបានឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងទទួលយកកិច្ចការរបស់ព្រះ ព្រមទាំងធ្វើដំណើរទៅតាមទិសទាំងបួនដើម្បីផ្សាយពីដំណឹងល្អនៃការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ ការនេះគឺដូចគ្នាទៅនឹងពេលដែលយើងទទួលបានជំនឿលើព្រះអម្ចាស់ជាលើកដំបូង។ យើងគ្រាន់តែទទួលយកក្រោយពីបានឮអ្នកដទៃផ្សាយដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវ។ ដូចមានចែងនៅក្នុងព្រះគម្ពីរថា «ហេតុនេះ ជំនឿកើតឡើងដោយការស្ដាប់ឮ ហើយជាការស្ដាប់ឮនូវព្រះបន្ទូលរបស់ព្រះគ្រីស្ទ» (រ៉ូម ១០:១៧)

ដូចនេះ នៅពេលយើងបានឮពីដំណឹងនៃការយាងត្រលប់មករបស់ព្រះអម្ចាស់ យើងមិនត្រូវបដិសេធទាំងងងឹតងងល់ឡើយ។ យើងគួរស្វែងរកដោយបើកចិត្តគំនិត។ នៅពេលយើងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដោយការទទួលយក និងការចុះចូល នោះយើងនឹងបានស្វាគមន៍ព្រះអម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលនូវព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះ ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា ‘ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត’ ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់!» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅទូទាំងលោកិយទាំងមូល មានតែក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះដែលបានធ្វើទីសម្គាល់ដោយបើកចំហថា ព្រះអម្ចាស់បានយាងត្រលប់មកវិញហើយ ដែលថា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្ហាញសេចក្ដីពិតជាច្រើន ហើយបានបំពេញកិច្ចការនៃការជំនុំជម្រះ និងសម្អាតមនុស្ស។ បន្ទូលមួយចំនួនធំរបស់ព្រះជាម្ចាស់ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយយឹតយោងគ្រប់ជ្រុងជ្រោយនៃសេចក្ដីពិត។ បន្ទូលទាំងនេះថ្លែងយ៉ាងច្បាស់អំពីអាថ៌កំបាំងនៃការយកកំណើតជាមនុស្សរបស់ព្រះ សេចក្ដីពិតខាងក្នុងដែលមាននៅក្នុងព្រះគម្ពីរ គោលបំណងនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ភាពខុសគ្នារវាងកិច្ចការរបស់ទ្រង់និងកិច្ចការរបស់មនុស្ស ក៏ដូចជារបៀបដែលព្រះជាម្ចាស់ជំនុំជម្រះ និងសម្អាតមនុស្ស របៀបដែលមនុស្សគួរស្គាល់ព្រះ របៀបដែលព្រះជាម្ចាស់កំណត់នូវលទ្ធផល និងជោគវាសនាសម្រាប់មនុស្សម្នាក់ៗ និងមានចំណុចផ្សេងទៀត។ សេចក្ដីពិតទាំងនេះសុទ្ធតែមានទាក់ទងនឹងអាថ៌កំបាំងដែលចង្អុលបង្ហាញយ៉ាងច្បាស់ទៅកាន់ការសង្គ្រោះសម្រាប់ពួកយើង។ យើងគួរផ្សារភ្ជាប់ទៅនឹងការស្វែងរកឱ្យឃើញថា នេះជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលយ៉ាងយ៉ាងច្បាស់ទៅកាន់ក្រុមជំនុំនានាយ៉ាងពិតប្រាកដ ហើយមើលថា គឺព្រះជាម្ចាស់នៃគ្រាចុងក្រោយកំពុងបំពេញកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់របស់ទ្រង់កំពុងចាប់ផ្ដើមនៅឯព្រះដំណាក់របស់ទ្រង់។ នេះជារបៀបដែលយើងអាចបញ្ជាក់ឱ្យដឹងច្បាស់ថាព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញឬក៏យ៉ាងណា។ ខ្ញុំជឿថា ដរាបណាយើងមាននូវការជំរុញចិត្តក្នុងការស្វែងរក នោះព្រះជាម្ចាស់នឹងដឹកនាំយើងទៅរកការស្វាគមន៍ការយាងត្រលប់មករបស់ព្រះអម្ចាស់! នេះក៏ដោយសារតែព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ពិតជាមានពរហើយ អស់អ្នកដែលមានសេចក្តីខ្សត់ខ្សោយផ្នែកវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ពួកគេ» (ម៉ាថាយ ៥:៣)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង...

វាជារឿងសំខាន់ណាស់ចំពោះគ្រីស្ទបរិស័ទ ក្នុងការចូលរួមការប្រជុំយ៉ាងទៀងទាត់

By Chang Qing វាត្រូវបានចែងនៅក្នុងព្រះគម្ពីរថា «ចូរកុំបោះបង់ការប្រជុំគ្នា ដូចមនុស្សមួយចំនួនធ្លាប់ធ្វើឡើយ តែត្រូវដាស់តឿនគ្នាទៅវិញទៅមកវិញ៖...

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ចន្ទគ្រាសដែលមានព្រះចន្ទពេញវង់ពណ៍ក្រហម នឹងលេចមកនៅក្នុងឆ្នាំ២០២២

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...