ទីសម្គាល់នៃពេលបញ្ចប់ត្រូវបានឃើញហើយ៖ តើពួកយើងគួរតែស្វែងរកការលេចមករបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច?

08-09-2021

នៅពេលដែលពួកយើងនិយាយអំពីមនុស្សជាតិនៅជំនាន់របស់ណូអេ នោះគ្រប់គ្នាដឹងថា ការសម្លាប់និងការបង្កអគ្គិភ័យ ការប្លន់និងការលួច ព្រមទាំងភាពមិនរើសមុខ បានក្លាយជាធម្មជាតិទីពីររបស់មនុស្សនៅជំនាន់នោះ។ ពួកគេបានគេចចេញពីព្រះជាម្ចាស់ និងមិនយកចិត្តទុក្ខដាក់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយនៅទីបញ្ចប់ ព្រះជាម្ចាស់បានបំផ្លាញពួកគេដោយទឹកជំនន់ដ៏ធំ។ ដូច្នេះ ចូរពួកយើងក្រឡេកមើលមនុស្សនៅពិភពលោកបច្ចុប្បន្ន៖ ពួកគេគោរពសេចក្ដីអាក្រក់ និងខុសសីលធម៌ ព្រមទាំងពុករលួយ ហើយមនុស្សអាចឃើញទីកន្លែងបែបនោះ ដូចជា បាខារ៉ាអូខេ ហាងម៉ាស្សាជើង តៀមស្រា និងក្លឹបរាំច្រៀងនៅតាមផ្លូវ និងតាមច្រកនានាក្នុងទីក្រុងទាំងអស់។ មនុស្សស៊ីផឹក និងសប្បាយក្អាកក្អាយ ដោយផ្ដេកផ្ដួលទៅតាមការសប្បាយរបស់សាច់ឈាម។ ពួកគេក៏ប្រកួតប្រជែងដើម្បីកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ដោយការវាយដណ្ដើមគ្នា ប្រើល្បិចកលដាក់គ្នា និងលួចបន្លំគ្នា សូម្បីតែមិត្តភក្ដិនិងសាច់ញាតិក៏មិនលើកលែងដែរ។ សង្គមមនុស្សទាំងមូល ស្ថិតនៅក្នុងសភាពចលាចល។ មនុស្សចង់ប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីការពារផលប្រយោជន៍របស់ពួកគេ។ ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានត្រូវបានបំផ្លាញ។ ទឹក ខ្យល់ និងម្ហូបអាហារ ត្រូវបានបំពុល។ ក្រៅពីនេះ ប្រទេសនានារបស់ពិភពលោក បានចូលរួមប្រកួតប្រជែងអាវុធ និងផលិតអាវុធនុយក្លេអ៊ែរ។ មនុស្សទាំងអស់ស្អប់សេចក្ដីពិត ពួកគេស្រឡាញ់ភាពអយុត្តិធម៌ និងរស់នៅក្នុងអំពើបាប។ គ្មាននរណាម្នាក់ផ្ដួចផ្ដើមស្វែងរកសេចក្ដីពិត ឬស្វែងរកផ្លូវពិតឡើយ ហើយពួកគេបដិសេធ និងតតាំងនឹងព្រះជាម្ចាស់ដោយចំហ។ សូម្បីតែអ្នកដែលជឿលើព្រះអម្ចាស់ ក៏បន្ថោកខ្លួនដើម្បីដើរតាមនិន្នាការរបស់លោកិយដែរ។ ពួកគេចង់បានភាពរីករាយនៃអំពើបាប ដោយតែងតែរស់នៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប ហើយក្រោយមកសារភាព ហើយពួកគេមិនយកការបង្រៀនរបស់ព្រះអម្ចាស់ទៅអនុវត្តឡើយ ទោះបីជាពួកគេស្គាល់យ៉ាងច្បាស់ក៏ដោយ។ ទស្សនីយភាពបែបនេះ មិនអាចជួយអ្វីបានក្រៅពីនឹកឃើញពីទំនាយដែលព្រះអម្ចាស់យេស៊ូវបានថ្លែងកាលពីពីរពាន់ឆ្នាំមុន៖ «ហើយគ្រារបស់កូនមនុស្សក៏នឹងកើតឡើងដូចជាជំនាន់របស់ណូអេផងដែរ។ ពួកគេគិតតែពីរឿងស៊ីផឹក រៀបការប្រពន្ធ រៀបមង្គលការ រហូតដល់ថ្ងៃដែលណូអេបានចូលទៅក្នុងទូកធំ ហើយទឹកជំនន់ក៏បានមកដល់ បំផ្លាញពួកគេគ្រប់គ្នា។ ... នៅថ្ងៃដែលកូនមនុស្សត្រូវបានបើកសម្ដែង នោះក៏នឹងកើតមានបែបនេះដែរ» (លូកា ១៧:២៦-៣០)។ សព្វថ្ងៃនេះ មនុស្សនៃគ្រាចុងក្រោយ កាន់តែពុករលួយ និងអាក្រក់ជាងមនុស្សនៅជំនាន់ណូអេ។ ដូច្នេះ ពេលនេះ គឺជាពេលដែលព្រះអម្ចាស់យាងមកម្ដងទៀត។ ប៉ុន្តែតើព្រះអម្ចាស់នឹងលេចមកដោយរបៀបណា? ហើយតើពួកយើងគួរតែស្វាគមន៍ទ្រង់យ៉ាងដូចម្ដេច?

តើព្រះអម្ចាស់នឹងយាងមកនៅគ្រាចុងក្រោយដោយរបៀបណា?

មនុស្សជាច្រើននិយាយអំពីខគម្ពីរនេះនៅក្នុងព្រះគម្ពីរ៖ «ហើយពេលនោះ ទីសម្គាល់អំពីបុត្រមនុស្សនឹងលេចមកនៅលើមេឃ ហើយគ្រប់កុលសម្ព័ន្ធនៅលើផែនដីនឹងនាំគ្នាកាន់ទុក្ខ ដ្បិតពួកគេនឹងឃើញបុត្រមនុស្សកំពុងយាងមកលើពពកនៅលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីល្អយ៉ាងខ្លាំង» (ម៉ាថាយ ២៤:៣០)។ ពួកគេជឿថា នៅពេលដែលព្រះអម្ចាស់យាងត្រឡប់មក នោះទ្រង់នឹងធ្វើបែបនោះ ដោយការគង់លើពពកយ៉ាងចំហ ហើយថា ទ្រង់នឹងលើកពួកយើងដោយផ្ទាល់ទៅកាន់នគរស្ថានសួគ៌ ហើយគ្រប់គ្នានឹងឃើញទ្រង់ ដូច្នេះហើយ ពួកគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីឱ្យព្រះអម្ចាស់យាងមកនៅលើពពក។ ទោះជាយ៉ាងណាក៏ដោយ សេចក្ដីពិតគឺថា ពួកយើងមិនយកចិត្តទុកដាក់លើសេចក្ដីទំនាយនៅក្នុងព្រះគម្ពីរដែលថ្លែងថា មានវិធីមួយទៀតដែលព្រះអម្ចាស់នឹងយាងត្រឡប់មក ដូចជា «មើល៎! អញមកដូចជាចោរ» (ម៉ាឡាគី ១៦:១៥) «ដូច្នេះ បើអ្នកនឹងមិនចាំយាមទេ នោះខ្ញុំនឹងមកឯអ្នកដូចជាចោរ...» (ម៉ាឡាគី ៣:៣) «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០) «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចលឿនយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧) និង «ចូរឲ្យឯងបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលឯងគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់» (ម៉ាថាយ ២៤:៤៤)។ សេចក្ដីទំនាយទាំងនេះ លើកឡើងអំពីការយាងត្រឡប់មករបស់ព្រះអម្ចាស់ «ដូចជាចោរ» ហើយថា ទ្រង់នឹង «ឈរនៅមាត់ទ្វារទាំងគោះ»។ នេះបញ្ជាក់ថា ព្រះអម្ចាស់នឹងយាងមកយ៉ាងស្ងាត់ៗ និងដោយអាថ៌កំបាំង ហើយថា ការណ៍នេះនឹងកើតឡើងដោយគ្មាននរណាម្នាក់ដឹងឡើយ។ ខគម្ពីរទាំងអស់នេះ ក៏បានលើកឡើងថា «ដំណើរយាងមករបស់បុត្រមនុស្ស» និង «បុត្រមនុស្សក៏យាងមក» ហើយការសំដៅណាមួយទៅលើ «បុត្រមនុស្ស» មានន័យថា ព្រះជាម្ចាស់យកកំណើតជាមនុស្ស។ មានតែមួយអង្គដែលកើតជាមនុស្ស និងដែលមានភាពជាមនុស្សធម្មតាប៉ុណ្ណោះ ដែលអាចត្រូវបានហៅថា«បុត្រមនុស្ស»។ ប្រសិនបើព្រះអម្ចាស់យាងមកក្នុងសណ្ឋានជារាងកាយខាងវិញ្ញាណរបស់ទ្រង់ បន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ នោះទ្រង់មិនអាចត្រូវបានហៅថា «បុត្រមនុស្ស» បានឡើយ។ ដូច្នេះ ការណ៍នេះបង្ហាញថា នៅគ្រាចុងក្រោយ ព្រះអម្ចាស់យាងត្រឡប់មកជាសាច់ឈាម ដើម្បីធ្វើកិច្ចការនៅក្នុងចំណោមមនុស្ស ដោយអាថ៌កំបាំង។

នៅត្រង់ចំណុចនេះ មនុស្សមួយចំនួនអាចមានអារម្មណ៍ភាន់ច្រឡំ និងអាចគិតថា «ព្រះគម្ពីរថ្លែងទំនាយទាំងពីរ គឺព្រះអម្ចាស់នឹងយាងមកនៅលើពពក ហើយថាគ្រប់ភ្នែកទាំងអស់នឹងឃើញទ្រង់ ប៉ុន្តែក៏ថ្លែងថា ព្រះអម្ចាស់នឹងយាងមកជាសាច់ឈាមដោយអាថ៌កំបាំងដែរ។ តើនេះមិនផ្ទុយគ្នាទេឬ?» តាមពិត គ្មានភាពផ្ទុយគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ការយាងមករបស់ព្រះអម្ចាស់កើតឡើងតាមវិធីពីរ៖ វិធីទីមួយគឺ ទ្រង់យាងមកយ៉ាងចំហនៅលើពពក ខណៈពេលដែលវិធីមួយទៀត គឺទ្រង់យាងមកយ៉ាងអាថ៌កំបាំងដូចជាចោរ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់បានថ្លែងទំនាយនឹងត្រូវបានបំពេញ និងសម្រេច ប៉ុន្តែព្រះជាម្ចាស់ធ្វើកិច្ចការតាមដំណាក់កាល ហើយមានផែនការមួយចំពោះកិច្ចការរបស់ទ្រង់។ ដំបូងឡើយ ព្រះជាម្ចាស់យកកំណើតជាមនុស្ស និងយាងមកដោយអាថ៌កំបាំង ដើម្បីបំពេញកិច្ចការរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្ស ហើយបន្ទាប់មក ទ្រង់លេចមកយ៉ាងចំហរចំពោះមនុស្សទាំងអស់ ដោយគង់លើពពក ដើម្បីផ្ដល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។

តើព្រះអម្ចាស់យាងមកធ្វើកិច្ចការអ្វីនៅគ្រាចុងក្រោយ?

ហេតុអ្វីបានជាព្រះជាម្ចាស់យាងមកលើកទីមួយដោយអាថ៌កំបាំង? រឿងនេះពាក់ព័ន្ធនឹងកិច្ចការដែលព្រះជាម្ចាស់ធ្វើ នៅពេលដែលទ្រង់លេចមកនៅគ្រាចុងក្រោយ។ សូមអានខគម្ពីរទាំងនេះពីព្រះគម្ពីរ៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤: ១៧)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ «អ្នកណាដែលឈ្នះ នោះអញនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះអញ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយអញនឹងចារឹកព្រះនាមព្រះរបស់អញ និងឈ្មោះក្រុងនៃព្រះរបស់អញនៅជាប់នឹងគេ» (វិវរណៈ ៣:១២)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះ មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពួកយើងអាចឃើញពីព្រះបន្ទូលទាំងនេះថា នៅពេលដែលព្រះអម្ចាស់យាងត្រឡប់មកនៅគ្រាចុងក្រោយ នោះទ្រង់នឹងសម្ដែងចេញនូវសេចក្ដីពិតកាន់តែច្រើន និងបំពេញកិច្ចការនៃការជំនុំជម្រះ។ ទ្រង់នឹងប្រើប្រាស់ «ព្រះបន្ទូលដែល "ទ្រង់បាន" មានបន្ទូល» ដើម្បីជំនុំជម្រះ និងលាតត្រដាងសេចក្ដីពុករលួយរបស់ពួកយើង ដើម្បីឱ្យពួកយើងអាចឆ្លុះបញ្ចាំងខ្លួន សម្រេចបានការប្រែចិត្ត និងការផ្លាស់ប្ដូពិត ហើយទីបំផុតត្រូវបានបន្សុទ្ធដោយព្រះជាម្ចាស់ និងក្លាយជាអ្នកមានជ័យជម្នះ ដែលត្រូវបានដឹកនាំចូលទៅក្នុងនគររបស់ទ្រង់។ នេះដោយសារតែឫសគល់នៃអំពើបាបរបស់ពួកយើង មានន័យថា ធម្មជាតិបាបរបស់ពួកយើងនៅតែកប់យ៉ាងជ្រៅនៅក្នុងយើង និងដោយសារវាត្រួតត្រា នោះពួកយើងមិនអាចជួយអ្វីបានក្រៅពីប្រព្រឹត្តបាបជារឿយៗឡើយ ទោះបីជាពួកយើងត្រូវបានរំដោះដោយព្រះអម្ចាស់យេស៊ូវ ហើយអំពើបាបរបស់ពួកយើងត្រូវបានអភ័យទោសហើយក៏ដោយ។ នៅទីនេះមានឧទាហរណ៍មួយចំនួន៖ នៅពេលដែលមនុស្សដទៃធ្វើអ្វីៗដែលប្រឆាំងនឹងផលប្រយោជន៍របស់ពួកយើង នោះពួកយើងអាចស្អប់ពួកគេ ហើយខឹងពួកគេទៀតផង។ ជាធម្មតា ពួកយើងនិយាយថា ពួកយើងនឹងមានភក្ដីភាពចំពោះព្រះជាម្ចាស់ និងស្ដាប់បង្គាប់ទ្រង់ ប៉ុន្តែនៅពេលដែលអ្វីមួយកើតឡើងដែលពួកយើងមិនចូលចិត្ត នោះពួកយើងយល់ច្រឡំ និងស្ដីបន្ទោសព្រះជាម្ចាស់ ហើយក្នុងករណីធ្ងន់ធ្ងរ ពួកយើងថែមទាំងបោះបង់ចោលព្រះជាម្ចាស់ទៀតផង។ នេះបង្ហាញថា ពួកយើងមិនបានលះបង់ខ្លួនពីឧបសគ្គ និងការដាក់កំហិតនៃអំពើបាបឡើយ បង្ហាញថា ពួកយើងនៅតែរស់នៅក្នុងសភាពនៃការប្រព្រឹត្តអំពើបាប និងក្រោយមកសារភាព ហើយបង្ហាញថា ពួកយើងត្រូវការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះ ក្នុងការសម្អាតសេចក្ដីពុករលួយរបស់ពួកយើងម្ដងទាំងអស់។ នៅពេលដែលពួកយើងស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ត្រូវបានលើកឡើងនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ និងមានបទពិសោធន៍នៃការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលនិស្ស័យពុករលួយរបស់ពួកយើងត្រូវបានបន្សុទ្ធ ហើយពួកយើងអាចចុះចូលចំពោះព្រះជាម្ចាស់ ថ្វាយបង្គំព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ក្នុងគ្រប់ស្ថានភាព មានន័យថា នៅពេលដែលពួកយើងត្រូវបានព្រះជាម្ចាស់បង្កើតទៅជាអ្នកមានជ័យជម្នះ។ ទាំងនេះគឺជាអ្នកមានជ័យជម្នះទាំង ១៤.៤០០០ នាក់ ដូចដែលបានថ្លែងទំនាយនៅក្នុងក័ណ្ឌគម្ពីរវិវរណៈ ហើយវាបំពេញយ៉ាងឥតខ្ចោះនូវជំពូក ១៤ ខ៤ នៅក្នុងក័ណ្ឌគម្ពីរវិវរណៈ៖ «ទាំងនេះជាមនុស្សដែលមិនសៅហ្មងជាមួយនឹងស្ដ្រីទេ ដ្បិតពួកគេជាមនុស្សបរិសុទ្ធ។ អ្នកទាំងអស់នេះ ជាពួកអ្នកដើរតាមកូនចៀម ទៅគ្រប់ទីកន្លែងដែលទ្រង់ទៅ។ អ្នកទាំងអស់នេះ ត្រូវបានប្រោសលោះ ពីក្នុងចំណាមមនុស្សលោក ជាផលដំបូងដល់ព្រះជាម្ចាស់ និងកូនចៀម»។ ប្រសិនបើព្រះអម្ចាស់យាងមកលើកទីមួយនៅលើពពក ដោយសិរីល្អដ៏អស្ចារ្យ នោះមនុស្សទាំងអស់នឹងលូនក្រាបដើម្បីថ្វាយបង្គំទ្រង់។ នោះវានឹងមិនអាចលាតត្រដាងនូវការបះបោរ និងការតតាំងចំពោះព្រះជាម្ចាស់នៅក្នុងធម្មជាតិរបស់មនុស្សបានទេ ហើយមនុស្សមិនអាចស្គាល់ខ្លួនឯង និងមិនមានការប្រែចិត្ត និងការផ្លាស់ប្ដូរពិតឡើយ។ ជាងនេះទៅទៀត នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ក៏នឹងបើកសម្ដែងបុគ្គលគ្រប់ប្រភេទ ញែកតាមប្រភេទរបស់ពួកគេ និងប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់។ ប្រសិនបើព្រះអម្ចាស់យាងមកនៅលើពពកដោយសិរីល្អដ៏អស្ចារ្យ នោះគ្រប់គ្នានឹងឃើញទ្រង់ ហើយលូនក្រាបនៅលើដីដើម្បីទទួល និងចុះចូលចំពោះទ្រង់។ គ្មាននរណាម្នាក់អាចត្រូវបានព្រះជាម្ចាស់លាតត្រដាងបានឡើយ ថាតើពួកគេពិតជាជឿលើព្រះជាម្ចាស់ឬជាកម្មសិទ្ធិរបស់សាតាំង ពួកគេស្រឡាញ់សេចក្ដីពិតឬអត់ និងថាតើពួកគេស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬក៏តតាំងនឹងទ្រង់។ ដូច្នេះ ការច្រូតកាត់ និងការអុំស្រូវដូចដែលបានទស្សន៍ទាយនៅក្នុងព្រះគម្ពីរ និងកិច្ចការនៃការញែករបស់នីមួយៗតាមប្រភេទ ការញែកចៀមពីពពែ ញែកស្រូវពីស្រង៉ែ ។ល។ នឹងមិនអាចកើតឡើងបានឡើយ។ ទោះបីជាព្រះជាម្ចាស់ជ្រាបថានរណាល្អ និងនរណាអាក្រក់ក៏ដោយ ប្រសិនបើមនុស្សមិនត្រូវបានបើកសម្ដែងទេ នោះពួកគេនឹងមិនទទួលស្គាល់ថាពួកគេល្អឬអាក្រក់ឡើយ ជាងនេះទៅទៀត ពួកគេនឹងមិនជឿឡើយ។ ដូច្នេះហើយ វាច្បាស់ហើយដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សម្ដងទាំងអស់ ដើម្បីបង្កើតអ្នកមានជ័យជម្នះមួយក្រុម និងដើម្បីញែកម្នាក់ៗតាមប្រភេទរបស់ពួកគេ។ ដើម្បីធ្វើរឿងនេះ ដំបូងឡើយ ទ្រង់ត្រូវតែក្លាយជាសាច់ឈាម និងយាងមកដោយអាថ៌កំបាំង។ នៅពេលដែលអ្នកមានជ័យជម្នះមួយក្រុមត្រូវបានបង្កើត នោះរយៈពេលនៃកិច្ចការដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងជិតចូលមកដល់ហើយ ហើយមានតែដូច្នោះទេ ទើបព្រះជាម្ចាស់នឹងយាងមកយ៉ាងចំហនៅលើពពក ដោយការលេចមកចំពោះជាតិសាសន៍ និងមនុស្សទាំងអស់ ដើម្បីចាប់ផ្ដើមផ្ដល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ អស់អ្នកណាដែលបានទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងត្រូវបានបន្សុទ្ធ ទីបំផុតនឹងត្រូវបានដឹកនាំចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ ខណៈពេលដែលអស់អ្នកដែលមិនបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអ្នកដែលតតាំង បង្កាច់បង្ខូច និងប្រមាថព្រះជាម្ចាស់ នឹងត្រូវបានបើកសម្ដែងទាំងអស់ ថាជាអ្នកបម្រើអាក្រក់ និងជាស្រង៉ែ។ មនុស្សបែបនេះទាំងអស់ នឹងត្រូវបានគ្រវែងចូលក្នុងគ្រោះមហន្តរាយ ដោយមានការយំខ្សឹកខ្សួល និងការសង្កៀតធ្មេញ។ មានតែដូច្នោះទេ ទើបសេចក្ដីទំនាយនេះ ដែលចេញពីក័ណ្ឌគម្ពីរវិវរណៈ នឹងត្រូវបានសម្រេច៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)

តើពួកយើងគួរស្វាគមន៍ការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច?

ខណៈពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សកំពុងតែធ្វើកិច្ចការដោយអាថ៌កំបាំង តើពួកយើងអាចធ្វើអ្វីដើម្បីអាចស្វាគមន៍ព្រះអម្ចាស់បាន? ក័ណ្ឌគម្ពីរវិវរណៈជំពូក ៣៖២០ ចែងថា៖ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ»។ ម៉ាថាយ ២៥៖៦ ចែងថា៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ»។ ពួកយើងអាចឃើញពីខគម្ពីរទាំងនេះ ដែលនៅគ្រាចុងក្រោយ ព្រះជាម្ចាស់នឹងប្រើប្រាស់ព្រះសូរសៀងរបស់ទ្រង់ ដើម្បីគោះទ្វាររបស់ពួកយើង ហើយទ្រង់នឹងប្រើមនុស្សឱ្យស្រែកប្រាប់ពួកយើងនូវដំណឹងថា កូនកម្លោះបានមកដល់ហើយ។ នៅពេលដែលនរណាម្នាក់បង្រៀនដំណឹងល្អដល់ពួកយើង នោះពួកយើងគួរតែស្វែងរកដោយចិត្តបើកចំហ និងផ្ដោតលើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ដរាបណាពួកយើងទទួលស្គាល់ថា នោះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកយើងត្រូវតែប្រញាប់ទទួលយក និងចុះចូល ព្រមទាំងតាមឱ្យទាន់កិច្ចរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ នេះគឺជាអត្ថន័យនៃការស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់។

សព្វថ្ងៃនេះ មានតែពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ដែលកំពុងធ្វើបន្ទាល់យ៉ាងចំហថា ព្រះអម្ចាស់បានយាងត្រឡប់មកយ៉ាងអាថ៌កំបាំងជាសាច់ឈាម ហើយថា ទ្រង់គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញនូវព្រះបន្ទូលរាប់លាន ហើយទ្រង់បំពេញកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ បន្សុទ្ធ និងសង្គ្រោះមនុស្សទាំងអស់ដែលមកនៅចំពោះទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងធ្វើកិច្ចការរបស់ទ្រង់អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ហើយទ្រង់បានបង្កើតអ្នកមានជ័យជម្នះមួយក្រុមរួចហើយ ពេលនេះ កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ជិតដល់ទីបញ្ចប់ហើយ។ គ្រោះមហន្តរាយកំពុងតែកើតឡើងជាបន្តបន្ទាប់ទូទាំងពិភពលោក។ ជំនាន់របស់ណូអេ ចូលមកជិតហើយ។ ពួកយើងត្រូវតែក្លាយជាស្ត្រីព្រហ្មចារីឆ្លាតវៃ និងប្រញាប់ស្រាវជ្រាវរកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ ដោយសារតាមរយៈការធ្វើបែបនោះ ពួកយើងនឹងមានឱកាសស្វាគមន៍ព្រះអម្ចាស់ និងបានមកដល់មុនពេលដែលគ្រោះមហន្តរាយមកដល់។ ប្រសិនបើពួកយើងនៅជាប់នឹងទស្សនៈដែលព្រះអម្ចាស់យាងមកលើពពក ដោយបដិសេធមិនស្វែងរក និងមិនស្រាវជ្រាវរកកិច្ចការនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះពួកយើងនឹងត្រូវបានព្រះជាម្ចាស់បោះបង់ និងលុបបំបាត់ ហើយពួកយើងនឹងត្រូវបានគ្រវែងទៅក្នុងគ្រោះមហន្តរាយ និងត្រូវបានដាក់ទោស។ វាដូចទៅនឹងព្រះដ៏មានគ្រប់ព្រះចេស្ដា មានបន្ទូលថា៖ «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ចំពោះព្រះបន្ទូលរបស់អញទេ ប៉ុន្តែ អញនៅតែចង់មានបន្ទូលប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែ អ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ទៅ មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាពេលដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ» («ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ចន្ទគ្រាសដែលមានព្រះចន្ទពេញវង់ពណ៍ក្រហម នឹងលេចមកនៅក្នុងឆ្នាំ២០២២

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...

តើការប្រែចិត្តជាអ្វី? តើគ្រីស្ទបរិស័ទ្ទគួរប្រែចិត្តយ៉ាងដូចម្ដេច ស្ថិតក្នុងគ្រោះមហន្តរាយ?

By Xiaoyu, USA ក្នុងឆ្នាំ ២០២០ វីរុសកូវីដ-១៩ បានវាយលុកសកលលោក ដែលនាំពិភពលោកឱ្យធ្លាក់ក្នុងជំងឺរាតត្បាត។ ហើយគួរឱ្យរន្ធត់ផងដែរនោះ...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...