តើការប្រែចិត្តជាអ្វី? តើគ្រីស្ទបរិស័ទ្ទគួរប្រែចិត្តយ៉ាងដូចម្ដេច ស្ថិតក្នុងគ្រោះមហន្តរាយ?

08-09-2021

By Xiaoyu, USA

ក្នុងឆ្នាំ ២០២០ វីរុសកូវីដ-១៩ បានវាយលុកសកលលោក ដែលនាំពិភពលោកឱ្យធ្លាក់ក្នុងជំងឺរាតត្បាត។ ហើយគួរឱ្យរន្ធត់ផងដែរនោះ គឺកណ្ដូបយ៉ាងច្រើនបានហើរទាំងហ្វូងគ្របដណ្ដប់ទ្វីបអាហ្រ្វិក។ ដោយការមកដល់នៃគ្រោះកំណាច និងគ្រោះទុរភិក្ស នោះមនុស្សកាន់តែច្រើនដែលជឿលើព្រះអម្ចាស់បានចាប់ផ្ដើមដឹងថា ថ្ងៃនៃការយាងមករបស់ព្រះអម្ចាស់គឺខិតជិតមកដល់ហើយ ហើយថា នគររបស់ព្រះជាម្ចាស់នឹងមកដល់ឆាប់ៗ។ ព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ នេះគឺអ្វីដែលព្រះអម្ចាស់បង្គាប់ពួកយើងម្នាក់ៗ។ មានតែពួកយើងប្រែចិត្តយ៉ាងពិតប្រាកដប៉ុណ្ណោះ ទើបពួកយើងនឹងត្រូវបានព្រះជាម្ចាស់ការពារ និងនាំទៅកាន់នគរស្ថានសួគ៌ នៅមុនពេលសេចក្ដីទុក្ខដ៏ធំធេង។ ដូច្នេះ តើការប្រែចិត្តពិតប្រាកដជាអ្វី ហើយពួកយើងអាចសម្រេចបានវាដោយរបៀបណា?

តើការប្រែចិត្តជាអ្វី? តើគ្រីស្ទបរិស័ទ្ទគួរប្រែចិត្តយ៉ាងដូចម្ដេច ស្ថិតក្នុងគ្រោះមហន្តរាយ?

តើឥរិយាបថល្អ បង្ហាញពីការប្រែចិត្តពិតប្រាកដឬទេ?

ពាក់ព័ន្ធនឹងការប្រែចិត្ត អ្នកជឿជាច្រើនលើព្រះអម្ចាស់នឹងនិយាយថា «ពេលនេះ ដោយសារតែពួកយើងជឿលើព្រះអម្ចាស់ ពួកយើងមិនស្បថ ឬតយុទ្ធឡើយ ពួកយើងអត់ទ្រាំ និងអត់ធ្មត់ចំពោះអ្នកដទៃ ពួកយើងតែងតែអធិស្ឋាន និងសារភាពចំពោះព្រះអម្ចាស់ ពួកយើងធ្វើកិច្ចការ និងលះបង់ខ្លួនសម្រាប់ព្រះអម្ចាស់ ហើយពួកយើងថែមទាំងមិនបដិសេធព្រះនាមព្រះអម្ចាស់ទៀតផង បន្ទាប់ពីត្រូវបានជាប់គុក។ ឥរិយាបថល្អនេះ បញ្ជាក់ថា ពួកយើងពិតជាបានប្រែចិត្តមែន។ នៅពេលដែលព្រះអម្ចាស់យាងត្រឡប់មក នោះពួកយើងនឹងចូលទៅក្នុងនគរស្ថានសួគ៌ជាមួយទ្រង់»។ បន្ទាប់ពីពួកយើងបានចាប់ផ្ដើមជឿលើព្រះអម្ចាស់ ពួកយើងបោះបង់ចោលទម្លាប់អាក្រក់របស់ពួកយើង។ ពួកយើងបន្ទាបខ្លួន អត់ទ្រាំ ពួកយើងជួយអ្នកដៃ ហើយពួកយើងអាចលះបង់អ្វីៗ និងលះបង់ខ្លួនដើម្បីចែកចាយដំណឹងល្អ និងធ្វើទីបន្ទាល់ចំពោះព្រះអម្ចាស់។ ពិតណាស់ មានការផ្លាស់ប្ដូរមួយចំនួននៅក្នុងឥរិយាបថរបស់ពួកយើង ប៉ុន្តែវាមិនអាចប្រកែកបានទេថា ពួកយើងមិនបានយកខ្លួនឯងចេញពីច្រវាក់របស់សាតាំង ហើយនៅតែរស់នៅក្នុងអំពើបាបជារឿយៗ ដោយមិនអាចគេចផុតបានទេ។ ឧទាហរណ៍ នៅពេលដែលនរណាម្នាក់និយាយអ្វីមួយដែលធ្វើឱ្យពួកយើងឈឺចាប់ ដែលមិនប៉ះពាល់ដល់ផលប្រយោជន៍សំខាន់របស់ពួកយើង នោះពួកយើងអាចអត់ទ្រាំបាន ហើយពួកយើងនឹងមិនយកពួកវាដាក់ក្នុងចិត្តឡើយ។ ប៉ុន្តែនៅពេលដែលនរណាម្នាក់និយាយអ្វីមួយដែលប៉ះពាល់ដល់កិត្យានុភាព និងឋានៈរបស់ពួកយើង ព្រមទាំងធ្វើឱ្យពួកយើងអាម៉ាស់ នោះទោះបីជាពួកយើងអាចមិននិយាយអ្វីដែលគ្រោះថ្នាក់ដល់ពួកគេក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកយើង មានការតូចចិត្ត និងធ្វើបុរេវិនិច្ឆ័យចំពោះពួកគេដែរ ហើយពួកយើងថែមទាំងអាចគិតអំពីការសងសឹកទៀតផង។ នៅក្នុងបញ្ហាជាច្រើន ទោះបីជាពួកយើងហាក់ដូចជាមិនប្រព្រឹត្តអាក្រក់ធំដុំណាមួយក៏ដោយ ក៏ចិត្តរបស់ពួកយើងតែងតែបង្ហាញឱ្យឃើញនូវគំនិតអាក្រក់ជារឿយៗ។ ពេលខ្លះ ពួកយើងអាចមានការអត់ទ្រាំ និងគ្រប់គ្រងខ្លួនឯងបានម្ដងម្កាល ប៉ុន្តែពេលដែលវាច្រើនពេកសម្រាប់ពួកយើង នោះពួកយើងនៅតែអាចប្រព្រឹត្តអាក្រក់បានដដែល។ នៅពេលដែលរឿងបែបនេះត្រូវបានលាតត្រដាង និងបើកបង្ហាញនៅក្នុងពួកយើង ហើយពួកយើងមិនទាន់បានគេចផុតពីច្រវាក់របស់សាតាំងទេ តើអាចនិយាយបានថា ពួកយើងបានប្រែចិត្តយ៉ាងពិតប្រាកដឬទេ?

សូមអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ «ការផ្លាស់ប្ដូរតែអាកប្បកិរិយាគឺមិនមាននិរន្តរភាពទេ ប្រសិនបើមិនមានការប្រែប្រួលក្នុងនិស្ស័យនៃជីវិតរបស់មនុស្សទេ នោះមិនយូរមិនឆាប់ ផ្នែកកាចសាហាវរបស់ពួកគេនឹងបង្ហាញខ្លួនចេញមក។ ដោយសារតែប្រភពនៃការផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេគឺជាសេចក្ដីក្លៀវក្លា ហើយគួបផ្សំនឹងកិច្ចការមួយចំនួនដោយព្រះវិញ្ញាណបរិសុទ្ធនៅពេលនោះ វាងាយស្រួលនឹងឱ្យពួកគេក្លាយជាក្លៀវក្លា ឬបង្ហាញសេចក្ដីសប្បុរសបណ្តោះអាសន្នណាស់។ ដូចដែលអ្នកមិនជឿនិយាយថា 'ការធ្វើអំពើល្អមួយពេលគឺងាយស្រួលទេ អ្វីដែលពិបាកគឺការធ្វើអំពីល្អពេញមួយជីវិត'។ មនុស្សគ្មានសមត្ថភាពធ្វើអំពើល្អពេញមួយជីវិតរបស់ពួកគេនោះទេ។ អាកប្បកិរិយារបស់មនុស្សត្រូវបានដឹកនាំដោយជីវិត ជីវិតបែបណា អាកប្បកិរិយាបែបនោះ ហើយមានតែអ្វីៗដែលត្រូវបានបើកសម្ដែងដោយឯកឯងទេទើបតំណាងឱ្យជីវិត និងនិស្ស័យរបស់មនុស្ស។ អ្វីដែលក្លែងក្លាយមិនអាចស្ថិតស្ថេរបាននោះទេ។ នៅពេលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្ស វាមិនមែនដើម្បីលម្អមនុស្សដែលមានអាកប្បកិរិយាល្អនោះទេ ព្រោះគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់គឺដើម្បីបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីធ្វើឱ្យពួកគេកើតឡើងវិញទៅជាមនុស្សថ្មី។ ... ការប្រព្រឹត្តល្អមិនដូចការចុះចូលចំពោះព្រះជាម្ចាស់ទេ កុំថាឡើយដល់ទៅស្មើនឹងការចុះសម្រុងជាមួយព្រះគ្រីស្ទនោះ។ ការផ្លាស់ប្ដូរអាកប្បកិរិយាគឺផ្អែកលើគោលលទ្ធិ និងកើតចេញពីភាពក្លៀវក្លា វាមិនផ្អែកលើការស្គាល់ព្រះជាម្ចាស់ច្បាស់ ឬលើសេចក្ដីពិតទេ កុំថាឡើយដល់ទៅផ្អែកលើការណែនាំពីព្រះវិញ្ញាណបរិសុទ្ធនោះ។ ទោះបីជាមានពេលខ្លះ មនុស្សធ្វើសកម្មភាពមួយចំនួនដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏នេះមិនមែនជាការបង្ហាញពីជីវិតដែរ កុំថាឡើយដល់ទៅដូចគ្នានឹងការស្គាល់ព្រះជាម្ចាស់នោះ មិនថាអាកប្បកិរិយារបស់មនុស្សល្អយ៉ាងណានោះទេ វាមិនបញ្ជាក់ថា ពួកគេបានចុះចូលចំពោះព្រះជាម្ចាស់ ឬក៏អនុវត្តនូវសេចក្ដីពិតនោះដែរ។ ការផ្លាស់ប្ដូរខាងអាកប្បកិរិយាគ្រាន់តែជាការបំភាន់មួយភ្លែតប៉ុណ្ណោះ វាគ្រាន់តែជាការបង្ហាញឱ្យឃើញនូវភាពជឿស្លុងតែប៉ុណ្ណោះ។ គេមិនអាចរាប់ថា វាជាការបង្ហាញពីជីវិតនោះទេ» («ភាពខុសគ្នារវាងការផ្លាស់ប្ដូរផ្នែកខាងក្រៅ និងការផ្លាស់ប្ដូរខាងនិស្ស័យ»)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញពួកយើងថា ទោះបីជាឥរិយាបថរបស់ពួកយើងបានរីកចម្រើន បន្ទាប់ពីពួកយើងចាប់ផ្ដើមជឿលើព្រះជាម្ចាស់ក៏ដោយ ក៏នេះមិនមានន័យថា មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកយើងដែរ។ ឥរិយាបថល្អភាគច្រើនកើតចេញពីការទុក្ខលំបាក វាគឺជាឥរិយាបថដែលកើតចេញពីគោលលទ្ធិ និងច្បាប់វិន័យ ឬវាជាការអនុវត្តដែលកើតចេញពីការត្រូវបានរុញច្រានដោយព្រះវិញ្ញាណបរិសុទ្ធ។ វាមិនមែនដោយសារពួកយើងយល់ពីសេចក្ដីពិតឡើយ វាមិនមែនដោយសារពួកយើងមានចំណេះដឹងពីព្រះជាម្ចាស់ ហើយវាមិនមែនជាការអនុវត្តដែលកើតចេញដោយធម្មជាតិ ពីចំណង់របស់ពួកយើង ដើម្បីផ្គាប់ព្រះទ័យ និងស្រឡាញ់ព្រះជាម្ចាស់ឡើយ។ ពួកយើងត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ពួកយើងស្រោបដោយនិស្ស័យដ៏ពុករលួយរបស់សាតាំងគ្រប់ប្រភេទ ដូចជា ភាពក្រអឺតក្រទម ល្បិចកល សេចក្ដីអាក្រក់ ភាពរឹងរូស និងភាពសាហាវឃោរឃៅ។ បើនិស្ស័យទាំងនេះ មិនត្រូវបានដោះស្រាយទេ នោះទោះបីជាពួកយើងអាចប្រកាន់ខ្ជាប់នូវច្បាប់វិន័យជាក់លាក់ ហើយមើលពីក្រៅ ពួកយើងហាក់ដូចជាគោរពយ៉ាងណាក៏ដោយ ក៏រឿងនេះមិនអាចមានរយៈពេលយូរដែរ ហើយនៅពេលដែលពួកយើងជួបប្រទះអ្វីមួយដែលពួកយើងមិនត្រូវចិត្ត នោះពួកយើងមិនអាចបញ្ឈប់ខ្លួនឯងពីការប្រព្រឹត្តអំពើបាបឡើយ។ ឧទាហរណ៍ ដោយត្រូវបានត្រួតត្រាដោយធម្មជាតិបែបសាតាំងដ៏បោកបញ្ឆោត និងក្រអឺតក្រទម នោះពួកយើងតែងតែព្យាយាមធ្វើឱ្យអ្នកដទៃផ្ដល់កិត្តិយសឱ្យពួកយើង ហើយនៅពេលដែលអ្នកដទៃមិនធ្វើតាមអ្វីដែលពួកយើងនិយាយ នោះពួកយើងខឹង ហើយចាប់ផ្ដើមស្ដីប្រដៅពួកគេ។ ដោយត្រូវបានដឹកនាំដោយធម្មជាតិបោកបញ្ឆោតរបស់ពួកយើង នោះគ្រប់យ៉ាងដែលពួកយើងធ្វើគឺគិតដល់ផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅពេលដែលអ្វីៗនៅឯផ្ទះដំណើរការដោយរលូន នោះពួកយើងសុខចិត្តលះបង់អ្វីៗ និងលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយពួកយើងអាចអត់ទ្រាំនឹងការលំបាកទាំងអស់។ ប៉ុន្តែនៅពេលដែលភាពអកុសលចូលមក នោះពួកយើងស្ដីបន្ទោសព្រះជាម្ចាស់ដែលមិនការពារពួកយើង។ ពួកយើងថែមទាំងអាចចាប់ផ្ដើមមានវិប្បដិសារីចំពោះអ្វីដែលពួកយើងលះបង់ ហើយគិតចង់ក្បត់ព្រះជាម្ចាស់ទៀតផង។ នៅមានច្រើនជាងនេះទៀត។ នេះបង្ហាញថា បើនិស្ស័យពុករលួយរបស់ពួកយើងមិនត្រូវបានដោះស្រាយទេ នោះពួកយើងមិនអាចអនុវត្តសេចក្ដីពិត ឬស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ ហើយអាចប្រឆាំងនឹងទ្រង់ទៀតផង។ ឧទាហរណ៍ពួកផារិស៊ីកាលពីពីរពាន់ឆ្នាំមុន។ នៅខាងក្រៅ ពួកគេហាក់ដូចជាមិនប្រព្រឹត្តអាក្រក់ណាមួយឡើយ។ ពួកគេធ្វើដំណើរទៅឆ្ងាយ ហើយទូលំទូលាយក្នុងការចែកចាយដំណឹងល្អ តែងតែអធិប្បាយខគម្ពីរទៅកាន់មនុស្ស ហើយបង្រៀនមនុស្សឱ្យស្ដាប់បង្គាប់ច្បាប់។ ឥរិយាបថជាច្រើនរបស់ពួកគេល្អ ប៉ុន្តែនៅពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក ហើយចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ដោយសារតែទ្រង់លេចមកធម្មតា និងសាមញ្ញនៅខាងក្រៅ ហើយទ្រង់មិនត្រូវបានហៅថាព្រះមែស្ស៊ី ហើយដោយសារតែគ្រប់យ៉ាងអំពីទ្រង់ផ្ទុយនឹងសញ្ញាណរបស់ពួកគេ នោះនិស្ស័យបែបសាតាំងដ៏បោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេត្រូវបានលាតត្រដាង។ ពួកគេថ្កោលទោស និងប្រមាថព្រះអម្ចាស់យេស៊ូវយ៉ាងស្ដែងៗ ហើយទីបំផុត ពួកគេបានរួមគំនិតជាមួយអាជ្ញាធររ៉ូម ដើម្បីឆ្កាងព្រះអម្ចាស់យេស៊ូវ។

សេចក្ដីខាងលើបង្ហាញថា ទោះបីជាអាចមានការផ្លាស់ប្ដូរនៅក្នុងឥរិយាបថខាងក្រៅរបស់ពួកយើងក៏ដោយ បើគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតខាងក្នុងរបស់ពួកយើងទេ នោះពួកយើងនៅតែត្រូវបានត្រួតត្រាដោយនិស្ស័យពុករលួយបែបសាតាំងដដែល ហើយនឹងអាចប្រព្រឹត្តអំពើបាប និងប្រឆាំងនឹងព្រះជាម្ចាស់គ្រប់ពេលវេលា។ មនុស្សបែបនេះ ក៏មិនបានប្រែចិត្តយ៉ាងពិតប្រាកដដែរ ហើយជាទូទៅ គ្មានលក្ខណៈសម្បត្តិដើម្បីចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ។ ដូចដែលមានចែងនៅក្នុងព្រះគម្ពីរថា «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ» (យ៉ូហាន ៨:៣៤-៣៥)

តើការប្រែចិត្តពិត ជាអ្វី?

ដូច្នេះ តើការប្រែចិត្តពិតជាអ្វី? ព្រះគម្ពីចែងថា «មានពរហើអស់អ្នកណាដែលធ្វើតាមបញ្ញត្តិរបស់ទ្រង់ ពួកគេអាចមានសិទ្ធិចូលទៅដើមជីវិត ហើយអាចចូលទៅក្នុងក្រុង តាមទ្វារ» (វិវរណៈ ២២:១៤)។ «ដូច្នេះ ចូរឲ្យឯងបានបរិសុទ្ធ ដ្បិតអញបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ ព្រះជាម្ចាស់បរិសុទ្ធ។ ទ្រង់ស្អប់អំពើបាបរបស់មនុស្ស ដូច្នេះហើយ បទដ្ឋានចំពោះការប្រែចិត្តពិត គឺនៅពេលដែលនិស្ស័យនានានៅក្នុងមនុស្ស ដូចជា ភាពក្រអឺតក្រទម ល្បិចកល និងភាពរឹងរូស ត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរ នៅពេលដែលពួកគេអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនគិតពីមជ្ឈដ្ឋានជុំវិញរបស់ពួកគេ លែងប្រព្រឹត្តអំពើបាប ឬប្រឆាំងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេស្ដាប់បង្គាប់ និងគោរពព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយនៅពេលដែលពួកគេត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុង។ មានតែមនុស្សបែបនេះទេ ដែលបានប្រែចិត្តពិតប្រាកដ។

មូលហេតុដែលពួកយើងមិនសម្រេចបានការប្រែចិត្តពិត នៅក្នុងជំនឿរបស់ពួកយើងលើព្រះអម្ចាស់

មនុស្សមួយចំនួនអាចសួរថា «ហេតុអ្វីបានជាពួកយើងបានទទួលយកការរំដោះរបស់ព្រះអម្ចាស់ ហើយអំពើបាបរបស់ពួកយើងត្រូវបានអភ័យទោសរួចហើយ ប៉ុន្តែពួកយើងមិនអាចសម្រេចបានការប្រែចិត្តពិតទៅវិញ?» នេះគឺដោយសារតែជាចម្បង នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានបំពេញកិច្ចការនៃការរំដោះ ដែលមិនមែនជាកិច្ចការនៃការផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់មនុស្សឡើយ។ សូមពួកយើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនទៀត «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលនេះប្រាប់ពួកយើងថា នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវគ្រាន់តែបំពេញកិច្ចការនៃការរំដោះមនុស្សជាតិប៉ុណ្ណោះ ជាឥទ្ធិពលដែលធ្វើឱ្យមនុស្សសារភាព និងប្រែចិត្ត។ ជាផ្នែកមួយនៃកិច្ចការនៃការរំដោះ នោះព្រះអម្ចាស់យេស៊ូវបានមានបន្ទូលពីវិធីនៃការប្រែចិត្ត ទ្រង់បង្រៀនមនុស្សពីវិធីសារភាពអំពើបាបរបស់ពួកគេ ហើយប្រែចិត្ត និងដើម្បីលីឈើឆ្កាង ព្រមទាំងដើរតាមព្រះអម្ចាស់។ ដូច្នេះ ពួកគេត្រូវតែស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯងដែរ ពួកគេត្រូវតែបន្ទាបខ្លួន អត់ធ្មត់ និងអត់ទ្រាំ ហើយអភ័យទោសឱ្យមនុស្សប្រាំពីរចិតសិបដង ។ល។ ទាំងអស់នេះគឺជាសេចក្ដីតម្រូវពីមនុស្ស ដោយផ្អែកលើកម្ពស់របស់មនុស្សនៅពេលនោះ។ នៅពេលដែលមនុស្សបានប្រព្រឹត្តអំពើបាប ពួកគេមកចំពោះព្រះអម្ចាស់យេស៊ូវ ដើម្បីសារភាពអំពើបាបរបស់ពួកគេ ហើយប្រែចិត្ត នោះអំពើបាបរបស់ពួកគេត្រូវបានអភ័យទោសឱ្យ ហើយពួកគេមានសិទ្ធិចូលមកចំពោះព្រះជាម្ចាស់ និងបន្តថ្វាយបង្គំព្រះជាម្ចាស់។ គ្រប់យ៉ាងដែលត្រូវបានសម្ដែងចេញដោយព្រះអម្ចាស់យេស៊ូវ គឺជាសេចក្ដីពិតដែលមនុស្សនៅពេលនោះអាចយល់បាន។ ប៉ុន្តែ ការណ៍នេះមិនពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សឡើយ ដូច្នេះហើយ មិនថាពួកយើងអានព្រះគម្ពីរបានច្រើនប៉ុនណា ពួកយើងសារភាពអំពើបាបរបស់ពួកយើង ហើយប្រែចិត្តបែបណា ឬពួកយើងយកឈ្នះខ្លួនឯងបែបណាឡើយ ពួកយើងនៅតែមិនអាចយកអំពើបាបចេញពីខ្លួនឯង ហើយសម្រេចបានការប្រែចិត្តពិតឡើយ។

វិធីដើម្បីសម្រេចបានការប្រែចិត្តពិត

ដូច្នេះ តើពួកយើងអាចសម្រេចបានការប្រែចិត្តពិតដោយវិធីណា? ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយថា «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ ព្រះបន្ទូលទាំងនេះបង្ហាញពួកយើងថា ដោយសារតែកម្ពស់របស់មនុស្សនៅពេលនោះទាបពេក នោះក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវមិនបានសម្ដែងចេញសេចក្ដីពិតច្រើនពេក ឬប្រទានវិធីដល់ពួកយើង ដើម្បីដោះស្រាយធម្មជាតិបែបសាតាំងរបស់ពួកយើងឡើយ។ ដូច្នេះហើយ ទើបព្រះអម្ចាស់ថ្លែងទំនាយថា ទ្រង់នឹងយាងត្រឡប់មកនៅគ្រាចុងក្រោយ ថាទ្រង់នឹងសម្ដែងចេញនូវសេចក្ដីពិតកាន់តែខ្ពស់ និងច្រើនជាងមុន ហើយថាទ្រង់នឹងបំពេញកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធមនុស្ស ដែលអនុញ្ញាតឱ្យពួកយើងរំដោះខ្លួនទាំងស្រុងពីច្រវាក់នៃអំពើបាប និងត្រូវបានបន្សុទ្ធ ព្រមទាំងផ្លាស់ប្ដូរ ហើយមានតែតាមរយៈការទទួលយកកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធ នៅពេលនៃការយាងត្រឡប់មករបស់ព្រះអម្ចាស់ប៉ុណ្ណោះ ទើបពួកយើងអាចសម្រេចបានការប្រែចិត្តពិត។

សព្វថ្ងៃនេះ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកហើយ៖ ទ្រង់គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស។ ផ្អែកលើមូលដ្ឋានគ្រឹះនៃកិច្ចការរំដោះរបស់ព្រះអម្ចាស់យេស៊ូវ នោះព្រះដ៏មានគ្រប់ព្រះចេស្ដាបានបំពេញកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមចេញពីដំណាក់របស់ព្រះជាម្ចាស់ ទ្រង់បានសម្ដែងចេញនូវរាល់សេចក្ដីពិតទាំងអស់ ដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ហើយទ្រង់បានយាងមកជំនុំជម្រះ បន្សុទ្ធ និងធ្វើឱ្យគ្រប់លក្ខណ៍ដល់អស់អ្នកណាដែលទទួលយកសេចក្ដីសង្គ្រោះនៃគ្រាចុងក្រោយរបស់ទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «នៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញនូវសេចក្ដីពិត ហើយបំពេញកិច្ចការនៃការជំនុំជម្រះ និងបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ នោះទ្រង់មិនគ្រាន់តែមានបន្ទូលប្រាប់ពួកយើងពីវិធីមួយចំនួន ដើម្បីអនុវត្តការប្រែចិត្តប៉ុណ្ណោះទេ ប៉ុន្តែទ្រង់សម្ដែងចេញនូវព្រះបន្ទូលនៃការជំនុំជម្រះ លាតត្រដាងធម្មជាតិ និងលក្ខណៈរបស់ពួកយើង ដែលមិនស្ដាប់បង្គាប់ និងប្រឆាំងនឹងព្រះជាម្ចាស់ និងលាតត្រដាងនូវសេចក្ដីពិតនៃសេចក្ដីពុករលួយរបស់ពួកយើងទៀតផង។ ទ្រង់ប្រទានសេចក្ដីពិតនានាដល់ពួកយើង ដូចជា វិធីដើម្បីស្មោះត្រង់ វិធីស្ដាប់បង្គាប់ព្រះជាម្ចាស់ វិធីស្រឡាញ់ព្រះជាម្ចាស់ ។ល។ ដែលនឹងផ្ដល់ឱ្យពួកយើងនូវមាគ៌ាដើម្បីអនុវត្តនៅក្នុងរបស់សព្វសារពើ ដែលកើតឡើងចំពោះពួកយើង។ តាមរយៈការឆ្លងកាត់បទពិសោធន៍នៃការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកយើងដឹងបន្ដិចម្ដងៗ ពីវិធីដែលពួកយើងត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយដឹងថា ធម្មជាតិ និងលក្ខណៈរបស់ពួកយើង ស្រោបដោយនិស្ស័យបែបសាតាំង នៃភាពក្រអឺតក្រទម ល្បិចកល សេចក្ដីអាក្រក់ និងភាពរឹងរូស។ ការរស់នៅតាមអ្វីៗទាំងនេះ ដែលគ្មានភាពជាមនុស្សនៅក្នុងអ្វីដែលពួកយើងរស់នៅ នោះពួកយើងគួរឱ្យស្អប់ខ្ពើមចំពោះអ្នកដទៃ ហើយជាងនេះទៅទៀត ពួកយើងគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ នៅក្នុងព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ ពួកយើងឃើញថា ពួកយើងថោកទាប និងអាក្រក់ គ្មានតម្លៃរស់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ឡើយ ហើយមានតែដូច្នោះទេ ទើបពួកយើងចាប់ផ្ដើមស្អប់អំពើបាបរបស់ពួកយើង ហើយចង់ប្រែចិត្ត។ ស្របពេលជាមួយគ្នានោះ ពួកយើងស្គាល់និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ដែលមិនអត់ទ្រាំនឹងការប្រមាថបានឡើយ ហើយថា បើពួកយើងមិនអនុវត្តសេចក្ដីពិតទេ នោះពួកយើងនឹងច្បាស់ជាត្រូវបានព្រះជាម្ចាស់ស្អប់ និងបដិសេធមិនខាន។ មានតែដូច្នោះទេ ទើបភាពកោតខ្លាចរបស់ពួកយើងកើតមាននៅក្នុងពួកយើង ពួកយើងចាប់ផ្ដើមបោះបង់ចោលសាច់ឈាម ហើយអនុវត្តសេចក្ដីពិត ពួកយើងមានការពិតមួយចំនួនបន្តិចម្ដងៗ នៃការស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយពួកយើងលែងបះបោរ និងប្រឆាំងព្រះជាម្ចាស់។

ដោយការឆ្លងកាត់បទពិសោធន៍នៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ នោះពួកយើងគេចផុតពីអំពើបាបយ៉ាងពេញលេញ ពួកយើងលែងត្រូវបានជាប់ច្រវាក់ដោយធម្មជាតិបែបសាតាំងរបស់ពួកយើង ហើយពួកយើងមានសេរីភាពក្នុងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ ព្រមទាំងថ្វាយបង្គំព្រះជាម្ចាស់។ មានតែដូច្នោះទេ ទើបពួកយើងអាចត្រូវបាននិយាយថា បានប្រែចិត្ត និងផ្លាស់ប្ដូរយ៉ាងពិតប្រាកដ ហើយមានតែដូច្នោះទេ ទើបពួកយើងមានសិទ្ធិចូលទៅក្នុងនគរស្ថានសួគ៌បាន។ ច្បាស់ណាស់ ការទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាវិធីតែមួយគត់ ដើម្បីសម្រេចបាននូវការប្រែចិត្ត និងការផ្លាស់ប្ដូរពិត។ នៅត្រង់ចំណុចនេះ ខ្ញុំជឿជាក់ថា ពេលនេះអ្នកបានចាប់ផ្ដើមឃើញវិធីដើម្បីសម្រេចបានការប្រែចិត្តពិតហើយ ដូច្នេះ ពេលនេះ ពួកយើងគួរជ្រើសរើសយកអ្វី?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ពិភពលោកត្រូវបានវាយលុកដោយគ្រោះមហន្តរាយ៖ តើអ្នកចង់ស្គាល់សេចក្ដីពិតអំពីការលើកឡើង និងការយាងមកលើកទីពីររបស់ព្រះអម្ចាស់ឬទេ?

By Becky, U.S. បច្ចុប្បន្ននេះ គ្រោះមហន្តរាយជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ ព័ត៌មានពេញទៅដោយរឿងរ៉ាវនៃគ្រោះកំណាច រញ្ជួយផែនដី ទឹកជំនន់...

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ចន្ទគ្រាសដែលមានព្រះចន្ទពេញវង់ពណ៍ក្រហម នឹងលេចមកនៅក្នុងឆ្នាំ២០២២

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...

វាជារឿងសំខាន់ណាស់ចំពោះគ្រីស្ទបរិស័ទ ក្នុងការចូលរួមការប្រជុំយ៉ាងទៀងទាត់

By Chang Qing វាត្រូវបានចែងនៅក្នុងព្រះគម្ពីរថា «ចូរកុំបោះបង់ការប្រជុំគ្នា ដូចមនុស្សមួយចំនួនធ្លាប់ធ្វើឡើយ តែត្រូវដាស់តឿនគ្នាទៅវិញទៅមកវិញ៖...

ការប្រឈមនឹងគ្រោះមហន្តរាយញឹកញាប់ តើយើងអាចស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ដោយរបៀបណា?

ដោយ អាន យ័ន ជនជាតិភីលីពីន កាលពីពីរពាន់ឆ្នាំមុន អ្នកដើរតាមព្រះអម្ចាស់បានសួរព្រះយេស៊ូវថា «តើទីសម្គាល់នៃការយាងមករបស់ទ្រង់...