ពិភពលោកត្រូវបានវាយលុកដោយគ្រោះមហន្តរាយ៖ តើអ្នកចង់ស្គាល់សេចក្ដីពិតអំពីការលើកឡើង និងការយាងមកលើកទីពីររបស់ព្រះអម្ចាស់ឬទេ?

08-09-2021

By Becky, U.S.

បច្ចុប្បន្ននេះ គ្រោះមហន្តរាយជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ ព័ត៌មានពេញទៅដោយរឿងរ៉ាវនៃគ្រោះកំណាច រញ្ជួយផែនដី ទឹកជំនន់ និងគ្រោះរាំងស្ងួត។ តើអ្នកធ្លាប់គិតក្នុងចិត្តថា៖ សេចក្ដីទំនាយនៃការយាងត្រឡប់មករបស់ព្រះអម្ចាស់ត្រូវបានសម្រេច ដូច្នេះ ហេតុអ្វីបានជាពួកយើងនៅតែមិនស្វាគមន៍ព្រះអម្ចាស់ឬទេ? បើរឿងនេះនៅតែបន្ត នៅពេលដែលទុក្ខវេទនាដ៏ធំមកដល់ តើពួកយើងនឹងមិនធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយដែរឬ? ដូច្នេះ តើពេលណាទើបព្រះអម្ចាស់លើកពួកយើងឡើងទៅកាន់នគរស្ថានសួគ៌?

ពិភពលោកត្រូវបានវាយលុកដោយគ្រោះមហន្តរាយ៖ តើអ្នកចង់ស្គាល់សេចក្ដីពិតអំពីការលើកឡើង និងការយាងមកលើកទីពីររបស់ព្រះអម្ចាស់ឬទេ?

នៅពេលដែលពួកយើងត្រូវបានលើកឡើង តើពួកយើងពិតជាត្រូវបានលើកឡើងទៅលើមេឃឬ?

អ្នកជឿលើព្រះអម្ចាស់ជាច្រើនបានអានព្រះបន្ទូលទាំងនេះនៅក្នុងព្រះគម្ពីរ៖ «បន្ទាប់មក យើងដែលមានជីវិតរស់ និងនៅសេសសល់ នឹងត្រូវលើកឡើងមកជុំជាមួយពួកគេនៅលើពពក ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់ជារៀងរហូត» (១ ថែស្សាឡូនីច ៤:១៧)។ ពួកគេចង់បានការលើកឡើងទៅលើមេឃ និងជួបព្រះអម្ចាស់ នៅពេលដែលទ្រង់យាងមក។ ប៉ុន្តែតាមពិត ព្រះបន្ទូលទាំងនេះ មិនប្រាកដជាត្រូវបានមានបន្ទូលដោយព្រះអម្ចាស់យេស៊ូវ ឬព្រះបន្ទូលទាំងនេះជាសេចក្ដីទំនាយនៃក័ណ្ឌគម្ពីរវិវរណៈឡើយ។ ព្រះបន្ទូលទាំងនេះគ្មានអ្វីក្រៅពីពាក្យសម្ដីរបស់សាវ័កប៉ុលឡើយ។ តើត្រឹមត្រូវទេ ដែលពឹងផ្អែកពាក្យសម្ដីរបស់ប៉ុល ពាក់ព័ន្ធនឹងបញ្ហានៃការស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់? តើពាក្យសម្ដីរបស់ប៉ុលអាចតំណាងព្រះបន្ទូលរបស់ព្រះអម្ចាស់ឬទេ? វិធីដែលព្រះអម្ចាស់នៃគ្រាចុងក្រោយយាងមក និងវិធីដែលទ្រង់យកអ្នកដែលជឿលើទ្រង់ទៅកាន់នគរព្រះ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ប៉ុលគ្រាន់ជាសាវ័កម្នាក់ ដែលចែកចាយសាររបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ ធ្វើដូចម្ដេចគាត់អាចដឹងរឿងបែបនោះបាន? ការស្វាគមន៍ការយាងមកដល់របស់ព្រះអម្ចាស់ គឺជាបញ្ហាមួយដ៏មានសារៈសំខាន់យ៉ាងធំធេង ជាបញ្ហាដែលត្រឹមត្រូវតែមួយសម្រាប់ពួកយើង ក្នុងការពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ឱ ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ! សូមឲ្យនគរទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចនៅផែនដី ដូចនៅឯស្ថានសួគ៌ដែរ» (ម៉ាថាយ ៦:៩-១០)។ ក័ណ្ឌគម្ពីរវិវរណៈក៏មានសេចក្ដីទំនាយខាងក្រោមផងដែរ៖ «ចំណែកខ្ញុំ ជាយ៉ូហានបានឃើញទីក្រុងដ៏វិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌...។ ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ» (វិវរណៈ ២១:២-៣)។ «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច» (វិវរណៈ ១១:១៥)។ នៅក្នុងសេចក្ដីទំនាយនេះ ពាក្យ «ចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់» «រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស» និង «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់» បង្ហាញថា ព្រះជាម្ចាស់នឹងបង្កើតនគររបស់ទ្រង់នៅលើផែនដី ហើយថា វាសនាដែលទ្រង់បានរៀបចំសម្រាប់មនុស្ស ក៏នៅលើផែនដីដែរ។ តើបំណងដ៏ខ្ជាប់ខ្ជួនរបស់យើងក្នុងការត្រូវបានលើកឡើងទៅកាន់ស្ថានសួគ៌ មិនមែនជាសញ្ញាណ និងការគិតស្រមៃផ្ទាល់ខ្លួនរបស់ពួកយើងទេឬ? ហើយតើនេះមិនមែនជាការកំពុងតែដើរខុសផ្លូវពីព្រះជាម្ចាស់ទេឬ?

ការពិតគឺថា ព្រះជាម្ចាស់មិនដែលបានមានបន្ទូលអំពីការលើកមនុស្សឡើងទៅលើមេឃឡើយ ហើយនេះគឺជាអ្វីមួយដែលពួកយើងអាចដឹងពីតថភាពនៃកិច្ចការរបស់ព្រះជាម្ចាស់។ នៅដើមដំបូង ព្រះជាម្ចាស់បានបង្កើតមនុស្សចេញពីធូលីដី ហើយបានដាក់គេនៅក្នុងសួនអេដែន ជាកន្លែងដែលគេរស់នៅ និងថ្វាយបង្គំព្រះជាម្ចាស់យ៉ាងសមរម្យ។ ក្នុងសម័យណូអេ ព្រះជាម្ចាស់ក៏មិនបានលើកណូអេ និងគ្រួសាររបស់គាត់ទៅលើមេឃ ដើម្បីគេចចេញពីទឹកជំនន់ដែរ។ ផ្ទុយទៅវិញ ទ្រង់បានបញ្ជាណូអេ ឱ្យធ្វើសកម្មភាពជាក់ស្ដែងនៃការសាងសង់ទូកនៅលើផែនដី។ នៅចុងយុគសម័យនៃក្រិត្យវិន័យ មនុស្សបានប្រឈមមុខនឹងគ្រោះថ្នាក់នៃការស្លាប់ ពីការបំពានក្រិត្យវិន័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានលើកពួកគេឡើងទៅលើអាកាស ដើម្បីទទួលបានដង្វាយលោះបាបឡើយ ផ្ទុយទៅវិញ ទ្រង់បានក្លាយជាសាច់ឈាមដោយផ្ទាល់ ហើយយាងមកផែនដី ជាកន្លែងដែលទ្រង់ត្រូវបានគេឆ្កាងយ៉ាងពិតប្រាកដ ដើម្បីមនុស្សជាតិ ដោយរំដោះមនុស្សពីអំពើបាប។ ចេញពីសេចក្ដីនេះ ពួកយើងអាចឃើញថា ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការនៅលើផែនដីសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ដោយដឹកនាំមនុស្សជាតិក្នុងការរស់នៅ និងថ្វាយបង្គំព្រះជាម្ចាស់។ បំណងជាបន្តបន្ទាប់របស់ពួកយើង ក្នុងការត្រូវបានលើកឡើងទៅលើមេឃ គឺផ្ទុយយ៉ាងច្បាស់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់!

តើអ្វីជាការលើកឡើង នៅចំពោះទុក្ខវេទនាដ៏ធំ?

ពួកអ្នកមួយចំនួនអាចមិនច្បាស់អំពីអ្វីដែលពាក្យ «ត្រូវបានលើកឡើង» ពិតជាសំដៅលើ។ ដើម្បីយល់ពីពាក្យនេះ ដំបូងសូមពួកយើងមើលអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែង។ ព្រះជាម្ចាស់បានមានបន្ទូលថា «'ការមកដល់' មិនមានន័យថា ត្រូវបានយកពីកន្លែងទាបមកដាក់កន្លែងខ្ពស់ ដូចដែលមនុស្សគិតស្រមៃនោះទេ។ នោះគឺជាការយល់ខុសដ៏ធ្ងន់ធ្ងរ។ 'ការមកដល់' សំដៅទៅលើការកំណត់ទុកជាមុនរបស់ខ្ញុំ ហើយក្រោយមកជ្រើសរើស។ វាសំដៅទៅលើអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន និងបានជ្រើសរើស។ អស់អ្នកដែលបានមកដល់ គឺជាមនុស្សដែលបានទទួលឋានៈជាបុត្រាច្បង ឬបុត្រា ឬអ្នកដែលជារាស្ត្ររបស់ព្រះជាម្ចាស់។ នេះគឺវាមិនស្របគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ។ អស់អ្នកណាដែលនឹងមានចំណែកនៅក្នុងដំណាក់របស់ខ្ញុំនៅពេលអនាគត គឺជាអស់អ្នកដែលបានមកដល់ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ នេះគឺជាការពិតប្រាកដណាស់ មិនដែលផ្លាស់ប្ដូរ និងមិនអាចបដិសេធបានឡើយ។ វាគឺជាការវាយបកប្រឆាំងនឹងសាតាំង។ នរណាដែលខ្ញុំបានកំណត់ទុកជាមុននឹងបានមកដល់ចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទាំងនេះប្រាប់ពួកយើងថា ការត្រូវបានលើកឡើង គឺមិនមែនការត្រូវបាននាំយកទៅលើមេឃដើម្បីជួបព្រះអម្ចាស់ ដូចដែលពួកយើងបានគិតស្រមៃឡើយ។ ផ្ទុយទៅវិញ វាមានន័យថា ជាការអាចទទួលយក និងស្ដាប់បង្គាប់កិច្ចការថ្មីរបស់ព្រះជាម្ចាស់ បន្ទាប់ពីឮព្រះសូរសៀងរបស់ទ្រង់ ដើរតាមយ៉ាងប្រកិតនូវស្នាមជើងរបស់កូនចៀម ហើយចូលមកចំពោះព្រះជាម្ចាស់ នៅពេលដែលទ្រង់យាងមកផែនដី និងបំពេញកិច្ចការ។ មានតែដូច្នេះទេ ទើបជាការលើកឡើងពិត។ វាដូចទៅនឹងពេលដែលព្រះអម្ចាស់យេស៊ូវយាងមកបំពេញកិច្ចការនៃការប្រោសលោះផងដែរ៖ ពេត្រុស ស្ដ្រីសាសន៍សាម៉ារី យ៉ាកុប និងអ្នកដទៃទៀត បានស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ នៅពេលដែលពួកគេបានឮព្រះបន្ទូលរបស់ទ្រង់ ហើយបានកំណត់ថា ទ្រង់គឺជាព្រះមែស្ស៊ីដែលនឹងយាងមក។ ជាលទ្ធផល ពួកគេទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយត្រូវបានលើកឡើងទាំងអស់នៅចំពោះព្រះអម្ចាស់ក្នុងយុគសម័យនៃព្រះគុណ។ មនុស្សទាំងអស់ដែលនៅគ្រាចុងក្រោយ ស្វាគមន៍ការយាងត្រឡប់មករបស់ព្រះអម្ចាស់ ហើយទទួលយកកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលដើរតាមស្នាមជើងរបស់កូនចៀម និងជាអ្នកដែលត្រូវបានលើកឡើងនៅចំពោះព្រះអម្ចាស់!

វិធីត្រូវបានលើកឡើង នៅចំពោះទុក្ខវេទនាដ៏ធំ

ដូច្នេះ តើពួកយើងគួរធ្វើអ្វី ដើម្បីស្វាគមន៍ព្រះអម្ចាស់ និងត្រូវបានលើកឡើងនៅចំពោះគ្រោះមហន្តរាយ? សេចក្ដីនេះ ត្រូវបានថ្លែងទំនាយជាយូរមកហើយនៅក្នុងព្រះគម្ពីរ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ជំពូក ២ និងជំពូក ៣ នៃក័ណ្ឌគម្ពីរវិវរណៈ ថ្លែងទំនាយជាច្រើនលើក៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ»។ ក៏មានជំពូក ៣ ខ ២០ ផងដែរ៖ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ»។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា «ក្នុងហេតុផលនេះ ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលនូវព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះ ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់ពួកយើងថា ប្រសិនបើពួកយើងចង់ស្វាគមន៍ព្រះអម្ចាស់ នោះការស្វែងរកឱ្យឃើញកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាគន្លឹះសំខាន់។ សព្វថ្ងៃនេះ គ្មានអ្វីសំខាន់ជាងការស្វែងរកទីកន្លែងដែលព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ថ្លែងទៅកាន់ក្រុមជំនុំឡើយ។ ប្រសិនបើពួកយើងមិនឱ្យខ្លួនឯងស្វែងរកស្នាមព្រះបាទរបស់ព្រះជាម្ចាស់ ប្រសិនបើពួកយើងមិនផ្ដល់សារៈសំខាន់ដល់ការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ទេ តែផ្ទុយទៅវិញសម្លឹងមើលយ៉ាងអកម្មទៅកាន់ពពកនៅលើមេឃ រង់ចាំយ៉ាងស្ងៀមដើម្បីឱ្យព្រះអម្ចាស់យាងមក និងលើកពួកយើងទៅលើអាកាស តើគំនិតបែបនេះមិនរវើរវាយទេឬ? ដូច្នេះ តើពួកយើងនឹងមិនអាចស្វាគមន៍ព្រះជាម្ចាស់ជារៀងរហូត ហើយទីបំផុតខ្ជះខ្ជាយឱកាសក្នុងការត្រូវបានលើកឡើងដោយទ្រង់ទេឬ?

ដូច្នេះ តើស្នាមព្រះបាទរបស់ព្រះអម្ចាស់នៅឯណា? ហើយព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់នៅឯណា? បច្ចុប្បន្ននេះ មានតែក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ដែលធ្វើស្មរបន្ទាល់យ៉ាងចំហទៅកាន់មនុស្សជាតិថា ព្រះអម្ចាស់បានយាងត្រឡប់មកហើយ៖ មានន័យថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវព្រះបន្ទូលរាប់លាន បើកបង្ហាកអាថ៌កំបាំងនៃផែនការប្រាំមួយពាន់ឆ្នាំដើម្បីសង្គ្រោះមនុស្ស របស់ទ្រង់ ព្រមទាំងអាថ៌កំបាំងនៃព្រះនាម និងការយកកំណើតជាមនុស្សរបស់ទ្រង់ ហើយមានបន្ទូលប្រាប់មនុស្សនូវគោលបំណងនៃកិច្ចការទាំងបីដំណាក់កាលរបស់ទ្រង់ និងភាពខុសគ្នារវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស ។ល។ ទ្រង់បើកសម្ដែងពីឫសគល់នៃភាពងងឹត និងសេចក្ដីអាក្រក់របស់លោកិយ ធម្មជាតិបែបសាតាំងរបស់មនុស្សដែលរឹងទទឹងចំពោះព្រះជាម្ចាស់ ព្រមទាំងសភាពពុករលួយនានារបស់ពួកយើង ហើយទ្រង់លាតត្រដាងនិស្ស័យពុករលួយនៅក្នុងមនុស្ស ដូចជា ភាពក្រអឺតក្រទម ការបោកបញ្ឆោត សេចក្ដីអាក្រក់ និងភាពរឹងរូស។ ទ្រង់ក៏បង្ហាញពួកយើងនូវមាគ៌ាដើម្បីត្រូវបានបន្សុទ្ធ និងសេចក្ដីពិតដែលពួកយើងគួរតែអនុវត្តចូលទៅក្នុង ដូចជា វិធីដើម្បីស្មោះត្រង់ វិធីស្ដាប់បង្គាប់ព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ និងគោរពព្រះជាម្ចាស់ វិធីបម្រើដែលស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ វិធីយកចេញនូវនិស្ស័យពុករលួយរបស់ពួកយើង ។ល។ តាមរយៈការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលត្រូវបានរើសតាំងរបស់ព្រះជាម្ចាស់ យល់ពីសេចក្ដីពិតមួយចំនួន ពួកគេឃើញពីវិធីដែលពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយទទួលស្គាល់និស្ស័យដ៏សុចរិត និងសារជាតិដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់។ ដូច្នេះ ពួកគេចាប់ផ្ដើមគោរពព្រះជាម្ចាស់ និងចាប់ផ្ដើមអនុវត្តព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងយកចេញនូវនិស្ស័យពុករលួយរបស់ពួកគេ ហើយបន្តិចម្ដងៗ និស្ស័យជីវិតរបស់ពួកគេផ្លាស់ប្ដូរ។ កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បំពេញនូវសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវយ៉ាងជាក់ច្បាស់ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)

បច្ចុប្បន្ននេះ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា​កំពុងតែចែកចាយនៅក្នុងចំណោមមនុស្សជាតិ។ មនុស្សជាច្រើនដែលមកពីនិកាយនានារបស់គ្រីស្ទបរិស័ទ ដែលជាអ្នកជឿពិត និងស្រឡាញ់សេចក្ដីពិតយ៉ាងពិតប្រាកដ បានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ត្រូវបានដាស់ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានវិលត្រឡប់មកចំពោះបល្ល័ង្ករបស់ទ្រង់។ ពួកគេសប្បាយនឹងការស្រោចស្រព និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ទ្រង់ ហើយដឹងថា ព្រះបន្ទូលទាំងនេះមានឫទ្ធានុភាព និងសិទ្ធិអំណាចបែបណា ពួកគេបានកំណត់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការយាងត្រឡប់មករបស់ព្រះអម្ចាស់យេស៊ូវ។ ពួកគេជាអស់អ្នកដែលត្រូវបានលើកឡើងនៅចំពោះទុក្ខវេទនាដ៏ធំ! សូមពួកយើងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយចំនួន៖ «ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំចង់មានបន្ទូលជាច្រើនទៀត ទៅរាស្ត្រជ្រើសតាំងរបស់ខ្ញុំ ដោយបែរព្រះភក្រ្តរបស់ខ្ញុំទៅរកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សាកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែ គេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូច ជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឲ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ 'ភ្នំដើមអូលីវ' ដែលនៅទិសខាងកើត ដោយសិរីរុងរឿងដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឲ្យរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានព្រះចេស្ដា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ វាជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំផងដែរ។ ចូរឲ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឲ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឲ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឲ្យមនុស្សគ្រប់ៗគ្នាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ!» («សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើអ្នកមានអារម្មណ៍បែបណា បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ? តើមិនមែនជាការរំភើបនៅក្នុងចិត្តរបស់អ្នកទេឬ? តើអ្នកមានអារម្មណ៍ថា ព្រះបន្ទូលនោះគឺជាព្រះអាទិករដែលមានបន្ទូលទៅកាន់មនុស្សជាតិទាំងមូលឬ? តើអ្នកមានអារម្មណ៍ថា ពេលនេះ ព្រះជាម្ចាស់កំពុងតែធ្វើទីបន្ទាល់មកកាន់ពួកយើងថា ទ្រង់បានយាងត្រឡប់មកហើយឬទេ? អ្នកអាចមានអារម្មណ៍បែបណាក៏ដោយ ពួកយើងមានកិច្ចការបន្ទាន់មួយនៅចំពោះពួកយើង៖ ពួកយើងត្រូវតែជាស្រ្តីឆ្លាតវៃ ស្ដាប់ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូល ហើយស្វែងរកកិច្ចការនៃគ្រាចុងក្រោយរបស់ទ្រង់ ដោយគំនិតបើកចំហ។ គ្មានផ្លូវផ្សេងក្នុងការត្រូវបានលើកឡើង នៅចំពោះទុក្ខវេទនាដ៏ធំធេងឡើយ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទីសម្គាល់នៃពេលបញ្ចប់ត្រូវបានឃើញហើយ៖ តើពួកយើងគួរតែស្វែងរកការលេចមករបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច?

នៅពេលដែលពួកយើងនិយាយអំពីមនុស្សជាតិនៅជំនាន់របស់ណូអេ នោះគ្រប់គ្នាដឹងថា ការសម្លាប់និងការបង្កអគ្គិភ័យ ការប្លន់និងការលួច ព្រមទាំងភាពមិនរើសមុខ...

សញ្ញាទាំង 6 ដែលព្រះគម្ពីរទាយថាព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញបានបង្ហាញខ្លួន

កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានសន្យានឹងយើងថា៖ «មើល៍ ខ្ញុំមកយ៉ាងឆាប់» (វិវរណៈ ២២:១២)។ ពេលនេះ...

ការប្រឈមនឹងគ្រោះមហន្តរាយញឹកញាប់ តើយើងអាចស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ដោយរបៀបណា?

ដោយ អាន យ័ន ជនជាតិភីលីពីន កាលពីពីរពាន់ឆ្នាំមុន អ្នកដើរតាមព្រះអម្ចាស់បានសួរព្រះយេស៊ូវថា «តើទីសម្គាល់នៃការយាងមករបស់ទ្រង់...