ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥៣៧
ទាល់តែពេលដែលអ្នកយកនិស្ស័យដ៏ពុករលួយរបស់អ្នកចេញ និងសម្រេចបានការស្ដែងចេញភាពជាមនុស្សសាមញ្ញ តាមរយៈការរស់នៅប៉ុណ្ណោះ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ខ្ញុំគ្រងរាជ្យនៅក្នុងនគរព្រះ ហើយលើសពីនេះទៀត ខ្ញុំគ្រងរាជ្យនៅទូទាំងសកលលោកទាំងមូល។ ខ្ញុំជាស្ដេចនៃនគរព្រះ និងជាប្រមុខនៃសកលលោក។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រមូលអស់អ្នកដែលខ្ញុំមិនបានជ្រើសរើស ហើយនឹងចាប់ផ្តើមកិច្ចការរបស់ខ្ញុំក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំនឹងប្រកាសនូវបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដល់សកលលោកទាំងមូល ដើម្បីឱ្យខ្ញុំអាចឈានទៅជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំដោយជោគជ័យ។ ខ្ញុំនឹងប្រើការវាយផ្ចាល ដើម្បីផ្សព្វផ្សាយកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ មានន័យថា ខ្ញុំនឹងប្រើ «កម្លាំង» ប្រឆាំងនឹងអស់អ្នកណាដែលជាសាសន៍ដទៃ។ ជាធម្មតា កិច្ចការនេះនឹងត្រូវធ្វើនៅពេលដំណាលគ្នានឹងកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមរាស្រ្តរើសតាំងដែរ។ នៅពេលដែលប្រជារាស្ដ្ររបស់ខ្ញុំគ្រប់គ្រង និងកាន់អំណាចនៅលើផែនដី នោះក៏នឹងជាថ្ងៃដែលមនុស្សទាំងអស់នៅលើផែនដីត្រូវបានយកឈ្នះ ហើយលើសពីនេះទៀត វានឹងជាពេលវេលាដែលខ្ញុំសម្រាក ហើយមានតែពេលនោះទេ ដែលខ្ញុំនឹងលេចមកចំពោះអស់អ្នកដែលត្រូវបានយកឈ្នះ។ ខ្ញុំលេចមកក្នុងនគរដ៏បរិសុទ្ធ ហើយលាក់បំពួនអង្គខ្ញុំពីទឹកដីដ៏ស្មោកគ្រោកនេះ។ អស់អ្នកដែលត្រូវបានយកឈ្នះ ហើយចុះចូលនៅចំពោះខ្ញុំ គឺអាចមើលឃើញព្រះភ័ក្រ្ដរបស់ខ្ញុំដោយផ្ទាល់ភ្នែក ហើយអាចស្តាប់សំឡេងខ្ញុំដោយត្រចៀករបស់ពួកគេផ្ទាល់។ នេះគឺជាព្រះពរដល់អស់អ្នកដែលបានកើតនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយនេះ គឺជាព្រះពរដែលខ្ញុំបានកំណត់ទុកជាមុន ហើយនេះគឺជាអ្វីដែលមិនអាចកែប្រែបានដោយមនុស្សណាម្នាក់ឡើយ។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការតាមរបៀបនេះ ដើម្បីជាប្រយោជន៍ដល់កិច្ចការនាពេលអនាគត។ រាល់កិច្ចការរបស់ខ្ញុំគឺមានទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងនោះមានការអំពាវនាវ និងការឆ្លើយតប៖ មិនដែលមានជំហានណាមួយត្រូវបញ្ឈប់ភ្លាមៗ ហើយក៏មិនដែលមានជំហានណាមួយត្រូវបានអនុវត្តដោយឯករាជ្យពីជំហានផ្សេងទៀតឡើយ។ តើមិនមែនដូច្នេះទេឬ? តើកិច្ចការពីអតីតកាលមិនមែនជាគ្រឹះនៃកិច្ចការសព្វថ្ងៃទេឬ? តើព្រះបន្ទូលពីអតីតកាល មិនមែនជាចំណុចចាប់ផ្ដើម ដែលសម្រាប់ព្រះបន្ទូលសព្វថ្ងៃទេឬអី? តើជំហាននៃអតីតកាល មិនមែនជាដើមកំណើតនៃជំហាននៅសព្វថ្ងៃនេះទេឬ? នៅពេលដែលខ្ញុំបើកក្រាំងជាផ្លូវការ នោះគឺជាពេលដែលមនុស្សនៅក្នុងចក្រវាឡទាំងមូលត្រូវទទួលការវាយផ្ចាល ជាពេលដែលមនុស្សនៅក្នុងលោកីយ៍ត្រូវធ្លាក់ទៅក្នុងការល្បងល ហើយវាជាចំណុចកំពូលនៃកិច្ចការរបស់ខ្ញុំ។ មនុស្សទាំងអស់រស់នៅក្នុងទឹកដីដែលគ្មានពន្លឺ ហើយមនុស្សទាំងអស់រស់នៅដោយមានការគំរាមកំហែងពីមជ្ឈដ្ឋានរបស់ពួកគេ។ អាចនិយាយម៉្យាងទៀតបានថា នេះជាជីវិតដែលមនុស្សមិនធ្លាប់ជួបប្រទះនោះទេ ចាប់តាំងពីគ្រានៃការបង្កើតលោកីយ៍រហូតមកដល់បច្ចុប្បន្ននេះ ហើយគ្មាននរណាម្នាក់ក្នុងមួយជីវិតគេ ធ្លាប់បាន «រីករាយ» នឹងជីវិតបែបនេះឡើយ ម្ល៉ោះហើយទើបខ្ញុំមានបន្ទូលថា ខ្ញុំបានធ្វើកិច្ចការដែលមិនធ្លាប់មានអ្នកណាបានធ្វើពីមុនមកឡើយ។ នេះគឺជាស្ថានភាពដ៏ពិតប្រាកដ ហើយនេះគឺជាអត្ថន័យខាងក្នុង។ ដោយសារថ្ងៃរបស់ខ្ញុំខិតជិតមកកៀកនឹងមនុស្សជាតិរាល់គ្នា ហើយដោយសារតែថ្ងៃនោះហាក់ដូចជានៅមិនឆ្ងាយប៉ុន្មានទេ ប៉ុន្តែគឺនៅនឹងមុខមនុស្សតែម្ដង ជាលទ្ធផល តើអ្នកណាមិនមានការខ្លាចរអាទៅ? ហើយតើអ្នកណាមិនអាចរីករាយខ្លាំងចំពោះរឿងនេះទៅ? ទីបំផុត ទីក្រុងបាប៊ីឡូនដ៏ស្មោកគ្រោកបានឈានដល់ទីបញ្ចប់ហើយ។ មនុស្សបានជួបនឹងពិភពដ៏ថ្មីស្រឡាងម្ដងទៀត ហើយផ្ទៃមេឃនិងផែនដីត្រូវបានផ្លាស់ប្តូរ និងបង្កើតជាថ្មី។
នៅពេលដែលខ្ញុំលេចមកឯគ្រប់ជាតិសាសន៍ និងមនុស្សទាំងអស់ ពពកពណ៌សបក់បោកនៅលើមេឃ ហើយគ្របដណ្ដប់យ៉ាងជិតលើខ្ញុំ។ ដូច្នេះ សត្វស្លាបនៅលើផែនដីនឹងច្រៀង ហើយរាំដោយអំណរថ្វាយដល់ខ្ញុំ ដោយរំលេចឱ្យឃើញបរិយាកាសនៅលើផែនដី ហើយជាហេតុធ្វើឱ្យរបស់សព្វសារពើនៅលើផែនដីមានជីវិតរស់រវើក លែងមានការ «រសាត់ចុះក្រោមបន្ដិចម្ដងៗ» ទៀតឡើយ ប៉ុន្តែជំនួសមកវិញដោយការរស់នៅក្នុងមជ្ឈដ្ឋានមួយដែលប្រកបដោយថាមពល។ នៅពេលដែលខ្ញុំស្ថិតនៅក្នុងពពក នោះមនុស្សអាចមើលឃើញព្រះភក្រ្ដ និងព្រះនេត្ររបស់ខ្ញុំដោយភាពមិនច្បាស់។ ហើយនៅពេលនេះ ពួកគេមានអារម្មណ៍ភ័យខ្លាចបន្តិច។ កាលពីមុន ពួកគេបានឮកំណត់ត្រាប្រវត្តិសាស្រ្តអំពីខ្ញុំនៅក្នុងរឿងព្រេង ហើយជាលទ្ធផល ពួកគេមានជំនឿតែពាក់កណ្តាលប៉ុណ្ណោះ ហើយមានការសង្ស័យចំពោះខ្ញុំពាក់កណ្ដាល។ ពួកគេមិនដឹងថាខ្ញុំនៅឯណា ឬព្រះភក្រ្តរបស់ខ្ញុំធំប៉ុនណានោះទេ តើព្រះភក្រ្ដរបស់ខ្ញុំធំទូលាយដូចសមុទ្រ ឬគ្មានព្រំដែនដូចវាលស្មៅបៃតង? គ្មានអ្នកណាដឹងអំពីរឿងទាំងនេះឡើយ។ មានតែនៅពេលដែលមនុស្សបានឃើញព្រះភក្រ្តរបស់ខ្ញុំនៅលើពពកនាពេលសព្វថ្ងៃនេះទេ ទើបមនុស្សមានអារម្មណ៍ថា ខ្ញុំដែលនៅក្នុងរឿងព្រេងនោះ គឺមានពិតប្រាកដ ដូច្នេះហើយ ពួកគេក៏មានអារម្មណ៍ល្អចំពោះខ្ញុំបន្តិច ហើយគឺដោយសារតែទង្វើរបស់ខ្ញុំប៉ុណ្ណោះ ទើបធ្វើឱ្យការកោតសរសើររបស់ពួកគេចំពោះខ្ញុំកើនឡើងបន្តិច។ ប៉ុន្តែមនុស្សនៅតែមិនស្គាល់ខ្ញុំ ហើយពួកគេឃើញតែផ្នែកមួយរបស់ខ្ញុំនៅក្នុងពពកប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំក៏លាតព្រះហស្ដរបស់ខ្ញុំ ហើយបង្ហាញឱ្យមនុស្សឃើញ។ មនុស្សមានការភ្ញាក់ផ្អើល និងដាក់ដៃនៅលើមាត់របស់ពួកគេ ដោយភ័យខ្លាចយ៉ាងខ្លាំងថានឹងត្រូវវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំ ដូច្នេះហើយ ពួកគេក៏បន្ថែមភាពភ័យខ្លាចបន្ដិចបន្ដួចពីលើការកោតសរសើររបស់គេចំពោះខ្ញុំ។ មនុស្សសម្លឹងមើលគ្រប់សកម្មភាពរបស់ខ្ញុំ ដោយភ័យខ្លាចជាខ្លាំងថា ពួកគេនឹងត្រូវវាយផ្ដួលដោយសារខ្ញុំ នៅពេលដែលពួកគេមិនយកចិត្តទុកដាក់ ប៉ុន្តែខ្ញុំមិន ត្រូវបានដាក់កម្រិតដោយសារតែការឃ្លាំមើលរបស់មនុស្សនោះឡើយ ហើយខ្ញុំនៅតែបន្តធ្វើកិច្ចការដោយព្រះហស្ដរបស់ខ្ញុំ។ មានតែនៅក្នុងទង្វើទាំងអស់របស់ខ្ញុំនោះទេ ដែលអាចធ្វើឱ្យមនុស្សមានអារម្មណ៍ល្អបន្តិចចំពោះខ្ញុំ។ ដូច្នេះ ពួកគេក៏ចូលមកបន្តិចម្តងៗនៅចំពោះខ្ញុំ ហើយមានការទាក់ទងជាមួយខ្ញុំ។ នៅពេលដែលខ្ញុំត្រូវបានបើកសម្ដែងឱ្យមនុស្សឃើញអំពីលក្ខណៈទាំងស្រុងរបស់ខ្ញុំ នោះមនុស្សនឹងមើលឃើញព្រះភក្រ្តរបស់ខ្ញុំ ហើយចាប់ពីពេលនោះទៅ ខ្ញុំនឹងមិនលាក់ខ្លួន ឬបាំងខ្លួនពីមនុស្សទៀតទេ នៅទូទាំងសកលលោក ខ្ញុំនឹងលេចមកជាសាធារណៈនៅចំពោះមនុស្សទាំងអស់ ហើយអស់អ្នកដែលនៅជាប់សាច់និងឈាម នឹងមើលឃើញទង្វើទាំងអស់របស់ខ្ញុំ។ អស់អ្នកដែលនៅជាប់នឹងវិញ្ញាណ នឹងប្រាកដជារស់នៅដោយសុខសាន្តនៅក្នុងដំណាក់របស់ខ្ញុំ ហើយប្រាកដជានឹងរីករាយចំពោះព្រះពរដ៏អស្ចារ្យទាំងអស់គ្នាជាមួយខ្ញុំ។ អស់អ្នកដែលខ្ញុំថែរក្សា ប្រាកដជានឹងគេចផុតពីការវាយផ្ចាល ហើយច្បាស់ជានឹងចៀសផុតពីការឈឺចាប់ខាងវិញ្ញាណ និងការឈឺចាប់ខាងសាច់ឈាម។ ខ្ញុំនឹងលេចមកជាសាធារណៈនៅចំពោះមនុស្សទាំងអស់ ហើយគ្រប់គ្រងនិងប្រើអំណាចដើម្បីឱ្យក្លិនរបស់សាកសពលែងមាននៅលើសកលលោកទៀត។ ផ្ទុយទៅវិញ ក្លិនក្រអូបឈ្ងុយឈ្ងប់របស់ខ្ញុំ នឹងសាយភាយពាសពេញពិភពលោកទាំងមូល ព្រោះថ្ងៃកំណត់របស់ខ្ញុំជិតមកដល់ហើយ មនុស្សកំពុងភ្ញាក់ខ្លួន អ្វីៗនៅលើផែនដីបានរៀបចំរួចរាល់ហើយ ហើយថ្ងៃនៃការរស់នៅរបស់ផែនដីនេះ នឹងមិនមានទៀតទេ ដ្បិតខ្ញុំបានយាងមកដល់ហើយ!
ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ទាល់តែពេលដែលអ្នកយកនិស្ស័យដ៏ពុករលួយរបស់អ្នកចេញ និងសម្រេចបានការស្ដែងចេញភាពជាមនុស្សសាមញ្ញ តាមរយៈការរស់នៅប៉ុណ្ណោះ...
តើមនុស្សម្នាក់ចូលនៅក្នុងការអធិស្ឋានដ៏ពិតដោយរបៀបណា? នៅពេលអធិស្ឋាន អ្នកត្រូវតែមានដួងចិត្តដែលស្ងប់ស្ងាត់នៅចំពោះព្រះ...
ដំណាក់កាលទីបី៖ ឯករាជ្យភាព ក្រោយពេលមនុស្សម្នាក់បានឆ្លងផុតវ័យកុមារភាព និងវ័យជំទង់ ហើយចូលទៅដល់ភាពពេញវ័យ នោះបន្ដិចម្ដងៗ និងដោយចៀសមិនផុត...
គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ...