បញ្ជីសៀវភៅ

 • ព្រះបន្ទូលលេចមកជាសាច់ឈាម

  ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺព្រះគ្រីស្ទនៅគ្រាចុងក្រោយ ដែលបានលេចមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ ទ្រង់សម្ដែងអស់ទាំង សេចក្ដីពិតដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សលោក ហើយសេចក្ដីពិតទាំងអស់ត្រូវបានបញ្ចូលទៅក្នុងសៀវភៅ “ព្រះបន្ទូលលេចមកជាសាច់ឈាម”។ កត្តានេះបានសម្រេចទំនាយដែលមានចែងក្នុងព្រះគម្ពីរថា “ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម” (យ៉ូហាន ១:១)។ យោងតាមសៀវភៅ “ព្រះបន្ទូលលេចមកជាសាច់ឈាម” នេះជាលើកទី១ហើយ ដែលព្រះជាម្ចាស់មានបន្ទូលមកកាន់មនុស្សជាតិទាំងអស់តាំងពីកំណើតផែនដីមក។ ព្រះសូរសៀងនេះបង្កើតបានជាអត្ថបទដំបូងដែលស្ដែងចេញពីព្រះជាម្ចាស់ នៅកណ្ដាលចំណោមមនុស្សជាតិ ដែលទ្រង់បង្ហាញពួកគេ ដឹកនាំពួកគេ ជំនុំជម្រះពួកគេ ហើយមានបន្ទូលទៅកាន់ពួកគេដោយចិត្ត និងចិត្ត ហើយក៏ជាព្រះសូរសៀងដំបូង ដែលព្រះជាម្ចាស់អនុញ្ញាតឲ្យគេបានស្គាល់ស្នាមព្រះបាទារបស់ទ្រង់ ជាកន្លែងដែលទ្រង់គង់នៅ ជានិស្ស័យរបស់ព្រះជាម្ចាស់ ជាកម្មសិទ្ធ និងជាលក្ខណៈរបស់ទ្រង់ ជាព្រះតម្រិះរបស់ទ្រង់ និងជាព្រះហឫទ័យខ្វល់ខ្វាយរបស់ទ្រង់ចំពោះមនុស្សជាតិ។ អាចនិយាយបានថា នេះគឺជាព្រះសូរសៀងដំបូងដែលព្រះជាម្ចាស់មានព្រះបន្ទូលពីស្ថានសួគ៌ជាន់ទី៣ ទៅកាន់មនុស្សជាតិ តាំងតែពីកំណើតផែនដី ហើយក៏ជាលើកដំបូងដែលព្រះជាម្ចាស់ប្រើប្រាស់នូវអត្តសញ្ញាណដែលទ្រង់មានស្រាប់ លេចមកឲ្យគេឃើញ និងបញ្ចេញព្រះសូរសៀងចេញពីព្រះហឫទ័យរបស់ទ្រង់ដល់មនុស្សជាតិ នៅ ក្នុងព្រះបន្ទូល។
 • ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់

  ព្រះគ្រីស្ទនាថ្ងៃចុងក្រោយ គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សម្ដែងព្រះបន្ទូលទ្រង់ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ ដោយដឹកនាំពួកគេចូលទៅក្នុងយុគសម័យថ្មី គឺយុគសម័យនៃនគរព្រះ។ មានតែមនុស្សទទួលកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ហើយរីករាយនឹងការស្រោចស្រព ព្រមទាំងការប្រទាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចរស់ក្នុងពន្លឺយ៉ាងពិតប្រាកដបាន តាមរយៈការទទួលបាននូវសេចក្ដីពិត ផ្លូវ និងជីវិត។
 • ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់

  ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់

  សៀវភៅនេះបង្ហាញនូវបទគម្ពីរដែលត្រូវបានសម្រិតសម្រាំងចេញពីព្រះបន្ទូលលេចមកជាសាច់ឈាម។ ដើម្បីឲ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចទទួលបានសេចក្តីពិត និងការផ្គត់ផ្គង់ប្រចាំថ្ងៃសម្រាប់ជីវិតចេញពីព្រះបន្ទូលរបស់ទ្រង់ ព្រះបន្ទូលដ៏សំខាន់របស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងនេះ ដែលកំពុងស្អាងបំផុតដល់ការចូលរបស់មនុស្សទៅក្នុងជីវិត ត្រូវបានសម្រិតសម្រាំងឡើងយ៉ាងពិសេសនៅត្រង់នេះ ដើម្បីជួយឲ្យមនុស្សមានភាពរីករាយ ដោយជួយឲ្យអស់អ្នកដែលស្រឡាញ់សេចក្តីពិត មានការយល់ដឹង រស់នៅចំពោះព្រះជាម្ចាស់ ព្រមទាំងទទួលបានការសង្រ្គោះ និងត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលដ៏សំខាន់ទាំងនេះរបស់ព្រះជាម្ចាស់គឺជាការសម្ដែងចេញអំពីសេចក្តីពិត ហើយលើសពីនេះទៅទៀត ព្រះបន្ទូលទាំងនេះគឺជាគោលជំនឿដ៏សំខាន់បំផុតនៃជីវិត ហើយគ្មានពាក្យណាមួយដែលស្អាងចិត្ត និងផ្ដល់ប្រយោជន៍ដល់មនុស្សជាងព្រះបន្ទូលទាំងនេះទៀតឡើយ។ ប្រសិនបើអ្នកអាចរីករាយយ៉ាងពិតប្រាកដនឹងបទគម្ពីរណាមួយនៃព្រះបន្ទូលទាំងនេះជារៀងរាល់ថ្ងៃ នោះរាប់ថាអ្នកជាមនុស្សសំណាងបំផុត ព្រមទាំងទទួលបានព្រះពរពីព្រះជាម្ចាស់ហើយ។
 • សម្រង់ព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដា

  ការសម្រិតសម្រាំងចេញពីព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដា អំពីកិច្ចការរបស់ទ្រង់ ត្រូវបានបញ្ចូលក្នុងសៀវភៅនេះ ហើយធ្វើជាបន្ទាល់ដល់ការលេចមកឲ្យឃើញ និងកិច្ចការនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងយុគសម័យនៃនគរព្រះ។ កត្តាទាំងនេះធ្វើឲ្យមនុស្សដែលទន្ទឹងចាំការលេចមកឲ្យឃើញរបស់ព្រះជាម្ចាស់ ទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញនៅលើពពកជាយូរមកហើយ និងទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺព្រះគ្រីស្ទនៅគ្រាចុងក្រោយ ជាកូនចៀមដែលត្រូវបានទាយទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ ដែលបានបើកក្រាំង និងបកត្រាទាំងប្រាំពីរ។
 • ទីបន្ទាល់អំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ

  ទីបន្ទាល់អំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ

  ការជំនុំជម្រះនៅចំពោះបល្ល័ង្កដ៏ធំពណ៌សនៃគ្រាចុងក្រោយបានចាប់ផ្ដើមហើយ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ បានសម្ដែងចេញនូវសេចក្តីពិត ដើម្បីបំពេញកិច្ចការជំនុំជម្រះ និងការសម្អាតរបស់ទ្រង់ចំពោះមនុស្សជាតិ។ តាមរយៈការបើកសម្ដែង និងការជំនុំជម្រះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួករាស្ត្ររើសតាំងរបស់ទ្រង់ កំពុងតែដឹងបន្តិចម្ដងៗអំពីការពិតនៃសេចក្តីពុករលួយបែបសាតាំងរបស់ខ្លួន និងរកឃើញផ្លូវ ដើម្បីគេចផុតពីឥទ្ធិពលរបស់សាតាំង ព្រមទាំងទទួលបានសេចក្តីសង្រ្គោះ ហើយមើលឃើញនូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេបន្ដិចម្ដងៗ។ បទពិសោធពិតៗទាំងនេះផ្ដល់ជាសក្ខីភាពថា កិច្ចការជំនុំជម្រះដែលត្រូវបានធ្វើដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាកិច្ចការនៃការបន្សុទ្ធ និងការសង្គ្រោះមនុស្សជាតិទាំងស្រុងមែន។