ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៣៩១

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់ តើអ្នកបានផ្លាស់ប្តូរយ៉ាងណាខ្លះ? ថ្ងៃនេះ អ្នករាល់គ្នាដឹងថា ជំនឿរបស់មនុស្សលើព្រះជាម្ចាស់មិនមែនសម្រាប់តែការសង្រ្គោះព្រលឹង និងសុខុមាលភាពនៃសាច់ឈាមប៉ុណ្ណោះទេ ហើយវាក៏មិនមែនដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងតាមរយៈការស្រឡាញ់ព្រះជាម្ចាស់ដែរ ។ល។ និង ។ល។ នៅក្នុងស្ថានភាពបច្ចុប្បន្ន ប្រសិនបើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពនៃសាច់ឈាម ឬការសប្បាយមួយភ្លែត ដូច្នេះ បើទោះបីជានៅទីបញ្ចប់ សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចខ្ពស់បំផុត ហើយអ្នកមិនសុំអ្វីបន្ថែមទៀតក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលអ្នកស្វែងរកនេះ នៅតែជាសេចក្តីស្រឡាញ់មួយដែលមានភាពសៅហ្មង និងមិនសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ដែរ។ អ្នកដែលប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដើម្បីធ្វើឱ្យជីវិតដ៏ស្រពោនរបស់ពួកគេប្រសើរឡើង និងដើម្បីបំពេញកន្លែងទទេស្អាតនៅក្នុងដួងចិត្តរបស់ពួកគេ គឺជាប្រភេទមនុស្សដែលលោភលន់ចង់បានជីវិតមួយងាយស្រួល មិនមែនជាអ្នកដែលស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ នេះជាសេចក្ដីស្រឡាញ់ដោយបង្ខំ វាគឺជាការស្វែងរកការស្កប់ស្កល់ចិត្ត ហើយព្រះជាម្ចាស់មិនត្រូវការវាឡើយ។ បើដូច្នោះមែន តើសេចក្តីស្រឡាញ់ប្រភេទអ្វីជារបស់អ្នក? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីអ្វី? តើឥឡូវនេះនៅក្នុងអ្នកមានសេចក្តីស្រឡាញ់ពិតប្រាកដប៉ុនណាចំពោះព្រះជាម្ចាស់? សេចក្តីស្រឡាញ់របស់អ្នករាល់គ្នាភាគច្រើនគឺដូចជាប្រភេទដែលបានរៀបរាប់ខាងលើ។ សេចក្តីស្រឡាញ់បែបនេះគ្រាន់តែអាចរក្សាស្ថានភាពបច្ចុប្បន្នប៉ុណ្ណោះ។ វាមិនអាចសម្រេចបានភាពមិនចេះប្រែប្រួលនោះទេ ហើយវាក៏មិនអាចចាក់ឫសនៅក្នុងមនុស្សបានដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះគឺគ្រាន់តែដូចផ្កាដែលរីក និងស្រពោនដោយគ្មានផ្លែប៉ុណ្ណោះ។ អាចនិយាយម្យ៉ាងទៀតបានថា ក្រោយពីអ្នកធ្លាប់បានស្រឡាញ់ព្រះជាម្ចាស់តាមរបៀបនេះហើយ ប្រសិនបើគ្មានអ្នកណាម្នាក់ដឹកនាំអ្នកទៅតាមផ្លូវដែលនៅខាងមុខ នោះអ្នកនឹងដួលមិនខាន។ ប្រសិនបើអ្នកគ្រាន់តែស្រឡាញ់ព្រះជាម្ចាស់តែនៅក្នុងពេលដែលស្រឡាញ់ទ្រង់ ប៉ុន្តែក្រោយមកនិស្ស័យរបស់អ្នកនៅតែមិនផ្លាស់ប្តូរ នោះអ្នកនឹងនៅតែមិនអាចគេចខ្លួនចេញពីស្បៃឥទ្ធិពលនៃភាពងងឹត ហើយអ្នកនឹងនៅតែមិនអាចគេចខ្លួនចេញពីចំណងរបស់អារក្សសាតាំង និងឧបាយកលរបស់វាបានឡើយ។ ព្រះជាម្ចាស់មិនអាចទទួលយកមនុស្សដែលមានលក្ខណៈបែបនេះយ៉ាងពេញលេញទេ។ នៅទីបញ្ចប់ វិញ្ញាណ ព្រលឹង និងរាងកាយរបស់ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់អារក្សសាតាំងដដែល។ រឿងនេះមិនមានអ្វីគួរឱ្យសង្ស័យឡើយ។ អស់អ្នកដែលព្រះជាម្ចាស់មិនអាចទទួលយកយ៉ាងពេញលេញ នឹងត្រលប់ទៅកាន់កន្លែងដើមរបស់ពួកគេវិញ គឺមានន័យថា ត្រលប់ទៅកាន់អារក្សសាតាំង ហើយពួកគេនឹងចុះទៅកាន់បឹងភ្លើង និងស្ពាន់ធ័រ ដើម្បីទទួលយកដំណាក់កាលបន្ទាប់នៃការដាក់ទោសពីព្រះជាម្ចាស់។ អស់អ្នកដែលព្រះជាម្ចាស់ទទួលយក គឺអស់អ្នកដែលបោះបង់ចោលអារក្សសាតាំង ហើយគេចខ្លួនចេញពីតំបន់ត្រួតត្រារបស់វា។ ពួកគេត្រូវបានដាក់លេខរៀងជាផ្លូវការនៅក្នុងចំណោមមនុស្សនៃនគរនេះ។ មនុស្សរបស់នគរនេះនឹងក្លាយជាបែបនេះ។ តើអ្នកសុខចិត្តក្លាយជាមនុស្សប្រភេទនេះឬទេ? តើអ្នកសុខចិត្តឱ្យព្រះជាម្ចាស់ទទួលយកអ្នកឬទេ? តើអ្នកសុខចិត្តគេចខ្លួនចេញពីតំបន់ត្រួតត្រារបស់អារក្សសាតាំង ហើយត្រលប់ទៅកាន់ព្រះជាម្ចាស់វិញឬទេ? តើពេលនេះអ្នកជាកម្មសិទ្ធិរបស់អារក្សសាតាំង ឬត្រូវបានដាក់លេខរៀងនៅក្នុងចំណោមមនុស្សរបស់នគរព្រះ? រឿងទាំងអស់នេះគួរតែច្បាស់លាស់រួចហើយ និងមិនត្រូវការការពន្យល់បន្ថែមទៀតទេ។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់​សម្ដីទី ២

កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យក្រឹត្យវិន័យ យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់​សម្ដីទី ៨៨

នៅក្នុងសញ្ញាណបែបប្រពៃណីរបស់មនុស្ស គេជឿថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាព្រះគុណ សេចក្តីមេត្តាករុណា...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ៦៨

ខ្ញុំកំពុងពង្រីកកិច្ចការរបស់ខ្ញុំ ក្នុងចំណោមជាតិសាសន៍ដទៃ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពេញទាំងសកលលោក។ មនុស្សផ្កាយ-ផ្កាយ-ចំណុច-ចំណុចទាំងអស់...