ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៦៧

សូម្បីតែមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏មិនអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់បានដែរ។ នេះមិនមែនមានន័យត្រឹមថា មនុស្សបែបនេះមិនអាចតំណាងឱ្យព្រះជាម្ចាស់នោះទេ តែក៏មានន័យដែរថា កិច្ចការដែលគេធ្វើ មិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ ម្យ៉ាងទៀត បទពិសោធន៍របស់មនុស្សមិនអាចដាក់ចូលដោយផ្ទាល់ ទៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយបទពិសោធន៍នោះក៏មិនអាចតំណាងឱ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់ ហើយជាកិច្ចការដែលមានចំណែកដល់ការគ្រប់គ្រងដ៏ធំអស្ចារ្យ។ កិច្ចការដែលមនុស្សបានធ្វើ បន្សំឡើងដោយការផ្ដល់បទពិសោធន៍របស់ពួកគេរៀងខ្លួន។ វាបន្សំឡើងពីការរកឃើញផ្លូវនៃបទពិសោធន៍ថ្មីមួយ ដែលលើសបទពិសោធន៍មនុស្សសម័យមុនធ្លាប់ឆ្លងកាត់ និងជាផ្លូវនៃការដឹកនាំបងប្អូនប្រុសស្រីរបស់គេ ទាំងកំពុងស្ថិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្វីដែលមនុស្សទាំងអស់នេះផ្ដល់ឱ្យ គឺជាបទពិសោធន៍រៀងៗខ្លួនរបស់គេ ឬជាសំណេរខាងព្រលឹងវិញ្ញាណរបស់មនុស្សខាងព្រលឹងវិញ្ញាណ។ ទោះបីមនុស្សទាំងនេះ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏កិច្ចការដែលពួកគេធ្វើ មិនមានពាក់ព័ន្ធនឹងកិច្ចការនៃការគ្រប់គ្រងដ៏ធំអស្ចារ្យ នៅក្នុងផែនការប្រាំមួយពាន់ឆ្នាំដែរ។ ពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានបីបាច់ដោយព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងសម័យកាលផ្សេងពីគ្នា ឱ្យដឹកនាំមនុស្សដែលនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ រហូតទាល់តែមុខងារដែលគេអាចបំពេញ ឈានដល់ទីបញ្ចប់ ឬរហូតទាល់តែជីវិតរបស់គេត្រូវបញ្ចប់។ កិច្ចការដែលពួកគេធ្វើ គ្រាន់តែជាការរៀបចំផ្លូវដ៏ត្រឹមត្រូវមួយ សម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬបន្តនូវចំណុចជាក់លាក់មួយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅលើផែនដី។ នៅក្នុងពួកគេផ្ទាល់ មនុស្សទាំងនេះមិនអាចធ្វើកិច្ចការដែលធំជាងការគ្រប់គ្រងរបស់ព្រះអង្គបានឡើយ ពួកគេក៏មិនអាចបើកបង្ហាញពីផ្លូវថ្មីៗ ហើយក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាអាចបញ្ចប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីយុគសម័យដើមបានឡើយ។ ដូច្នេះ កិច្ចការដែលពួកគេធ្វើ តំណាងត្រឹមមនុស្សម្នាក់ដែលកំពុងបំពេញមុខងាររបស់គេ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំពុងបំពេញព័ន្ធកិច្ចរបស់ទ្រង់បានឡើយ។ នេះគឺដោយសារតែកិច្ចការដែលពួកគេធ្វើមិនដូចនឹងកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើឡើយ។ កិច្ចការនៃការចាប់ផ្ដើមយុគសម័យថ្មី មិនមែនជាកិច្ចការដែលមនុស្សអាចធ្វើជំនួសព្រះជាម្ចាស់បានឡើយ។ កិច្ចការនេះគ្មាននរណាអាចធ្វើបាន ក្រៅតែពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ កិច្ចការដែលមនុស្សបានធ្វើឡើង បន្សំឡើងដោយការបំពេញកាតព្វកិច្ចរបស់គេក្នុងនាមជាមនុស្ស និងត្រូវបានធ្វើឡើង ពេលដែលគេត្រូវបានបណ្ដាលចិត្ត ឬត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដឹកនាំដែលមនុស្សទាំងអស់នេះផ្ដល់ជូន សុទ្ធតែបន្សំឡើងដោយការបង្ហាញឱ្យមនុស្សឃើញផ្លូវនៃការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងបង្ហាញពីវិធីដែលគេគួរប្រព្រឹត្តស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការរបស់មនុស្ស ពុំមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏មិនតំណាងឱ្យកិច្ចការរបស់ព្រះវិញ្ញាណដែរ។ ឧទាហរណ៍ កិច្ចការរបស់ស្មរបន្ទាល់ លី និង វ៉ចមែន នី គឺដើម្បីនាំផ្លូវ។ ទោះជាផ្លូវថ្មី ឬផ្លូវចាស់ ក៏កិច្ចការនេះសំអាងលើគោលការណ៍សេសសល់ក្នុងព្រះគម្ពីរ។ ទោះបីកិច្ចការរបស់គេ ជាការស្ដារពួកជំនុំក្នុងតំបន់ ឬជាការកសាងពួកជំនុំក្នុងតំបន់ ក៏កិច្ចការនោះមានការពាក់ព័ន្ធនឹងការស្ថាបនាពួកជំនុំដែរ។ កិច្ចការដែលពួកគេធ្វើ ត្រូវបានអនុវត្តលើកិច្ចការដែលព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់មិនទាន់បានបង្ហើយ ឬមិនបានវិវឌ្ឍទៅមុខទៀត នៅក្នុងយុគសម័យនៃព្រះគុណ។ អ្វីដែលពួកគេធ្វើនៅក្នុងកិច្ចការរបស់គេ គឺស្ដារនូវអ្វីដែលព្រះយេស៊ូវបានបង្គាប់ពីមនុស្សជំនាន់ក្រោយៗបន្ទាប់ពីទ្រង់ នៅក្នុងកិច្ចការដើមរបស់ទ្រង់ ដូចជា ការគ្របក្បាលរបស់គេឱ្យជាប់ ការទទួលពិធីជ្រមុជទឹក ការកាច់នំប៉័ង ឬការផឹកស្រាជាដើម។ អាចនិយាយបានថា កិច្ចការដែលគេធ្វើ គឺកាន់ខ្ជាប់តាមព្រះគម្ពីរ និងស្វះស្វែងរកមាគ៌ានៅក្នុងព្រះគម្ពីរ។ ពួកគេមិនបានធ្វើឱ្យមានការរីកចម្រើនថ្មីអ្វីទេ។ ដូច្នេះ មនុស្សម្នាក់អាចមើលឃើញតែត្រឹមការរកឃើញផ្លូវថ្មីៗ នៅក្នុងព្រះគម្ពីរ ក៏ដូចជាការអនុវត្តនានាដែលល្អប្រសើរ និងមានភាពប្រាកដប្រជាជាងនេះ នៅក្នុងកិច្ចការរបស់គេ។ តែនៅក្នុងកិច្ចការរបស់ខ្លួន មនុស្សម្នាក់មិនអាចរកឃើញបំណងព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់បានឡើយ ហើយរឹតតែមិនអាចរកឃើញកិច្ចការថ្មីដែលព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនេះ គ្រោងនឹងធ្វើបានដែរ។ នេះមកពីផ្លូវដែលគេដើរ នៅតែជាផ្លូវចាស់ គឺគ្មានការកែប្រែថ្មី និងគ្មានការរីកចម្រើនអ្វីសោះ។ ពួកគេបន្តប្រកាន់ខ្ជាប់នូវការពិតអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ ដើម្បីរក្សាទម្លាប់នៃការបង្គាប់ឱ្យមនុស្សកែប្រែចិត្ត និងលន់តួបាបរបស់គេ ដើម្បីប្រកាន់ខ្ជាប់នូវពំនោលថា អស់អ្នកដែលទ្រាំទ្រដល់ទីបញ្ចប់នឹងបានសង្គ្រោះ និងពំនោលថា បុរសគឺជាប្រមុខរបស់ស្ត្រី ហើយស្ត្រីត្រូវតែស្ដាប់តាមស្វាមីរបស់នាង និងប្រកាន់ខ្ជាប់រឹតតែខ្លាំង តាមសញ្ញាណពីបុរាណថា បងប្អូនស្រីៗមិនអាចអធិប្បាយព្រះបន្ទូលឡើយ បានត្រឹមស្ដាប់បង្គាប់តែប៉ុណ្ណោះ។ ប្រសិនបើគេនៅបន្តប្រកាន់ខ្ជាប់តាមលក្ខណៈនៃភាពជាអ្នកដឹកនាំបែបនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនអាចអនុវត្តកិច្ចការថ្មី មិនអាចប្រោសមនុស្សឱ្យរួចពីគោលលទ្ធិ ឬមិនអាចដឹកនាំពួកគេទៅក្នុងពិភពមួយដែលមានតែសេរីភាព និងសម្រស់ស្រស់ត្រកាលបានឡើយ។ ហេតុនេះ ដំណាក់កាលកិច្ចការនេះ គឺជាដំណាក់កាលដែលផ្លាស់ប្ដូរយុគសម័យ ត្រូវតែធ្វើឡើង និងត្រូវថ្លែងចេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពុំនោះទេ គ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ រហូតមកទល់បច្ចុប្បន្ននេះ កិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធដែលស្ថិតនៅក្រៅលំហូរនេះ គឺនៅទ្រឹង ហើយអស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏បានបាត់បង់ការស៊ូទ្រាំរបស់ពួកគេដែរ។ ដូច្នេះ ដោយសារតែកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ មិនដូចនឹងកិច្ចការដែលធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះអត្តសញ្ញាណរបស់គេ និងប្រធានបទដែលគេប្រព្រឹត្តជំនួសនោះ ក៏ខុសគ្នាទៅតាមនោះដែរ។ នេះគឺមកពីកិច្ចការដែលព្រះវិញ្ញាណមានបំណងចង់ធ្វើ មានលក្ខណៈខុសគ្នា ហើយចំពោះរឿងនេះ អស់អ្នកណាដែលធ្វើកិច្ចការដូចគ្នា ត្រូវបានសម្របតាមអត្តសញ្ញាណ និងឋានៈផ្សេងៗគ្នារបស់ពួកគេ។ មនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏អាចធ្វើកិច្ចការខ្លះដែលជាកិច្ចការថ្មី និងអាចផាត់ចោលកិច្ចការខ្លះ ដែលត្រូវបានធ្វើនៅក្នុងយុគសម័យចាស់ផងដែរ ប៉ុន្តែអ្វីដែលពួកគេធ្វើ មិនអាចបង្ហាញឱ្យឃើញពីនិស្ស័យ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មីបានឡើយ។ ពួកគេធ្វើការ ដើម្បីបញ្ចប់កិច្ចការក្នុងយុគសម័យចាស់តែប៉ុណ្ណោះ មិនមែនដើម្បីធ្វើកិច្ចការថ្មី ក្នុងគោលបំណងបង្ហាញឱ្យឃើញផ្ទាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ ដូច្នេះ ទោះបីជាពួកគេលុបបំបាត់នូវទំនៀមទម្លាប់ហួសសម័យច្រើនយ៉ាងណា ឬឧទ្ទេសនាមនូវទំនៀមទម្លាប់ថ្មីច្រើនប៉ុនណា ក៏ពួកគេនៅតែតំណាងឱ្យមនុស្ស និងសភាវៈដែលព្រះជាម្ចាស់បង្កើតមកដដែល។ យ៉ាងណាមិញ កាលណាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គអនុវត្តកិច្ចការ នោះទ្រង់មិនប្រកាសពីការលុបបំបាត់ទំនៀមទម្លាប់នានាក្នុងយុគសម័យចាស់ ឬប្រកាសពីការចាប់ផ្ដើមយុគសម័យថ្មីដោយផ្ទាល់នោះទេ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ត្រង់ៗ និងចំៗ។ ក្នុងការបំពេញកិច្ចការដែលទ្រង់ចង់ធ្វើ គឺទ្រង់ឥតលាក់លៀមសោះ ពោលគឺទ្រង់បង្ហាញចេញមកត្រង់ៗនូវកិច្ចការដែលទ្រង់បាននាំមក ក៏ធ្វើកិច្ចការរបស់ទ្រង់ចំៗ ដូចដែលទ្រង់ចង់បានកាលពីដើម ទាំងបង្ហាញនូវអត្ថិភាព និងនិស្ស័យរបស់ទ្រង់ផង។ និស្ស័យរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ ក៏ខុសគ្នាពីអ្វីដែលមានក្នុងយុគសម័យចាស់ដែរ ដូចមនុស្សឃើញស្រាប់ហើយ។ យ៉ាងណាមិញ តាមទស្សនៈរបស់ព្រះជាម្ចាស់ផ្ទាល់ នេះគ្រាន់តែជាការបន្ត និងជាវិវឌ្ឍន៍បន្ថែមនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ កាលណាព្រះជាម្ចាស់ផ្ទាល់ទ្រង់ធ្វើការ ទ្រង់ក៏បង្ហាញព្រះបន្ទូលរបស់ទ្រង់ និងនាំយកកិច្ចការថ្មីមកដោយផ្ទាល់តែម្ដង។ ផ្ទុយទៅវិញ ពេលមនុស្សធ្វើការ កិច្ចការថ្មីបានមកតាមរយៈការពិភាក្សា និងការសិក្សា ឬវាជាការពង្រីកចំណេះដឹង និងជាការរៀបចំទំនៀមទម្លាប់ជាប្រព័ន្ធ ដោយចាក់គ្រឹះលើកិច្ចការរបស់អ្នកដទៃ។ មានន័យថា សារជាតិនៃកិច្ចការដែលមនុស្សបានធ្វើឡើង គឺអនុវត្តតាមលំដាប់លំដោយដែលត្រូវបានស្ថាបនាឡើងជាស្រេច ហើយ «ដើរលើផ្លូវចាស់ ដោយពាក់ស្បែកជើងថ្មី»។ នេះមានន័យថា សូម្បីផ្លូវដែលដើរដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏ត្រូវបានកសាងលើគ្រឹះដែលព្រះជាម្ចាស់ផ្ទាល់ ជាអ្នកចាប់ផ្ដើមដែរ។ ដូច្នេះ កាលណាគ្រប់យ៉ាងត្រូវបានពោល និងធ្វើរួចហើយ មនុស្ស គឺនៅតែជាមនុស្ស ហើយព្រះជាម្ចាស់ គឺនៅតែជាព្រះជាម្ចាស់ដដែល។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៣

ដំណាក់កាលទីពីរ៖ ការធំធាត់ឡើង ដោយអាស្រ័យលើប្រភេទនៃក្រុមគ្រួសារដែលពួកគេកើតមកជាមួយ មនុស្សធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានគ្រួសារខុសៗគ្នា...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១០៣

ទោះបីជានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៩៧

សិទ្ធិអំណាចរបស់ព្រះអាទិករ គឺមិនប្រែប្រួល និងមិនអាចបំពានបានឡើយ ១. ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ លោកុប្បត្តិ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥៨

សាតាំងធ្វើបាបមនុស្ស គឺតាមរយៈនិន្នាការសង្គម។ «និន្នាការសង្គម» រួមមានរឿងរ៉ាវជាច្រើន។ មនុស្សខ្លះនិយាយថា «តើវាសំដៅលើម៉ូតសំលៀកបំពាក់ គ្រឿងសំអាង...