ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់​សម្ដីទី ១៨

កិច្ចការដែលព្រះយេហូវ៉ាបានធ្វើមកលើជនជាតិអ៊ីស្រាអែល បានបង្កើតឱ្យមានកន្លែងកំណើតរបស់ព្រះជាម្ចាស់នៅលើផែនដីនៅក្នុងចំណោមមនុស្ស ជាកន្លែងពិសិដ្ឋ ដែលព្រះអង្គគង់នៅ។ ទ្រង់កំណត់កិច្ចការរបស់ទ្រង់ សម្រាប់តែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ។ ដំបូង ព្រះអង្គមិនបានធ្វើកិច្ចការនៅខាងក្រៅស្រុកអ៊ីស្រាអែលទេ តែផ្ទុយទៅវិញ ព្រះអង្គបានជ្រើសរើសមនុស្ស ដែលព្រះអង្គទតឃើញថាសមរម្យ ដើម្បីកំណត់វិសាលភាពនៃកិច្ចការរបស់ទ្រង់។ អ៊ីស្រាអែលជាកន្លែងដែលព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា។ ព្រះយេហូវ៉ាបានសូនមនុស្សចេញពីធូលីដី នៅកន្លែងនោះ។ កន្លែងនោះបានក្លាយជាមូលដ្ឋាននៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ជនជាតិអ៊ីស្រាអែល ដែលជាពូជពង្សរបស់ណូអេ និងជាពូជពង្សរបស់អ័ដាមដែរនោះ ជាគ្រឹះរបស់មនុស្សនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី។

ពេលនោះ សារៈសំខាន់ គោលបំណង និងជំហាននៃកិច្ចការរបស់ព្រះយេហូវ៉ាក្នុងស្រុកអ៊ីស្រាអែល គឺដើម្បីចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅលើផែនដីទាំងមូល ដោយយកអ៊ីស្រាអែលធ្វើជាចំណុចកណ្ដាល បន្ទាប់មក រីកសាយបន្តិចម្ដងៗទៅដល់ជាតិសាសន៍ដទៃ។ នេះគឺជាគោលការណ៍អនុលោមទៅតាម កិច្ចការដែលទ្រង់ធ្វើនៅក្នុងចក្រវាឡទាំងមូល ដើម្បីកសាងគំរូមួយ ហើយបន្ទាប់មក ក៏ពង្រីកវារហូតទាល់តែមនុស្សទាំងអស់នៅក្នុងចក្រវាឡបានទទួលដំណឹងល្អរបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលដំបូងគេបង្អស់ គឺជាពូជពង្សរបស់ណូអេ។ ដង្ហើមរបស់ព្រះយេហូវ៉ាបានប្រទាននូវជីវិត និងការយល់ដឹងល្មមគ្រប់គ្រាន់ ដល់មនុស្សទាំងនេះ ដើម្បីថែរក្សាមូលដ្ឋានចាំបាច់នៃជីវិត ប៉ុន្តែពួកគេមិនស្គាល់លក្ខណៈរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ឬបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សទេ ពួកគេរឹតតែមិនដឹង អំពីរបៀបគោរពកោតខ្លាចដល់ព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ។ ដូចនេះ ទោះបីជាមានច្បាប់ និងក្រឹត្យវិន័យដែលត្រូវស្ដាប់តាម ហើយទោះបីជាមានកិច្ចការដែលមនុស្សត្រូវធ្វើសម្រាប់ព្រះអាទិករក៏ដោយ ក៏ពូជពង្សរបស់អ័ដាមមិនបានដឹងអ្វីសោះដែរ។ អ្វីទាំងអស់ដែលពួកគេបានដឹង គឺ ប្ដីត្រូវតែនឿយហត់ និងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់ ហើយភរិយាត្រូវចុះចូលចំពោះប្ដី ព្រមទាំងរក្សាពូជមនុស្សដែលព្រះយេហូវ៉ាបានបង្កើតមកឱ្យគង់វង្ស។ ពោលគឺ មនុស្សដែលមានដង្ហើមរបស់ព្រះយេហូវ៉ា និងជីវិតរបស់ទ្រង់នេះ មិនបានដឹងអំពីរបៀបធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឬដឹងអំពីរបៀបផ្គាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើទាល់តែសោះ។ ពួកគេដឹងតិចតួចណាស់។ ដូច្នេះ ទោះបីជាមិនមានអ្វីទុច្ចរិត ឬការបញ្ឆោតនៅក្នុងចិត្តរបស់ពួកគេ មិនមានចិត្តច្រណែន និងកម្រមានការឈ្លោះប្រកែកនៅក្នុងចំណោមពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេគ្មានចំណេះដឹងឬការយល់ដឹងអំពីព្រះយេហូវ៉ាជាព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើដែរ។ ឰយុកោរបស់មនុស្សទាំងនេះ បានដឹងត្រឹមតែបរិភោគ និងអរសប្បាយ នឹងរបស់ដែលព្រះយេហូវ៉ាប្រទានប៉ុណ្ណោះទេ ប៉ុន្តែពួកគេមិនបានដឹងអំពីការគោរពកោតខ្លាចដល់ព្រះយេហូវ៉ាទៀតផង។ ពួកគេមិនបានដឹងថា ព្រះយេហូវ៉ាជាអ្នកដែលពួកគេត្រូវថ្វាយបង្គំដោយលុតជង្គង់ឡើយ។ ដូច្នេះ តើឱ្យទ្រង់ហៅពួកគេថាជាមនុស្សដែលទ្រង់បង្កើតដូចម្ដេចបាន? បើដូច្នេះមែន តើពាក្យថា៖ «ព្រះយេហូវ៉ាជាព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើ» និង «ទ្រង់បង្កើតមនុស្សមក ដើម្បីឱ្យមនុស្សបង្ហាញពីទ្រង់ថ្វាយសិរីល្អដល់ទ្រង់ និងតំណាងទ្រង់» មិនទៅជាសម្ដី ឥតប្រយោជន៍ទេឬ? តើមនុស្សដែលគ្មានការគោរពកោតខ្លាចដល់ព្រះយេហូវ៉ា ក្លាយជាស្មរបន្ទាល់អំពីសិរីល្អរបស់ទ្រង់ដោយរបៀបណា? តើពួកគេក្លាយជាការសម្ដែងពីសិរីល្អរបស់ទ្រង់ដោយរបៀបណា? តើព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលថា៖ «ខ្ញុំបង្កើតមនុស្ស ឲ្យដូចរូបអង្គរបស់ខ្ញុំ» មិនក្លាយជាអាវុធនៅក្នុងដៃរបស់អារក្សសាតាំង ដែលជាមេកំណាចទេឬអី? តើពាក្យទាំងនេះមិនក្លាយជាសញ្ញាសម្គាល់នៃការប្រមាថដល់ការដែលព្រះយេហូវ៉ាបង្កើតមនុស្សមកទេឬអី? ដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការនោះ គឺបន្ទាប់ពីបានបង្កើតមនុស្សរួចមក ព្រះយេហូវ៉ាមិនបានណែនាំ ឬទូន្មានពួកគេ ចាប់តាំងតែពីជំនាន់អ័ដាមរហូតដល់ជំនាន់លោក ណូអេ។ ផ្ទុយទៅវិញ លុះដល់ក្រោយសម័យទឹកជំនន់បានបំផ្លាញពិភពលោករួចមក ទើបព្រះអង្គចាប់ផ្ដើមទូន្មាន ជនជាតិអ៊ីស្រាអែលជាពូជពង្សរបស់ណូអេ និងអ័ដាមជាផ្លូវការ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ផ្ដល់នូវការទូន្មានដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ពេលពួកគេរស់នៅក្នុងជីវិតរបស់ពួកគេនៅលើដែនដីអ៊ីស្រាអែលទាំងមូល។ ការនេះបង្ហាញដល់មនុស្សថា ព្រះយេហូវ៉ាមិនត្រឹមតែអាចផ្លុំខ្យល់ដង្ហើមចូលទៅក្នុងមនុស្ស ដើម្បីឱ្យគេមានជីវិតពីទ្រង់ និងរស់ឡើងចេញពីធូលីដី ទៅជាមនុស្សដែលទ្រង់បង្កើតមកប៉ុណ្ណោះទេ តែទ្រង់ក៏អាចបំផ្លាញមនុស្ស និងដាក់បណ្ដាសាមនុស្ស ព្រមទាំងប្រើព្រនង់របស់ទ្រង់ ដើម្បីគ្រប់គ្រងមនុស្សបាន។ ធ្វើដូច្នេះទើបពួកគេយល់ឃើញថា ព្រះយេហូវ៉ាអាចដឹកនាំជីវិតរបស់មនុស្សនៅលើផែនដី និងមានព្រះបន្ទូល ព្រមទាំងធ្វើការនៅក្នុងចំណោមមនុស្ស ស្របទៅតាមម៉ោងពេលនៃវេលាថ្ងៃ និងយប់ផង។ កិច្ចការដែលព្រះអង្គបានធ្វើ គឺដើម្បីឱ្យមនុស្សដែលទ្រង់បានបង្កើតមកដឹងថាមនុស្សបានកើតមកពីធូលីដី ដែលទ្រង់បានរើស ហើយលើសពីនេះទៀត គឺមនុស្សត្រូវបានបង្កើតឡើងដោយសារទ្រង់។ មិនត្រឹមតែប៉ុណ្ណេះទេ ដំបូងទ្រង់បានធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ដើម្បីឱ្យមនុស្ស និងប្រជាជាតិដទៃទៀត (ដែលតាមពិតមិនមែនដាច់ដោយឡែកពីអ៊ីស្រាអែលទេ តែផ្ទុយទៅវិញមានអម្បូរចេញពីជនជាតិអ៊ីស្រាអែល ដែលនៅតែជាតំណវង្សពីអ័ដាម និងអេវ៉ា) អាចទទួលដំណឹងល្អរបស់ព្រះយេហូវ៉ាពីអ៊ីស្រាអែល ដើម្បីឱ្យមនុស្សដែលត្រូវបានបង្កើតមកទាំងអស់នៅក្នុងចក្រវាឡ អាចគោរពកោតខ្លាចដល់ព្រះយេហូវ៉ា និងលើកតម្កើងទ្រង់ជាព្រះដ៏ឧត្ដម។ ព្រះយេហូវ៉ាមិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែលទេ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់ពីបានបង្កើតមនុស្សរួច ទ្រង់អនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវិតដែលឥតព្រួយខ្វល់អ្វីសោះនៅលើផែនដី ហើយក្នុងករណីនេះ គឺទ្រង់ជាម្ចាស់សណ្ឋានរូបសាច់របស់មនុស្ស (សណ្ឋាននេះមានន័យថា មនុស្សមិនអាចដឹងអំពីអ្វីៗដែលគេមិនអាចមើលឃើញឡើយ មានន័យថា គេមិនដឹងទេថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សមក ហើយរឹតតែមិនអាចដឹងថា ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះទេ) គេមិនអាចដឹងថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្ស ឬដឹងថា ទ្រង់ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើទេ។ ប្រសិនបើព្រះយេហូវ៉ាបាន បង្កើតមនុស្ស និងដាក់គាត់នៅលើផែនដី រួចរលាស់ធូលីដីចេញពីព្រះហស្ត ហើយចាកចេញទៅដោយមិនបន្តគង់នៅក្នុងចំណោមមនុស្ស ដើម្បីផ្ដល់ការទូន្មានមួយរយៈឱ្យពួកគេ នោះមនុស្សជាតិទាំងអស់មុខជាត្រឡប់ជាសាបសូន្យមិនខាន។ សូម្បីផ្ទៃមេឃ និងផែនដីព្រមទាំងរបស់ជាច្រើនដែលទ្រង់បានបង្កើតមក និងមនុស្សទាំងអស់ នឹងត្រឡប់ទៅជាឥតប្រយោជន៍ ហើយលើសពីនេះទៀត អារក្សសាតាំងមុខជាជាន់ឈ្លីមិនខាន។ ដូច្នេះ ទើបព្រះយេហូវ៉ាសព្វព្រះហឫទ័យឱ្យមាន «កន្លែងមួយដែលទ្រង់តាំងព្រះវត្តមាន ជាកន្លែងដ៏បរិសុទ្ធនៅលើផែនដី នៅកណ្ដាលចំណោមមនុស្សជាតិ ដែលទ្រង់បង្កើត» ត្រូវខ្ទេចខ្ទីទៅ។ យ៉ាងនេះទើបព្រះអង្គអាចបន្តគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីដឹកនាំជីវិតរបស់ពួកគេ និងមានព្រះបន្ទូលទៅពួកគេពីកណ្ដាលចំណោមពួកគេ។ ការទាំងអស់នេះ គឺដើម្បីឱ្យដឹងអំពីបំណងព្រះហឫទ័យ និងដើម្បីសម្រេចផែនការរបស់ព្រះអង្គ។ កិច្ចការដែលទ្រង់បានធ្វើនៅអ៊ីស្រាអែល គឺដើម្បីអនុវត្តផែនការដែលទ្រង់បានគ្រោងទុក មុនពេលទ្រង់បង្កើតរបស់សព្វសារពើប៉ុណ្ណោះ ដូច្នេះ កិច្ចការដំបូងដែលទ្រង់បានធ្វើនៅក្នុងចំណោមជនជាតិអ៊ីស្រាអែល និងរបស់សព្វសារពើដែលទ្រង់បង្កើត មិនខុសពីគ្នាទេ ប៉ុន្តែកិច្ចការទាំងពីរនេះត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ទ្រង់ ដល់កិច្ចការរបស់ទ្រង់ និងដើម្បីជាសិរីល្អដល់ទ្រង់ ព្រមទាំងត្រូវបានធ្វើឡើងដើម្បីផ្ដល់អត្ថន័យ ឱ្យកាន់តែស៊ីជម្រៅដល់ការដែលទ្រង់បង្កើតមនុស្សមក។ ទ្រង់បានដឹកនាំជីវិតរបស់មនុស្សនៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំ ក្រោយសម័យណូអេ ក្នុងអំឡុងពេលនេះ ទ្រង់បានបង្រៀនមនុស្សឱ្យយល់ពីរបៀបគោរពកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ បង្រៀនគេឱ្យយល់ពីវិធីប្រព្រឹត្តក្នុងជីវិតរបស់ពួកគេ និងរបៀបរស់នៅបន្ត ហើយអ្វីដែលសំខាន់បំផុតនោះ គឺវិធីធ្វើខ្លួនជាស្មរបន្ទាល់សម្រាប់ព្រះយេហូវ៉ា ទាំងស្ដាប់បង្គាប់ទ្រង់ និងថ្វាយការគោរពកោតខ្លាចដល់ទ្រង់ ហើយសរសើរតម្កើងទ្រង់ដោយតន្ត្រី ដូចដាវីឌ និងពួកសង្ឃរបស់ទ្រង់ដែរ។

ដកស្រង់ពី «កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៦១

អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ១៨

កិច្ចការដែលព្រះយេហូវ៉ាបានធ្វើមកលើជនជាតិអ៊ីស្រាអែល បានបង្កើតឱ្យមានកន្លែងកំណើតរបស់ព្រះជាម្ចាស់នៅលើផែនដីនៅក្នុងចំណោមមនុស្ស ជាកន្លែងពិសិដ្ឋ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១១៦

កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០២

អត្តសញ្ញាណរបស់ព្រះអាទិករ គឺមានតែមួយគត់ ហើយអ្នកមិនគួរគោរពតាមទស្សនៈនៃព្រះអាទិទេពនានានោះទេ ទោះបីជាជំនាញ...