វីដេអូតន្រ្តីទំនុកបរិសុទ្ធ | នៅគ្រាចុងក្រោយ ព្រះជាម្ចាស់សម្រេចអ្វីៗគ្រប់យ៉ាងតាមរយៈព្រះបន្ទូលរបស់ទ្រង់ | MV
14-05-2021
ដំណាក់កាលនៃកិច្ចការនេះនឹងបំភ្លឺដល់អ្នកអំពី
ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងការប្រោសលោះរបស់ព្រះយេស៊ូវ
គោលបំណងនេះ គឺដើម្បីឲ្យអ្នកអាចយល់ពីកិច្ចការទាំងស្រុង
នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់
គោលបំណងនៃគ្រប់ទាំងកិច្ចការ និងព្រះបន្ទូលរបស់ព្រះយេស៊ូវ
ហើយថែមទាំងជំនឿលើការមើលមិនឃើញ
ព្រមទាំងការថ្វាយបង្គំព្រះគម្ពីរផងដែរ
អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ
និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ
ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ
ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ
គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត
និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់
ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ
នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ
ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់
ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល
ព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ
ពីព្រោះនោះមិនមែនជាដំណាក់កាលនៃកិច្ចការរបស់ទ្រង់ឡើយ
កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់នៅពេលព្រះអង្គត្រូវបានគេឆ្កាង
ដំណាក់កាលរបស់ទ្រង់ មាននូវព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានបន្ទូល
ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ
ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះ
អ្វីដែលទ្រង់មិនបានមានព្រះបន្ទូលនោះទេ
ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ
ដូច្នេះហើយ ទ្រង់ក៏បានយាងចាកចេញពីផែនដី
ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង
នៅទីបញ្ចប់ ដំណាក់កាលបច្ចុប្បន្ននេះនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់
ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ
មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់
សញ្ញាណរបស់មនុស្ស និងបំណងរបស់គេ ទស្សនៈរបស់គេអំពីសាសន៍ដទៃ
ការយល់ខុសរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ
និងកំហុសដទៃទៀត នឹងត្រូវបានកែតម្រូវ
ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ
គ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ
ព្រមទាំងសេចក្ដីពិតទាំងស្រុងផង
នោះដំណាក់កាលនេះនឹងត្រូវចូលដល់ទីបញ្ចប់
ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ
គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត
និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់
ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ
នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ
ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់
ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?
ប្រភេទវីដេអូផ្សេងទៀត