មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | ហេតុអ្វីបានជាព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយជាស្ត្រី?

08-04-2022

ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ បានសម្ដែងចេញនូវសេចក្តីពិតជាច្រើន និងបានធ្វើឲ្យពិភពលោកទាំងមូលរង្គោះរង្គើ។ នៅពេលដែលពួកគេសិក្សាអំពីផ្លូវដ៏ពិត មនុស្សជាច្រើនមើលឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពេញដោយសិទ្ធិអំណាច ព្រះចេស្ដា និងសេចក្តីពិត ហើយព្រះបន្ទូលទាំងនោះគួរឲ្យជឿជាក់បាន ប៉ុន្តែនៅពេលដែលពួកគេឮថា ព្រះគ្រីស្ទនៃគ្រាចុងក្រោយគឺជាស្ត្រី ពួកគេបដិសេធមិនទទួលយកទ្រង់ឡើយ។ ពួកគេជឿថា ព្រះអម្ចាស់យេស៊ូវគឺជាបុរស ហើយព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើបន្ទាល់ដែរថា ព្រះអម្ចាស់យេស៊ូវគឺជា «បុត្រាស្ងួនភ្ងា»។ ដូច្នេះ ពួកគេគិតថា ព្រះអម្ចាស់នឹងប្រាកដជាបុរស ពេលដែលទ្រង់យាងត្រឡប់មកវិញម្ដងទៀត ហើយវាពិតជាមិនអាចទៅរួចឡើយដែលទ្រង់ជាស្ត្រីនោះ។ តើទស្សនៈនេះស្របតាមសេចក្តីទំនាយនៃព្រះគម្ពីរដែរឬទេ? តើមានមូលដ្ឋានណាមួយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា ទ្រង់ជាបុរស ឬជាស្ត្រី ពេលដែលទ្រង់យាងត្រលប់មកវិញដែរឬទេ? ច្បាស់ជាមិនបានមានបន្ទូលឡើយ។ ដូច្នេះ ហេតុអ្វីបានជាព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយជាស្ត្រី ហើយមិនមែនជាបុរស? រឿងភាគអំពីការស្វែងរកសេចក្តីជំនឿដ៏ពិតនេះ នឹងជួយដឹកនាំលោកអ្នកឲ្យមានការយល់ដឹងអំពីសេចក្ដីពិត ព្រមទាំងមាននូវការយល់ដឹងអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល