វីដេអូអំពីការធ្វើបន្ទាល់ដំណឹងល្អ | ព្រះនាមរបស់ព្រះជាម្ចាស់ពិតជាអាថ៌កំបាំង

11-02-2021

តួអង្គសំខាន់ បានកើតមកនៅក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ ហើយតាំងពីតូចមក គាត់បានស្ដាប់ឮគ្រួសាររបស់គាត់និយាយថា មានតែការអធិដ្ឋានដោយនូវព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ ទើបអាចនាំគាត់ចូលទៅក្នុងនគរស្ថានសួគ៌បាន។ ក្រោយពេលបញ្ចប់ការសិក្សានៅសាលាព្រះគម្ពីរ គាត់ចាប់ផ្ដើមឃ្វាលអ្នកជឿក្នុងតំបន់មួយក្រុម។ ប៉ុន្ដែក្រោយមក ក្រុមជំនុំចាប់ផ្ដើមដុនដាបទៅៗ ហើយមិនថាគាត់អធិដ្ឋាន អានបទគម្ពីរ និងតមអាហារច្រើនប៉ុនណាទេ ក៏គាត់នៅតែមិនអាចមានអារម្មណ៍ដឹងពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដដែល។ គាត់ធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត និងការឈឺចាប់ខាងវិញ្ញាណ។ ដោយការភាន់ច្រឡំ គាត់ងឿងឆ្ងល់ថា ហេតុអ្វីបានគាត់អធិដ្ឋានដោយនូវព្រះនាមរបស់ព្រះអម្ចាស់ ប៉ុន្ដែមិនមានអារម្មណ៍ដឹងពីព្រះវត្តមានរបស់ព្រះអម្ចាស់តទៅទៀត។ ចៃដន្យ ថ្ងៃមួយគាត់ជួបប្រទះនឹងខ្សែភាពយន្ដមួយដែលមានចំណងជើងថា ព្រះនាមរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ? នៅលើយូធូប។ ការភាន់ច្រឡំរបស់គាត់ទាំងប៉ុន្មាន ត្រូវបានដោះស្រាយតាមរយៈការមើលភាពយន្ដនោះ ពោលគឺគាត់យល់ពីសេចក្ដីអាថ៌កំបាំងនៃព្រះនាមរបស់ព្រះជាម្ចាស់ ទទួលស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ និងចូលរួមក្នុងពិធីជប់លៀងរបស់កូនចៀម!

វីដេអូពីការធ្វើបន្ទាល់អំពីជីវិតក្រុមជំនុំ នាំជូនដល់អ្នកនូវបទពិសោធន៍ជីវិតពិតៗជាគ្រីស្ទបរិស័ទអំពីការជំនុំជម្រះ តាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការធ្វើបន្ទាល់របស់ពួកគេទាក់ទងនឹងការយល់ដឹងអំពីសេចក្តីពិត ការស្គាល់ព្រះជាម្ចាស់ និងអំពីនិស្ស័យដ៏ពុករលួយរបស់ពួកគេដែលកំពុងតែត្រូវបានបំផ្លាស់បំប្រែ។ ចូររៀនអំពីអត្ថន័យនៃការប្រែចិត្តដ៏ពិតប្រាកដ ហើយរកឃើញផ្លូវ ដើម្បីទទួលបានការលាងសម្អាត ព្រមទាំងចូលទៅក្នុងនគរស្ថានសួគ៌។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល