ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ជម្រើស​មួយ​ដែល​គ្មាន​ការ​ស្ដាយ​ក្រោយ​ | វីដេអូតន្រ្តីទំនុកបរិសុទ្ធ

30-08-2020

នៅ​ពេល​ដែល​ការ​ចាប់​ចង​របស់​សាតាំង​ និង​ការ​ធ្វើ​ទុកបុកម្នេញ​ចំពោះ

ពួកគ្រីស្ទបរិស័ទ​ កាន់​តែ​​សាហាវឃោឃៅ​ឡើ​ង​ៗ

នៅ​ពេលដែល​​ទីក្រុង​នេះ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច

​​​នៃ​ភាព​ងងឹត​ ហើយ​ទូល​បង្គំ​​​បាន​ចាក​ចេញទៅរក

កន្លែង​ដែល​ទូល​បង្គំ​​​អាច​ទៅ​បាន​

នៅ​ពេល​សេរីភាព​ ត្រូវ​បាន​ជាប់​ឃុំ​ឃាំង​ ក្នុង​គុកដ៏​សែន​សង្វេគ​

នៅ​ពេល​អ្នករួមដំណើរជាមួយ​ទូល​បង្គំ​ ​​

មាន​តែ​យប់​នៃ​សេចក្ដី​ឈឺ​ចាប់​​ដ៏​សែន​យូរ​

ទួល​បង្គំ​​នឹង​​មិនងាករេនៅក្នុងសេចក្ដីជំនឿលើព្រះជាម្ចាស់ឡើយ

ហើយ​ទូល​បង្គំ​​​នឹង​មិន​ក្បត់​ព្រះ​អម្ចាស់​ ដែល​ជា​ព្រះ​ជា​ម្ចាស់​

របស់ទូល​បង្គំ​​​ឡើយ​​

ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ ជា​ព្រះ​ជា​ម្ចាស់​ដ៏​ពិតអើយ​​

ដួង​ចិត្ត​​​ទូល​បង្គំ​ជា​របស់​ទ្រង់ហើយ​​​

ការ​ចាប់កំណើត​ជា​មនុស្ស​ អាច​គ្រប់​គ្រ​ង​ត្រឹម​

រាង​កាយ​របស់​ទូល​បង្គំតែ​​ប៉ុណ្ណោះ​​

វា​មិន​​អាច​រារាំង​ជំហាន​ទូល​បង្គំ​មិន​ឲ្យ​ដើរ​តាម​ទ្រង់បាន​ឡើយ​​

វា​មិន​​អាច​រារាំង​ជំហាន​ទូល​បង្គំ​មិន​ឲ្យ​ដើរ​តាម​ទ្រង់បាន​ឡើយ​​

នៅលើ​ផ្លូវ​ដ៏​សែន​ឈឺ​ចាប់​ លំបាក​ និង​រលាក់ខ្លាំង​​​​

​ដោយ​បាន​ព្រះ​បន្ទូល​​របស់​ទ្រង់​​ណែនាំ​ទូល​បង្គំ​

ៗនោះ​ទូល​បង្គំលែង​ភ័យ​ខ្លាច​ទៀត​ហើយ​​

ដោយ​មាន​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់គង់​នៅ​​​ជាមួយ​ទូល​បង្គំ​

នោះដួង​ចិត្ត​ទូល​បង្គំ​បាន​ស្កប់​ចិត្ត​​ហើយ​​

ដោយ​មាន​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់គង់​នៅ​​​ជាមួយ​ទូល​បង្គំ​

នោះដួង​ចិត្ត​ទូល​បង្គំ​បាន​ស្កប់​ចិត្ត​​ហើយ​​

នៅ​ពេល​ការ​ធ្វើ​ទារុណកម្ម​ឃោឃៅ​​​របស់​អារក្ស​សាតាំង​​

កាន់​តែ​ខ្លាំង​ក្លា​ឡើង​ៗ​

នៅ​ពេល​សេចក្ដី​ឈឺ​ចាប់​ដ៏​សែន​ធ្ងន់​​ វាយមក​លើ​​

ទួល​បង្គំ​ម្ដង​ហើយ​ម្ដង​ទៀត​

នៅ​ពេល​ការ​​ឈឺ​ចាប់​ខាង​សាច់​ឈាម​

ខិត​កាន់តែ​ជិត​ដល់​ចំណុច​កំពូល​របស់​វា​​

នៅ​ពេល​ចុង​ក្រោយ​ នៅ​ពេលដែល​​ជីវិត​របស់​ទូល​បង្គំ​

ជិត​ត្រូវ​បាន​យក​​ទៅវិញ​​

ទូល​បង្គំ​នឹង​មិន​ចុះ​ចូល​ជា​មួយ​​សត្វ​នាគ​ក្រហម​ដ៏​ធំសម្បើម​​ឡើយ​

ទូល​បង្គំ​នឹង​​មិន​ក្លាយ​ជា​យូដាស​ ដែល​ជា​​​សញ្ញានៃភាព​អាម៉ាស់

ចំពោះ​ព្រះ​ជា​ម្ចាស់​ឡើយ​​

ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ គឺ​ជា​ព្រះ​ជា​ម្ចាស់

​ដ៏​ពិត​ប្រាក​ដ​ ទូល​បង្គំ​​នឹង​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​រហូ​ត​ដល់​ស្លាប់​

សាតាំង​អាច​ធ្វើ​ទារុណកម្ម​

និង​ដាក់​ទណ្ឌ​កម្ម​ត្រឹម​តែ​រូប​កាយ​របស់​​ទូល​បង្គំ​តែ​ប៉ុណ្ណោះ​

ប៉ុន្តែ​វា​មិន​អាច​ប៉ះ​ពាល់សេចក្ដី​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់

​​របស់​ទូល​បង្គំ​ចំពោះ​ទ្រង់​បាន​​ឡើយ​

ប៉ុន្តែ​វា​មិន​អាច​ប៉ះ​ពាល់សេចក្ដី​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់

​​របស់​ទូល​បង្គំ​ចំពោះ​ទ្រង់​បាន​​ឡើយ​

ការ​រស់​ និងការ​ស្លាប់​ ​នឹង​​ត្រូវ​ស្ថិត​ក្រោម​អំណាច​ត្រួត​ត្រា​

របស់​ទ្រង់​​ជា​និច្ចនិរន្តរ៍​​

ទូល​បង្គំ​នឹង​លះ​បង់​គ្រប់សព្វបែបយ៉ាង​ដើម្បី​ធ្វើ​ទី​បន្ទាល់​អំពី​ទ្រង់​​

ដើម្បី​ធ្វើ​ទី​បន្ទាល់​អំពី​ទ្រង់​ និង​ដើម្បី​ធ្វើ​ឲ្យ​សាតាំង

​អាម៉ាស់​មុខ​ ទូល​បង្គំ​​នឹង​ស៊ូស្លាប់​ដោយ​គ្មានការ​​ត្អូញ​ត្អែឡើយ​​

ដើម្បី​ធ្វើ​ទី​បន្ទាល់​អំពី​ទ្រង់​ និង​ដើម្បី​ធ្វើ​ឲ្យ​សាតាំង

​អាម៉ាស់​មុខ​ ទូល​បង្គំ​​នឹង​ស៊ូស្លាប់​ដោយ​គ្មានការ​​ត្អូញ​ត្អែឡើយ​​

ពិត​ជា​កិត្តិយស​ណាស់​ដែល​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ​

និង​ស្វែង​រក​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ជីវិត​នេះ!​

ទួល​បង្គំ​សូម​តប​ស្នង​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​

ដោយ​ដួង​ចិត្ត​ និង​ព្រលឹង​មួយ​នេះ​​

ទូល​បង្គំ​សុខ​ចិត្ត​លះ​បង់​គ្រប់យ៉ាង​ ដើម្បី​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​ជា​ម្ចាស់​​

ដ្បិត​ឲ្យ​តែ​ទូល​បង្គំនៅ​មាន​ជីវិត​ ការ​លះ​បង់​ជីវិត​ទូល​បង្គំ

​ទាំង​ស្រុង​​​ថ្វាយ​ព្រះ​ជា​ម្ចាស់​

គឺ​ជា​ជម្រើស​​ដែល​ទូល​បង្គំ​នឹងមិន​​​​ស្ដាយក្រោយ​​​ជា​ដាច់​ខាត​​

​វា​​ជា​ជម្រើស​​ដែល​ទូល​បង្គំ​នឹង​មិន​​ស្ដាយក្រោយ​​​ជា​ដាច់​ខាត​​

​វា​​ជា​ជម្រើស​​ដែល​ទូល​បង្គំ​នឹង​មិន​​ស្ដាយក្រោយ​​​ជា​ដាច់​ខាត​​

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល