ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤២១

12-05-2021

ដើម្បីចូលមកកាន់ព្រះជាម្ចាស់ដើម្បីទទួលយកនូវព្រះបន្ទូលទ្រង់ជាជីវិតរបស់អ្នក អ្នកត្រូវតែមានសន្តិភាពនៅចំពោះព្រះជាមុនសិន។ មានតែពេលដែលអ្នកមានសន្ដិភាពនៅចំពោះព្រះប៉ុណ្ណោះ ទើបព្រះទ្រង់ធ្វើឲ្យអ្នកជ្រួតជ្រាបច្បាស់ ហើយផ្តល់ចំណេះដឹងដល់អ្នក។ បើមនុស្សមានសន្តិភាពនៅចំពោះព្រះកាន់តែច្រើន ពួកគេកាន់តែអាចទទួលការជ្រួតជ្រាបច្បាស់ និងការបំភ្លឺរបស់ព្រះជាម្ចាស់កាន់តែច្រើនផងដែរ។ ទាំងអស់នេះ តម្រូវឲ្យមនុស្សមានការគោរពស្រលាញ់ និងមានជំនឿ ដោយមានតែការធ្វើដូច្នេះទេ ទើបទ្រង់អាចធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍។ មេរៀនគ្រឹះសម្រាប់ចូលទៅក្នុងជីវិតខាងវិញ្ញាណ គឺការមានសន្តិភាពនៅចំពោះព្រះវត្តមានព្រះ។ មានតែពេលដែលអ្នកមានសន្តិភាពក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ នោះទើបការបណ្តុះបណ្តាលខាងវិញ្ញាណទាំងអស់របស់អ្នកនឹងមានប្រសិទ្ធិភាព។ ប្រសិនបើចិត្តរបស់អ្នកមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់នោះទេ នោះអ្នកនឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ប្រសិនបើចិត្តអ្នកមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ មិនថាអ្នកកំពុងធ្វើអ្វីក៏ដោយ អ្នកគឺជាមនុស្សដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះ។ ប្រសិនបើចិត្តរបស់អ្នកមានសន្តិភាពនៅចំពោះព្រះ ហើយខិតចូលទៅជិតព្រះ មិនថាអ្នកកំពុងធ្វើអ្វីក៏ដោយ នេះសបញ្ជាក់ថាអ្នកគឺជាមនុស្សដែលមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ហើយ។ ប្រសិនបើនៅពេលដែលអ្នកកំពុងនិយាយជាមួយអ្នកដទៃ ឬកំពុងដើរ អ្នកអាចនិយាយថា «ចិត្តខ្ញុំកំពុងខិតចូលជិតព្រះ ហើយមិនផ្តោតលើរឿងខាងក្រៅទេ ហើយខ្ញុំអាចមានសន្តិភាពនៅចំពោះព្រះបាន» នៅពេលនោះ អ្នកជាមនុស្ស ដែលមានសន្តិភាពនៅចំពោះព្រះហើយ។ ចូរកុំផ្សារភ្ជាប់ជាមួយអ្វីដែលទាញចិត្តអ្នកទៅរឿងរ៉ាវខាងក្រៅ ឬទៅជាមួយមនុស្សដែលបំបែកចិត្តអ្នកចេញពីព្រះនោះឡើយ។ អ្វីក៏ដោយដែលអាចបង្វែរចិត្តអ្នកចេញពីការនៅជិតព្រះជាម្ចាស់ ចូរដាក់វាមួយឡែក ឬនៅឲ្យឆ្ងាយពីវា។ នេះជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ជីវិតអ្នក។ ឥឡូវនេះជាពេលវេលាដ៏ជាក់លាក់មួយសម្រាប់ការងារដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាពេលវេលាដែលព្រះជាម្ចាស់ផ្ទាល់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ប្រសិនបើនៅពេលនេះ អ្នកមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានទេ ពេលនោះអ្នកមិនមែនជាមនុស្សដែលនឹងវិលត្រឡប់ទៅឯបល្ល័ង្ករបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើអ្នកស្វែងរកអ្វីផ្សេងក្រៅពីព្រះ នោះនឹងគ្មានផ្លូវណា ដែលទ្រង់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍បាននោះឡើយ។ អ្នកដែលអាចឮព្រះបន្ទូលបែបនេះពីព្រះ ហើយនៅតែមិនមានសន្តិភាពនៅចំពោះទ្រង់នាសព្វថ្ងៃទេ នោះគឺជាមនុស្សដែលមិនស្រឡាញ់សេចក្ដីពិត ហើយមិនស្រឡាញ់ព្រះជាម្ចាស់ទេ។ ប្រសិនបើអ្នកនឹងមិនថ្វាយខ្លួនឯងនៅពេលនេះទេ តើអ្នកកំពុងរង់ចាំអ្វីទៀត? ការថ្វាយខ្លួន គឺជាការធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់។ នោះគឺជាតង្វាយដ៏ពិតប្រាកដ។ អ្នកណាដែលថ្វាយចិត្តដ៏ពិតប្រាកដរបស់ពួកគេដល់ព្រះជាម្ចាស់ឥឡូវនេះ គឺធានាថានឹងបានបំពេញបង្ហើយដោយព្រះជាម្ចាស់ជាក់ជាមិនខាន។ ទោះបីវាជាអ្វីក៏ដោយ ក៏គ្មានអ្វីអាចរំខានអ្នកបានដែរ។ មិនថាវានឹងផ្ដាច់អ្នកចេញ ឬដោះស្រាយជាមួយអ្នក ឬក៏អ្នកជួបការខកចិត្ត ឬបរាជ័យក៏ដោយ ចិត្តរបស់អ្នកគួរតែមានសន្តិភាពនៅចំពោះព្រះជានិច្ច។ មិនថាមនុស្សប្រព្រឹត្តចំពោះអ្នកយ៉ាងណា ចិត្តអ្នកគួរតែមានសន្តិភាពនៅចំពោះព្រះ។ មិនថាអ្នកជួបប្រទះស្ថានភាពបែបណា មិនថាអ្នកត្រូវរុំព័ទ្ធដោយភាពខ្វះខាត ការឈឺចាប់ ការធ្វើទុក្ខបុកម្នេញ ឬការសាកល្បងផ្សេងៗក៏ដោយ ចិត្តអ្នកគួរតែមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ជានិច្ច ដែលនេះគឺជាផ្លូវដែលទទួលបាននូវភាពគ្រប់លក្ខណ៍។ មានតែពេលដែលអ្នកមានសន្តិភាពដ៏ពិតប្រាកដនៅចំពោះព្រះប៉ុណ្ណោះ នោះទើបព្រះបន្ទូលព្រះបច្ចុប្បន្ននឹងធ្វើអោយអ្នកជ្រាបច្បាស់។ បន្ទាប់មកអ្នកអាចអនុវត្តកាន់តែត្រឹមត្រូវ និងគ្មានការងាករេពីការជ្រួតជ្រាបច្បាស់ និងការបំភ្លឺរបស់ព្រះ ដោយយល់ច្បាស់ពីព្រះហឫទ័យរបស់ព្រះដែលនឹងប្រទានឱ្យការបម្រើរបស់អ្នកមានទិសដៅកាន់តែច្បាស់ ស្វែងយល់កាន់តែច្បាស់អំពីចលនា និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានការធានារស់នៅក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាផលដែលទទួលបានពីការមានសន្តិភាពដ៏ពិតនៅចំពោះព្រះជាម្ចាស់។ នៅពេលដែលមនុស្សមិនយល់ច្បាស់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមានផ្លូវដើម្បីអនុវត្ត បរាជ័យក្នុងការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះគោលការណ៍នៃការអនុវត្ត នេះគឺដោយសារតែចិត្តរបស់ពួកគេមិនមានសន្តិភាពនៅចំពោះព្រះអង្គ។ គោលបំណងនៃការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ គឺដើម្បីស្វែងរកភាពស្មោះអស់ពីចិត្ត និងភាពមានគោលការណ៍ ដើម្បីស្វែងរកឃើញភាពត្រឹមត្រូវ និងតម្លាភាពនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទីបំផុតទទួលបានការយល់ដឹងពីសេចក្តីពិត និងការស្គាល់ព្រះអង្គ។

ប្រសិនបើចិត្តអ្នកតែងតែមិនមានសន្តិភាពនៅចំពោះព្រះទេ នោះព្រះក៏គ្មានមធ្យោបាយណាធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ដែរ។ បើគ្មានការតាំងចិត្ត នោះគឺជាការមិនមានចិត្ត ហើយមនុស្សម្នាក់ដែលមិនមានដួងចិត្ត មិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានទេ។ មនុស្សបែបនេះ មិនដឹងថាតើព្រះធ្វើការច្រើនប៉ុនណា ឬមានព្រះបន្ទូលច្រើនប៉ុនណាទេ ហើយពួកគេក៏មិនចេះអនុវត្តដែរ។ តើនេះមិនមែនជាមនុស្សដែលគ្មានចិត្តទេឬ? តើមនុស្សដែលគ្មានចិត្ត អាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានទេ? ព្រះជាម្ចាស់មិនមានមធ្យោបាយណាធ្វើឲ្យមនុស្សគ្មានចិត្ត បានគ្រប់លក្ខណ៍នោះឡើយ ពួកគេមិនខុសពីសត្វដែលគេប្រើសម្រាប់ធ្វើកិច្ចការឡើយ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្បាស់ និងមានតម្លាភាព តែចិត្តអ្នកនៅតែមិនផ្លាស់ប្ដូរ ហើយអ្នកនៅតែមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានដដែល។ តើអ្នកមិនមែនជាមនុស្សដែលល្ងីល្ងើគួរអោយស្អប់ខ្ពើមទេឬអី? មនុស្សខ្លះដើរផ្លូវខុសក្នុងការអនុវត្តសន្តិភាពនៅចំពោះព្រះវត្តមានព្រះ។ ដល់ពេលចំណិនអាហារ គេមិនចំណិនទេ ហើយដល់ពេលធ្វើកិច្ចការផ្សេងៗ គេក៏មិនធ្វើដែរ តែចេះតែបន្តអធិស្ឋាន និងធ្វើសមាធិ។ ការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ មិនមែនមានន័យថាមិនចំអិនអាហារ ឬមិនធ្វើកិច្ចការ ផ្សេងៗ ឬមិនរស់នៅក្នុងជីវិតរបស់ខ្លួនឡើយ តែផ្ទុយទៅវិញ វាជាការដែលអាចធ្វើឲ្យចិត្តរបស់មនុស្សណាម្នាក់ស្ងប់ស្ងៀម នៅចំពោះព្រះជាម្ចាស់ក្នុងសភាពធម្មតាទាំងអស់ និងមានកន្លែងសម្រាប់ព្រះអង្គនៅក្នុងចិត្តមនុស្សណាម្នាក់។ នៅពេលអ្នកអធិស្ឋាន អ្នកគួរលុតជង្គង់ចុះដោយសមរម្យនៅចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន។ នៅពេលដែលអ្នកធ្វើកិច្ចការងារ ឬរៀបចំអាហារ ចូរធ្វើឲ្យចិត្តអ្នកស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ ពិចារណាអំពីព្រះបន្ទូលរបស់ព្រះអង្គ ឬច្រៀងទំនុកតម្កើង។ មិនថាអ្នកជួបប្រទះស្ថានភាពបែបណាក៏ដោយ អ្នកគួរតែមានវិធីផ្ទាល់ខ្លួនដើម្បីអនុវត្ត អ្នកគួរតែធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីខិតចូលទៅជិតព្រះជាម្ចាស់ ហើយអ្នកគួរតែព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យចិត្តអ្នកស្ងប់នៅចំពោះព្រះជាម្ចាស់។ ពេលណាកាលៈទេសៈអនុញ្ញាត ចូរអធិស្ឋានដោយការផ្ចង់ចិត្ត។ ពេលដែលកាលៈទេសៈមិនអនុញ្ញាត ចូរខិតចូលទៅជិតព្រះជាម្ចាស់ក្នុងចិត្ដរបស់អ្នក ខណៈពេលអ្នកកំពុងបំពេញកិច្ចការ។ នៅពេលដែលអ្នកអាចបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះ ពេលនោះចូរបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ទៅ។ នៅពេលដែលអ្នកអាចអធិស្ឋាន ពេលនោះចូរអធិស្ឋានទៅ។ នៅពេលដែលអ្នកអាចសញ្ជឹងគិតអំពីព្រះ ពេលនោះចូរសញ្ជឹងគិតអំពីទ្រង់ទៅ។ ម៉្យាងទៀត ចូរព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីហ្វឹកហាត់ខ្លួនឯងក្នុងការចូលទៅកាន់ទ្រង់ ស្របតាមបរិយាកាសរបស់អ្នក។ មនុស្សខ្លះអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់នៅពេលដែលគ្មានបញ្ហា ប៉ុន្តែនៅពេលដែលចាប់ផ្ដើមមានអ្វីកើតឡើង គំនិតរបស់ពួកគេក៏វិលវល់។ នោះមិនមែនជាការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់ទេ។ វិធីត្រឹមត្រូវដើម្បីទទួលបានបទពិសោធន៍នេះគឺ៖ ទោះជាក្នុងកាលៈទេសៈដែលចិត្តរបស់មនុស្សឃ្លាតចេញពីព្រះជាម្ចាស់ ឬមានអារម្មណ៍រំខានពីមនុស្សខាងក្រៅ ពីព្រឹត្តិការណ៍ ឬពីរឿងផ្សេងៗ ហើយមានតែពេលនោះប៉ុណ្ណោះ ដែលមនុស្សពិតជាមានសន្តិភាពនៅចំពោះព្រះបាន។ មនុស្សខ្លះនិយាយថា នៅពេលពួកគេអធិស្ឋាននៅក្នុងអង្គជំនុំ ចិត្តរបស់ពួកគេអាចមានសន្តិភាពនៅចំពោះព្រះប៉ុន្តែចំពោះការប្រកបជាមួយអ្នកដទៃវិញ ពួកគេមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បាន ហើយគំនិតរបស់ពួកគេវិលវល់តាមតែចិត្ត។ នេះមិនមែនជាការមានសន្តិភាពនៅចំពោះព្រះជាម្ចាស់នោះឡើយ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនស្ថិតនៅក្នុងស្ថានភាពនេះ ចិត្តរបស់ពួកគេមិនអាចមានសន្តិភាពនៅចំពោះព្រះជាម្ចាស់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវខិតខំបន្ថែមទៀតក្នុងការហ្វឹកហ្វឺនខ្លួនឯងក្នុងចំណុចនេះ ចូលមួយជំហានម្តងៗ តាមផ្លូវត្រូវនៃបទពិសោធន៍ជីវិត ហើយដើរលើមាគ៌ាដែលព្រះជាម្ចាស់ប្រទានឲ្យបានគ្រប់លក្ខណ៍។

ដកស្រង់ពី «ការធ្វើឱ្យចិត្ដរបស់អ្នកបានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល