ភាពយន្តពួកជំនុំ | ដូច្នេះ នេះគឺជារបៀបដែលព្រះអម្ចាស់យាងត្រឡប់មកវិញ (សម្រង់វីដេអូពិសេស)
01-02-2023
អ្នកជឿជាច្រើនលើព្រះអម្ចាស់ បានអានទំនាយខាងគម្ពីរដូចខាងក្រោម៖ «ពួកគេនឹងឃើញបុត្រមនុស្សកំពុងយាងមកលើពពកនៅលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីល្អយ៉ាងខ្លាំង» (ម៉ាថាយ ២៤:៣០)។ ពួកគេជឿថា នៅពេលដែលព្រះអម្ចាស់យាងត្រឡប់មក នោះទ្រង់នឹងច្បាស់ជាយាងចុះមកនៅលើពពក ប៉ុន្តែមានទំនាយផ្សេងទៀតនៅក្នុងព្រះគម្ពីរដែលចែងថា៖ «មើល៎! ខ្ញុំមកដូចជាចោរ» (វិវរណៈ ១៦:១៥)។ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ វាច្បាស់ណាស់ដែលថា មានទំនាយនានាដែលព្រះអម្ចាស់នឹងយាងមកដោយអាថ៌កំបាំង បន្ថែមពីលើទំនាយដែលថា ទ្រង់នឹងយាងចុះមកយ៉ាងចំហនៅលើពពក។ ដូច្នេះ តើអ្វីគឺជាសេចក្ដីពិតនៃការយាងត្រឡប់មករបស់ទ្រង់?
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត