វីដេអូតន្រ្តីទំនុកបរិសុទ្ធ | តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ? | MV

07-03-2021

អស់រយៈពេលជាច្រើនឆ្នាំមកនេះ

អ្វីដែលមនុស្សបានឃើញ មិនគ្រាន់តែជាព្រះ វិញ្ញាណ

និងមនុស្សប្រុសម្នាក់ប៉ុណ្ណោះទេ

ប៉ុន្តែជារឿងជាច្រើន ដែលមិន ស្របតាមគំនិតរបស់មនុស្សលោកផងដែរ

ដូច្នេះហើយបានជាមនុស្សលោកមិនអាច

យល់ពីព្រះជាម្ចាស់បានទាំងស្រុងនោះទេ

ពួកគេជឿខ្លះ ហើយសង្ស័យខ្លះពីព្រះជាម្ចាស់

ហាក់ដូចព្រះជាម្ចាស់ជាព្រះមែន ប៉ុន្តែ ក៏សង្ស័យថា ជាសុបិនបំភាន់ភ្នែកដែរ

នេះជាហេតុផលដែលមនុស្សនៅតែមិនស្គាល់ថា

ព្រះជាម្ចាស់គឺជាអ្វី ដរាបដល់សព្វថ្ងៃ

តើអ្នកអាចនិយាយសរុបអំពីព្រះជាម្ចាស់ ដោយប្រើ ប្រយោគមួយដ៏សាមញ្ញបានទេ?

តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

តើអ្នកពិតជាហ៊ាននិយាយថា

«ព្រះយេស៊ូវមិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់

ហើយព្រះជាម្ចាស់ក៏មិនមែនជានរណាផ្សេងក្រៅពីព្រះយេស៊ូវ ដែរឬទេ?»

តើអ្នកពិតជាក្លាហានហ៊ាននិយាយថា

«ព្រះជាម្ចាស់មិនមែនជានរណាផ្សេងក្រៅពី ព្រះវិញ្ញាណ

ហើយព្រះវិញ្ញាណក៏មិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ ដែរឬទេ?»

តើអ្នកស្រណុកចិត្តពេលនិយាយថា

«ព្រះជាម្ចាស់គ្រាន់តែជាមនុស្សម្នាក់ ដែលពាក់រូបកាយសាច់ឈាម ដែរឬទេ?»

តើអ្នកមានចិត្តក្លាហានហ៊ានអះអាងថា

«រូបអង្គរបស់ព្រះយេស៊ូវ ជារូបអង្គដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរឬទេ?»

តើអ្នកអាចប្រើវោហាសព្ទរបស់អ្នក

ដើម្បីបរិយាយពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ឲ្យក្បោះក្បាយ បានដែរឬទេ?

តើអ្នកអាចនិយាយសរុបអំពីព្រះជាម្ចាស់ ដោយប្រើ ប្រយោគមួយដ៏សាមញ្ញបានទេ?

តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

ឥឡូវនេះ តើអ្នកដឹងថា ព្រះជាម្ចាស់ជាអ្វីឲ្យពិតប្រាកដហើយឬនៅ?

តើព្រះជាម្ចាស់ជាមនុស្សឬ? តើព្រះជាម្ចាស់ជាព្រះវិញ្ញាណឬ?

តើព្រះជាម្ចាស់ជាបុរសម្នាក់ឬ?

តើមានព្រះយេស៊ូវតែម្នាក់ទេឬ ដែលអាចបំពេញ កិច្ចការដែលព្រះជាម្ចាស់ត្រូវធ្វើ?

បើអ្នកជ្រើសរើសយកចម្លើយតែមួយនៅក្នុងចំណុចខាងលើ

ដើម្បីធ្វើវិនិច្ឆ័យសរុបអំពីលក្ខណៈពិតរបស់ព្រះជាម្ចាស់

នោះអ្នកជាអ្នកជឿដ៏ស្មោះ ប៉ុន្តែល្ងង់ខ្លៅបំផុតម្នាក់ហើយ

តើអ្នកអាចនិយាយសរុបអំពីព្រះជាម្ចាស់ ដោយប្រើ ប្រយោគមួយដ៏សាមញ្ញបានទេ?

តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

ប្រសិនបើព្រះជាម្ចាស់ធ្លាប់បានធ្វើការ ដោយយកកំណើតជាសាច់ឈាម

ហើយបានធ្វើតែម្ដងគត់

តើអ្នករាល់គ្នានឹងកំណត់ព្រំដែន ព្រះជាម្ចាស់មែនទេ?

តើអ្នកអាចយល់យ៉ាងច្បាស់ពីព្រះជាម្ចាស់ ដោយគ្រាន់តែមើលតែមួយភ្លែតបាន ដែរឬទេ?

តើអ្នកអាចធ្វើវិនិច្ឆ័យសរុបគ្រប់យ៉ាងអំពីព្រះជាម្ចាស់

ដោយផ្អែកលើអ្វីដែលអ្នកធ្លាប់មានពិសោធ ក្នុងជីវិតរបស់អ្នកមែនទេ?

ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការស្រដៀងគ្នានៅក្នុង

ការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់

តើអ្នករាល់គ្នានឹងយល់ឃើញយ៉ាងម៉េចដែរចំពោះព្រះជាម្ចាស់?

តើអ្នកនឹងទុកព្រះជាម្ចាស់ចោលឲ្យជាប់ឆ្កាងជារៀងរហូតមែនទេ?

តើអ្នកអាចនិយាយសរុបអំពីព្រះជាម្ចាស់ ដោយប្រើ ប្រយោគមួយដ៏សាមញ្ញបានទេ?

តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល