ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០០

01-05-2021

សិទ្ធិអំណាចអាចត្រូវបានពន្យល់ថា ជាព្រះចេស្ដារបស់ព្រះជាម្ចាស់។ ទីមួយ វាអាចត្រូវបាននិយាយដោយភាពប្រាកដថា ទាំងសិទ្ធិអំណាច និងព្រះចេស្ដាគឺវិជ្ជមាន។ ពួកវាមិនមានទំនាក់ទំនងទៅនឹងអ្វីមួយដែលអវិជ្ជមាននោះទេ ហើយក៏មិនទាក់ទងទៅនឹងភាវៈដែលត្រូវបានបង្កើត និងភាវៈដែលមិនត្រូវបានបង្កើតដែរ។ អំណាចរបស់ព្រះជាម្ចាស់គឺអាចបង្កើតអ្វីៗគ្រប់សណ្ឋានដែលមានជីវិត និងភាពរស់រវើក ហើយទាំងនេះត្រូវបានកំណត់ដោយជីវិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាជីវិត ដូច្នេះទ្រង់គឺជាប្រភពនៃភាវៈមានជីវិតទាំងអស់។ ជាងនេះទៅទៀត សិទ្ធិអំណាចរបស់ព្រះជាម្ចាស់អាចធ្វើឲ្យភាវៈមានជីវិតទាំងអស់គោរពតាមព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ ពោលគឺ ក្លាយជាភាវៈដោយផ្អែកលើព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយរស់នៅ និងបន្តពូជដោយការបញ្ជារបស់ព្រះជាម្ចាស់ ដែលក្រោយមក ព្រះជាម្ចាស់ត្រួតត្រា និងបញ្ជាភាវៈមានជីវិតទាំងអស់ ហើយនឹងមិនដែលមានការកែប្រែជានិច្ចនិរន្តរ៍។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានលក្ខណៈទាំងនេះទេ គឺមានតែព្រះអាទិករប៉ុណ្ណោះដែលមាន និងកាន់កាប់ព្រះចេស្ដាបែបនេះ ដូច្នេះ វាត្រូវបានហៅថា សិទ្ធិអំណាច។ នេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ។ ដូចនេះ មិនថាពាក្យ «សិទ្ធិអំណាច» ឬលក្ខណៈសំខាន់របស់សិទ្ធិអំណាចនេះទេ ពួកវានីមួយៗអាចត្រឹមតែជាប់ទាក់ទងជាមួយព្រះអាទិករប៉ុណ្ណោះ ដោយសារតែវាគឺជានិមិត្តរូបនៃអត្តសញ្ញាណ និងលក្ខណៈសំខាន់តែមួយគត់របស់ព្រះអាទិករ ហើយវាតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះអាទិករ។ ក្រៅពីព្រះអាទិករ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចជាប់ទាក់ទងជាមួយពាក្យ «សិទ្ធិអំណាច» បានទេ។ នេះគឺជាការកាត់ស្រាយអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។

ទោះបីជាសាតាំងមើលទៅលោកយ៉ូបដោយក្រសែភ្នែកច្រណែនក៏ដោយ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ វាមិនហ៊ានប៉ះពាល់រោមមួយសរសៃដែលមាននៅលើរាងកាយរបស់លោកយ៉ូបនោះទេ។ ទោះបីសាតាំងអាក្រក់ និងសាហាវពីកំណើតក៏ដោយ បន្ទាប់ពីព្រះជាម្ចាស់ចេញបទបញ្ជារបស់ទ្រង់ដល់វាហើយ វាគ្មានជម្រើសអ្វីក្រៅពីគោរពតាមការបញ្ជារបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ ទោះបីជាសាតាំងរំភើបភ្ញាក់ផ្អើលដូចចចកមួយក្បាលនៅក្នុងហ្វូងចៀម នៅពេលដែលវាមករកលោកយ៉ូបក៏ដោយ ក៏វាមិនហ៊ានភ្លេចដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វានោះដែរ។ វាមិនហ៊ានបំពានបទបញ្ជារបស់ព្រះជាម្ចាស់ទេ ហើយនៅក្នុងគ្រប់យ៉ាងដែលវាបានធ្វើ សាតាំងមិនហ៊ានងាកចេញពីគោលការណ៍ និងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាការពិតទេឬ? តាមរយៈរឿងរ៉ាវនេះ យើងអាចឃើញថា សាតាំងមិនហ៊ានបំពានព្រះបន្ទូលណាមួយរបស់ព្រះយេហូវ៉ាដ៏ជាព្រះឡើយ។ ចំពោះសាតាំង ព្រះបន្ទូលនីមួយៗដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ គឺជាបទបញ្ជាមួយ និងជាច្បាប់ស្ថានសួគ៌មួយ ព្រមទាំងជាការថ្លែងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយសារនៅពីក្រោយព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ គឺត្រូវបានសំដៅលើការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលបំពានបទបញ្ជារបស់ព្រះជាម្ចាស់ និងដល់អស់អ្នកដែលមិនស្តាប់បង្គាប់ ព្រមទាំងទាស់ទទឹងនឹងច្បាប់ស្ថានសួគ៌។ សាតាំងដឹងយ៉ាងច្បាស់ថា ប្រសិនបើវាបំពានបទបញ្ជារបស់ព្រះជាម្ចាស់ នោះវាត្រូវតែទទួលលទ្ធផលចំពោះការបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងលទ្ធផលនៃការទាស់ទទឹងនឹងច្បាប់ស្ថានសួគ៌។ តើលទ្ធផលទាំងនេះគឺជាអ្វី? ពិតណាស់ ពួកវាគឺជាការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះសាតាំង។ សកម្មភាពរបស់សាតាំងចំពោះលោកយ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតមួយនៃការដែលវាធ្វើឲ្យមនុស្សពុករលួយតែប៉ុណ្ណោះ ហើយនៅពេលដែលសាតាំងកំពុងធ្វើសកម្មភាពទាំងនេះ ដែនកំណត់ដែលព្រះជាម្ចាស់កំណត់ និងបទបញ្ជាដែលទ្រង់បានចេញចំពោះសាតាំង គ្រាន់តែជាចំណែកដ៏តូចល្អិតមួយនៃគោលការណ៍នៅពីក្រោយគ្រប់យ៉ាងដែលវាធ្វើប៉ុណ្ណោះ។ ជាងនេះទៅទៀត តួនាទី និងតំណែងរបស់សាតាំងនៅក្នុងបញ្ហានេះ គ្រាន់តែជាចំណែកដ៏តូចល្អិតមួយប៉ុណ្ណោះ។ តួនាទី និងតំណែងរបស់វានៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយការស្តាប់ង្គាប់ទាំងស្រុងរបស់សាតាំងចំពោះព្រះជាម្ចាស់នៅក្នុងការល្បួងរបស់វាចំពោះលោកយ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតនៃវិធីដែលសាតាំងមិនហ៊ានបញ្ចេញការជំទាស់ប្រឆាំងនឹងព្រះជាម្ចាស់ នៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់សូម្បីតែបន្ដិចប៉ុណ្ណោះ។ តើការព្រមានអ្វីដែលចំណែកដ៏តូចល្អិតនេះផ្តល់ដល់អ្នករាល់គ្នា? នៅក្នុងចំណោមរបស់សព្វសារពើរួមទាំងសាតាំងដែរនោះ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ដែលព្រះអាទិករបានកំណត់នោះទេ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលហ៊ានបំពានច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ទាំងនេះនោះដែរ ព្រោះគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចកែប្រែ ឬគេចចេញពីការដាក់ទោសដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលមិនស្តាប់បង្គាប់ច្បាប់ និងបទបញ្ជាទាំងនោះ។ មានតែព្រះអាទិករប៉ុណ្ណោះ ដែលអាចបង្កើតច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ មានតែព្រះអាទិករប៉ុណ្ណោះ ដែលមានព្រះចេស្ដាដើម្បីដាក់ឲ្យដំណើរការច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ទាំងនោះ ហើយមានតែព្រះចេស្ដារបស់ព្រះអាទិករប៉ុណ្ណោះ ដែលគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានបាន។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ហើយសិទ្ធិអំណាចនេះគឺឧត្តុង្គឧត្តមបំផុតក្នុងចំណោមរបស់សព្វសារពើ។ ដូច្នេះ វាមិនអាចទៅរួចទេ ដែលនិយាយថា «ព្រះជាម្ចាស់គឺជាព្រះដ៏អស្ចារ្យបំផុត ហើយសាតាំងឈរនៅលេខរៀងទីពីរនោះ។» មានតែព្រះអាទិករប៉ុណ្ណោះដែលមានសិទ្ធិអំណាចតែមួយគត់ ក្រៅពីនេះ គឺគ្មានព្រះដទៃណាផ្សេងទៀតឡើយ!

ពេលនេះ តើអ្នករាល់គ្នាមានចំណេះដឹងថ្មីអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? ទីមួយ តើមានភាពខុសគ្នាឬទេ រវាងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលទើបនឹងលើកឡើងអម្បាញ់មិញ និងអំណាចរបស់មនុស្ស? តើអ្វីជាភាពខុសគ្នា? មនុស្សមួយចំនួននិយាយថា គ្មានការប្រៀបធៀបរវាងអំណាចទាំងពីរនេះទេ។ ការនិយាយបែបនោះ គឺត្រឹមត្រូវ! ទោះបីជាមនុស្សនិយាយថា គ្មានការប្រៀបធៀបរវាងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអំណាចរបស់មនុស្សក៏ដោយ ក៏នៅក្នុងគំនិត និងនៅក្នុងសញ្ញាណរបស់មនុស្ស អំណាចរបស់មនុស្សគឺតែងតែច្របូកច្របល់ជាមួយសិទ្ធិអំណាច ហើយទាំងពីរនេះតែងតែត្រូវបានប្រៀបធៀបទន្ទឹមគ្នា។ តើមានអ្វីកំពុងកើតឡើងនៅទីនេះ? តើមនុស្សមិនមែនកំពុងបង្កើតកំហុស ក្នុងការយកមួយទៅជំនួសមួយទៀតយ៉ាងគ្រោះថ្នាក់ទេឬ? ទាំងពីរយ៉ាងនេះ គឺមិនទាក់ទងគ្នានោះទេ ហើយក៏គ្មានការប្រៀបធៀបរវាងពួកវាដែរ ប៉ុន្តែមនុស្សនៅតែមិនអាចជួយខ្លួនឯងបាន។ តើបញ្ហានេះគួរត្រូវបានដោះស្រាយដោយវិធីណា? ប្រសិនបើអ្នកពិតជាចង់ស្វែងរកដំណោះស្រាយមួយ នោះវិធីតែមួយគត់គឺស្វែងយល់ និងស្គាល់អំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។ បន្ទាប់ពីការស្វែងយល់ និងស្គាល់អំពីសិទ្ធិអំណាចនៃព្រះអាទិកររួចហើយ អ្នកនឹងមិនលើកយកអំណាចរបស់មនុស្ស និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មកនិយាយក្នុងពេលដំណាលគ្នានោះទេ។

តើអំណាចរបស់មនុស្សសំដៅទៅលើអ្វី? និយាយឲ្យសាមញ្ញទៅ វាគឺជាសមត្ថភាព ឬជំនាញដែលធ្វើឲ្យនិស្ស័យ មហិច្ឆតា និងបំណងពុករលួយរបស់មនុស្សរីកធំធាត់ ឬអាចសម្រេចបានក្នុងកម្រិតច្រើនបំផុត។ តើនេះរាប់ជាសិទ្ធិអំណាចឬទេ? មិនថាមនុស្សមានបំណង និងមហិច្ឆតាខ្លាំង និងមានប្រយោជន៍បែបណានោះទេ មនុស្សនោះមិនអាចត្រូវបាននិយាយថា មានសិទ្ធិអំណាចនោះទេ។ យ៉ាងច្រើនបំផុត ការប៉ោងឡើង និងភាពជោគជ័យនេះ គឺគ្រាន់តែជាការចង្អុលបង្ហាញមួយអំពីអាកប្បកិរិយាដែលគួរឲ្យអស់សំណើចរបស់សាតាំងនៅក្នុងចំណោមមនុស្សប៉ុណ្ណោះ។ យ៉ាងច្រើនបំផុត វាគឺជាការកំប្លែងដែលសាតាំងប្រព្រឹត្តដូចជាបុព្វបុរសរបស់វាដែរ ដើម្បីបំពេញមហិច្ឆតារបស់វាក្នុងការក្លាយទៅជាព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល