ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៧១

25-01-2022

គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ និងការដឹកនាំដ៏ពិសេសពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដោយសារតែពួកគេតម្រូវឲ្យមកបម្រើព័ន្ធកិច្ច និងឃ្វាលអស់អ្នកដែលព្រះប្រើ។ ដូច្នេះ ក្នុងយុគសម័យនីមួយៗ ព្រះលើកមនុស្សផ្សេងៗដែលរួសរាន់ មមាញឹកឃ្វាលពួកជំនុំ ដើម្បីជាប្រយោជន៍កិច្ចការទ្រង់។ កិច្ចការរបស់ព្រះ ត្រូវធ្វើឡើងតាមរយៈមនុស្សដែលទ្រង់គាប់ព្រះហឫទ័យ និងសរសើរ ពោលគឺព្រះវិញ្ញាណបរិសុទ្ធត្រូវប្រើប្រាស់ឥរិយាបទខាងក្នុងរបស់ពួកគេ ដែលមានតម្លៃសមនឹងប្រើការ ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការ ហើយពួកគេនឹងត្រូវច្នៃតម្រូវឲ្យព្រះជាម្ចាស់ប្រើ តាមរយៈការកែប្រែឲ្យគ្រប់លក្ខណ៍ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ដឹងសោះ បានជាគេត្រូវឃ្វាលដោយមនុស្សដែលព្រះប្រើ ពោលគឺវាដូចគ្នានឹងការដែលព្រះប្រើលោកម៉ូសេ ជាមនុស្សដែលទ្រង់យល់ថាសក្តិសមប្រើនៅពេលនោះ ហើយជាមនុស្សដែលទ្រង់ប្រើឲ្យធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលនោះ។ ក្នុងដំណាក់កាលនេះ ព្រះប្រើមនុស្ស ហើយក៏ទាញយកប្រយោជន៍ខ្លះពីចំណែករបស់គេដែលអាចប្រើការបាន ដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើការ ហើយព្រះវិញ្ញាណបរិសុទ្ធក៏ដឹកនាំ និងកែប្រែនូវចំណែកសេសសល់ គឺជាចំណែកដែលមិនអាចប្រើការបាន ឲ្យបានគ្រប់លក្ខណ៍ព្រមគ្នាតែម្ដង។

កិច្ចការដែលត្រូវបានអនុវត្តដោយមនុស្សដែលព្រះជាម្ចាស់ប្រើ គឺធ្វើឡើងដើម្បីសហការជាមួយកិច្ចការរបស់ព្រះគ្រីស្ទ ឬព្រះវិញ្ញាណបរិសុទ្ធ។ ព្រះលើកមនុស្សនេះឡើងនៅក្នុងចំណោមមនុស្សដទៃទៀត គេនៅទីនោះ ដើម្បីដឹកនាំមនុស្សដែលព្រះបានជ្រើសរើស ហើយព្រះក៏លើកគេឡើង ដើម្បីធ្វើកិច្ចការទំនាក់ទំនងរបស់មនុស្ស។ ដោយមានមនុស្សដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្ស នៅជាមួយបែបនេះ នោះសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវពីមនុស្សលោក និងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើនៅក្នុងចំណោមមនុស្សលោក អាចនឹងសម្រេចបានកាន់តែច្រើន ដោយសារបុគ្គលម្នាក់នេះ។ និយាយមួយបែបទៀតគឺថា បំណងព្រះហឫទ័យរបស់ព្រះក្នុងការប្រើមនុស្ស គឺដើម្បីឲ្យមនុស្សដែលដើរតាមព្រះ អាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់កាន់តែប្រសើរ ហើយអាចសម្រេចបាននូវសេចក្ដីដែលទ្រង់តម្រូវបានកាន់តែច្រើន។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬបំណងព្រះហឫទ័យព្រះជាម្ចាស់ដោយផ្ទាល់ ទើបព្រះជាម្ចាស់បានលើកមនុស្សមកប្រើ ដើម្បីអនុវត្តកិច្ចការបែបនេះ។ មនុស្សដែលព្រះប្រើនេះ ក៏អាចចាត់ទុកថាជាមនុស្ស ដែលព្រះជាម្ចាស់ប្រើសម្រាប់ណែនាំមនុស្សដូចគ្នា និងជា «អ្នកបកប្រែ» សម្រាប់សម្របសម្រួលការទំនាក់ទំនងរវាងព្រះ និងមនុស្សផងដែរ។ ដូច្នេះ មនុស្សប្រភេទនេះមិនដូចមនុស្សផ្សេងទៀតដែលធ្វើកិច្ចការក្នុងដំណាក់ព្រះ ឬដូចជាសាវ័កទ្រង់ឡើយ។ មនុស្សដូចជាពួកគាត់ គេអាចចាត់ទុកគាត់ជាអ្នកបម្រើព្រះ ប៉ុន្តែ នៅក្នុងខ្លឹមសារការងាររបស់គាត់ និងប្រវត្តិនៃការដែលព្រះប្រើគាត់ គឺគាត់ខុសពីអ្នកធ្វើកិច្ចការផ្សេង និងសាវ័កដទៃទៀតខ្លាំងណាស់។ ចំពោះខ្លឹមសារការងារ និងប្រវត្តិនៃការដែលព្រះប្រើប្រាស់គាត់ មនុស្សដែលព្រះប្រើ គឺទ្រង់ជាអ្នកលើកគាត់ឡើង ក៏បម្រុងគាត់ទុកសម្រាប់កិច្ចការរបស់ព្រះអង្គ ហើយគេសហការក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់គាត់ជំនួសគាត់បានឡើយ នេះគឺជាការទំនាក់ទំនងរបស់មនុស្សដែលសំខាន់ចំពោះកិច្ចការរបស់ព្រះ។ ជាមួយគ្នានេះ កិច្ចការដែលអនុវត្តដោយអ្នកបម្រើការ ឬសាវ័កដទៃៗទៀតគឺថា គ្រាន់តែជាការផ្ទេរ និងអនុវត្តចំណុចជាច្រើននៃការរៀបចំសម្រាប់ពួកជំនុំក្នុងសម័យកាលនីមួយៗ ពុំនោះទេកិច្ចការនោះ គ្រាន់តែជាកិច្ចការនៃការផ្ដល់ជីវិតយ៉ាងសាមញ្ញដើម្បីរក្សាជីវិតពួកជំនុំ។ អ្នកបម្រើការ និងពួកសាវ័កទាំងនេះ មិនត្រូវបានចាក់ប្រេងតាំងដោយព្រះឡើយ រឹតតែមិនអាចហៅពួកគេថាជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើនោះឡើយ។ ពួកគេត្រូវបានជ្រើសរើសចេញពីក្នុងចំណោមពួកជំនុំ ហើយបន្ទាប់ពីពួកគេទទួលបានការអប់រំ និងបណ្តុះបណ្តាលក្នុងរយៈពេលណាមួយហើយ មនុស្សដែលសក្តិសម នឹងត្រូវរក្សាទុក រីឯមនុស្សដែលមិនសក្តិសម នឹងត្រូវបញ្ចូនត្រឡប់ទៅវិញ។ ដោយសារមនុស្សទាំងនេះត្រូវបានជ្រើសរើសចេញពីពួកជំនុំ អ្នកខ្លះបានបង្ហាញធាតុពិតរបស់ខ្លួន ក្រោយពីកា្លយជាអ្នកដឹកនាំ ហើយអ្នកខ្លះទៀតថែមទាំងបានធ្វើការអាក្រក់ៗជាច្រើន ហើយចុងក្រោយក៏ត្រូវបានបណ្តេញចេញ។ ម្យ៉ាងវិញទៀត មនុស្សដែលព្រះប្រើ គឺជាមនុស្សដែលព្រះរៀបចំ ហើយជាមនុស្សដែលមានគុណសម្បត្តិជាក់លាក់ និងមានភាពជាមនុស្ស។ គាត់ត្រូវបានរៀបចំ និងកែច្នៃឲ្យគ្រប់លក្ខណ៍ជាមុនដោយព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបានដឹកនាំទាំងស្រុងដោយព្រះវិញ្ញាណបរិសុទ្ធ ជាពិសេស នៅពេលកិច្ចការរបស់គាត់មកដល់ គាត់ត្រូវបានដឹកនាំ និងបង្គាប់ដោយព្រះវិញ្ញាណបរិសុទ្ធ។ ជាលទ្ធផលនៃកិច្ចការនេះ នៅលើផ្លូវនៃការដឹកនាំរបស់មនុស្សដែលព្រះជ្រើសរើស គ្មានការងាករេបែរចេញឡើយ ដ្បិតព្រះជាម្ចាស់ ទ្រង់ពិតជាទទួលខុសត្រូវចំពោះកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយព្រះអង្គធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់គ្រប់ពេលវេលា។

ដកស្រង់ពី «អំពីការដែលព្រះជាម្ចាស់ប្រើមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល