ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៧១

17-05-2021

មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។ ព្រះគម្ពីរគ្រាន់តែកត់ត្រាដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលផ្នែកមួយគឺជាការកត់ត្រាអំពីបទទំនាយរបស់ពួកហោរា ហើយផ្នែកមួយទៀត គឺជាបទពិសោធន៍ និងចំណេះដឹង ដែលត្រូវបានសរសេរដោយមនុស្សដែលព្រះជាម្ចាស់បានប្រើ ជាច្រើនយុគសម័យ។ បទពិសោធន៍របស់មនុស្សបានបង្ខូចដោយសារទស្សនៈ និងចំណេះដឹង ហើយនេះគឺជារឿងដែលមិនអាចជៀសវាងបានទេ។ នៅក្នុងកណ្ឌគម្ពីរនានារបស់ព្រះគម្ពីរ គឺជាសញ្ញាណរបស់មនុស្ស ភាពលម្អៀងរបស់មនុស្ស និងការយល់ដែលមិនសមហេតុផលរបស់មនុស្ស។ ពិតណាស់ ពាក្យពេចន៍ភាគច្រើន គឺជាលទ្ធផលនៃការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកវាគឺជាការយល់ដ៏ត្រឹមត្រូវ ប៉ុន្តែនៅតែមិនអាចនិយាយបានថា ពាក្យពេចន៍ទាំងនេះ គឺជាការស្ដែងចេញនូវសេចក្ដីពិតដ៏ត្រឹមត្រូវទាំងស្រុងនោះទេ។ ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវជាក់លាក់មួយចំនួន គ្មានអ្វីក្រៅពីចំណេះដឹងដែលបានមកពីបទពិសោធន៍ផ្ទាល់ខ្លួន ឬការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ទំនាយរបស់ពួកហោរាត្រូវបានណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់៖ ដូចជា ទំនាយរបស់ហោរាអេសាយ ដានីយ៉ែល អែសរ៉ា យេរេមា និងអេសេគាល បានមកពីការណែនាំដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះ គឺជាមនុស្សដែលបានមើលឃើញ ពួកគេបានទទួលវិញ្ញាណនៃបទទំនាយ ហើយពួកគេទាំងអស់ គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សទាំងអស់នេះដែលបានទទួលការជំរុញទឹកចិត្តពីព្រះយេហូវ៉ា បានបានថ្លែងនូវបទទំនាយជាច្រើន ដែលព្រះយេហូវ៉ាបានណែនាំដោយផ្ទាល់។ ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើការនៅក្នុងពួកគេ? ពីព្រោះប្រជាជនអ៊ីស្រាអែល គឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយកិច្ចការរបស់ពួកហោរា ត្រូវតែបានធ្វើឡើងនៅក្នុងចំណោមពួកគេ។ ហេតុដូច្នេះហើយ ទើបពួកហោរាអាចទទួលនូវការបើកសម្ដែងបែបនេះបាន។ តាមពិត ពួកគេផ្ទាល់មិនយល់អំពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ចំពោះពួកគេទេ។ ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងព្រះបន្ទូលទាំងនោះតាមរយៈមាត់របស់ពួកគេ ដើម្បីឲ្យមនុស្សនៅពេលអនាគតអាចយល់សេចក្ដីទាំងនោះបាន ហើយឃើញថា សេចក្ដីទាំងនោះពិតជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនមែនមកពីមនុស្សនោះទេ និងដើម្បីផ្តល់ឲ្យពួកគេនូវការបញ្ជាក់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អំឡុងពេលយុគសម័យនៃព្រះគុណ ព្រះយេស៊ូវផ្ទាល់ព្រះអង្គបានធ្វើកិច្ចការទាំងអស់នេះជំនួសពួកគេ ដូច្នេះ មនុស្សលែងថ្លែងបទទំនាយតទៅទៀតហើយ។ ដូច្នេះ តើព្រះយេស៊ូវជាហោរាមែនទេ? ពិតណាស់ ព្រះយេស៊ូវគឺជាហោរាមួយរូប ប៉ុន្តែទ្រង់ក៏អាចធ្វើកិច្ចការរបស់ពួកសាវ័កបានដែរ។ ទ្រង់អាចថ្លែងបទទំនាយផង និងអាចអធិប្បាយព្រះបន្ទូលផង ហើយអាចបង្រៀនមនុស្សទូទាំងដែនដីផងដែរ។ ប៉ុន្តែកិច្ចការដែលទ្រង់បានធ្វើ និងអត្តសញ្ញាណដែលទ្រង់តំណាង គឺមិនដូចគ្នាទេ។ ទ្រង់បានយាងមកដើម្បីលោះមនុស្សជាតិទាំងអស់ ដើម្បីលោះមនុស្សពីអំពើបាប។ ទ្រង់គឺជាហោរាមួយរូប និងជាសាវ័កមួយរូប ប៉ុន្តែជាងនេះទៅទៀត ទ្រង់គឺជាព្រះគ្រីស្ទ។ ហោរាអាចថ្លែងទំនាយបាន ប៉ុន្តែមិនអាចនិយាយបានថា ហោរាម្នាក់នោះជាព្រះគ្រីស្ទបានទេ។ នៅពេលនោះ ព្រះយេស៊ូវបានថ្លែងនូវទំនាយជាច្រើន ដូច្នេះ អាចនិយាយបានថា ទ្រង់គឺជាហោរាមួយរូប ប៉ុន្តែមិនអាចនិយាយបានថា ទ្រង់ត្រឹមតែជាហោរាមួយរូប តែ ទ្រង់មិនមែនជាព្រះគ្រីស្ទនោះទេ។ នោះក៏ព្រោះតែទ្រង់បានបង្ហាញឲ្យឃើញព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក្នុងការអនុវត្តដំណាក់កាលមួយនៃកិច្ចការ ហើយអត្តសញ្ញាណរបស់ទ្រង់ខុសពីអត្តសញ្ញាណរបស់អេសាយ៖ ទ្រង់បានយាងមកដើម្បីបង្ហើយកិច្ចការនៃសេចក្តីប្រោសលោះ ទ្រង់ក៏បានចិញ្ចឹមជីវិតមនុស្សផងដែរ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានយាងមកសណ្ឋិតលើទ្រង់ដោយផ្ទាល់។ នៅក្នុងកិច្ចការដែលទ្រង់បានធ្វើ ពុំមានការជំរុញទឹកចិត្តពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឬការណែនាំពីព្រះយេហូវ៉ានោះទេ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបានធ្វើការដោយផ្ទាល់ ដែលល្មមនឹងអះអាងបានថា ព្រះយេស៊ូវគឺមិនដូចគ្នាទៅនឹងហោរានោះទេ។ កិច្ចការដែលទ្រង់បានធ្វើ គឺជាកិច្ចការនៃការប្រោសលោះ ការថ្លែងបទទំនាយ គឺជាកិច្ចការទីពីរ។ ទ្រង់គឺជាហោរាមួយរូប ជាសាវ័កមួយរូប ប៉ុន្តែជាងនេះទៅទៀត ទ្រង់គឺជាព្រះដែលប្រោសលោះ។ ម្យ៉ាងទៀត ហោរាបានត្រឹមតែថ្លែងបទទំនាយប៉ុណ្ណោះ គេមិនអាចតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងការធ្វើកិច្ចការណាមួយនោះទេ។ ដោយសារតែព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដែលមនុស្សមិនធ្លាប់ធ្វើពីមុនមក ហើយទ្រង់បានធ្វើកិច្ចការនៃការប្រោសលោះមនុស្សជាតិ ដូច្នេះ ទើបទ្រង់ខុសពីអេសាយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល