វីដេអូតន្រ្តីទំនុកបរិសុទ្ធ | របៀបស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ | MV

21-10-2021

អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា

«ព្រះជាម្ចាស់គឺជាសេចក្តីពិតជាផ្លូវ និងជាជីវិត»

ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់

មនុស្សជាច្រើនយល់ពីសេចក្ដីពិត តែមិនទុកចិត្ត

គេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់

គេមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់

នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់!

ការលេចមករបស់ព្រះជាម្ចាស់មិនអាចផ្សះផ្សារ

នឹងសញ្ញាណ ឬចំណង់របស់មនុស្សបានទេ

ព្រះជាម្ចាស់មាននូវជម្រើស គោលបំណង

និងផែនការរបស់ទ្រង់ នៅពេលទ្រង់ធ្វើការ

ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់

យើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់

ព្រះបន្ទូលថ្មីរបស់ទ្រង់នៅទីណា

ទីនោះមាននូវព្រះសូរសៀងរបស់ទ្រង់

ស្នាមព្រះបាទារបស់ទ្រង់នៅទីណា

ទីនោះមាននូវសកម្មភាពរបស់ទ្រង់

នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់

ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក

នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ

ព្រះជាម្ចាស់ពុំចាំផ្ដល់ដំណឹងដល់មនុស្ស

ឬពិភាក្សាពីកិច្ចការរបស់ទ្រង់ជាមនុស្សមនុស្សទេ

លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់

ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់

ដើម្បីមើលឃើញកាករលេចមករបស់ទ្រង់

ដើរតាមស្នាមព្រះបាទារបស់ទ្រង់

នោះអ្នកត្រូវដើរចេញពីជំនឿផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន

អ្នកមិនត្រូវទាមទារឲ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ

ឬដាក់កំហិតទ្រង់ដោយសញ្ញាណរបស់អ្នក

អ្នកគួរទូលសុំពីរបៀបដែលអ្នកអាចស្វែងរកស្នាមព្រះបាទារបស់ទ្រង់

ទទួលយកការលេចមករបស់ទ្រង់

និងចុះចូលចំពោះកិច្ចការថ្មីរបស់ព្រះអង្គ

ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងមិនមានសេចក្តីពិត

នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់

ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់

យើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់

ព្រះបន្ទូលថ្មីរបស់ទ្រង់នៅទីណា

ទីនោះមាននូវព្រះសូរសៀងរបស់ទ្រង់

ស្នាមព្រះបាទារបស់ទ្រង់នៅទីណា

ទីនោះមាននូវសកម្មភាពរបស់ទ្រង់

នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់

ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក

នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល