វីដេអូតន្រ្តីទំនុកបរិសុទ្ធ | បទចម្រៀងអំពីសេចក្តីស្រឡាញ់ដ៏ផ្អែមល្អែម | MV

02-08-2020

នៅក្នុងដួងចិត្តទូលបង្គំ មានលាក់ទុកសេចក្តីស្រឡាញ់របស់ទ្រង់

វានាំឲ្យទូលបង្គំចូលកាន់តែជិតទ្រង់នៅក្នុងរបៀបដ៏ផ្អែមល្អែមបំផុត

ដោយបម្រើតាមព្រះហឫទ័យរបស់ទ្រង់

នោះធ្វើឲ្យដួងចិត្តរបស់ទូលបង្គំកាន់តែប្រសើរឡើង

ទូលបង្គំបម្រើទ្រង់ ដោយចេញពីចិត្ត និងគំនិត

ហើយទូលបង្គំគ្មានចង់បានអ្វីផ្សេងឡើយ

ព្រះបន្ទូលរបស់ទ្រង់ដឹកនាំដួងចិត្តរបស់ទូលបង្គំ

ហើយទូលបង្គំដើរតាមជំហានរបស់ទ្រង់

ទូលបង្គំនឹងសម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់

ព្រោះការបំពេញតាមព្រះទ័យទ្រង់ ធ្វើឲ្យទូលបង្គំមានអារម្មណ៍ល្អណាស់

ទ្រង់បាននាំទូលបង្គំទៅកាន់ទីកាន់តែប្រសើរ

ជាពិភពមួយដែលមានតែទ្រង់ និងទូលបង្គំប៉ុណ្ណោះ

ហើយក៏គ្មានការព្រួយបារម្ភនោះដែរ

ព្រះបន្ទូលរបស់ទ្រង់សម្អាតសេចក្តីពុករលួយរបស់ទូលបង្គំ

ហើយបានបំពេញដួងចិត្តរបស់ទូលបង្គំ

ទូលបង្គំស្រឡាញ់ទ្រង់ អូ ទូលបង្គំស្រឡាញ់ទ្រង់

ព្រះបន្ទូលទ្រង់ជាផ្នែកមួយដ៏ធំបំផុតនៃជីវិតទូលបង្គំ​

ទូលបង្គំសំណាងណាស់ដែលត្រូវបានទ្រង់សង្រ្គោះ

ទូលបង្គំនឹងស្រឡាញ់ទ្រង់ និងច្រៀងសរសើរតម្កើងទ្រង់អស់កល្បជានិច្ច

ហាលេលូ-ហាលេលូយ៉ា! ហាលេលូ-ហាលេលូយ៉ា!

ហាលេលូ-ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះជាម្ចាស់

សេចក្តីស្រឡាញ់របស់យើងធ្វើឲ្យយើងមិនអាចដាច់ចេញពីគ្នា

និងឲ្យយើងមានចិត្តរីករាយ

ទូលបង្គំយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់

ហើយស្ដាប់បង្គាប់តាមទាំងស្រុង

ទូលបង្គំនឹងមិនបះបោរ ឬបែកចេញពីទ្រង់ឡើយ

ទូលបង្គំនឹងរស់នៅចំពោះទ្រង់កាន់តែច្រើន

ទូលបង្គំសញ្ជឹងគិតលើព្រះបន្ទូលរបស់ទ្រង់

ទូលបង្គំឲ្យតម្លៃខ្ពស់ទៅលើលក្ខណៈរបស់ទ្រង់ ឱ ព្រះជាម្ចាស់សំណព្វចិត្តអើយ

ព្រះបន្ទូលរបស់ទ្រង់សម្អាតសេចក្តីពុករលួយរបស់ទូលបង្គំ

ហើយបានបំពេញដួងចិត្តរបស់ទូលបង្គំ

ទូលបង្គំស្រឡាញ់ទ្រង់ អូ ទូលបង្គំស្រឡាញ់ទ្រង់

ព្រះបន្ទូលទ្រង់ជាផ្នែកមួយដ៏ធំបំផុតនៃជីវិតទូលបង្គំ​

ទូលបង្គំសំណាងណាស់ដែលត្រូវបានទ្រង់សង្រ្គោះ

ទូលបង្គំនឹងស្រឡាញ់ទ្រង់ និងច្រៀងសរសើរតម្កើងទ្រង់អស់កល្បជានិច្ច

ហាលេលូ-ហាលេលូយ៉ា! ហាលេលូ-ហាលេលូយ៉ា!

ហាលេលូ-ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះជាម្ចាស់

ហាលេលូ-ហាលេលូយ៉ា! ហាលេលូ-ហាលេលូយ៉ា!

ហាលេលូ-ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះជាម្ចាស់

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល