ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៨
08-05-2021
កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ គឺជានិមិត្តដែលមនុស្សត្រូវតែស្គាល់ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបាន ដោយសារមនុស្ស ហើយមនុស្សមិនអាចយកធ្វើជាកម្មសិទ្ធិបានឡើយ។ កិច្ចការទាំងបីដំណាក់នេះ ជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងស្រុង និងគ្មាននិមិត្តណាធំជាងនេះដែលគួរឲ្យមនុស្ស ត្រូវស្គាល់នោះឡើយ។ ប្រសិនបើមនុស្សមិនស្គាល់និមិត្តដ៏មានឫទ្ធានុភាពនេះទេ នោះគេមិនងាយនឹងស្គាល់ព្រះជាម្ចាស់ ក៏មិនងាយនឹងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ ហើយជាងនេះទៅទៀត ផ្លូវដែលមនុស្សដើរ នឹងរឹតតែពិបាកឡើងៗ។ ប្រសិនបើគ្មាននិមិត្តនេះ មនុស្សមុខជាមិនអាចមកដល់ឆ្ងាយដល់ថ្នាក់នេះឡើយ។ នេះគឺជានិមិត្តដែលបានឃុំគ្រងមនុស្សរហូតមកទល់សព្វថ្ងៃ ហើយក៏ជានិមិត្តដែលបានផ្ដល់នូវការការពារដ៏ធំបំផុតដល់មនុស្សដែរ។ នៅថ្ងៃអនាគត ចំណេះដឹងរបស់អ្នកត្រូវតែស៊ីជម្រៅ ហើយអ្នកត្រូវតែចាប់ផ្ដើមស្គាល់ព្រះហឫទ័យរបស់ព្រះអង្គទាំងស្រុង និងលក្ខណៈសំខាន់នៃកិច្ចការដ៏ឈ្លាសវៃរបស់ព្រះអង្គ នៅក្នុងកិច្ចការទាំងបីដំណាក់កាល។ នេះទើបជាកេរ្តិ៍ឈ្មោះដ៏ពិតប្រាកដរបស់អ្នក។ កិច្ចការដំណាក់កាលចុងក្រោយ មិនមែនខុសគេនោះទេ ប៉ុន្តែវាជាចំណែកមួយនៃកិច្ចការទាំងមូលដែលរួមនឹងកិច្ចការនៅក្នុងដំណាក់កាលពីរមុន មានន័យថា កិច្ចការនៃសេចក្ដីសង្គ្រោះទាំងមូលមិនអាចសម្រេចបាន ដោយគ្រាន់តែសម្រេចនូវកិច្ចការតែមួយ ក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលឡើយ។ បើទោះបីជាកិច្ចការដំណាក់កាលចុងក្រោយ អាចសង្គ្រោះមនុស្សយ៉ាងពេញលេញមែន នេះមិនមែនមានន័យថា ចាំបាច់ត្រូវតែអនុវត្តកិច្ចការតែមួយដំណាក់កាលនេះតែឯងនោះទេ និងមាន ន័យថា ការសង្គ្រោះមនុស្សពីឥទ្ធិពលរបស់សាតាំង មិនត្រូវការនូវកិច្ចការពីរដំណាក់កាលមុននោះឡើយ។ ក្នុងដំណាក់កាលទាំងបី គ្មានដំណាក់កាលមួយណាត្រូវបានរាប់ជានិមិត្តតែមួយគត់ ដែលមនុស្សជាតិទាំងអស់ត្រូវដឹងនោះឡើយ ដ្បិតកិច្ចការនៃសេចក្ដីសង្គ្រោះទាំងមូលជាកិច្ចការទាំងបីដំណាក់កាល មិនមែនកិច្ចការតែមួយដំណាក់កាល ក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលនេះឡើយ។ ដរាបណាកិច្ចការនៃសេចក្ដីសង្គ្រោះមិនទាន់បានសម្រេច ការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនអាចឈានមកដល់ទីបញ្ចប់ទាំងស្រុងបានឡើយ។ លក្ខណៈរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ និងប្រាជ្ញាញាណរបស់ទ្រង់ សុទ្ធតែត្រូវបានបង្ហាញក្នុងភាពពេញលេញនៃកិច្ចការនៃសេចក្ដីសង្គ្រោះ។ កិច្ចការទាំងនេះមិនត្រូវបានបើកសម្ដែងឲ្យមនុស្សឃើញនៅគ្រាដើមដំបូងនោះឡើយ តែត្រូវបានបង្ហាញមកបន្តិចម្ដង តាមរយៈកិច្ចការនៃសេចក្ដីសង្គ្រោះ។ ដំណាក់កាលនីមួយក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ បង្ហាញចំណែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងចំណែកមួយនៃអត្តភាពរបស់ព្រះអង្គ មិនមែនគ្រប់ដំណាក់កាលនៃកិច្ចការនេះ អាចបង្ហាញអត្ថិភាពទាំងស្រុងរបស់ព្រះជាម្ចាស់ផ្ទាល់ និងពេញលេញបានឡើយ។ ដូច្នេះ កិច្ចការនៃសេចក្ដីសង្គ្រោះអាចបញ្ចប់ទៅយ៉ាងពេញលេញ លុះត្រាតែកិច្ចការទាំងបីដំណាក់កាលត្រូវបានបញ្ចប់ ដូច្នេះហើយ ចំណេះដឹងរបស់មនុស្សទាក់ទងនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ គឺមិនអាចកាត់ផ្ដាច់ចេញពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់។ ផលដែលមនុស្សទទួលបានពីកិច្ចការក្នុងដំណាក់កាលមួយ គឺគ្រាន់តែជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលត្រូវបានបង្ហាញចេញមក នៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ វាមិនអាចតំណាងនិស្ស័យ និងអត្ថិភាពដែលត្រូវបានបង្ហាញចេញមក នៅក្នុងដំណាក់កាលមុន ឬដំណាក់កាលក្រោយបានឡើយ។ នោះគឺមកពីកិច្ចការសង្គ្រោះមនុស្សជាតិ មិនអាចបញ្ចប់ភ្លាមៗក្នុងពេលមួយគ្រា ឬក្នុងទីតាំងតែមួយឡើយ ប៉ុន្តែកាន់តែស៊ីជម្រៅបន្តិចម្ដងៗ ទៅតាមកម្រិតនៃការអភិវឌ្ឍរបស់មនុស្សនៅក្នុងរយៈពេល និងទីកន្លែងខុសៗគ្នា។ នេះគឺជាកិច្ចការដែលត្រូវបានអនុវត្ត ជាដំណាក់កាលៗ ហើយមិនត្រូវបញ្ចប់តែក្នុងមួយដំណាក់កាលបានឡើយ។ ដូច្នេះ ប្រាជ្ញាញាណទាំងស្រុងរបស់ព្រះជាម្ចាស់ ត្រូវបានស្ដែងចេញមករឹតតែច្បាស់ ក្នុងដំណាក់កាលទាំងបី មិនមែនតែនៅក្នុងមួយដំណាក់កាលទេ។ លក្ខណៈ និងប្រាជ្ញាញាណទាំងស្រុងរបស់ព្រះអង្គត្រូវបានលាតសន្ធឹងនៅក្នុងដំណាក់កាលទាំងបីនេះ ហើយដំណាក់កាលនីមួយៗសុទ្ធតែមានលក្ខណៈរបស់ទ្រង់ ហើយដំណាក់កាលនីមួយៗ គឺជាកំណត់ត្រាអំពីប្រាជ្ញានៃកិច្ចការរបស់ទ្រង់។ មនុស្សគប្បីស្គាល់និស្ស័យទាំងអស់ ដែលព្រះជាម្ចាស់បានបង្ហាញចេញមក នៅក្នុងដំណាក់កាលទាំងបី។ លក្ខណៈទាំងអស់របស់ទ្រង់ មានសារៈសំខាន់ខ្លាំងណាស់ដល់មនុស្សជាតិគ្រប់ៗគ្នា ហើយប្រសិនបើមនុស្សគ្មានចំណេះដឹងនេះ ពេលគេថ្វាយបង្គំព្រះជាម្ចាស់ នោះពួកគេមិនខុសអីពីមនុស្សដែលថ្វាយបង្គំព្រះពុទ្ធអង្គនោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្សជាតិ មិនត្រូវបានលាក់កំបាំងពីមនុស្សជាតិឡើយ ហើយមនុស្សជាតិទាំងអស់ដែលថ្វាយបង្គំព្រះជាម្ចាស់ គួរណាស់ស្គាល់កិច្ចការនេះ។ ដ្បិតព្រះជាម្ចាស់បានអនុវត្តកិច្ចការទាំងបីដំណាក់កាលនៃសេចក្ដីសង្គ្រោះក្នុងចំណោមមនុស្សជាតិរួចហើយ ដូច្នេះ មនុស្សក៏គួរតែស្គាល់នូវការបង្ហាញពីកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ទ្រង់ នៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ នេះជាកិច្ចការដែលមនុស្សត្រូវតែធ្វើ។ ព្រះជាម្ចាស់លាក់កំបាំងតែកិច្ចការណាដែលមនុស្សពុំសម្រេចបាន និងកិច្ចការណាដែលមនុស្សមិនគួរដឹងទេ ចំណែកឯកិច្ចការដែលទ្រង់បង្ហាញឲ្យមនុស្សជាតិឃើញ គឺជាកិច្ចការដែលមនុស្សគួរដឹង ហើយជាកិច្ចការដែលមនុស្សគួរមានជាកម្មសិទ្ធិ។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការទាំងបីដំណាក់កាល ត្រូវបានអនុវត្តលើមូលដ្ឋានគ្រឹះនៃដំណាក់កាលមុន។ កិច្ចការនោះមិនត្រូវបានអនុវត្តដោយឯករាជ្យ ដោយឡែកពីកិច្ចការនៃសេចក្ដីសង្គ្រោះនោះឡើយ។ បើទោះបីជាមានភាពខុសគ្នាជាខ្លាំងក្នុងយុគសម័យ និងប្រភេទនៃកិច្ចការដែលត្រូវបានអនុវត្តក្ដី ក៏ស្នូលនៃកិច្ចការនេះ គឺនៅតែជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិដដែល រីឯដំណាក់កាលនីមួយៗក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ក៏កាន់តែស៊ីជម្រៅទៅដែរ។
ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត