ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់​សម្ដីទី ១១

27-04-2021

ហេតុអ្វីក៏អត្ថបទនេះចេះតែលើកយកកិច្ចការទាំងបីដំណាក់កាលមកនិយាយម្ដងហើយម្ដងទៀតដូច្នេះ? ដំណើរឆ្លងកាត់យុគសម័យនៃការអភិវឌ្ឍសង្គម និងការផ្លាស់ប្ដូរមុខមាត់ធម្មជាតិ សុទ្ធតែធ្វើតាមការប្រែប្រួលក្នុងកិច្ចការទាំងបីដំណាក់កាល។ មនុស្សជាតិប្រែប្រួលទៅតាមពេលវេលា ជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនវិវដ្ដឯកឯងឡើយ។ កិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់ ត្រូវបានលើកយកមកនិយាយ ដើម្បីនាំយកសត្តនិករទាំងអស់ និងមនុស្សទាំងអស់ ពីគ្រប់សាសនា និងនិកាយ ឲ្យមកនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់តែមួយ។ មិនថា អ្នកជាអ្នកកាន់សាសនាណាក៏ដោយ ចុងក្រោយអ្នកទាំងអស់នឹងចុះចូលនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ដែលអាចអនុវត្តកិច្ចការនេះបាន កិច្ចការនេះមិនអាចធ្វើឡើងដោយប្រមុខសាសនាណាមួយនោះឡើយ។ មានសាសនាធំៗជាច្រើននៅក្នុងពិភពលោក ហើយសាសនានីមួយៗ គឺសុទ្ធតែមានប្រមុខ ឬអ្នកដឹកនាំរបស់ខ្លួន ហើយអ្នកដើរតាមមានពាសពេញតាមបណ្ដាប្រទេស និងសាសនាជាច្រើនខុសៗគ្នា នៅទូទាំងពិភពលោក។ គ្រប់ប្រទេស មិនថា ប្រទេសតូច ឬប្រទេសធំ សុទ្ធតែមានសាសនាក្នុងប្រទេសនោះ។ យ៉ាងណាមិញ ទោះបីជាក្នុងពិភពលោកនេះមានសាសនាច្រើនប៉ុនណា ក៏នៅទីបំផុតមនុស្សទាំងអស់ក្នុងសកលលោកនេះ ក៏នៅតែមានវត្តមានជីវិតក្រោមការដឹកនាំរបស់ព្រះតែមួយ ឯវត្តមានជីវិតរបស់គេក៏មិនត្រូវបានដឹកនាំដោយប្រមុខ ឬអ្នកដឹកនាំសាសនាដែរ។ នេះមានន័យថា មនុស្សជាតិពុំមែនត្រូវបានដឹកនាំដោយប្រមុខ ឬអ្នកដឹកនាំសាសនាម្នាក់ណាឡើយ ផ្ទុយទៅវិញ មនុស្សជាតិទាំងមូលត្រូវបានដឹកនាំដោយព្រះអាទិករ ដែលបានបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើវិញ ហើយជាព្រះដែលបានបង្កើតមនុស្សជាតិវិញ នេះជាការពិត។ ទោះជាពិភពលោកនេះមានសាសនាធំៗច្រើនក៏ពិតមែន តែទោះបីជាសាសនាទាំងនោះធំប៉ុនណា ពួកគេសុទ្ធតែនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះអាទិករ ហើយមិនមានសាសនាណាមួយអាចធំ លើសវិសាលភាពនៃអំណាចគ្រប់គ្រងនេះបានឡើយ។ ការវិវដ្ដរបស់មនុស្សជាតិ វឌ្ឍនភាពសង្គម ការបង្កើតវិទ្យាសាស្ត្រធម្មជាតិ សុទ្ធតែមិនអាចផ្ដាច់ពីការចាត់ចែងរបស់ព្រះអាទិករ ហើយកិច្ចការនេះ ពុំមែនជាកិច្ចការដែលអាចធ្វើឡើងដោយប្រមុខសាសនាណាម្នាក់ដែលបានលើកឡើងនោះឡើយ។ ប្រមុខសាសនា ត្រឹមតែជាអ្នកដឹកនាំសាសនាជាក់លាក់ណាមួយ ហើយមិនអាចតំណាងព្រះជាម្ចាស់បានឡើយ និងមិនអាចតំណាងព្រះជាម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើបានឡើយ។ ប្រមុខសាសនា អាចដឹកនាំមនុស្សទាំងអស់ដែលនៅក្នុងសាសនាទាំងមូល ប៉ុន្តែពួកគេមិនអាចបញ្ជាសត្តនិករទាំងអស់ ដែលនៅក្រោមមេឃនេះបានទេ នេះគឺជាការពិតមួយដែលត្រូវបានទទួលស្គាល់ជាសកល។ ប្រមុខសាសនាត្រឹមតែជាអ្នកដឹកនាំ និងមិនអាចឈរស្មើព្រះជាម្ចាស់ (ជាព្រះអាទិករ) បានឡើយ។ សព្វសារពើសុទ្ធតែនៅក្នុងព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ពួកគេទាំងអស់នឹងត្រឡប់ទៅក្នុងព្រះហស្តព្រះអាទិករវិញ។ ដើមឡើយ មនុស្សត្រូវបានបង្កើតដោយព្រះជាម្ចាស់ ហើយមនុស្សគ្រប់គ្នានឹងត្រូវត្រឡប់ទៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ ទោះបីជាគេកាន់សាសនាអ្វីក៏ដោយ នេះជារឿងពិតដែលចៀសមិនរួច។ មានតែព្រះជាម្ចាស់ទេដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ក្នុងបណ្ដាសព្វសារពើ ហើយជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងបណ្ដាសត្តនិករទាំងអស់ ក៏ត្រូវតែត្រឡប់មកនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះអង្គដែរ។ ទោះបីមនុស្សមានឋានៈខ្ពង់ខ្ពស់យ៉ាងណា ម្នាក់នោះក៏មិនអាចនាំមនុស្សទៅរកគោលដៅសមស្របណាមួយឡើយ ហើយក៏គ្មាននរណាម្នាក់អាចបែងចែករបស់សព្វសារពើតាមជំពូកដែរ។ ព្រះយេហូវ៉ាផ្ទាល់បានបង្កើតមនុស្សជាតិ និងបានបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក ហើយនៅពេលដែលគ្រាចុងក្រោយមកដល់ ព្រះអង្គនឹងនៅតែធ្វើកិច្ចការរបស់ទ្រង់ដោយអង្គឯង ទាំងបែងចែករបស់សព្វសារពើតាមជំពូកផង កិច្ចការនេះពុំអាចធ្វើឡើងដោយមនុស្សណាផ្សេង ក្រៅពីព្រះជាម្ចាស់ឡើយ។ កិច្ចការទាំងបីដំណាក់កាល គឺត្រូវបានអនុវត្តដោយព្រះតែមួយ។ ការពិតអំពីកិច្ចការទាំងបីដំណាក់កាល គឺជាការពិតអំពីភាពជាអ្នកដឹកនាំរបស់ព្រះជាម្ចាស់ ដល់មនុស្សជាតិគ្រប់គ្នា ជាការពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ នៅទីបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាល សព្វសារពើនឹងត្រូវបែងចែកតាមជំពូក ហើយត្រឡប់ទៅនៅ ក្រោមអំណាចគ្រប់គ្រងរបស់ព្រះតែមួយវិញ ព្រោះនៅក្នុងសកលលោកទាំងមូល គឺមានតែព្រះមួយអង្គនេះគត់ គ្មានសាសនាផ្សេងទៀតឡើយ។ ព្រះណាដែលគ្មានសមត្ថភាពបង្កើតពិភពលោកនេះ ក៏គ្មានសមត្ថភាពបញ្ចប់លោកនេះដែរ ចំណែកឯព្រះណាដែលបានបង្កើតពិភពលោកនេះ មុខជាធ្វើឲ្យពិភពលោកនេះបញ្ចប់ទៅបានជាប្រាកដ។ ដូច្នេះ ប្រសិនបើមនុស្សណាម្នាក់មិនអាចធ្វើឲ្យយុគសម័យមួយបញ្ចប់ និងបានត្រឹមតែអាចជួយឲ្យមនុស្សបណ្ដុះគំនិតរបស់គេ អ្នកនោះប្រាកដជាមិនមែនជាព្រះទេ ហើយក៏ច្បាស់ជាមិនមែនជាព្រះអម្ចាស់នៃមនុស្សជាតិដែរ។ គេពុំអាចធ្វើកិច្ចការអស្ចារ្យបែបនេះបានទេ មានតែមនុស្សម្នាក់គត់អាចអនុវត្តកិច្ចការបែបនេះបាន ហើយមនុស្សទាំងអស់ដែលពុំអាចធ្វើកិច្ចការនេះ គឺសុទ្ធតែជាសត្រូវ ហើយមិនមែនជាព្រះជាម្ចាស់ទេ។ សាសនាអាក្រក់ទាំងអស់ គឺសុទ្ធតែមិនចុះសម្រុងនឹងព្រះជាម្ចាស់ ហើយដោយសារពួកគេមិនចុះសម្រុងនឹងព្រះជាម្ចាស់ ពួកគេសុទ្ធតែជាសត្រូវរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះដ៏ពិតមួយអង្គនេះ ហើយសកលលោកទាំងមូល ក៏ត្រូវបានបង្គាប់ដោយព្រះមួយអង្គនេះដែរ។ ទោះបីជាទ្រង់កំពុងតែធ្វើការនៅស្រុកអ៊ីស្រាអែល ឬនៅប្រទេសចិន ទោះបីជាកិច្ចការនេះ ត្រូវបានអនុវត្តឡើងដោយព្រះវិញ្ញាណ ឬដោយសាច់ឈាម ក៏កិច្ចការទាំងអស់ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចធ្វើឡើងដោយនរណាផ្សេងឡើយ។ ច្បាស់ណាស់ ដោយទ្រង់គឺជាព្រះជាម្ចាស់មនុស្សជាតិគ្រប់គ្នា ទើបទ្រង់អាចធ្វើកិច្ចការដោយសេរី គ្មានការបង្ខិតបង្ខំដោយលក្ខខណ្ឌណាមួយឡើយ នេះគឺជានិមិត្តដ៏ធំបំផុតក្នុងបណ្ដានិមិត្តទាំងអស់។ ក្នុងនាមជាមនុស្សដែលព្រះបង្កើតមក ប្រសិនបើអ្នកចង់បំពេញភារៈជាមនុស្សដែលព្រះបង្កើត និងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកត្រូវតែយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវតែយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សទាំងអស់ អ្នកត្រូវតែយល់អំពីផែនការនៃការគ្រប់គ្រងរបស់ទ្រង់ ហើយអ្នកត្រូវតែយល់អំពីសារៈសំខាន់ទាំងអស់នៃកិច្ចការដែលទ្រង់ធ្វើ។ មនុស្សដែលមិនយល់ពីសេចក្ដីនេះ គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើជាមនុស្សដែលព្រះបង្កើតឡើយ! ក្នុងនាមជាមនុស្សដែលព្រះបង្កើត ប្រសិនបើអ្នកពុំដឹងថា អ្នកមកពីណា មិនយល់អំពីប្រវត្តិសាស្ត្ររបស់មនុស្សជាតិ និងកិច្ចការទាំងអស់ ដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ ហើយលើសពីនេះ មិនយល់ពីរបៀបដែលមនុស្សបានវិវដ្ដឡើងមកទល់សព្វថ្ងៃនេះ ហើយមិនដឹងថា នរណាជាអ្នកបង្គាប់បញ្ជាមនុស្សជាតិទាំងអស់ នោះអ្នកពុំអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ ព្រះជាម្ចាស់បានដឹកនាំមនុស្សជាតិរហូតដល់សព្វថ្ងៃ ហើយតាំងតែពីគ្រាដែលទ្រង់បានបង្កើតមនុស្សនៅលើផែនដីនេះ ទ្រង់មិនដែលចាកចោលគេឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលឈប់ធ្វើការទាល់តែសោះ ក៏មិនដែលឈប់ដឹកនាំមនុស្សជាតិ ហើយក៏មិនដែលចាកចេញពីមនុស្សជាតិដែរ។ ប៉ុន្តែ មនុស្សជាតិមិនដឹងថា មានព្រះទេ ក៏រឹតតែមិនស្គាល់ព្រះជាម្ចាស់ផង។ ចំពោះមនុស្សទាំងអស់ដែលព្រះបានបង្កើត តើមានអ្វីដែលគួរឲ្យអាម៉ាស់ជាងនេះទេ? ព្រះជាម្ចាស់ដឹក នាំមនុស្សដោយអង្គឯង ប៉ុន្តែមនុស្សមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ។ អ្នកគឺជាមនុស្សម្នាក់ដែលព្រះបានបង្កើត ប៉ុន្តែ អ្នកពុំ ដឹងពីប្រវត្តិខ្លួនឯង ហើយក៏មិនដឹងថា អ្នកណាដឹកនាំអ្នកនៅលើដំណើរជីវិតនេះរហូតមកដែរ អ្នកមិនស្គាល់កិច្ចការដែលធ្វើឡើង ដោយព្រះជាម្ចាស់ ដូច្នេះ អ្នកមិនអាចស្គាល់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើពេលនេះ អ្នកមិនដឹង នោះអ្នកពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើ បន្ទាល់ពីព្រះជាម្ចាស់ដែរ។ សព្វថ្ងៃនេះ ព្រះអាទិករដឹកនាំមនុស្ស ទាំងអស់ ដោយអង្គឯងម្ដងទៀត រួចធ្វើឲ្យមនុស្សទាំងអស់មើលឃើញប្រាជ្ញាញាណ ឫទ្ធានុភាពដ៏លើសលុប សេចក្ដីសង្គ្រោះ និងភាពមហស្ចារ្យរបស់ព្រះអង្គ។ ប៉ុន្តែអ្នកក៏នៅតែមិនដឹង ឬមិនយល់ ដដែល ដូច្នេះ តើអ្នកមិនមែនជាមនុស្សដែលមិនទទួលនូវសេចក្ដី សង្គ្រោះទេឬអី? មនុស្សដែលជាកម្មសិទ្ធរបស់សាតាំង មិនយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ឯមនុស្សដែលជាកម្មសិទ្ធិរបស់ព្រះ ជាម្ចាស់ អាចស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់បាន។ មនុស្សគ្រប់ៗគ្នាដែលដឹង និងយល់ពាក្យពេចន៍ដែលខ្ញុំមានបន្ទូល ជាមនុស្សដែលនឹងត្រូវបានសង្គ្រោះ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ផង មនុស្សទាំងអស់ដែលមិនយល់បន្ទូលដែលខ្ញុំថ្លែងចេញមក មិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយជាមនុស្សដែលនឹងត្រូវលុបបំបាត់ចោល។ មនុស្សណាដែលមិនយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ មិនអាចសម្រេចបានចំណេះដឹងអំពីព្រះជាម្ចាស់ឡើយ ហើយមនុស្សបែបនេះក៏នឹងមិនធ្វើបន្ទាល់ពីព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកចង់ធ្វើបន្ទាល់ពីព្រះជាម្ចាស់ នោះ អ្នកត្រូវតែស្គាល់ព្រះជាម្ចាស់។ ចំណេះដឹងអំពីព្រះជាម្ចាស់ គឺត្រូវសម្រេចបានតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ សរុបសេចក្ដីមក ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្គាល់កិច្ចការរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ គឺជាកត្តាដ៏មានសារៈសំខាន់បំផុត។ កាលណាកិច្ចការទាំងបីដំណាក់កាលឈានមកដល់ទីបញ្ចប់ មនុស្សមួយក្រុមដែលនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ ជាមនុស្សមួយក្រុមដែលស្គាល់ព្រះជាម្ចាស់ នឹងត្រូវបានបង្កើតឡើងមក។ មនុស្សទាំងអស់នេះនឹងស្គាល់ព្រះជាម្ចាស់ និងអាចយកសេចក្ដីពិតមកអនុវត្ត។ ពួកគេមានភាពជាមនុស្ស និងមានសតិ ហើយគេនឹងស្គាល់អស់ទាំងកិច្ចការទាំងបីដំណាក់កាលនៃសេចក្ដីសង្គ្រោះទៀតផង។ នេះគឺជាកិច្ចការដែលនឹងត្រូវសម្រេចនៅគ្រាចុងក្រោយ ហើយមនុស្សទាំងអស់នេះជាការសម្ដែងឲ្យឃើញច្បាស់ពីកិច្ចការនៃការគ្រប់គ្រងរយៈពេល៦០០០ឆ្នាំ ហើយជាស្មរបន្ទាល់ដ៏មានអានុភាពបំផុត ដើម្បីបរាមុខសាតាំងដល់ទីបំផុត។ មនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ នឹងអាចទទួលសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ ហើយនឹងក្លាយជាក្រុមមនុស្ស ដែលស្ថិតនៅដល់ទីបញ្ចប់ ជាក្រុមមនុស្សដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយធ្វើបន្ទាល់ពីព្រះជាម្ចាស់ផង។ ប្រហែលជាមានម្នាក់ ឬមួយចំនួនតូច ឬពាក់កណ្ដាលនៅក្នុងចំណោមអ្នករាល់គ្នា អាចក្លាយជាសមាជិកក្នុងក្រុមនេះ គឺវាអាស្រ័យនៅលើឆន្ទៈរបស់អ្នករាល់គ្នា និងអាស្រ័យនៅលើការព្យាយាមឲ្យបានរបស់អ្នករាល់គ្នាដែរ។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល