វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ការចង់បានអស់រយៈពេលពីរពាន់ឆ្នាំ

22-12-2021

ការចង់បានអស់រយៈពេលពីរពាន់ឆ្នាំ

ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់

បានបញ្ជូននូវរលករញ្ជួយនៅទូទាំងសាសនា

បង្កឲ្យច្របូកច្របល់ដល់សណ្ដាប់ធ្នាប់សាសនា

និងរញ្ជួយដល់ព្រលឹងរបស់មនុស្សគ្រប់គ្នា

ដែលចង់បានការលេចមករបស់ព្រះជាម្ចាស់

តើនរណាមិនស្រឡាញ់ទៅ?

តើនរណាមិនទន្ទឹងចង់ឃើញព្រះជាម្ចាស់?

ព្រះជាម្ចាស់បានស្ថិតនៅចំណោមមនុស្សអស់រយៈពេលជាច្រើនឆ្នាំ

តែមនុស្សមិនដែលដឹងអំពីការនេះឡើយ

សព្វថ្ងៃនេះ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានលេចមក

ដើម្បីឲ្យសេចក្ដីស្រលាញ់ជាមួយមនុស្សរបស់ទ្រង់ពីមុនបានថ្មីឡើង

ក្រោយពេលទ្រង់បានយាងចេញពីស្រុកយូដា

មនុស្សរកមិនឃើញដានរបស់ទ្រង់ឡើយ

ពួកគេស្រេកឃ្លានចង់ជួបព្រះជាម្ចាស់ម្ដងទៀត

ដោយមិនដឹងឡើយថា នៅថ្ងៃនេះ ពួកគេបានជួបទ្រង់ម្ដងទៀត

ហើយបានជួបជុំជាមួយទ្រង់នោះឡើយ

តើការនេះមិនអាចធ្វើឲ្យមានអារម្មណ៍នឹកនា

អំពីម្សិលមិញម្ដេចកើតទៅ?

នៅថ្ងៃនេះ កាលពីរពាន់ឆ្នាំមុន

ស៊ីម៉ូនកូនយ៉ូនាសបានជួបព្រះអម្ចាស់យេស៊ូវ

បានបរិភោគរួមតុជាមួយទ្រង់

រាប់ឆ្នាំនៃការដើរតាមបានធ្វើឲ្យក្ដីស្រលាញ់

កាន់តែជ្រាលជ្រៅទៅសម្រាប់ទ្រង់

គាត់បានស្រលាញ់ព្រះយេស៊ូវអស់ពីដួងចិត្ត

ព្រះជាម្ចាស់បានស្ថិតនៅចំណោមមនុស្សអស់រយៈពេលជាច្រើនឆ្នាំ

តែមនុស្សមិនដែលដឹងអំពីការនេះឡើយ

សព្វថ្ងៃនេះ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានលេចមក

ដើម្បីឲ្យសេចក្ដីស្រលាញ់ជាមួយមនុស្សរបស់ទ្រង់ពីមុនបានថ្មីឡើង

ដើម្បីឲ្យសេចក្ដីស្រលាញ់ជាមួយមនុស្សរបស់ទ្រង់ពីមុនបានថ្មីឡើង

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល