គ្មានទេវតាណាមួយអាចត្រូវបានហៅថាជាព្រះជាម្ចាស់ឡើយ ពីព្រោះពួកគេមិនអាចបង្កើតស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើឡើយ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក ព្រះចេស្ដារបស់ព្រះជាម្ចាស់បានចាប់ផ្តើមត្រូវបានបញ្ចេញ និងត្រូវបានបើកសម្ដែងឲ្យឃើញ ដ្បិតព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ។ មិនថាទ្រង់បានបង្កើតពួកវាដោយវិធីអ្វី ហើយមិនថាមូលហេតុអ្វីបានជាទ្រង់បានបង្កើតពួកវានោះទេ គឺរបស់សព្វសារពើបានមានរូបរាងឡើង ហើយបានឈរនៅមាំមួន ព្រមទាំងបានរស់នៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅមុនពេលដែលមនុស្សជាតិបានលេចមកនៅក្នុងពិភពលោក ព្រះអាទិករបានប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដើម្បីបង្កើតរបស់សព្វសារពើសម្រាប់មនុស្សជាតិ ហើយប្រើប្រាស់វិធីសាស្ត្រតែមួយគត់របស់ទ្រង់ដើម្បីត្រៀមរៀបចំបរិស្ថានរស់នៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិ។ គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការត្រៀមរៀបចំសម្រាប់មនុស្សជាតិ ដែលនឹងទទួលដង្ហើមរបស់ទ្រង់នៅពេលដ៏ឆាប់ខាងមុខ។ មានន័យថា នៅមុនពេលដែលមនុស្សត្រូវបានបង្កើតមក សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសនៅក្នុងគ្រប់សត្តនិករទាំងអស់ដែលខុសគ្នាពីមនុស្សជាតិ នៅក្នុងអ្វីៗដែលអស្ចារ្យដូចស្ថានសួគ៌ នៅក្នុងពន្លឺ នៅក្នុងសមុទ្រ និងដែនដី ហើយនៅក្នុងពពួកតូចៗដូចជាសត្វ និងបក្សាបក្សី ក៏ដូចជានៅក្នុងសត្វល្អិត និងកោសិកាតូចៗគ្រប់ប្រភេទ រួមទាំងពពួកបាក់តេរីផ្សេងៗដែលមើលមិនឃើញនឹងភ្នែកទទេផង។ សត្តនិករនីមួយៗត្រូវបានប្រទានជីវិតដោយព្រះបន្ទូលរបស់ព្រះអាទិករ សត្តនិករនីមួយៗត្រូវបានកកើតដោយសារព្រះបន្ទូលរបស់ព្រះអាទិករ ហើយសត្តនិករនីមួយៗបានរស់នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករដោយសារតែព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាពួកវាមិនបានទទួលដង្ហើមរបស់ព្រះអាទិករក៏ដោយ ក៏ពួកវានៅតែបានប្រកាសប្រាប់ពីភាពរស់រវើករបស់ជីវិត ដែលព្រះអាទិករបានប្រទានដល់ពួកវា តាមរយៈសណ្ឋាន និងរូបរាងខុសៗគ្នារបស់ពួកវាដែរ។ ទោះបីជាពួកវាមិនបានទទួលសមត្ថភាពដើម្បីនិយាយ ដែលព្រះអាទិករបានប្រទានដល់មនុស្សជាតិក៏ដោយ ក៏ពួកវានីមួយៗបានទទួលវិធីនៃការបង្ហាញជីវិតរបស់ពួកវា ដែលព្រះអាទិករបានប្រទានដល់ពួកវាដែរ ហើយវិធីនេះខុសពីភាសារបស់មនុស្សជាតិ។ សិទ្ធិអំណាចរបស់ព្រះអាទិករមិនត្រឹមតែប្រទានភាពរស់រវើកនៃជីវិតដល់វត្ថុនានាដែលមិនមានចលនា ដែលធ្វើឲ្យពួកវានឹងមិនវិនាសប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានសភាវគតិដើម្បីបន្តពូជ និងបង្កើតកូនចៅច្រើនឡើងដល់ភាវៈមានជីវិតទាំងអស់ទៀតផង ដូចនេះ ពួកវានឹងមិនដែលវិនាសឡើយ ហើយពីជំនាន់មួយទៅជំនាន់មួយ ពួកវានឹងផ្ទេរបញ្ញត្តិ និងគោលការណ៍សម្រាប់រស់នៅដែលព្រះអាទិករបានប្រទានដល់ពួកវា។ របៀបដែលព្រះអាទិករបានប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះទស្សនៈធំតូចណាមួយឡើយ ហើយក៏មិនត្រូវបានកំណត់តាមទម្រង់ណាមួយនោះដែរ។ ទ្រង់អាចបញ្ជាដំណើរការនៃសាកលលោក ហើយកាន់កាប់អធិបតេយ្យភាពលើជីវិត និងសេចក្តីស្លាប់នៃរបស់សព្វសារពើ ហើយជាងនេះទៅទៀត ទ្រង់អាចបញ្ជារបស់សព្វសារពើបាន ដូច្នេះទើបពួកវាអាចបម្រើទ្រង់។ ទ្រង់អាចរៀបចំកិច្ចការទាំងអស់របស់ភ្នំ ទន្លេ និងបឹងបួរ ហើយត្រួតត្រារបស់សព្វសារពើនៅក្នុងពួកវា ហើយលើសពីនោះ ទ្រង់អាចផ្គត់ផ្គត់អ្វីដែលរបស់សព្វសារពើត្រូវការ។ នេះគឺជាការបើកបង្ហាញនៃសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករនៅក្នុងចំណោមរបស់សព្វសារពើក្រៅពីមនុស្សជាតិ។ ការបើកបង្ហាញបែបនេះ គឺមិនមែនសម្រាប់តែមួយជីវិតប៉ុណ្ណោះទេ តែវានឹងមិនដែលឈប់ ឬសម្រាកឡើយ ហើយវាមិនអាចត្រូវបានកែប្រែ ឬបំផ្លាញដោយមនុស្ស ឬវត្ថុណាមួយ ឬអាចបន្ថែមបន្ថយដោយមនុស្ស ឬវត្ថុណាមួយឡើយ ព្រោះគ្មានអ្វីមួយអាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ដូច្នេះហើយ សិទ្ធិអំណាចរបស់ព្រះអាទិករមិនអាចត្រូវបានជំនួសដោយភាវៈដែលត្រូវបានបង្កើតណាមួយនោះទេ វាមិនត្រូវបានទទួលដោយភាវៈដែលមិនបានបង្កើតណាមួយឡើយ។ ចូរយកអ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតាធ្វើជាឧទាហរណ៍។ ពួកគេមិនមានព្រះចេស្ដារបស់ព្រះជាម្ចាស់នោះទេ ហើយជាងនេះទៅទៀត ពួកគេក៏មិនមានសិទ្ធិអំណាចរបស់ព្រះអាទិករដែរ ហើយមូលហេតុដែលពួកគេមិនមានព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺដោយសារតែពួកគេមិនមានលក្ខណៈសំខាន់របស់ព្រះអាទិករ។ ភាវៈដែលមិនត្រូវបានបង្កើត ដូចជាអ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតា ទោះបីជាពួកគេអាចធ្វើកិច្ចការមួយចំនួនជំនួសព្រះជាម្ចាស់បានក៏ដោយ ក៏ពួកគេមិនអាចតំណាងឲ្យព្រះជាម្ចាស់បានដែរ។ ទោះបីជាពួកគេមានអំណាចខ្លះៗដែលមនុស្សគ្មានក៏ដោយ ក៏ពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដើម្បីបង្កើតរបស់សព្វសារពើ ដើម្បីបញ្ជារបស់សព្វសារពើ និងដើម្បីកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើទេ។ ដូច្នេះ ភាពមានតែមួយគត់របស់ព្រះជាម្ចាស់មិនអាចត្រូវបានជំនួសដោយភាវៈដែលមិនត្រូវបានបង្កើតណាមួយ ហើយស្រដៀងគ្នានេះដែរ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ក៏មិនអាចត្រូវបានជំនួសដោយភាវៈដែលមិនត្រូវបានបង្កើតណាមួយដែរ។ នៅក្នុងព្រះគម្ពីរ តើអ្នកបានអានអំពីអ្នកនាំសាររបស់ព្រះជាម្ចាស់ណាមួយដែលបានបង្កើតរបស់សព្វសារពើឬទេ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានចាត់អ្នកនាំសារ ឬទេវតារបស់ទ្រង់ណាមួយឲ្យបង្កើតរបស់សព្វសារពើ? គឺដោយសារតែពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេមិនមានសមត្ថភាពក្នុងការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ដូចទៅនឹងសត្តនិករទាំងអស់ដែរ ពួកគេទាំងអស់សុទ្ធតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ ដូច្នេះ ក្នុងវិធីដូចគ្នានេះ ព្រះអាទិករក៏ជាព្រះជាម្ចាស់របស់ពួកគេ និងជាព្រះដ៏មានអធិបតេយ្យភាពរបស់ពួកគេដែរ។ នៅក្នុងចំណោមពួកគេម្នាក់ៗ មិនថាពួកគេខ្ពង់ខ្ពស់ ឬតូចទាប មានអំណាចច្រើន ឬតិចនោះទេ គឺគ្មាននរណាម្នាក់អាចលើសពីសិទ្ធិអំណាចរបស់ព្រះអាទិករឡើយ។ ដូច្នេះនៅក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ពួគេនឹងមិនដែលត្រូវបានហៅថាជាព្រះជាម្ចាស់ និងមិនអាចក្លាយជាព្រះអាទិករបានឡើយ។ នេះគឺជាការពិត និងជាសេចក្តីពិតដែលមិនអាចកែប្រែបាន!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ដោយសារតែពួកទេវតាមានអត្តចរិតទន់ខ្សោយ និងគ្មានសមត្ថភាពក្នុងការនិយាយ ដូច្នេះ ពួកគេមានអំនួតក្អេងក្អាងកាន់តែខ្លាំង នៅពេលដែលពួកគេទទួលបានសិទ្ធិអំណាច។ នេះជាការពិតចំពោះមហាទេវតា ដែលមានឋានៈបុណ្យសក្តិខ្ពស់ជាងពួកទេវតាឯទៀតៗ។ វាដូចជាស្ដេចមួយអង្គ នៅក្នុងចំណោមពួកទេវតា វាបានដឹកនាំទេវតារាប់លាននាក់ ដោយនៅក្រោមព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ដូច្នេះសិទ្ធិអំណាចរបស់វា គឺខ្ពស់ជាងពួកទេវតាទាំងអស់។ វាចង់ធ្វើបែបនេះ និងបែបនោះ ហើយចង់ដឹកនាំពួកទេវតា ចុះមកកណ្ដាលចំណោមនុស្ស ដើម្បីត្រួតត្រាលើពិភពលោក។ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់ជាព្រះដែលគ្រប់គ្រងលើចក្រវាលប៉ុន្តែ មហាទេវតាបានអះអាងថា គឺវាវិញទេតើ ដែលគ្រប់គ្រងលើចក្រវាល ដូច្នេះ តាំងពីពេលនោះមក ដែលមហាទេវតាបានក្បត់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោកមួយទៀតនៅស្ថានសួគ៌ ហើយមហាទេវតាចង់ត្រួតត្រាលើពិភពលោកនេះហើយវាក៏ចុះមកពិភពរបស់មនុស្ស។ តើព្រះជាម្ចាស់អាចអនុញ្ញាតឲ្យវាធ្វើបែបនេះទេ? ដូច្នេះ ទ្រង់បានវាយប្រហារមហាទេវតា ហើយទម្លាក់វាមកក្នុងលំហអាកាស។ តាំងពីពេលដែលវាបានធ្វើឲ្យមនុស្សពុករលួយមក ព្រះជាម្ចាស់បានធ្វើសង្រ្គាមជាមួយមហាទេវតា ដើម្បីសង្រ្គោះពួកគេ ហើយទ្រង់បានប្រើរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ដើម្បីបង្រ្កាបវា។ ...

គឺកិច្ចការពិតជាក់ស្ដែងមួយជំហានម្ដងៗនេះហើយ ដែលជារឿយៗ ធ្វើឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យចំពោះមនុស្ស ដូច្នេះ ការធ្វើសង្រ្គាមរបស់ទ្រង់ជាមួយសាតាំងមានរយៈពេលប្រាំមួយពាន់ឆ្នាំ ហើយព្រះជាម្ចាស់បានមានបន្ទូលថា «ខ្ញុំនឹងមិនបង្កើតមនុស្សម្ដងទៀតទេ ហើយក៏មិនប្រទានសិទ្ធិអំណាចដល់ពួកទេវតាម្ដងទៀតដែរ»។ ចាប់ពីពេលនោះមក នៅពេលដែលពួកទេវតាចាប់ផ្ដើមធ្វើការនៅលើផែនដីពួកគេគ្រាន់តែដើរតាមព្រះជាម្ចាស់ ដើម្បីធ្វើកិច្ចការមួយចំនួនប៉ុណ្ណោះ ហើយទ្រង់មិនបានប្រទានឲ្យពួកគេមានសិទ្ធិអំណាចម្ដងទៀតឡើយ។ តើពួកអ៊ីស្រាអែលបានឃើញពួកទេវតាអនុវត្តកិច្ចការរបស់ពួកគេយ៉ាងដូចម្ដេចទៅ? ពួកគេបានបើកសម្ដែងនៅក្នុងសុបិន ហើយបាននាំព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ នៅពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញនៅបីថ្ងៃក្រោយការជាប់ឆ្កាង ពួកទេវតាគឺជាអ្នកដែលបានរុញរំកិលផ្ទាំងថ្មទៅម្ខាង ព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនបានធ្វើកិច្ចការនេះដោយផ្ទាល់ទេ។ ពួកទេវតាបានធ្វើកិច្ចការបែបនេះប៉ុណ្ណោះ។ ពួកគេបានដើរតួជាអ្នកជំនួយ ប៉ុន្តែ គ្មានសិទ្ធិអំណាចឡើយ ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យពួកគេ មានសិទ្ធិអំណាចអ្វីឡើយ។

(«អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីជាព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏សិទ្ធិអំណាចរបស់ទ្រង់គឺពិតប្រាកដ ជាក់ស្តែង មិនមែនទទេស្អាតនោះទេ។ ការពិត និងភាពត្រឹមត្រូវនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ត្រូវបានបើកសម្តែងបន្តិចម្តងៗ និងត្រូវបានរួមបញ្ចូលទៅក្នុងការបង្កើតរបស់សព្វសារពើរបស់ទ្រង់ នៅក្នុងការការគ្រប់គ្រងរបស់ទ្រង់លើរបស់សព្វសារពើ និងនៅក្នុងដំណើរការដែលទ្រង់ដឹកនាំ ព្រមទាំងគ្រប់គ្រងមនុស្សជាតិ។ វិធីសាស្ត្រនីមួយៗ ការយល់ឃើញនីមួយៗ និងសេចក្តីលម្អិតនីមួយៗនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើមនុស្សជាតិ និងរបស់សព្វសារពើ ព្រមទាំងកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានសម្រេច ក៏ដូចជាការជ្រាបយល់ដឹងរបស់ទ្រង់អំពីរបស់សព្វសារពើដែរ ហើយទាំងអស់នេះបញ្ជាក់ដោយត្រង់ៗថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនមែនជាព្រះបន្ទូលដែលទទេស្អាតនោះទេ។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ត្រូវបានប្រកាស និងបើកសម្ដែងជានិច្ច ព្រមទាំងនៅក្នុងរបស់សព្វសារពើផង។ ការបង្ហាញ និងការបើកសម្តែងទាំងនេះ ប្រកាសពីអត្ថិភាពដ៏ពិតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយសារទ្រង់កំពុងតែប្រើសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ដើម្បីបន្តកិច្ចការរបស់ទ្រង់ និងដើម្បីបញ្ជារបស់សព្វសារពើ ព្រមទាំងដើម្បីត្រួតត្រារបស់សព្វសារពើគ្រប់ពេលវេលា។ ព្រះចេស្ដា និងសិទ្ធិអំណាច មិនអាចត្រូវបានជំនួសដោយពួកទេវតា និងអ្នកនាំសាររបស់ព្រះជាម្ចាស់បានទេ។ ព្រះជាម្ចាស់បានសម្រេចព្រះទ័យអំពីព្រះពរអ្វីដែលទ្រង់នឹងប្រទានដល់លោកអ័ប្រាហាំ និងលោកយ៉ូប ហើយនោះគឺជាការសម្រេចព្រះទ័យរបស់ព្រះជាម្ចាស់។ ទោះបីជាអ្នកនាំសាររបស់ព្រះជាម្ចាស់ទៅជួបលោកអ័ប្រាហាំ និងលោកយ៉ូបដោយផ្ទាល់ក៏ដោយ ក៏សកម្មភាពរបស់ពួកគេ អាស្រ័យលើបទបញ្ជារបស់ព្រះជាម្ចាស់ ហើយសកម្មភាពរបស់ពួកគេត្រូវបានអនុវត្តក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ ហើយដូចគ្នានេះដែរ អ្នកនាំសារក៏ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ទោះបីជាមនុស្សឃើញអ្នកនាំសាររបស់ព្រះជាម្ចាស់ទៅជួបលោកអ័ប្រាហាំ ហើយមិនឃើញដោយផ្ទាល់នូវអ្វីមួយដែលព្រះយេហូវ៉ាដ៏ជាព្រះធ្វើ នៅក្នុងកំណត់ត្រារបស់ព្រះគម្ពីរក៏ដោយ ក៏តាមពិតទៅ មានតែព្រះមួយអង្គដែលប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចពិតប្រាកដប៉ុណ្ណោះ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនបាច់សង្ស័យនោះទេ! ទោះបីជាអ្នកបានឃើញថា ពួកទេវតា និងអ្នកនាំសារមានអំណាចអស្ចារ្យ ហើយបានធ្វើការឫទ្ធិបារមី ឬថាពួកគេបានធ្វើអ្វីមួយដែលព្រះជាម្ចាស់ប្រទានឲ្យក៏ដោយ ក៏សកម្មភាពរបស់ពួកគេ គ្រាន់តែដើម្បីផលប្រយោជន៍នៃការបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ និងគ្មានអ្វីក្រៅពីការបង្ហាញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ ព្រោះថាគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានសិទ្ធិអំណាចរបស់ព្រះអាទិករដើម្បីបង្កើតរបស់សព្វសារពើ និងដើម្បីត្រួតត្រារបស់សព្វសារពើឡើយ។ ដូច្នេះ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចប្រើប្រាស់ ឬប្រកាសសិទ្ធិអំណាចរបស់ព្រះអាទិករបានឡើយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សាតាំងគឺជាទេវតាដែលត្រូវបានទម្លាក់មក ដែលមិនអាចបង្កើតស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើបាន ហើយមិនអាចទៅហួសពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ មុនពេលផែនដីបានចេញជារូបរាង មហាទេវតាគឺជាទេវតាដ៏ខ្លាំងបំផុតនៃពួកទេវតានៅឯស្ថានសួគ៌។...

ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃការបង្កើត សិទ្ធិអំណាចរបស់ទ្រង់គឺមានតែមួយគត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ លោកុប្បត្តិ ១:៣-៥...

វិធីដែលព្រះជាម្ចាស់បានដឹកនាំ និងផ្គត់ផ្គង់សម្រាប់មនុស្សជាតិរហូតដល់សព្វថ្ងៃនេះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង...

មានតែទ្រង់ដែលអាចបង្កើត និងត្រួតត្រាលើស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ ទើបជាព្រះជាម្ចាស់ពិតតែមួយ ដែលជាព្រះអម្ចាស់នៃការបង្កើត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ ហើយគ្រប់គ្រងលើរបស់សព្វសារពើ។...