តើសេចក្តីសង្គ្រោះតាមរយៈសេចក្ដីជំនឿផ្ដល់នូវច្រកចូលទៅនគរស្ថានសួគ៌ដែរឬទេ?
ជំងឺរាតត្បាតឆ្លងរាលដាលឥតស្រាកស្រាន្ត ហើយគ្រោះរញ្ជូយដី គ្រោះទឹកជំនន់ ហ្វូងសត្វល្អិតចង្រៃ គ្រោះទុរភិក្ស ក៏បានចាប់ផ្តើមកើតឡើងដែរ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
អ្នកជឿលើព្រះអម្ចាស់ទាំងអស់ទុកចិត្តលើសេចក្ដីសន្យារបស់ព្រះអម្ចាស់យេស៊ូវ៖ «ខ្ញុំទៅរៀបចំកន្លែងមួយសម្រាប់អ្នក។ ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នកមកឯខ្ញុំ ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំនៅដែរ» (យ៉ូហាន ១៤:២-៣)។ មនុស្សជាច្រើន ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះអម្ចាស់ រង់ចាំព្រះអម្ចាស់យាងមក ហើយលើកពួកគេឡើងទៅក្នុងនគរស្ថានសួគ៌។ ពួកគេជឿថា សេចក្ដីសន្យារបស់ព្រះអម្ចាស់នឹងមិនសាបសូន្យឡើយ ហើយថានៅពេលទ្រង់យាងមក ទ្រង់ច្បាស់ជានឹងលើកមនុស្សឡើងទៅលើមេឃដោយផ្ទាល់មិនខាន។ ប្រសិនបើមនុស្សនៅតែនៅលើផែនដី ហើយមិនទាន់ត្រូវបានលើកឡើងទេនោះ ពួកគេគិតថា ការណ៍នេះបញ្ជាក់ថាព្រះអម្ចាស់មិនទាន់បានយាងត្រឡប់មកវិញទេ។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ?
បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌របស់ព្រះអម្ចាស់យេស៊ូវ ទ្រង់ពិតជាបានយាងទៅរៀបកន្លែងទុកឲ្យយើងមែន។ ប៉ុន្តែ តើអ្នកដឹងទេថា ទ្រង់រៀបកន្លែងនេះដោយរបៀបណា? តើអ្នកដឹងទេថា តើគួរធ្វើកិច្ចការអ្វីខ្លះនៅពេលរៀបចំកន្លែងនេះ? តើអ្នកអាចប្រាកដទេថា អ្វីដែលព្រះអម្ចាស់បានរៀបចំ គឺសម្រាប់ឲ្យយើងចូលទៅស្ថានសួគ៌ទាំងរស់? ឬមួយគឺសម្រាប់ឲ្យយើងចូលទៅក្នុងពិភពខាងវិញ្ញាណបន្ទាប់ពីសេចក្ដីស្លាប់? នៅក្នុងពិភពខាងសាសនា មនុស្សជាច្រើនកំពុងរង់ចាំព្រះអម្ចាស់យាងមក ហើយលើកពួកគេឡើងទៅក្នុងនគរស្ថានសួគ៌ ប៉ុន្តែ តើពួកគេធ្លាប់គិតទេថា តើនគរស្ថានសួគ៌ពិតជាមានទីតាំងនៅឯណាឲ្យប្រាកដ? តើអស់អ្នកដែលបានស្វាគមន៍ព្រះអម្ចាស់ ត្រូវបានលើកឡើងទៅឯណា? អ្នកខ្លះនិយាយថា ពិតណាស់ ពួកគេត្រូវបានលើកឡើងទៅលើអាកាសដើម្បីជួបព្រះអម្ចាស់។ ប៉ុន្តែ តើវាពិតជាបែបហ្នឹងមែនឬ? តើមនុស្សអាចរស់នៅលើមេឃបានដោយរបៀបណា? តើមនុស្សដែលមានសាច់ឈាមអាចរស់នៅបានទេ បន្ទាប់ពីត្រូវបានលើកឡើងទៅលើមេឃ? អ្នកផ្សេងទៀតនិយាយថា៖ «ពួកគេត្រូវបានលើកឡើងទៅស្ថានសួគ៌!» តើអ្វីទៅជាស្ថានសួគ៌ និងពិភពខាងវិញ្ញាណ? ទីនោះគឺជាកន្លែងដែលមនុស្សទៅ បន្ទាប់ពីពួកគេស្លាប់។ រូបកាយសាច់ឈាមរបស់យើងមិនអាចចូលទៅក្នុងពិភពខាងវិញ្ញាណដោយផ្ទាល់បានឡើយ ទាល់តែបន្ទាប់ពីសេចក្ដីស្លាប់ ទើបយើងអាចចូលទៅក្នុងពិភពខាងវិញ្ញាណបាន។ ព្រះអម្ចាស់បានថ្លែងទំនាយអំពីការយាងត្រឡប់មកវិញរបស់ទ្រង់ ដើម្បីឱ្យយើងស្វាគមន៍ទ្រង់នៅពេលយើងនៅរស់។ ការស្លាប់ និងការត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណ មិនអាចហៅថាជាការស្វាគមន៍ព្រះអម្ចាស់បានឡើយ។ ដូច្នេះ តើការជឿថា ការចូលទៅក្នុងនគរស្ថានសួគ៌មានន័យថាជាការត្រូវបានលើកឡើងទៅលើមេឃ មិនមែនគ្រាន់តែជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេឬ? វាគ្រាន់តែជារឿងមិនប្រាកដនិយមសោះ។ ប្រសិនបើការយល់ដឹងរបស់យើងចំពោះសេចក្ដីទំនាយរបស់ព្រះអម្ចាស់មានភាពវៀចវេរ នោះការរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ អាចជាការខិតខំដែលឥតប្រយោជន៍ ពោលគឺគ្រាន់តែជាការរង់ចាំដែលសាបសូន្យទទេ។
ដូច្នេះ តើកន្លែងដែលព្រះអម្ចាស់បានរៀបចំទុកឲ្យយើង នៅស្ថានសួគ៌ ឬនៅលើផែនដី? ចូរយើងមើលនូវអ្វីដែលសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ចែងថា៖ «សូមឲ្យនគរទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចនៅផែនដី ដូចនៅឯស្ថានសួគ៌ដែរ» (ម៉ាថាយ ៦:១០)។ លើសពីនេះទៅទៀត គម្ពីរវិវរណៈថ្លែងទំនាយថា៖ «ចំណែកខ្ញុំ ជាយ៉ូហានបានឃើញទីក្រុងដ៏វិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់...មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ» (វិវរណៈ ២១:២-៣)។ «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច» (វិវរណៈ ១១:១៥)។ សេចក្ដីទំនាយទាំងនេះលើកឡើងថា «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់» «ទីក្រុងដ៏វិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់» និង «រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស»។ នេះសំដៅលើនគររបស់ព្រះគ្រីស្ទដែលកំពុងសម្រេចជារូបរាងនៅលើផែនដី។ ព្រះជាម្ចាស់នឹងស្ថាបនានគររបស់ទ្រង់នៅលើផែនដី។ ព្រះអម្ចាស់យេស៊ូវឱ្យយើងអធិដ្ឋានសុំឱ្យនគររបស់ព្រះជាម្ចាស់បានមកដល់នៅលើផែនដី ដើម្បីឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចនៅលើផែនដី។ ទ្រង់មិនដែលមានបន្ទូលថា នគររបស់ព្រះជាម្ចាស់នឹងត្រូវបានស្ថាបនានៅស្ថានសួគ៌ឡើយ ហើយរឹតតែមិនបានឲ្យយើងសង្ឃឹមថា ថ្ងៃណាមួយនឹងត្រូវបានលើកឡើងទៅលើអាកាសដែរ។ អ្នករាល់គ្នា គិតមើលទៅមើល៍ តើមិនមែនដូច្នោះទេឬ? ដូច្នេះ ប្រសិនបើយើងតែងតែសង្ឃឹមថានឹងត្រូវបានលើកឡើងទៅលើអាកាស ដើម្បីចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ តើការណ៍នេះមិនមែនខុសពីព្រះបន្ទូលរបស់ព្រះអម្ចាស់ និងព្រះរាជបំណងរបស់ទ្រង់ទេឬ? រាជ្យនៃផែនដីនឹងក្លាយជានគររបស់ព្រះជាម្ចាស់។ ព្រះអម្ចាស់យាងមកធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដីនៅគ្រាចុងក្រោយ ដូច្នេះនគរស្ថានសួគ៌គឺនៅលើផែនដី។ កន្លែងណាដែលមានព្រះអម្ចាស់ កន្លែងនោះគឺជានគរស្ថានសួគ៌។ នគរស្ថានសួគ៌នឹងសម្រេចជារូបរាងនៅលើផែនដីនៅទីបំផុត។
ដូច្នេះ តើមានន័យយ៉ាងណាដែលថា ព្រះអម្ចាស់បានយាងទៅរៀបកន្លែងទុកឲ្យយើងនោះ? ជាចម្បង ទ្រង់បានរៀបចំគ្រួសារកំណើតសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅលើផែនដី កាលៈទេសៈសមស្រប និងឱកាសសម្រាប់ឲ្យពួកគេស្វាគមន៍ព្រះអម្ចាស់ និងចូលរួមពិធីជប់លៀង។ ដូច្នេះ កន្លែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់កើត និងកាលៈទេសៈដែលពួកគេទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ សុទ្ធតែត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនទាំងអស់។ ចុះតើព្រះអម្ចាស់មានន័យយ៉ាងណាដោយមានបន្ទូលថា «ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំនៅដែរ»? ឥឡូវនេះ ព្រះជាម្ចាស់បានក្លាយជាបុត្រមនុស្ស ហើយយាងមកផែនដី។ ហេតុដូច្នេះហើយ ក្នុងនាមជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ យើងក៏បានកើតមកនៅគ្រាចុងក្រោយ និងបានមកផែនដី ដើម្បីទទួលយកកិច្ចការ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែរ។ នេះហើយជាអ្វីដែលព្រះអម្ចាស់ចង់មានន័យដោយការរៀបកន្លែងទុកឲ្យយើង! ព្រះអម្ចាស់បានយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះនៅក្នុងពិភពខាងសាសនា ដែលបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបានបែរមកឯទ្រង់ ដោយទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សទាំងនេះត្រូវបានលើកឡើង។
ឥឡូវនេះ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមក្នុងនាមជាបុត្រមនុស្ស ដោយសម្ដែងចេញសេចក្ដីពិតដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ។ នៅពេលយើងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ស្វាគមន៍ព្រះអម្ចាស់ និងត្រូវបានលើកឡើងទៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ នេះពិតជាការត្រូវបាន «លើកឡើង» មែន។ នៅពេលពួកជំនុំត្រូវបានលើកឡើង នេះមិនមានន័យថា អ្នកជឿទាំងអស់ត្រូវបានលើកឡើងនោះទេ ប៉ុន្តែគឺមានន័យថា ស្រីព្រហ្មចារីដែលមានប្រាជ្ញាដែលបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងស្វាគមន៍ព្រះអម្ចាស់ទៅវិញទេ ដែលត្រូវបានលើកឡើង។ ដូច្នេះ តើព្រះជាម្ចាស់ធ្វើកិច្ចការអ្វីខ្លះ បន្ទាប់ពីមនុស្សត្រូវបានលើកឡើង? គឺដូចអ្វីដែលព្រះគម្ពីរបានថ្លែងទំនាយថា៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលសម្ដែងចេញសេចក្ដីពិត ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ។ ការណ៍នេះសម្រេចតាមសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ កិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយដែលធ្វើដោយព្រះដ៏មានគ្រប់ព្រះចេស្ដា គឺដើម្បីស្ថាបនានគររបស់ព្រះគ្រីស្ទនៅលើផែនដី។ មុនពេលភយន្តរាយដ៏ធំសម្បើមចាប់ផ្ដើម ព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកយកឈ្នះមួយក្រុមបានពេញខ្នាត។ ក្រុមអ្នកយកឈ្នះនេះនឹងក្លាយជាសសរទ្រូងនៅក្នុងនគររបស់ព្រះជាម្ចាស់ ពួកគេគឺជាអស់អ្នកដែលនឹងសោយរាជ្យជាស្តេចរួមជាមួយព្រះជាម្ចាស់នៅក្នុងនគររបស់ព្រះគ្រីស្ទ។ អស់អ្នកដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ក្នុងអំឡុងពេលមានភយន្តរាយ នឹងក្លាយជារាស្ដ្រនៃនគររបស់ទ្រង់។ អស់អ្នកដែលតែងតែបដិសេធមិនទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នឹងត្រូវបានព្រះជាម្ចាស់បើកសម្ដែង និងជម្រុះចោល ហើយនឹងមិនមានចំណែកនៅក្នុងនគររបស់ព្រះគ្រីស្ទឡើយ។ សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានធ្វើឲ្យអ្នកយកឈ្នះមួយក្រុមបានពេញខ្នាតរួចហើយនៅក្នុងប្រទេសចិន។ អ្នកយកឈ្នះទាំងនេះកំពុងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់នៅជុំវិញពិភពលោក ដោយផ្សព្វផ្សាយ និងផ្សាយដំណឹងល្អអំពីនគរព្រះរបស់ព្រះជាម្ចាស់។ ឥឡូវនេះគឺជាពេលវេលាដ៏សំខាន់ ដែលព្រះជាម្ចាស់កំពុងធ្វើឲ្យរាស្ដ្ររបស់ទ្រង់នៅក្នុងគ្រប់ប្រជាជាតិបានពេញខ្នាតនៅកណ្ដាលភយន្តរាយ។ អស់អ្នកដែលទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ បានដើរតាមស្នាមព្រះបាទារបស់កូនចៀម ហើយត្រូវបានលើកឡើងទៅចំពោះព្រះជាម្ចាស់។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ បានឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ ហើយនិស្ស័យពុករលួយរបស់ពួកគេត្រូវបានជម្រះ និងផ្លាស់ប្ដូរ។ ពួកគេទាំងអស់គ្នាបានធ្វើបន្ទាល់ពិត។ ព្រះជាម្ចាស់ទទួលបានអ្នកយកឈ្នះមួយក្រុមរួចហើយ។ នៅពេលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ហើយភយន្តរាយដ៏ធំសម្បើមនៃរយៈពេលបីឆ្នាំកន្លះចុងក្រោយបានមកដល់ នគរដែលជាកម្មសិទ្ធិរបស់សាតាំងនេះ នឹងត្រូវបំផ្លាញចោលទាំងស្រុងដោយសូរសម្លេងគ្រាំងខ្ទរខ្ទារដ៏ខ្លាំង។ កម្លាំងអាក្រក់ទាំងអស់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ក៏នឹងត្រូវបំផ្លាញចោលដែរ ហើយពេលនោះ នគររបស់ព្រះគ្រីស្ទនឹងសម្រេចជារូបរាងទាំងស្រុងនៅលើផែនដី។ នៅពេលនោះ អស់អ្នកដែលត្រូវបានសង្គ្រោះ នឹងចូលទៅក្នុងនគរជាមួយព្រះជាម្ចាស់ ហើយរីករាយនឹងការសម្រាកជាមួយគ្នា។ ការណ៍នេះនឹងសម្រេចតាមព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ នោះនគរមួយនឹងលេចជារូបរាងបន្តិចម្តងៗនៅលើផែនដី ហើយមនុស្សក៏ត្រូវត្រឡប់ទៅរកភាពប្រក្រតីវិញជាបណ្ដើរៗដែរ ដូច្នេះហើយ នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ មាននគរមួយត្រូវបានតាំងឡើងនៅលើផែនដី។ នៅក្នុងនគរនោះ រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ ស្តារជីវិតជាមនុស្សប្រក្រតីឡើងវិញ។ រដូវរងារដ៏ត្រជាក់ក៏បាត់ទៅ ដោយត្រូវជំនួសដោយពិភពទីក្រុងនៃរដូវផ្ការីក ជាកន្លែងដែលមានផ្ការីកពេញមួយឆ្នាំ។ មនុស្សលែងត្រូវប្រឈមមុខនឹងភាពសោះកក្រោះនៃពិភពរបស់មនុស្សទៀតហើយ ហើយពួកគេក៏លែងត្រូវទ្រាំនឹងភាពត្រជាក់នៃពិភពរបស់មនុស្សទៀតដែរ។ មនុស្សមិនឈ្លោះគ្នា ប្រទេសជាតិមិនធ្វើសង្គ្រាមប្រឆាំងគ្នា លែងមានការកាប់សម្លាប់គ្នា និងលែងមានឈាមដែលហូរចេញពីការសម្លាប់គ្នាតទៅទៀត។ ដែនដីទាំងអស់ពេញទៅដោយអំណរ ហើយគ្រប់ទីកន្លែងពោរពេញទៅដោយភាពកក់ក្តៅរវាងមនុស្ស និងមនុស្ស។ ខ្ញុំយាងទៅគ្រប់កន្លែងទូទាំងពិភពលោក ខ្ញុំគ្រងសោយសុខលើកំពូលបល្ល័ង្កនៃខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងផ្កាយទាំងពួង។ ពួកទេវតាច្រៀងចម្រៀងថ្មី និងរាំរបាំថ្មីថ្វាយដល់ខ្ញុំ។ ភាពងាយរងគ្រោះរបស់ពួកគេ លែងធ្វើឱ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសំឡេងពួកទេវតាយំខ្សឹកខ្សួលនៅចំពោះព្រះភ័ក្ត្រខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រៀបរាប់ទុក្ខកង្វល់របស់ពួកគេមកកាន់ខ្ញុំតទៅទៀតដែរ។ ថ្ងៃនេះ អ្នករាល់គ្នារស់នៅចំពោះមុខខ្ញុំ។ ថ្ងៃស្អែក អ្នករាល់គ្នានឹងរស់នៅក្នុងនគររបស់ខ្ញុំ។ តើនេះមិនមែនជាព្រះពរដ៏ធំបំផុតដែលខ្ញុំប្រទានដល់មនុស្សទេឬអី?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ជំងឺរាតត្បាតឆ្លងរាលដាលឥតស្រាកស្រាន្ត ហើយគ្រោះរញ្ជូយដី គ្រោះទឹកជំនន់ ហ្វូងសត្វល្អិតចង្រៃ គ្រោះទុរភិក្ស ក៏បានចាប់ផ្តើមកើតឡើងដែរ។...
សព្វថ្ងៃនេះ មនុស្សភាគច្រើនមានសេចក្តីជំនឿ និងជឿថា មានព្រះជាម្ចាស់មួយអង្គ។ ពួកគេជឿលើព្រះជាម្ចាស់ដែលស្ថិតនៅក្នុងដួងចិត្តរបស់គេ។...
ពេលនិយាយពីវាសនា មនុស្សភាគច្រើន មានលុយ និងឋានៈដូចគ្នា ហើយទទួលជោគជ័យ មានវាសនាល្អ ហើយគិតថា អ្នកក្រ អ្នកគ្មានមុខមាត់ អ្នកជួបមហន្តរាយ...
ក្តីសង្ឃឹមដ៏ធំបំផុតសម្រាប់អ្នកជឿលើព្រះអម្ចាស់ គឺការស្វាគមន៍ការយាងត្រឡប់មកវិញរបស់ទ្រង់ និងការត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌។ ឥឡូវនេះ...