តើអស់អ្នកដែលទទួលបានការលើកទោសបាប មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលក្នុងនគរស្ថានសួគ៌ដែរឬទេ?
អ្នកជឿលើព្រះអម្ចាស់ជាច្រើនគិតថា «ព្រះអម្ចាស់យេស៊ូវបានអត់ទោសបាបឲ្យយើងរួចទៅហើយ ហើយយើងត្រូវបានរាប់ជាសុចរិតដោយសារសេចក្ដីជំនឿ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
អ្នកជឿជាច្រើនអានពាក្យពេចន៍របស់ប៉ុលនៅក្នុងគម្ពីរ ២ ធីម៉ូថេ៖ «គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង» (២ ធីម៉ូថេ ៣:១៦) ហើយពួកគេសន្និដ្ឋានថា ពាក្យពេចន៍ទាំងអស់នៅក្នុងព្រះគម្ពីរ គឺព្រះជាម្ចាស់បណ្ដាលឲ្យតែង និងមកពីទ្រង់។ ពួកគេជឿថា ពាក្យពេចន៍ណាមួយនៅក្នុងព្រះគម្ពីរ មិនថាអ្នកណាជាអ្នកនិយាយក៏ដោយ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេថែមទាំងគិតថា ព្រះគម្ពីរតំណាងឲ្យព្រះអម្ចាស់ ហើយថា ឲ្យតែពួកគេប្រកាន់ខ្ជាប់តាមព្រះគម្ពីរ នោះពួកគេអាចចូលទៅក្នុងនគរស្ថានសួគ៌បានហើយ។ ប៉ុន្តែ តើការយល់ឃើញនេះត្រឹមត្រូវដែរឬទេ?
សេចក្ដីថ្លែងដែលថា «គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង» គឺជាពាក្យពេចន៍របស់ប៉ុល។ នៅពេលគាត់និយាយបែបនេះ គម្ពីរសញ្ញាថ្មីមិនទាន់មាននៅឡើយទេ ព្រោះអត្ថបទទាំងនោះទើបតែត្រូវបានចងក្រងជាសៀវភៅនៅជាង ៣០០ ឆ្នាំក្រោយគ្រិស្តសករាជប៉ុណ្ណោះ។ ដូច្នេះ ប៉ុលច្បាស់ជាសំដៅលើគម្ពីរសញ្ញាចាស់។ ចុះតើសេចក្ដីថ្លែងរបស់ប៉ុលពិតជាត្រឹមត្រូវដែរឬទេ? យើងមិនដឹងច្បាស់ទេ ប៉ុន្តែយើងមិនដែលបានឃើញព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះឡើយ ហើយយើងក៏មិនដែលបានឃើញព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលបែបនេះដែរ រឹតតែមិនដែលបានឃើញព្យាការីណាម្នាក់ថ្លែងសារនោះទៀតផង។ យើងទាំងអស់គ្នាដឹងហើយថា គម្ពីរសញ្ញាថ្មីមានពាក្យពេចន៍របស់មនុស្សផ្សេងៗគ្នាជាច្រើន រួមទាំងពាក្យពេចន៍របស់ពួកសាវ័ក ពួកផារិស៊ី និងយូដាស ហើយថែមទាំងមានពាក្យពេចន៍របស់សាតាំងនៅក្នុងនោះទៀតផង។ ពាក្យពេចន៍របស់ពួកគេច្បាស់ជាមិនមែនព្រះជាម្ចាស់បណ្ដាលឲ្យតែងឡើយ។ មិនថាសេចក្ដីថ្លែងរបស់ប៉ុលនេះត្រឹមត្រូវឬអត់នោះទេ មានរឿងមួយដែលច្បាស់គឺ៖ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់គ្រាន់តែប្រកាន់ខ្ជាប់តាមព្រះគម្ពីរ ហើយចាត់ទុកវាហាក់ដូចជាព្រះជាម្ចាស់ នោះពួកគេខុសទាំងស្រុងហើយ។ ព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា៖ «ចូរស្រាវជ្រាវបទគម្ពីរ ដ្បិតអ្នករាល់គ្នាគិតថា អ្នកមានជីវិតអស់កល្បចេញពីគម្ពីរនោះ ពោលគឺគម្ពីរនោះហើយដែលធ្វើបន្ទាល់អំពីខ្ញុំ។ ហើយអ្នករាល់គ្នានឹងមិនព្រមមកឯខ្ញុំ ដែលប្រទានឲ្យអ្នករាល់គ្នាមានជីវិតឡើយ» (យ៉ូហាន ៥:៣៩-៤០)។ ព្រះបន្ទូលរបស់ព្រះអម្ចាស់គឺច្បាស់ណាស់៖ ព្រះគម្ពីរគ្រាន់តែជាកំណត់ត្រានៃកិច្ចការពីអតីតកាលរបស់ព្រះជាម្ចាស់ និងជាទីបន្ទាល់ថ្វាយទ្រង់ប៉ុណ្ណោះ។ ព្រះគម្ពីរផ្ទាល់មិនមានជីវិតអស់កល្បជានិច្ចទេ។ មានតែព្រះជាម្ចាស់ទេដែលមានមាគ៌ានៃជីវិតអស់កល្បជានិច្ច មានតែព្រះជាម្ចាស់ទេគឺជាសេចក្ដីពិត មាគ៌ា និងជីវិត។ ព្រះជាម្ចាស់គឺជាព្រះអាទិករ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ ទ្រង់កាន់កាប់អធិបតេយ្យភាពលើស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ ហើយការផ្គត់ផ្គង់ជីវិតរបស់ទ្រង់សម្រាប់មនុស្សជាតិ គឺគ្មានទីបញ្ចប់ និងមិនចេះរីងស្ងួតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរគ្រាន់តែជាសៀវភៅប្រវត្តិសាស្ត្រដែលកត់ត្រាកិច្ចការពីមុនរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ តើវាអាចត្រូវបានចាត់ទុកថាស្មើនឹងព្រះជាម្ចាស់បានដោយរបៀបណា? ដោយហេតុផលនេះ ព្រះបន្ទូលដ៏តិចតួចរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងព្រះគម្ពីរ បើធៀបនឹងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺប្រៀបបាននឹងទឹកមួយតំណក់ក្នុងមហាសមុទ្រតែប៉ុណ្ណោះ។ ការអះអាងថា នរណាម្នាក់អាចចូលទៅក្នុងនគរស្ថានសួគ៌ ដោយគ្រាន់តែប្រកាន់ខ្ជាប់តាមព្រះគម្ពីរ គឺគ្មានអ្វីក្រៅពីការស្រមើស្រមៃឡើយ។ ព្រះជាម្ចាស់អនុវត្តកិច្ចការបីដំណាក់កាលនៅក្នុងការគ្រប់គ្រងមនុស្សជាតិរបស់ទ្រង់ ហើយទ្រង់កំពុងមានបន្ទូលកាន់តែច្រើនឡើងៗ។ ការណ៍នេះគឺពិតប្រាកដជាពិសេសចំពោះកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតយ៉ាងបរិបូរ។ ព្រះបន្ទូលដែលបានកត់ត្រានៅក្នុងសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» មានចំនួនប្រាំពីរភាគរួចទៅហើយ ដែលច្រើនជាងព្រះបន្ទូលនៅក្នុងព្រះគម្ពីរជាច្រើនដង។ ការណ៍នេះសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទាំងស្រុង៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ មានមួយដែលជំនុំជម្រះគេពេលក្រោយ គឹ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែលដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ ក៏មានសេចក្ដីទំនាយនៅក្នុងគម្ពីរវិវរណៈផងដែរ៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ សេចក្ដីទំនាយទាំងនេះគឺច្បាស់ឥតខ្ចោះ៖ នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ទ្រង់នឹងមានបន្ទូលទៅកាន់ពួកជំនុំម្ដងទៀត ដោយសម្ដែងចេញសេចក្ដីពិតទាំងអស់ដើម្បីជំនុំជម្រះមនុស្សជាតិ។ ពោលគឺ ទ្រង់នឹងប្រើសេចក្ដីពិតដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្ស ដោយសង្គ្រោះពួកគេពីសេចក្ដីពុករលួយរបស់សាតាំង និងដោះលែងពួកគេពីចំណងនៃអំពើបាប។ នេះគឺជាដំណាក់កាលនៃកិច្ចការដែលមិនធ្លាប់មានពីមុនមក ហើយវាគឺជាដំណាក់កាលចុងក្រោយនៅក្នុងកិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់។ តាមរយៈការណ៍នេះ យើងអាចឃើញថា ព្រះជាម្ចាស់មិនដែលមានបន្ទូលយោងតាមព្រះគម្ពីរឡើយ។ ព្រះជាម្ចាស់មានសេចក្ដីជាច្រើនដែលទ្រង់ចង់មានបន្ទូលទៅកាន់មនុស្សជាតិ ឯព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ គឺគ្រាន់តែជាទឹកមួយតំណក់ក្នុងមហាសមុទ្រប៉ុណ្ណោះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់សម្ដែងចេញសេចក្ដីពិតកាន់តែខ្ពស់ និងចំនួនសេចក្ដីពិតកាន់តែច្រើន។ ជាពិសេស ព្រះបន្ទូលដែលជំនុំជម្រះមនុស្ស បន្សុទ្ធពួកគេ និងធ្វើឲ្យពួកគេគ្រប់លក្ខណ៍ សុទ្ធតែត្រូវបានសម្ដែងចេញដោយព្រះជាម្ចាស់ ក្នុងអំឡុងពេលកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ។ ប្រសិនបើព្រះបន្ទូលទាំងនេះត្រូវបានសម្ដែងចេញក្នុងអំឡុងយុគសម័យនៃព្រះគុណ នោះមនុស្សនឹងមិនអាចទ្រាំទ្របាន ឬមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ព្រះបន្ទូលទាំងនោះឡើយ។ ហេតុដូច្នេះហើយ ការដែលមនុស្សគិតថាពួកគេអាចត្រូវបានសង្គ្រោះ និងចូលទៅក្នុងនគរស្ថានសួគ៌ ដោយគ្រាន់តែប្រកាន់ខ្ជាប់តាមព្រះគម្ពីរ គឺជាការស្រមើស្រមៃសុទ្ធសាធ។ មនុស្សស្រមៃថា ការចូលទៅក្នុងនគរស្ថានសួគ៌គឺសាមញ្ញជាងការពិតទៅទៀត។ ពួកគេពោរពេញដោយភាពកខ្វក់ និងសេចក្ដីពុករលួយ រស់នៅក្នុងអំពើបាប ហើយជាប់យ៉ាងជ្រៅមិនអាចរំដោះខ្លួនចេញបានឡើយ។ ពួកគេគ្មានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទាល់តែសោះ កុំថាឡើយនិស្ស័យរបស់ព្រះជាម្ចាស់។ ទោះបីជាជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាប និងទាស់ទទឹងនឹងព្រះជាម្ចាស់ជាញឹកញាប់ដែរ។ ពួកគេគ្មានការកោតខ្លាច ឬការចុះចូលនឹងព្រះជាម្ចាស់ឡើយ ប៉ុន្តែពួកគេរំពឹងថានឹងចូលទៅក្នុងនគរស្ថានសួគ៌ ដោយគ្រាន់តែប្រកាន់ខ្ជាប់តាមព្រះគម្ពីរ និងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ។ តើនេះមិនមែនជារឿងកំប្លែងទេឬ? សព្វថ្ងៃនេះ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញតាំងពីយូរណាស់មកហើយ។ ទ្រង់បានលេចមក ហើយកំពុងសម្ដែងចេញសេចក្ដីពិត ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់។ ស្រីព្រហ្មចារីដែលមានប្រាជ្ញាទាំងអស់ដែលបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ត្រូវបានលើកឡើងទៅចំពោះបល្ល័ង្ករបស់ទ្រង់។ ពួកគេទាំងអស់គ្នាទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេបានចូលរួមពិធីជប់លៀងនៃនគរស្ថានសួគ៌ និងបានធ្វើបន្ទាល់ដ៏ស្រស់ស្អាត និងលាន់កងរំពងថ្វាយព្រះជាម្ចាស់។ ពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសរសើរតម្កើងទ្រង់ជារៀងរាល់ថ្ងៃ ដោយមានអារម្មណ៍រីករាយយ៉ាងខ្លាំង។ នេះគឺជាការពិតដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច? តើរឿងនេះអាចបង្ហាញថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច និងមិនដែលចាស់យ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យពេចន៍ដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាពាក្យពេចន៍នៃប្រាជ្ញា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកយល់ដឹងអំពីអាថ៌កំបាំងដែលនៅក្នុងនោះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
អ្នកជឿលើព្រះអម្ចាស់ជាច្រើនគិតថា «ព្រះអម្ចាស់យេស៊ូវបានអត់ទោសបាបឲ្យយើងរួចទៅហើយ ហើយយើងត្រូវបានរាប់ជាសុចរិតដោយសារសេចក្ដីជំនឿ។...
យើងបានជជែកគ្នាពីរបីលើកមកហើយ អំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ថ្ងៃនេះ យើងសូមក្រឡេកមើល អ្នកដែលបំពេញកិច្ចការជំនុំជម្រះ។...
នៅគ្រាចុងក្រោយ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញក្នុងសាច់ឈាម ហើយបានសម្តែងជាងដប់លានព្រះបន្ទូល ដើម្បីធ្វើ...
ពេលនិយាយពីវាសនា មនុស្សភាគច្រើន មានលុយ និងឋានៈដូចគ្នា ហើយទទួលជោគជ័យ មានវាសនាល្អ ហើយគិតថា អ្នកក្រ អ្នកគ្មានមុខមាត់ អ្នកជួបមហន្តរាយ...