ភាពវេទនាមានដល់អ្នកដែលគ្រាន់តែរង់ចាំព្រះអម្ចាស់យាងចុះមកដោយជិះពពក

07-04-2026

ក្តីសង្ឃឹមដ៏ធំបំផុតសម្រាប់អ្នកជឿលើព្រះអម្ចាស់ គឺការស្វាគមន៍ការយាងត្រឡប់មកវិញរបស់ទ្រង់ និងការត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌។ ឥឡូវនេះ ដោយសារភយន្តរាយដ៏ធំសម្បើមបានចាប់ផ្ដើមហើយ ការស្វាគមន៍ព្រះអម្ចាស់គឺជារឿងបន្ទាន់បំផុត។ ពិភពខាងសាសនា ដោយផ្អែកលើពាក្យពេចន៍នៅក្នុងព្រះគម្ពីរ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នកឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវដដែលនេះ ដែលត្រូវបាននាំចេញពីអ្នករាល់គ្នាទៅស្ថានសួគ៌នោះ ព្រះអង្គក៏នឹងយាងមកវិញនៅក្នុងរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅលើមេឃដូច្នោះដែរ» (កិច្ចការ ១:១១) ជឿថា ដោយសារព្រះអម្ចាស់យេស៊ូវបានយាងឡើងទៅស្ថានសួគ៌ក្នុងរូបកាយខាងវិញ្ញាណនៅលើពពក បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ នោះទ្រង់ក៏នឹងយាងត្រឡប់មកវិញក្នុងរូបកាយខាងវិញ្ញាណ ដោយយាងចុះមកលើពពកដែរ។ ពួកគេសុទ្ធតែកំពុងរង់ចាំមើលរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវយាងចុះពីស្ថានសួគ៌មកលើពពក ដើម្បីនាំពួកគេចូលទៅក្នុងនគរស្ថានសួគ៌។ ប៉ុន្តែ តើពួកគេពិតជានឹងស្វាគមន៍ព្រះអម្ចាស់តាមរបៀបនេះបានសម្រេចដែរឬទេ? ហេតុអ្វីបានជាអ្នកជឿផ្អែកលើពាក្យពេចន៍របស់ពួកទេវតា ដើម្បីជឿ និងស្វាគមន៍ព្រះអម្ចាស់ ជាជាងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទៅវិញ? តើអ្នកណាជាព្រះអម្ចាស់ឱ្យប្រាកដទៅ ហើយតើអ្នកណាជាព្រះជាម្ចាស់? នៅពេលនិយាយដល់រឿងដ៏សំខាន់នៃការស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ តើយើងគួរជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ ឬពាក្យពេចន៍របស់ពួកទេវតា? ពាក្យពេចន៍ដែលខ្ញុំទើបតែដកស្រង់មកនេះ ច្បាស់ណាស់ថាគឺជាពាក្យពេចន៍របស់ពួកទេវតា។ ពួកគេគ្រាន់តែនិយាយថា ព្រះអម្ចាស់យេស៊ូវនឹងយាងត្រឡប់មកវិញតាមរបៀបដូចគ្នាដែលទ្រង់បានយាងចេញទៅ ប៉ុន្តែពួកគេមិនបាននិយាយអ្វីផ្សេងទៀតទេ។ តើយើងអាចប្រាកដពីត្រង់នេះបានទេថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញក្នុងរូបកាយខាងវិញ្ញាណ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «រីឯថ្ងៃ និងពេលវេលានោះ គ្មាននរណាម្នាក់បានដឹងឡើយ ទោះជាបណ្ដាទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាផ្ទាល់ក៏ដោយ គឺមានតែព្រះវរបិតាមួយអង្គគត់ដែលទ្រង់ជ្រាប» (ម៉ាកុស ១៣:៣២)។ ដូច្នេះ តើពួកទេវតាអាចដឹងថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញដោយរបៀបណាបានទៅ? ដោយសារចំណុចនេះ តើសេចក្ដីទំនាយរបស់ពួកទេវតាអាចត្រឹមត្រូវដែរឬទេ? ព្រះអម្ចាស់យេស៊ូវមិនដែលមានបន្ទូលថា ទ្រង់នឹងយាងត្រឡប់មកវិញ ហើយលេចមកឲ្យមនុស្សឃើញក្នុងរូបកាយខាងវិញ្ញាណឡើយ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលជាញឹកញាប់ថា ទ្រង់នឹងយាងមកក្នុងនាមជា «បុត្រមនុស្ស» និងជា «កូនកម្លោះ»។ ឧទាហរណ៍៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាង» (ម៉ាថាយ ២៤:២៧)។ «ដ្បិតដូចជាផ្លេកបន្ទោរ ដែលចាំងចេញពីផ្នែកម្ខាងនៅក្រោមមេឃ ហើយបំភ្លឺទៅដល់ផ្នែកម្ខាងទៀតនៅក្រោមមេឃយ៉ាងណា នោះបុត្រមនុស្សនៅថ្ងៃដែលទ្រង់យាងមក ក៏នឹងមានសភាពដូច្នោះដែរ។ ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល» (លូកា ១៧:២៤-២៥)។ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ ផ្អែកលើសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ យើងអាចប្រាកដថា នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ ទ្រង់នឹងយកកំណើតជាមនុស្សក្នុងនាមជាបុត្រមនុស្ស លេចមក និងសម្ដែងចេញសេចក្ដីពិតដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយអនុវត្តកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សមួយក្រុម និងធ្វើឲ្យពួកគេក្លាយជាអ្នកយកឈ្នះ។ ទ្រង់នឹងផ្សាយដំណឹងល្អអំពីនគរព្រះទៅកាន់គ្រប់ប្រជាជាតិនៅលើពិភពលោក ដើម្បីឲ្យនគររបស់ព្រះជាម្ចាស់អាចសម្រេចជារូបរាងនៅលើផែនដី។ ព្រះជាម្ចាស់លេចមកជាសាច់ឈាមដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ យកឈ្នះលើសាតាំង និងកម្លាំងសត្រូវទាំងអស់ រួចស្ថាបនានគររបស់ទ្រង់នៅលើផែនដី។ ការនេះបើកសម្ដែងយ៉ាងពេញលេញនូវព្រះចេស្ដាដ៏អស្ចារ្យ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ហើយនេះជារបៀបដែលព្រះជាម្ចាស់ទទួលបានសិរីល្អ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សគ្មានការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទាល់តែសោះ។ ដោយពឹងផ្អែកតែលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួន ពួកគេដាក់កំហិតរបៀបនៃការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ដោយគិតថាទ្រង់នឹងយាងមកក្នុងរូបកាយខាងវិញ្ញាណ។ ពួកគេនឹងទទួលយកទ្រង់ តែពេលដែលពួកគេឃើញរូបកាយខាងវិញ្ញាណរបស់ទ្រង់យាងចុះមកលើពពកប៉ុណ្ណោះ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរ។ នៅពេលមនុស្សឃើញរូបកាយខាងវិញ្ញាណរបស់ទ្រង់យាងមកដល់ ពួកគេនឹងគិតថាពួកគេបានស្វាគមន៍ព្រះអម្ចាស់ហើយ ប៉ុន្តែតាមពិតទៅ ពួកគេនឹងជួបសេចក្ដីវេទនាទៅវិញ។ គឺដូចជាពេលដែលថូម៉ាសបានឃើញរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់លេចមកឲ្យគាត់ឃើញដែរ មានតែពេលនោះទើបគាត់ជឿ ហើយទូលព្រះ‌អង្គថា៖ «ឱព្រះ‌អម្ចាស់នៃទូលបង្គំ និងព្រះជាម្ចាស់នៃទូលបង្គំអើយ!» ព្រះអម្ចាស់យេស៊ូវមិនសព្វព្រះទ័យនឹងគាត់ទេ តែផ្ទុយទៅវិញទ្រង់មានបន្ទូលថា៖ «អ្នកបានជឿដោយសារតែអ្នកបានឃើញខ្ញុំ ដូច្នេះមានពរហើយចំពោះអ្នកណាដែលជឿ ដោយមិនបានឃើញនោះ» (យ៉ូហាន ២០:២៩)។ នៅគ្រាចុងក្រោយ ព្រះអម្ចាស់បានក្លាយជាសាច់ឈាមក្នុងនាមជាបុត្រមនុស្ស ដោយសម្ដែងចេញសេចក្ដីពិតដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ។ ប្រសិនបើអ្នកមិនជឿ ឬមិនទទួលយកការណ៍នេះទេ ប៉ុន្តែទទូចរង់ចាំទាល់តែឃើញរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យាងចុះមកលើពពកទើបជឿ នោះអ្នកនឹងខកខានឱកាសក្នុងការត្រូវបានសង្គ្រោះពីព្រះជាម្ចាស់នៅគ្រាចុងក្រោយហើយ។ នៅពេលរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យាងចុះមក នោះនឹងជាពេលដែលកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់បានបញ្ចប់ ហើយជាពេលដែលទ្រង់ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ ការណ៍នោះនឹងសម្រេចតាមសេចក្ដីទំនាយនៅក្នុងគម្ពីរវិវរណៈ៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)។ ដល់ពេលនោះ វាហួសពេលហើយ។ នោះនឹងជាពេលវេលាដែលមនុស្សនឹងយំសោក និងសង្កៀតធ្មេញ ព្រមទាំងគក់ទ្រូងដោយអស់សង្ឃឹម។ ចូរយើងអានអត្ថបទមួយវគ្គ៖ «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក យ៉ាងណាក្តី អ្នកគួរដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏នឹងជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរជាគ្រាដែលការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលធ្វើសញ្ញាសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងចេញការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបញ្ចេញជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស» («ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈអត្ថបទនេះ យើងអាចឃើញថា សេចក្ដីវេទនារង់ចាំមនុស្សគ្រប់គ្នាដែលរង់ចាំតែព្រះអម្ចាស់យាងចុះមកលើពពក ជំនួសឲ្យការទទួលយកការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងសាច់ឈាម។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកពិតជាអាចចូលទៅក្នុងនគរស្ថានសួគ៌ដោយការប្រកាន់ខ្ជាប់តាមព្រះគម្ពីរមែនឬ?

អ្នកជឿជាច្រើនអានពាក្យពេចន៍របស់ប៉ុលនៅក្នុងគម្ពីរ ២ ធីម៉ូថេ៖ «គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង» (២ ធីម៉ូថេ...

បើសិនជាត្រូវពិភពសាសនាថ្កោលទោស តើមិនមែនជាផ្លូវពិតទេឬ?

នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ សម្រាប់ការសង្គ្រោះមនុស្សជាតិ ដែលត្រូវបានដាក់នៅលើអ៊ីនធឺណិតជាយូរមកហើយ...

បាបរបស់យើងត្រូវបានអត់ទោស តើព្រះអម្ចាស់នឹងនាំយើងដោយត្រង់ទៅនគររបស់ទ្រង់ឬទេ ពេលដែលទ្រង់យាងត្រឡប់មក?

គ្រោះមហន្តរាយបន្តកើនឡើង ហើយអ្នកជឿសុទ្ធតែរង់ចាំយ៉ាងអន្ទះសានូវការយាងមករបស់ព្រះសង្គ្រោះ ដោយចង់ឱ្យលើកឡើងទៅលើមេឃក្នុងដំណេក ដើម្បីជួបព្រះអម្ចាស់...

តើការត្រូវបានលើកឡើងមានន័យដូចម្ដេចឲ្យប្រាកដ?

កាលពី ២ ០០០ ឆ្នាំមុន ក្រោយពេលព្រះអម្ចាស់យេស៊ូវបានជាប់ឆ្កាង និងបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ព្រះអង្គបានសន្យាថា ទ្រង់នឹងយាងមកវិញ។...