មានតែទ្រង់ដែលអាចបង្កើត និងត្រួតត្រាលើស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ ទើបជាព្រះជាម្ចាស់ពិតតែមួយ ដែលជាព្រះអម្ចាស់នៃការបង្កើត
ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖
ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ ហើយគ្រប់គ្រងលើរបស់សព្វសារពើ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាងដែលមាន ហើយទ្រង់ផ្គត់ផ្គង់ដល់អ្វីៗគ្រប់យ៉ាងដែលមាន។ នេះគឺជាឋានៈរបស់ព្រះជាម្ចាស់ ហើយវាគឺជាអត្តសញ្ញាណរបស់ទ្រង់។ ចំពោះរបស់សព្វសារពើ និងអ្វីៗគ្រប់យ៉ាងដែលមាន អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ និងអ្នកត្រួតត្រាលើរបស់នៃការបង្កើតទាំងអស់។ នេះគឺជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់គឺជាព្រះអង្គតែមួយគត់នៅក្នុងចំណោមរបស់សព្វសារពើ។ គ្មានសត្តនិកររបស់ព្រះជាម្ចាស់ណាមួយ មិនថាពួកវាស្ថិតក្នុងចំណោមមនុស្សជាតិ ឬនៅក្នុងពិភពខាងវិញ្ញាណ អាចប្រើមធ្យោបាយ ឬការដោះសារណាមួយដើម្បីតំណាង ឬជំនួសអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ ដោយសារមានតែមួយអង្គក្នុងចំណោមរបស់សព្វសារពើដែលមានអត្តសញ្ញាណ អំណាច សិទ្ធិ និងសមត្ថភាពដើម្បីត្រួតត្រាលើការបង្កើត៖ នោះគឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ទ្រង់រស់នៅ និងផ្លាស់ទីក្នុងចំណោមរបស់សព្វសារពើ។ ទ្រង់អាចឈរនៅទីកន្លែងខ្ពស់បំផុតខាងលើរបស់សព្វសារពើ។ ទ្រង់អាចបន្ទាបព្រះកាយព្រះអង្គផ្ទាល់ ដោយការក្លាយជាមនុស្ស ក្លាយជាម្នាក់ក្នុងចំណោមអស់អ្នកដែលរស់នៅក្នុងសាច់ឈាម មកជួបមនុស្សផ្ទាល់ និងចែករំលែកសុខទុក្ខជាមួយពួកគេ ស្របពេលជាមួយគ្នានេះ ទ្រង់បញ្ជាគ្រប់យ៉ាងដែលមាន ដោយសម្រចពីជោគវាសនារបស់គ្រប់យ៉ាងដែលមាន ហើយសម្រេចពីទិសដៅដែលពួកវាផ្លាស់ទី។ ជាងនេះទៅទៀត ទ្រង់ដឹកនាំជោគវាសនារបស់មនុស្សជាតិទាំងអស់ ហើយតម្រង់ទិសដៅរបស់ពួកគេ។ ព្រះជាម្ចាស់ដែលមានលក្ខណៈបែបនេះ គួរតែត្រូវបានថ្វាយបង្គំ គោរពតាម និងស្គាល់ ដោយភាវៈមានជីវិតទាំងអស់។ ដូច្នេះ មិនថាអ្នកស្ថិតនៅក្នុងមនុស្សជាតិប្រភេទណាមួយនោះទេ ការជឿលើព្រះជាម្ចាស់ ដើរតាមទ្រង់ ការគោរពតាមព្រះជាម្ចាស់ ការទទួលយកការត្រួតត្រារបស់ទ្រង់ និងការទទួលយកការរៀបចំរបស់ទ្រង់សម្រាប់ជោគវាសនារបស់អ្នក គឺជាជម្រើសតែមួយគត់ ជាជម្រើសដ៏ចាំបាច់សម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ភាវៈមានជីវិតទាំងអស់។ នៅក្នុងភាពដែលមានតែមួយគត់របស់ព្រះជាម្ចាស់ មនុស្សមើលឃើញថា សិទ្ធិអំណាចរបស់ទ្រង់ និស្ស័យដ៏សុចរិតរបស់ទ្រង់ លក្ខណៈពិសេសរបស់ទ្រង់ និងមធ្យោបាយនានាដែលទ្រង់ផ្គត់ផ្គត់ដល់របស់សព្វសារពើ គឺទាំងអស់ ពិតជាមានតែមួយគត់ប៉ុណ្ណោះ។ ភាពដែលមានតែមួយគត់នេះ កំណត់អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយវាក៏កំណត់ឋានៈរបស់ទ្រង់ផងដែរ។ ដូច្នេះហើយ នៅក្នុងសត្តនិករទាំងអស់ ប្រសិនបើភាវៈមានជីវិតណាមួយនៅក្នុងពិភពខាងវិញ្ញាណ ឬនៅក្នុងចំណោមមនុស្សជាតិចង់ឈរជាតំណាងរបស់ព្រះជាម្ចាស់ នោះជោគជ័យវាមិនអាចទៅរួចនោះទេ ចំណែកការព្យាយាមចង់ជំនួសព្រះជាម្ចាស់ក៏មិនអាចទៅរួចផងដែរ។ នេះជាការពិត។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
អំណាចរបស់ព្រះជាម្ចាស់គឺអាចបង្កើតអ្វីៗគ្រប់សណ្ឋានដែលមានជីវិត និងភាពរស់រវើក ហើយទាំងនេះត្រូវបានកំណត់ដោយជីវិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាជីវិត ដូច្នេះទ្រង់គឺជាប្រភពនៃភាវៈមានជីវិតទាំងអស់។ ជាងនេះទៅទៀត សិទ្ធិអំណាចរបស់ព្រះជាម្ចាស់អាចធ្វើឲ្យភាវៈមានជីវិតទាំងអស់គោរពតាមព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ ពោលគឺ ក្លាយជាភាវៈដោយផ្អែកលើព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយរស់នៅ និងបន្តពូជដោយការបញ្ជារបស់ព្រះជាម្ចាស់ ដែលក្រោយមក ព្រះជាម្ចាស់ត្រួតត្រា និងបញ្ជាភាវៈមានជីវិតទាំងអស់ ហើយនឹងមិនដែលមានការកែប្រែជានិច្ចនិរន្តរ៍។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានលក្ខណៈទាំងនេះទេ គឺមានតែព្រះអាទិករប៉ុណ្ណោះដែលមាន និងកាន់កាប់ព្រះចេស្ដាបែបនេះ ដូច្នេះ វាត្រូវបានហៅថា សិទ្ធិអំណាច។ នេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ។ ដូចនេះ មិនថាពាក្យ «សិទ្ធិអំណាច» ឬលក្ខណៈសំខាន់របស់សិទ្ធិអំណាចនេះទេ ពួកវានីមួយៗអាចត្រឹមតែជាប់ទាក់ទងជាមួយព្រះអាទិករប៉ុណ្ណោះ ដោយសារតែវាគឺជានិមិត្តរូបនៃអត្តសញ្ញាណ និងលក្ខណៈសំខាន់តែមួយគត់របស់ព្រះអាទិករ ហើយវាតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះអាទិករ។ ក្រៅពីព្រះអាទិករ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចជាប់ទាក់ទងជាមួយពាក្យ «សិទ្ធិអំណាច» បានទេ។ នេះគឺជាការកាត់ស្រាយអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ភាពខុសគ្នាធំបំផុតរវាងព្រះជាម្ចាស់ និងមនុស្សជាតិគឺថា ព្រះជាម្ចាស់គ្រប់គ្រង និងផ្គត់ផ្គង់ដល់អ្វីៗដែលបានបង្កើតមក។ ទ្រង់ជាប្រភពនៃអ្វីៗទាំងអស់ ហើយក្នុងពេលដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្វីៗដែលបានបង្កើតមក មនុស្សជាតិវិញរីករាយនឹងអ្វីៗដែលត្រូវបានបង្កើតមក។ និយាយឲ្យចំគឺថា មនុស្សរីករាយនឹងរបស់ដែលបានបង្កើតមកទាំងអស់ នៅពេលពួកគេទទួលស្គាល់ជីវិតដែលព្រះជាម្ចាស់ប្រទានដល់របស់សព្វសារពើ។ ព្រះជាម្ចាស់គឺជាម្ចាស់ ឯមនុស្សជាតិរីករាយនឹងផលផ្លែពីការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់។ ចុះបើគិតអំពីរបស់ដែលបានបង្កើតមកទាំងអស់ដោយព្រះជាម្ចាស់ តើអ្វីទៅជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្សជាតិ? ព្រះជាម្ចាស់អាចមើលឃើញយ៉ាងច្បាស់អំពីច្បាប់នានាស្ដីពីរបៀបលូតលាស់នៃរបស់សព្វសារពើ ហើយទ្រង់គ្រប់គ្រង និងត្រួតត្រាច្បាប់ទាំងនេះ។ ពោលគឺ របស់សព្វសារពើស្ថិតក្រោមការទតមើលរបស់ព្រះជាម្ចាស់ និងស្ថិតក្នុងវិសាលភាពនៃការស្ទង់មើលរបស់ទ្រង់។ តើមនុស្សជាតិអាចមើលឃើញរបស់សព្វសារពើបានឬទេ? មនុស្សជាតិអាចមើលឃើញតែអ្វីៗដែលនៅចំពោះមុខរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើអ្នកឡើងភ្នំ នោះអ្វីដែលអ្នកមើលឃើញ គឺត្រឹមតែជាភ្នំនោះប៉ុណ្ណោះ។ អ្នកមិនអាចមើលឃើញអ្វីៗដែលនៅផ្នែកម្ខាងទៀតនៃភ្នំនេះបានទេ។ ប្រសិនបើអ្នកទៅកាន់ឆ្នេរខ្សាច់ នោះអ្វីដែលអ្នកមើលឃើញ គឺគ្រាន់តែជាផ្នែកមួយនៃមហាសមុទ្រប៉ុណ្ណោះ ហើយអ្នកមិនអាចដឹងថា តើផ្នែកម្ខាងទៀតនៃមហាសមុទ្រនោះដូចម្ដេចឡើយ។ ប្រសិនបើអ្នកចូលទៅក្នុងព្រៃ អ្នកអាចមើលឃើញរុក្ខជាតិគ្រប់ប្រភេទដែលនៅពីមុខរបស់អ្នក និងនៅជុំវិញអ្នក ប៉ុន្តែអ្នកមិនអាចមើលឃើញអ្វីៗដែលនៅឆ្ងាយជាងនោះទៀតទេ។ មនុស្សមិនអាចមើលឃើញទីខ្ពស់ៗ ឆ្ងាយៗ និងជ្រៅៗបានទេ។ អ្វីទាំងអស់ដែលពួកគេអាចមើលឃើញ គឺជាអ្វីៗដែលនៅផ្ទាល់ពីមុខពួកគេ នៅក្នុងដែនគំហើញរបស់ពួកគេ។ ទោះបីជាមនុស្សដឹងពីច្បាប់ដែលកំណត់រដូវទាំងបួនក្នុងមួយឆ្នាំ ឬច្បាប់នានាអំពីការលូតលាស់នៃរបស់សព្វសារពើក៏ដោយ ក៏ពួកគេនៅតែមិនអាចគ្រប់គ្រង ឬកំណត់របស់សព្វសារពើនោះបានដែរ។ ក៏ប៉ុន្តែរបៀបដែលព្រះជាម្ចាស់ទតមើលអ្វីៗដែលបានបង្កើតទាំងអស់ គឺដូចរបៀបដែលទ្រង់ទតមើលម៉ាស៊ីនដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះអង្គអីចឹងដែរ។ ទ្រង់ស្គាល់រាល់ធាតុផ្សំ និងរាល់ការតភ្ជាប់ទាំងអស់យ៉ាងស៊ីជម្រៅ ដូចជា គោលការណ៍របស់ពួកវា លំនាំគំរូរបស់ពួកវា និងគោលបំណងរបស់ពួកវាជាដើម ព្រះជាម្ចាស់ស្គាល់អ្វីៗទាំងអស់នេះក្នុងកម្រិតច្បាស់លាស់បំផុត។ ដូច្នេះហើយ ព្រះជាម្ចាស់គឺព្រះជាម្ចាស់ ឯមនុស្សគឺមនុស្ស! ទោះបីជាមនុស្សអាចស្រាវជ្រាវយ៉ាងជ្រាលជ្រៅអំពីវិទ្យាសាស្ត្រ និងច្បាប់នានាដែលគ្រប់គ្រងរបស់សព្វសារពើក៏ដោយ ក៏ការស្រាវជ្រាវនោះនៅតែមានដែនកំណត់ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ សម្រាប់មនុស្ស ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺគ្មានដែនកំណត់ទេ។ មនុស្សម្នាក់អាចចំណាយពេលពេញមួយជីវិតដើម្បីស្រាវជ្រាវអំពីកិច្ចការដ៏តូចបំផុតរបស់ព្រះជាម្ចាស់ដោយមិនទទួលបានលទ្ធផលពិតអ្វីឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នកប្រើតែចំណេះដឹង និងអ្វីៗដែលអ្នកបានរៀនដើម្បីសិក្សាអំពីព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចស្គាល់ព្រះជាម្ចាស់ ឬយល់ពីទ្រង់បានឡើយ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកផ្លូវស្វែងរកការពិត និងស្វែងរកព្រះជាម្ចាស់ ហើយក្រឡេកមើលព្រះជាម្ចាស់តាមបែបបែរមកស្គាល់ទ្រង់ នោះនៅថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា សកម្មភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺមាននៅគ្រប់ទីកន្លែងក្នុងពេលតែមួយ ហើយអ្នកនឹងដឹងពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជា ម្ចាស់នៃរបស់សព្វសារពើ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ បើអ្នកមានការយល់ដឹងបែបនេះកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើមិនខាន។ របស់សព្វសារពើគ្រប់យ៉ាង ដែលរួមទាំងខ្លួនអ្នកផង សុទ្ធតែកំពុងទទួលការប្រទានពីព្រះជាម្ចាស់ជាហូរហែយ៉ាងមាំទាំឥតឈប់ឈរ។ អ្នកក៏នឹងអាចដឹងយ៉ាងច្បាស់ផងដែរថា នៅក្នុងពិភពលោកនេះ និងនៅក្នុងចំណោមមនុស្សជាតិនេះ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ដែលអាចមានសមត្ថភាព និងសារជាតិក្នុងការត្រួតត្រា គ្រប់គ្រង និងថែរក្សាវត្ដមាននៃរបស់សព្វសារពើដូចទ្រង់បានឡើយ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ព្រះជាម្ចាស់នឹងធ្វើជាតំណាងនៃសេចក្ដីសុចរិតជារៀងរហូត ឯសាតាំង អារក្ស និងមហាទេវតាវិញ នឹងធ្វើតំណាងនៃសេចក្ដីអាក្រក់ និងជាមូលរូបនៃកម្លាំងអាក្រក់ជារៀងរហូត។ ព្រះជាម្ចាស់នឹងសុចរិតជារៀងរហូត។ នេះគឺជាតថភាពដែលមិនអាចផ្លាស់ប្ដូរបាន ហើយជាទិដ្ឋភាពមួយនៃភាពវិសេសវិសាល និងវិសាមញ្ញភាពរបស់ព្រះជាម្ចាស់។ ទោះបីជាមនុស្សត្រូវទទួលបានភាពទាំងស្រុងរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមិនអាចលើសពីព្រះជាម្ចាស់បានឡើយ នេះហើយគឺជាភាពខុសគ្នារវាងមនុស្ស និងព្រះជាម្ចាស់។ មនុស្សអាចរស់នៅក្នុងជីវិតដែលមានរបៀបរៀបរយតែនៅចំពោះមុខច្បាប់ និងវិធានដែលបានកំណត់ដោយព្រះជាម្ចាស់ប៉ុណ្ណោះ ហើយអាចគ្រប់គ្រងតែអ្វីៗទាំងអស់ដែលត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់នៅចំពោះមុខច្បាប់ និងវិធានទាំងអស់នេះប៉ុណ្ណោះ។ ពួកគេមិនអាចតាក់តែង ឬបង្កើតច្បាប់ថ្មីបានទេ ហើយពួកគេរឹតតែមិនអាចផ្លាស់ប្ដូរពិភពលោកនេះបានទៅទៀត នេះហើយជាតថភាព។ ហើយតើតថភាពនេះបង្ហាញអំពីអ្វី? នោះគឺ មិនថាសិទ្ធិអំណាច អំណាច និងសមត្ថភាពដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិធំប៉ុនណានោះទេ ក៏នៅទីបំផុតគ្មាននរណាម្នាក់អាចលើសពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានឡើយ។ មិនថាប៉ុន្មានឆ្នាំ មិនថាប៉ុន្មានជំនាន់ មិនថាចំនួនមនុស្សច្រើនប៉ុនណា ក៏មនុស្សជាតិត្រឹមតែអាចរស់នៅក្រោមសិទ្ធិអំណាច និងអធិតេយ្យភាពរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ នេះគឺជាតថភាពមួយដែលមិនអាចកែបែ្របាន វាមិនអាចផ្លាស់ប្ដូរបានទេ!
«ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (I)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ
មានសាសនាធំៗជាច្រើន នៅក្នុងពិភពលោក ហើយសាសនានីមួយៗ គឺសុទ្ធតែមានប្រមុខ ឬអ្នកដឹកនាំរបស់ខ្លួន ហើយអ្នកដើរតាមមានពាសពេញ តាមបណ្ដាប្រទេស និងសាសនាជាច្រើនខុសៗគ្នា នៅទូទាំងពិភព លោក។ គ្រប់ប្រទេស មិនថា ប្រទេសតូច ឬប្រទេសធំ សុទ្ធតែមានសាសនាក្នុងប្រទេសនោះ។ យ៉ាងណាមិញ ទោះបីជាក្នុងពិភពលោកនេះមានសាសនាច្រើនប៉ុនណា ក៏នៅទីបំផុតមនុស្សទាំងអស់ក្នុងសកលលោកនេះ ក៏នៅតែមានវត្តមានជីវិតក្រោមការដឹកនាំរបស់ព្រះតែមួយ ឯវត្តមានជីវិតរបស់គេក៏មិនត្រូវបានដឹកនាំដោយប្រមុខ ឬអ្នកដឹកនាំសាសនាដែរ។ នេះមានន័យថា មនុស្សជាតិពុំមែនត្រូវបានដឹកនាំដោយប្រមុខ ឬអ្នកដឹកនាំសាសនាម្នាក់ណាឡើយ ផ្ទុយទៅវិញ មនុស្សជាតិទាំងមូលត្រូវបានដឹកនាំដោយព្រះអាទិករ ដែលបានបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើវិញ ហើយជាព្រះដែលបានបង្កើតមនុស្សជាតិវិញ នេះជាការពិត។ ទោះជាពិភពលោកនេះមានសាសនាធំៗច្រើនក៏ពិតមែន តែទោះបីជាសាសនាទាំងនោះធំប៉ុនណា ពួកគេសុទ្ធតែនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះអាទិករ ហើយមិនមានសាសនាណាមួយអាចធំ លើសវិសាលភាពនៃអំណាច គ្រប់គ្រងនេះបានឡើយ។ ការវិវដ្ដរបស់មនុស្សជាតិ វឌ្ឍនភាពសង្គម ការបង្កើតវិទ្យាសាស្ត្រធម្មជាតិ សុទ្ធតែមិនអាចផ្ដាច់ពីការចាត់ចែងរបស់ព្រះអាទិករ ហើយកិច្ចការនេះ ពុំមែនជាកិច្ចការដែលអាចធ្វើឡើងដោយប្រមុខសាសនាណាម្នាក់ដែលបានលើកឡើងនោះឡើយ។ ប្រមុខសាសនា ត្រឹមតែជាអ្នកដឹកនាំសាសនាជាក់លាក់ណាមួយ ហើយមិនអាចតំណាងព្រះជាម្ចាស់បានឡើយ និងមិនអាចតំណាងព្រះជាម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើបានឡើយ។ ប្រមុខសាសនា អាចដឹកនាំមនុស្សទាំងអស់ដែលនៅក្នុងសាសនាទាំងមូល ប៉ុន្តែពួកគេមិនអាចបញ្ជាសត្តនិករទាំងអស់ ដែលនៅក្រោមមេឃនេះបានទេ នេះគឺជាការពិតមួយដែលត្រូវបានទទួលស្គាល់ជាសកល។ ប្រមុខសាសនាត្រឹមតែជាអ្នកដឹកនាំ និងមិនអាចឈរស្មើព្រះជាម្ចាស់ (ជាព្រះអាទិករ) បានឡើយ។ សព្វសារពើសុទ្ធតែនៅក្នុងព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ពួកគេទាំងអស់នឹងត្រឡប់ទៅក្នុងព្រះហស្តព្រះអាទិករវិញ។ ដើមឡើយ មនុស្សត្រូវបានបង្កើតដោយព្រះជាម្ចាស់ ហើយមនុស្សគ្រប់គ្នានឹងត្រូវត្រឡប់ទៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ ទោះបីជាគេកាន់សាសនាអ្វីក៏ដោយ នេះជារឿងពិតដែលចៀសមិនរួច។ មានតែព្រះជាម្ចាស់ទេដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ក្នុងបណ្ដាសព្វសារពើ ហើយជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងបណ្ដាសត្តនិករទាំងអស់ ក៏ត្រូវតែត្រឡប់មកនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះអង្គដែរ។ ទោះបីមនុស្សមានឋានៈខ្ពង់ខ្ពស់យ៉ាងណា ម្នាក់នោះក៏មិនអាចនាំមនុស្ស ទៅរកគោលដៅសមស្របណាមួយឡើយ ហើយក៏គ្មាននរណាម្នាក់អាចបែងចែក របស់សព្វសារពើតាមជំពូកដែរ។ ព្រះយេហូវ៉ាផ្ទាល់បានបង្កើតមនុស្សជាតិ និងបានបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក ហើយនៅពេលដែលគ្រាចុងក្រោយមកដល់ ព្រះអង្គនឹងនៅតែធ្វើកិច្ចការរបស់ទ្រង់ដោយអង្គឯង ទាំងបែងចែករបស់សព្វសារពើតាមជំពូកផង កិច្ចការនេះពុំអាចធ្វើឡើងដោយមនុស្សណាផ្សេង ក្រៅពីព្រះជាម្ចាស់ឡើយ។ កិច្ចការទាំងបីដំណាក់កាល គឺត្រូវបានអនុវត្តដោយព្រះតែមួយ។ ការពិតអំពីកិច្ចការទាំងបីដំណាក់កាល គឺជាការពិតអំពីភាពជាអ្នកដឹកនាំរបស់ព្រះជាម្ចាស់ ដល់មនុស្សជាតិគ្រប់គ្នា ជាការពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ នៅទីបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាល សព្វសារពើនឹងត្រូវបែងចែកតាមជំពូក ហើយត្រឡប់ទៅនៅ ក្រោមអំណាចគ្រប់គ្រងរបស់ព្រះតែមួយវិញ ព្រោះនៅក្នុងសកលលោកទាំងមូលគឺមានតែព្រះមួយអង្គនេះគត់ គ្មានសាសនាផ្សេងទៀតឡើយ។ ព្រះណាដែលគ្មានសមត្ថភាពបង្កើតពិភពលោកនេះ ក៏គ្មានសមត្ថភាពបញ្ចប់លោកនេះដែរ ចំណែកឯព្រះណាដែលបានបង្កើតពិភពលោកនេះ មុខជាធ្វើឲ្យពិភពលោកនេះបញ្ចប់ទៅបានជាប្រាកដ។ ដូច្នេះ ប្រសិនបើមនុស្សណាម្នាក់មិនអាចធ្វើឲ្យយុគសម័យមួយបញ្ចប់ និងបានត្រឹមតែអាចជួយឲ្យមនុស្សបណ្ដុះគំនិតរបស់គេ អ្នកនោះប្រាកដជាមិនមែនជាព្រះទេ ហើយក៏ច្បាស់ជាមិនមែនជាព្រះអម្ចាស់នៃមនុស្សជាតិដែរ។ គេពុំអាចធ្វើកិច្ចការអស្ចារ្យបែបនេះបានទេ មានតែមនុស្សម្នាក់គត់អាចអនុវត្តកិច្ចការបែបនេះបាន ហើយមនុស្សទាំងអស់ដែលពុំអាចធ្វើកិច្ចការនេះ គឺសុទ្ធតែជាសត្រូវ ហើយមិនមែនជាព្រះជាម្ចាស់ទេ។ សាសនាអាក្រក់ទាំងអស់ គឺសុទ្ធតែមិនចុះសម្រុងនឹងព្រះជាម្ចាស់ ហើយដោយសារពួកគេមិនចុះសម្រុងនឹងព្រះជាម្ចាស់ ពួកគេសុទ្ធតែជាសត្រូវរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះដ៏ពិតមួយអង្គនេះ ហើយសកលលោកទាំងមូល ក៏ត្រូវបានបង្គាប់ដោយព្រះមួយអង្គនេះដែរ។ ទោះបីជាទ្រង់កំពុងតែធ្វើការនៅស្រុកអ៊ីស្រាអែល ឬនៅប្រទេសចិន ទោះបីជាកិច្ចការនេះ ត្រូវបានអនុវត្តឡើងដោយព្រះវិញ្ញាណ ឬដោយសាច់ឈាម ក៏កិច្ចការទាំងអស់ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចធ្វើឡើងដោយនរណាផ្សេងឡើយ។ ច្បាស់ណាស់ ដោយទ្រង់គឺជាព្រះជាម្ចាស់មនុស្សជាតិគ្រប់គ្នា ទើបទ្រង់អាចធ្វើកិច្ចការដោយសេរី គ្មានការបង្ខិតបង្ខំដោយលក្ខខណ្ឌណាមួយឡើយ នេះគឺជានិមិត្តដ៏ធំបំផុតក្នុងបណ្ដានិមិត្តទាំងអស់។
(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចអនុវត្តនូវកិច្ចការច្រើនណាស់។ ទ្រង់អាចបង្កើតពិភពលោក ហើយទ្រង់ក៏បំផ្លាញពិភពលោកនេះ ដោយបង្កជំនន់ពន្លិចផែនដីនេះក៏បាន។ ទ្រង់អាចប្រោសលោះមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ក៏អាចបង្ក្រាប និងបំផ្លាញមនុស្សជាតិផងដែរ។ កិច្ចការនេះ សុទ្ធតែត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចធ្វើឡើងដោយអង្គព្រះណាមួយជំនួសទ្រង់បានឡើយ។ ព្រះវិញ្ញាណរបស់ទ្រង់អាចត្រូវហៅចំព្រះនាមថា ព្រះយេហូវ៉ា និងព្រះយេស៊ូវ ក៏ដូចជា ព្រះដ៏មានគ្រប់ព្រះ ចេស្ដា។ ព្រះអង្គគឺជាព្រះ អម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់ក៏អាចក្លាយជាកូនមនុស្សដែរ។ ទ្រង់ គង់នៅស្ថានសួគ៌ ហើយក៏គង់លើផែនដីនេះផងដែរ ទ្រង់ខ្ពង់ខ្ពស់លើសចក្រវាលទាំងមូល និងក្នុងចំណោមបណ្ដាជនផង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់ផ្ទៃមេឃ និងផែនដី! តាំងតែពីគ្រាបង្កើតផែនដី រហូតមកទល់ពេលនេះ កិច្ចការនេះត្រូវបានអនុវត្តដោយព្រះវិញ្ញាណនៃព្រះដោយផ្ទាល់។ ទាំងកិច្ចការនៅស្ថានសួគ៌ ឬក៏ជាកិច្ចការខាងសាច់ឈាម សុទ្ធតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ទ្រង់ផ្ទាល់។ សត្តនិករទាំងអស់ ទោះបីជានៅលើមេឃ ឬនៅលើផែនដី សុទ្ធតែនៅក្នុងកណ្ដាប់ព្រះហស្តដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ហើយ គ្មាននរណាអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ នៅឯស្ថានសួគ៌ ទ្រង់ជាព្រះវិញ្ញាណ ប៉ុន្តែក៏ជាព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅក្នុងចំណោមមនុស្សលោក ទ្រង់គឺមនុស្សដែលមានសាច់ឈាម ប៉ុន្តែក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដែរ។ ទោះបីជាទ្រង់អាចនឹងត្រូវគេហៅ ដោយព្រះនាមរាប់ពាន់ផ្សេងទៀត ក៏ទ្រង់នៅតែជាព្រះដែរ ហើយកិច្ចការទាំងអស់ គឺជាការបង្ហាញឲ្យឃើញផ្ទាល់របស់ព្រះវិញ្ញាណ បរិសុទ្ធ ហើយក៏ជាការប្រកាសប្រាប់ដល់ជាតិសាសន៍ និងប្រទេសទាំងអស់ នៅគ្រាចុងក្រោយផងដែរ។ គឺមានតែព្រះថា ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះដ៏ពិតតែមួយ គឺជាព្រះជាម្ចាស់ផ្ទាល់ ដែលរួមបញ្ចូលគ្រប់ទាំងអស់ នោះទើបជាព្រះនាមដែលអាចហៅបានគ្រប់ ពេលវេលា។ អង្គព្រះខុសគ្នានោះ គឺគ្មានទេ ហើយរឹតតែគ្មានជំនឿអំពីព្រះវរបិតាព្រះ រាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធផង។ នៅស្ថានសួគ៌ និងផែនដីនេះ គឺមានព្រះតែមួយគត់!
(«តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ប្រសិនបើអ្វីដែលអ្នកជឿមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ទេ នោះអ្នកអាចជឿលើព្រះចម្លាក់ ឬមនុស្សអស្ចារ្យម្នាក់ ឬក៏ព្រះពោធិ៍សាត់ ឬអ្នកថ្វាយបង្គំព្រះពុទ្ធនៅក្នុងចិត្តរបស់អ្នក។ ជាងនេះទៅទៀត អ្នកអាចជឿលើមនុស្សសាមញ្ញម្នាក់។ សរុបមក ដោយសារទម្រង់នៃជំនឿ និងឥរិយាបថផ្សេងៗគ្នារបស់មនុស្សចំពោះព្រះជាម្ចាស់ នោះពួកគេទុកដាក់ព្រះជាម្ចាស់នៃការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងចិត្តរបស់ពួកគេ បង្កើតការស្រមើស្រមៃលើព្រះជាម្ចាស់ ទុកដាក់ឥរិយាបថ និងការស្រមើស្រមៃរបស់ពួកគេចំពោះព្រះជាម្ចាស់នៅម្ខាងម្នាក់ ជាមួយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់។ បន្ទាប់មកពួកគេរក្សាទុកពួកវាដើម្បីឲ្យពួកគេបានឧទ្ទិសដល់។ តើមានន័យដូចម្តេច នៅពេលដែលមនុស្សមានឥរិយាបថមិនសមរម្យបែបនេះចំពោះព្រះជាម្ចាស់? មានន័យថា ពួកគេបានបដិសេធព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិត ហើយកំពុងតែថ្វាយបង្គំព្រះក្លែងក្លាយ។ វាចង្អុលបង្ហាញឲ្យឃើញថា ខណៈពេលដែលជឿលើព្រះជាម្ចាស់ ពួកគេបដិសេធ និងទាស់ទទឹងនឹងទ្រង់ ហើយថាពួកគេបដិសេធចំពោះអដ្ថិភាពរបស់ព្រះជាម្ចាស់ដ៏ពិត។ ប្រសិនបើមនុស្សនៅតែប្រកាន់ខ្ជាប់នូវទម្រង់នៃជំនឿបែបនេះ តើពួកគេនឹងប្រឈមផលវិបាកអ្វី? ជាមួយនឹងទម្រង់នៃជំនឿបែបនេះ តើពួកគេនឹងអាចខិតកាន់តែជិតដើម្បីបំពេញតម្រូវការរបស់ព្រះជាម្ចាស់ឬទេ? (ទេ ពួកគេនឹងមិនអាចទេ)។ ផ្ទុយទៅវិញ ដោយសារតែសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ពួកគេនឹងវង្វេងកាន់តែឆ្ងាយពីផ្លូវរបស់ព្រះជាម្ចាស់ ដោយសារតែទិសដៅដែលពួកគេស្វែងរក គឺផ្ទុយពីទិសដៅដែលព្រះជាម្ចា់ត្រូវការឲ្យពួកគេដើរ។ តើអ្នករាល់គ្នាធ្លាប់ឮរឿងរ៉ាវនៃ «ការធ្វើដំណើរទៅទិសខាងត្បូងដោយការបររទេះទៅទិសខាងជើង» ដែរឬទេ? នេះអាចគ្រាន់តែជាករណីមួយនៃការធ្វើដំណើរទៅទិសខាងត្បូងដោយការបររទេះទៅទិសខាងជើងប៉ុណ្ណោះ។ ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់តាមរបៀបដ៏គួរឲ្យអស់សំណើចបែបនេះ នោះអ្នកព្យាយាមកាន់តែខ្លាំង អ្នកទៅកាន់តែឆ្ងាយពីព្រះជាម្ចាស់។ ហេតុដូចនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាថា៖ មុនពេលដែលអ្នករាល់គ្នាចាប់ផ្តើមធ្វើដំណើរ អ្នកត្រូវតែមើលឲ្យច្បាស់ថា តើអ្នកពិតជាកំពុងធ្វើដំណើរតាមទិសដៅត្រឹមត្រូវដែរឬទេ។ ចូរផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក ហើយចូរប្រាកដដើម្បីសួរខ្លួនឯងថា «តើព្រះដែលខ្ញុំជឿ ជាអ្នកត្រួតត្រាលើរបស់សព្វសារពើឬ? តើព្រះដែលខ្ញុំជឿ គ្រាន់តែជាមនុស្សម្នាក់ដែលផ្តល់អាហារខាងវិញ្ញាណដល់ខ្ញុំឬ? តើទ្រង់គ្រាន់តែជាព្រះចម្លាក់របស់ខ្ញុំឬ? តើព្រះដែលខ្ញុំជឿនេះត្រូវការអ្វីពីខ្ញុំ? តើព្រះជាម្ចាស់យល់ស្របគ្រប់យ៉ាងដែលខ្ញុំធ្វើឬទេ? តើសកម្មភាព និងការស្វែងរករបស់ខ្ញុំទាំងអស់ ស្របទៅនឹងការស្វះស្វែងស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើសកម្មភាព និងការស្វែងរករបស់ខ្ញុំស្របជាមួយនឹងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះខ្ញុំឬទេ? តើផ្លូវដែលខ្ញុំដើរ ត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ និងយល់ព្រមដែរឬទេ? តើទ្រង់សព្វព្រះហឫទ័យជាមួយនឹងសេចក្តីជំនឿរបស់ខ្ញុំឬទេ?» អ្នកគួរតែសួរខ្លួនឯងនូវសំណួរទាំងនេះជារឿយៗ និងម្តងហើយម្តងទៀត។ ប្រសិនបើអ្នកមានបំណងចង់ស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ នោះអ្នកត្រូវតែមានសតិសម្បជញ្ញៈ និងវត្ថុបំណងដ៏ច្បាស់លាស់ មុនពេលដែលអ្នកអាចទទួលបានជោគជ័យក្នុងការធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?