ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៣៩២

កាលពីមុន មានមនុស្សជាច្រើនស្វែងរក ដោយមហិច្ឆតាខ្លាំងក្លា និងគំនិតគ្មានមូលដ្ឋាន ពួកគេស្វែងរកទុកជាលទ្ធផលនៃសេចក្តីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេ។ សូមយើងទុកបញ្ហាបែបនេះដោយឡែកមួយភ្លែតសិន។ អ្វីដែលសំខាន់នាពេលនេះគឺត្រូវស្វែងរកវិធីនៃការប្រតិបត្តិដែលនឹងអាចឱ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា រក្សាលក្ខខណ្ឌសមស្របមួយនៅចំពោះព្រះជាម្ចាស់ ហើយផ្តាច់ខ្លួនបន្តិចម្តងៗចេញពីខ្នោះនៃឥទ្ធិពលរបស់អារក្សសាតាំង ដើម្បីឱ្យព្រះជាម្ចាស់អាចទទួលយកអ្នក និងរស់នៅលើផែនដីតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យអ្នករស់នៅ។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញតាមបំណងរបស់ព្រះជាម្ចាស់បាន។ មានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដឹងថាព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានអ្វី ឬអារក្សសាតាំងចង់បានអ្វីឡើយ។ ពួកគេមានជំនឿតាមរបៀបច្របូកច្របល់ ដោយគ្រាន់តែបណ្ដោយខ្លួនទៅតាមវាសនាប៉ុណ្ណោះ ហេតុនេះហើយបានជាពួកគេមិនមានជីវិតជាគ្រីស្ទបរិស័ទត្រឹមត្រូវ។ លើសពីនេះទៀត ពួកគេមិនមានទំនាក់ទំនងផ្ទាល់ខ្លួនត្រឹមត្រូវ និងរឹតតែមិនមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ដែរ។ យោងតាមសេចក្ដីនេះ យើងអាចឃើញថា ភាពលំបាក និងគុណវិបត្តិរបស់មនុស្ស និងកត្តាផ្សេងទៀតដែលអាចរារាំងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមានច្រើន។ សេចក្ដីនេះគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា មនុស្សមិនទាន់បានដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់នៅឡើយទេ ហើយពួកគេក៏មិនបានចូលទៅក្នុងបទពិសោធន៍ពិតប្រាកដនៃជីវិតរបស់មនុស្សដែរ។ ដូច្នេះ តើការដើរនៅលើផ្លូវត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់មានន័យដូចម្តេច? ការដើរនៅលើផ្លូវត្រឹមត្រូវមានន័យថា អ្នកអាចធ្វើឱ្យចិត្តរបស់អ្នកស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់បានគ្រប់ពេល និងអរសប្បាយចំពោះទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់ ហើយពួកគេនឹងដឹងពីអ្វីដែលខ្វះខាតនៅក្នុងមនុស្សបន្តិចម្តងៗ និងទទួលបានការយល់ដឹងដ៏ជ្រាលជ្រៅអំពីព្រះជាម្ចាស់ដោយយឺតៗ។ តាមរយៈការនេះ វិញ្ញាណរបស់អ្នកទទួលបានការយល់ដឹងថ្មី និងការបំភ្លឺថ្មីជារៀងរាល់ថ្ងៃ។ អ្នកចង់រីកចម្រើនឡើង ដោយអ្នកស្វះស្វែងដើម្បីចូលទៅក្នុងសេចក្តីពិត ហើយជារៀងរាល់ថ្ងៃ មានពន្លឺថ្មី និងការយល់ដឹងថ្មី។ តាមរយៈផ្លូវនេះ អ្នកផ្តាច់ខ្លួនបន្តិចម្តងៗចេញពីឥទ្ធិពលរបស់អារក្សសាតាំង និងរីកលូតលាស់ក្នៅក្នុងជីវិតរបស់អ្នក។ មនុស្សបែបនេះបានចូលទៅតាមផ្លូវត្រឹមត្រូវហើយ។ ត្រូវវាយតម្លៃពីបទពិសោធពិតប្រាកដផ្ទាល់ខ្លួនរបស់អ្នក និងពិនិត្យមើលផ្លូវដែលអ្នកបានប្រកាន់យកនៅក្នុងជំនឿរបស់អ្នក៖ ពេលដែលអ្នកប្រកាន់ខ្ជាប់ផ្លូវទាំងអស់នេះ ធៀបនឹងអ្វីដែលបានរៀបរាប់ខាងលើ តើអ្នករកឃើញថា អ្នកកំពុងស្ថិតលើផ្ត្រឹមត្រូវរូវដែរឬទេ? តើអ្នកបានផ្តាច់ខ្លួនពីខ្នោះរបស់អារក្សសាតាំង និងឥទ្ធិពលរបស់អារក្សសាតាំងដោយបញ្ហាអ្វី? ប្រសិនបើអ្នកនៅមិនទាន់ស្ថិតនៅលើផ្លូវត្រឹមត្រូវនៅឡើយ នោះចំណងរបស់អ្នកជាមួយអារក្សសាតាំង នៅមិនទាន់បានកាត់ផ្តាច់នោះទេ។ នៅក្នុងករណីនេះ តើការស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់របស់អ្នក នាំអ្នកទៅកាន់សេចក្តីស្រឡាញ់មួយដែលពិតប្រាកដ មិនប្រែប្រួល និងបរិសុទ្ធឬទេ? អ្នកនិយាយថាសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ គឺមិនងាករេ និងស្មោះអស់ពីដួងចិត្ត ប៉ុន្តែអ្នកមិនបានផ្តាច់ខ្លួនពីខ្នោះរបស់អារក្សសាតាំងទេ។ តើអ្នកមិនមែនកំពុងព្យាយាមបោកប្រាស់ព្រះជាម្ចាស់ទេឬ? ប្រសិនបើអ្នកចង់សម្រេចបានស្ថានភាពមួយដែលសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់គ្មានភាពសៅហ្មង ហើយអ្នកចង់ឱ្យព្រះជាម្ចាស់ទទួលយកអ្នកពេញលេញ និងត្រូវបានដាក់លេខរៀងនៅក្នុងចំណោមនុស្សរបស់នគរនេះ នោះអ្នកត្រូវដាក់ខ្លួនឯងនៅលើផ្លូវត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ជាមុនសិន។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៨៣

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ១៨

កិច្ចការដែលព្រះយេហូវ៉ាបានធ្វើមកលើជនជាតិអ៊ីស្រាអែល បានបង្កើតឱ្យមានកន្លែងកំណើតរបស់ព្រះជាម្ចាស់នៅលើផែនដីនៅក្នុងចំណោមមនុស្ស ជាកន្លែងពិសិដ្ឋ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី  ១៣៥

សព្វថ្ងៃនេះ ចំណេះដឹងមនុស្សស្ដីពីព្រះដ៏ជាក់ស្ដែង មានតែការយល់ឃើញមួយផ្នែកតែប៉ុណ្ណោះ ហើយការយល់ដឹងរបស់ពួកគេអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២០

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានប្រទានបញ្ញត្តិជាច្រើនដល់ម៉ូសេ ដើម្បីឱ្យលោកផ្ទេរបញ្ញត្តិទាំងអស់នេះឱ្យទៅជនជាតិអ៊ីស្រាអែល...