ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៧០

17-05-2021

ព្រះគម្ពីរក៏ត្រូវបានហៅថា គម្ពីរសញ្ញចាស់ និងគម្ពីរសញ្ញាថ្មីផងដែរ។ តើអ្នករាល់គ្នាដឹងថា ពាក្យ «សញ្ញា» សំដៅលើអ្វីទេ? ពាក្យថា «សញ្ញា» នៅក្នុងគម្ពីរសញ្ញាចាស់ កើតចេញពីសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាជាមួយប្រជាជនអ៊ីស្រាអែល នៅពេលដែលទ្រង់បានសម្លាប់ជនជាតិអេស៊ីព្ទ និងសង្គ្រោះជនជាតិអ៊ីស្រាអែលពីព្រះចៅផារ៉ោន។ ពិតណាស់ អំណះអំណាងរបស់សេចក្តីសញ្ញានេះ គឺជាឈាមរបស់កូនចៀមដែលបានលាបនៅលើមាត់ទ្វារ ដែលព្រះជាម្ចាស់បានតាំងសញ្ញាជាមួយមនុស្ស ដែលជាសេចក្តីសញ្ញាមួយនិយាយថា អស់អ្នកណាដែលមានឈាមរបស់កូនចៀមនៅខាងលើ និងចំហៀងនៃក្របទ្វារ គឺជាជនជាតិអ៊ីស្រាអែល ពួកគេគឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយពួកគេទាំងអស់នឹងត្រូវបានព្រះយេហូវ៉ាទុកជីវិត (ដ្បិតព្រះយេហូវ៉ានឹងសម្លាប់កូនប្រុសច្បងទាំងអស់ក្នុងប្រទេសអេស៊ីព្ទស៊ីប ព្រមទាំងកូនដំបូងក្នុងហ្វូងរបស់ចៀម និងសត្វស្រុក)។ សេចក្តីសញ្ញានេះមានអត្ថន័យពីរកម្រិត។ គ្មាននរណាម្នាក់ ឬសត្វណាមួយរបស់ប្រទេសអេស៊ីព្ទនឹងត្រូវបានលើកលែងដោយព្រះយេហូវ៉ានោះទេ។ ទ្រង់នឹងសម្លាប់កូនប្រុសច្បង និងកូនដំបូងរបស់កចៀម និងសត្វនានាផង។ ដូច្នេះ នៅក្នុងកណ្ឌគម្ពីរទំនាយជាច្រើន គេបានទាយទុកថា ជនជាតិអេស៊ីព្ទនឹងត្រូវបានវាយផ្ចាលដោយសារតែសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា។ នេះគឺជាអត្ថន័យកម្រិតទីមួយរបស់សេចក្តីសញ្ញា។ ព្រះយេហូវ៉ាបានសម្លាប់កូនប្រុសច្បងរបស់ពួកជនជាតិអេស៊ីព្ទ និងកូនដំបូងនៃសត្វនានាទាំងអស់ ហើយទ្រង់បានទុកជីវិតដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមានន័យថា អស់អ្នកណាដែលនៅក្នុងដែនដីអ៊ីស្រាអែល ត្រូវបានព្រះយេហូវ៉ាស្រឡាញ់ ហើយគ្រប់គ្នានឹងត្រូវបានរួចជីវិតទាំងអស់។ ទ្រង់សព្វព្រះទ័យចង់ធ្វើកិច្ចការរយៈពេលវែងនៅក្នុងពួកគេ ហើយទ្រង់បានតាំងសញ្ញាជាមួយពួកគេ ដោយប្រើឈាមរបស់កូនចៀម។ ចាប់ពីពេលនោះមក ព្រះយេហូវ៉ានឹងមិនសម្លាប់ជនជាតិអ៊ីស្រាអែលឡើយ ហើយទ្រង់មានព្រះបន្ទូលថា ពួកគេនឹងក្លាយជារាស្ត្ររើសតាំងរបស់ទ្រង់ជារៀងរហូត។ នៅក្នុងចំណោមកុលសម្ព័ន្ធដប់ពីររបស់អ៊ីស្រាអែល ទ្រង់នឹងចាប់ផ្តើមកិច្ចការរបស់ទ្រង់អស់រយៈពេលពេញមួយយុគសម័យនៃក្រឹត្យវិន័យ ទ្រង់នឹងបង្ហាញបញ្ញត្តិទាំងអស់របស់ទ្រង់ដល់ពួកអ៊ីស្រាអែល ហើយជ្រើសរើសពួកហោរា និងពួកចៅហ្វាយ ក្នុងចំណោមពួកគេ ហើយពួកគេនឹងនៅចំកណ្តាលនៃកិច្ចការរបស់ទ្រង់។ ព្រះយេហូវ៉ាបានបង្កើតសេចក្តីសញ្ញាមួយជាមួយពួកគេ៖ លុះត្រាតែយុគសម័យបានផ្លាស់ប្តូរ បើមិនដូច្នោះទេ ទ្រង់នឹងធ្វើកិច្ចការតែក្នុងចំណោមរាស្ត្រដែលបានរើសតាំងប៉ុណ្ណោះ។ សេចក្តីសញ្ញារបស់ព្រះយេហូវ៉ា គឺមិនអាចផ្លាស់ប្តូរបានទេ ដ្បិតសេចក្ដីសញ្ញានេះត្រូវបានបង្កើតឡើងដោយឈាម និងត្រូវបានតាំងជាមួយរាស្ត្ររើសតាំងរបស់ទ្រង់។ សំខាន់ជាងនេះ ទ្រង់បានជ្រើសរើសវិសាលភាព និងគោលដៅសមស្របមួយ ដើម្បីចាប់ផ្តើមកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល ដូច្នេះ មនុស្សបានមើលឃើញសេចក្តីសញ្ញាថាមានសារៈសំខាន់ជាពិសេស។ នេះគឺជាអត្ថន័យកម្រិតទីពីររបស់សេចក្តីសញ្ញា។ លើកលែងតែកណ្ឌគម្ពីរលោកុប្បត្តិប៉ុណ្ណោះ ដែលកត់ត្រារឿងរ៉ាវមុនការតាំងសញ្ញា ចំណែកកណ្ឌគម្ពីរផ្សេងទៀតទាំងអស់នៅក្នុងសញ្ញាចាស់ សុទ្ធតែកត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមជនជាតិអ៊ីស្រាអែល ក្រោយពីការតាំងសញ្ញា។ ពិតណាស់ មានរឿងរ៉ាវខ្លះៗរបស់សាសន៍ដទៃក៏មានដែរ ប៉ុន្តែជារួម សញ្ញាចាស់កត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ដោយសារតែសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាជាមួយជនជាតិអ៊ីស្រាអែល ទើបកណ្ឌគម្ពីរដែលត្រូវបានសរសេរអំឡុងពេលក្នុងយុគសម័យនៃក្រឹត្យវិន័យ ត្រូវបានគេហៅថា គម្ពីរសញ្ញាចាស់។ កណ្ឌគម្ពីរទាំងនោះ ត្រូវបានដាក់ឈ្មោះបន្ទាប់ពីសេចក្តីសញ្ញារបស់ព្រះជាម្ចាស់ជាមួយជនជាតិអ៊ីស្រាអែលត្រូវបានតាំងឡើងហើយ។

គម្ពីរសញ្ញាថ្មីត្រូវបានដាក់ឈ្មោះក្រោយពីពេលព្រះយេស៊ូវបង្ហូរលោហិតនៅលើឈើឆ្កាង និងក្រោយពេលដែលសេចក្តីសញ្ញារបស់ទ្រង់ជាមួយអស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានតាំងឡើង។ សេចក្តីសញ្ញារបស់ព្រះយេស៊ូវ គឺដូច្នេះ៖ មនុស្សមិនមានអ្វីក្រៅពីជឿលើទ្រង់ ដើម្បីឲ្យអំពើបាបរបស់ពួកគេត្រូវបានអត់ទោស ដោយសារលោហិតដែលទ្រង់បានបង្ហូរនោះទេ ដូច្នេះហើយ ពួកគេនឹងត្រូវបានសង្គ្រោះ និងបានកើតជាថ្មីតាមរយៈទ្រង់ ហើយនឹងលែងជាមនុស្សបាបតទៅទៀតហើយ។ មនុស្សមិនមានអ្វីក្រៅពីជឿលើទ្រង់ ដើម្បីទទួលបានព្រះគុណរបស់ទ្រង់ ព្រមទាំងនឹងមិនរងទុក្ខនៅក្នុងស្ថាននរកបន្ទាប់ពីពួកគេស្លាប់។ កណ្ឌគម្ពីរទាំងអស់ដែលត្រូវបានសរសេរក្នុងយុគសម័យនៃព្រះគុណ គឺសុទ្ធតែបានមកក្រោយសេចក្តីសញ្ញានេះ ហើយកណ្ឌគម្ពីរទាំងអស់សុទ្ធតែកត់ត្រាកិច្ចការ និងព្រះសូរសៀងដែលមាននៅក្នុងកិច្ចការនោះ។ កណ្ឌគម្ពីរទាំងនេះ ពុំមានកត់ត្រាអ្វីលើសពីការសង្គ្រោះនៃការជាប់ឆ្កាងរបស់ព្រះអម្ចាស់យេស៊ូវ ឬសេចក្តីសញ្ញានោះទេ។ កណ្ឌគម្ពីរទាំងអស់គឺជាកណ្ឌគម្ពីរដែលសរសេរដោយបងប្អូនប្រុសៗនៅក្នុងព្រះអម្ចាស់ ដែលមានបទពិសោធន៍។ ដូច្នេះ កណ្ឌគម្ពីរទាំងនេះក៏ត្រូវបានដាក់ឈ្មោះ ក្រោយពេលមានសេចក្តីសញ្ញា៖ កណ្ឌគម្ពីរទាំងនេះត្រូវបានហៅថា គម្ពីរសញ្ញាថ្មី។ គម្ពីរសញ្ញាថ្មី និងសញ្ញាចាស់ទាំងពីរនេះ រួមបញ្ចូលតែយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ហើយពុំមានទំនាក់ទំនងជាមួយយុគសម័យចុងក្រោយនោះទេ។ ដូច្នេះ ព្រះគម្ពីរមិនមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាជនសព្វថ្ងៃក្នុងនៃគ្រាចុងក្រោយរបស់មនុស្សនាពេលបច្ចុប្បន្ននេះទេ។ យ៉ាងច្រើនបំផុត ព្រះគម្ពីរជួយធ្វើជាអំណះអំណាងបណ្តោះអាសន្នមួយ ប៉ុន្តែជាទូទៅ ព្រះគម្ពីរមានគុណតម្លៃនៃការប្រើប្រាស់តិចតួច។ ប៉ុន្តែពួកបរិស័ទនៅតែផ្តល់តម្លៃលើព្រះគម្ពីរខ្លាំងបំផុត។ ពួកគេមិនស្គាល់ព្រះគម្ពីរនោះទេ។ ពួកគេស្គាល់តែវិធីដើម្បីពន្យល់ព្រះគម្ពីរប៉ុណ្ណោះ ហើយសំខាន់បំផុតពួកគេមិនយល់ប្រភពដើមនៃព្រះគម្ពីរនោះទេ។ ឥរិយាបថរបស់ពួកគេចំពោះព្រះគម្ពីរគឺ៖ គ្រប់យ៉ាងនៅក្នុងព្រះគម្ពីរសុទ្ធតែត្រឹមត្រូវ ព្រះគម្ពីរគ្មានចំណុចមិនត្រឹមត្រូវ ឬចំណុចខុសទាស់នោះឡើយ។ ដោយសារតែដំបូងឡើយពួកគេបានកំណត់ថា ព្រះគម្ពីរត្រឹមត្រូវ ហើយគ្មានកំហុស ទើបពួកគេសិក្សា និងពិនិត្យពិច័យព្រះគម្ពីរដោយចំណាប់អារម្មណ៏ដ៏ខ្លាំង។ ដំណាក់កាលកិច្ចការសព្វថ្ងៃនេះ មិនត្រូវបានទាយទុកនៅក្នុងព្រះគម្ពីរនោះទេ។ មិនដែលមានការលើកឡើងណាមួយអំពីកិច្ចការវាយយកជ័យជម្នះនៅក្នុងកន្លែងងងឹតជាងគេបំផុតនៃទីក្នុងចំណោមកន្លែងណាទាំងអស់នោះទេ ដោយសារនេះគឺជាកិច្ចការចុងក្រោយបំផុត។ ដោយសារតែយុគសម័យនៃកិច្ចការខុសគ្នា នោះសូម្បីតែព្រះយេស៊ូវផ្ទាល់ព្រះអង្គ ក៏មិនបានដឹងថា ដំណាក់កាលនៃកិច្ចការនេះ នឹងបានសម្រេចនៅអំឡុងគ្រាចុងក្រោយនោះដែរ ដូច្នេះហើយ ធ្វើដូចម្តេចទើបមនុស្សក្នុងគ្រាចុងក្រោយអាចស្វែងរកឃើញដំណាក់កាលនៃកិច្ចការនេះ នៅក្នុងព្រះគម្ពីរតាមរយៈការពិនិត្យពិច័យព្រះគម្ពីរនោះ?

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល