ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១១៥
ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គ្មានចេតនាឱ្យមនុស្សស្គាល់សាច់ឈាមរបស់ទ្រង់...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវដាក់សេចក្តីជំនឿរបស់អ្នក ក្នុងគ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្នុងគ្រប់កិច្ចការទាំងអស់របស់ទ្រង់។ មានន័យថា ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែចុះចូលនឹងទ្រង់។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ មិនថាអ្នកជឿ ឬក៏មិនជឿលើព្រះជាម្ចាស់នោះទេ គឺគ្មានបានការអ្វីនោះឡើយ។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលចុះចូលនឹងទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឱ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាអ្នកមិនជឿសាសនាទេ។ តើមនុស្សបែបនេះអាចចុះចូលព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន? មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលសោះឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេគិតថាខ្លួនឯងខ្ពង់ខ្ពស់ជាងគេបំផុតនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការធ្វើកិច្ចការដើម្បីអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល «រតនសម្បត្តិ» ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅដល់ពួកល្ងង់ខ្លៅដែលចាត់ទុកពួកគេដូចរូបព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា «វីរជនដែលគ្មាននរណាអាចយកឈ្នះបាន» ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច «ពិសិដ្ឋ និងមិនអាចបំពានបាន» យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា «ស្ដេច» នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជាមនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឱ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន? សូម្បីតែអស់អ្នកដែលចុះចូលតែពាក់កណ្ដាលក៏មិនអាចបន្តរហូតដល់ចុងបញ្ចប់បានដែរ ហើយស្ដេចផ្ដាច់ការដែលមិនមានការចុះចូលសូម្បីតែបន្តិចនៅក្នុងដួងចិត្តរបស់ពួកគេរឹតតែមិនអាចបន្តទៅដល់ចុងបញ្ចប់បាន! មនុស្សមិនងាយនឹងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ សូម្បីតែមួយចំណែកតូចនៃកិច្ចការដែលចុងក្រោយធ្វើឱ្យពួកគេទៅជាគ្រប់លក្ខណ៍ ក៏មនុស្សមិនអាចទទួលយកបានដែរ ទោះបីជាគេប្រើអស់ទាំងកម្លាំងដែលពួកគេមានក៏ដោយ។ ដូច្នេះ តើកូនចៅនៃមហាទេវតាដែលព្យាយាមចង់បំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់នោះជាអ្វី? តើពួកគេមិនមានក្ដីសង្ឃឹមថាព្រះជាម្ចាស់នឹងទទួលយកសូម្បីតែបន្តិចឬ? គោលបំណងរបស់ខ្ញុំក្នុងការយកឈ្នះ គឺមិនមែនគ្រាន់តែយកឈ្នះដើម្បីឱ្យតែឈ្នះនោះឡើយ ប៉ុន្តែគឺឈ្នះដើម្បីបើកសម្ដែងពីសេចក្តីសុចរិត និងសេចក្តីទុច្ចរិត ដើម្បីទទួលបានភស្តុតាងសម្រាប់ការដាក់ទោសមនុស្ស ដើម្បីថ្កោលទោសមនុស្សអាក្រក់ ហើយលើសពីនេះ គឺឈ្នះដើម្បីជាប្រយោជន៍ដល់ការកែប្រែអស់អ្នកដែលព្រមចុះចូលដើម្បីឱ្យបានគ្រប់លក្ខណ៍។ នៅចុងបំផុត មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក ហើយមនុស្សដែលត្រូវធ្វើឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដែលមានចិត្តគំនិតពោរពេញទៅដោយការចុះចូល។ នេះគឺជាកិច្ចការដែលត្រូវសម្រេចឱ្យបាននៅទីបំផុត។ ហើយខណៈនោះ អស់អ្នកណាដែលគ្រប់ទង្វើរបស់គេមានលក្ខណៈបះបោរ នឹងត្រូវដាក់ទោស រួចបញ្ជូនទៅដុតនៅក្នុងភ្លើង ពួកគេជារបស់ដែលត្រូវបណ្តាសាអស់កល្បជានិច្ច។ នៅពេលនោះមកដល់ «វីរជនដ៏អស្ចារ្យដែលគ្មានរណាអាចយកឈ្នះបាន» នៅក្នុងសម័យអតីតកាល នឹងក្លាយជា «មនុស្សកំសាកទន់ខ្សោយ និងគ្មានអំណាច» ដែលទាបបំផុត និងត្រូវគេគេចចេញ។ មានតែ ចំណុចនេះទេដែលបង្ហាញពីគ្រប់ទិដ្ឋភាពនៃសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បាន ហើយនិស្ស័យរបស់ទ្រង់មិនអាចឱ្យមនុស្សប្រមាថបានឡើយ ហើយមានតែចំណុចនេះទេ ដែលអាចធ្វើឱ្យសេចក្តីសម្អប់នៅក្នុងចិត្តខ្ញុំបានស្ងប់ទៅវិញ។ តើអ្នករាល់គ្នាមិនយល់ស្របទេឬអីថា កិច្ចការនេះសមហេតុផលទាំងស្រុង?
មិនមែនមនុស្សទាំងអស់ដែលដកពិសោធន៍កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអ្នកដែលកំពុងស្ថិតក្នុងអូរនេះ សុទ្ធតែអាចទទួលបានជីវិតនោះទេ។ ជីវិតគឺមិនមែនជារបស់ទ្រព្យរួមដែលមនុស្សជាតិចែករំលែកគ្នាឡើយ ហើយការបំផ្លាស់បំប្រែនិស្ស័យ មិនងាយឱ្យមនុស្សសម្រេចបានទេ។ ការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែពិត និងជាក់ស្ដែង ហើយត្រូវស្ដែងចេញតាមការរស់នៅ។ ការចុះចូលបែបលំៗតែមួយមុខ មិនអាចទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ឡើយ ហើយការចុះចូលនឹងទិដ្ឋភាពមិនសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយគ្មានការព្យាយាមផ្លាស់ប្តូរនិស្ស័យរបស់មនុស្សណាម្នាក់ នោះក៏មិនស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរ។ ការចុះចូលនឹងព្រះជាម្ចាស់ និងការចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ គឺជារឿងតែមួយ និងដូចគ្នា។ អស់អ្នកណាដែលគ្រាន់តែចុះចូលនឹងព្រះជាម្ចាស់ តែមិនចុះចូលនឹងកិច្ចការរបស់ទ្រង់ មិនអាចចាត់ទុកថា ចុះចូលបានឡើយ ហើយអ្នកដែលមិនចុះចូលដោយពិតប្រាកដ តែគ្រាន់តែបញ្ចើចបញ្ចើតែពីខាងក្រៅ កាន់តែមិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានដែរ។ អស់អ្នកណាដែលចុះចូលចំពោះព្រះជាម្ចាស់ពិតប្រាកដ សុទ្ធតែអាចទទួលបានផលពីកិច្ចការរបស់ព្រះជាម្ចាស់ និងសម្រេចនូវការយល់ដឹងអំពីនិស្ស័យ និងកិច្ចការរបស់ព្រះជាម្ចាស់បាន។ មានតែមនុស្សប្រភេទនេះទេទើបអាចចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សបែបនេះអាចទទួលបានចំណេះដឹងថ្មី និងធ្វើការបំផ្លាស់បំប្រែជាថ្មីពីកិច្ចការថ្មី។ មានតែមនុស្សបែបនេះទេ ដែលព្រះជាម្ចាស់ពេញព្រះទ័យ មានតែមនុស្សបែបនេះទេ ដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ហើយមានតែមនុស្សទាំងអស់នេះទេដែលជាអ្នកដែលអាចឱ្យនិស្ស័យរបស់ពួកគេបំផ្លាស់បំប្រែបាន។ អស់អ្នកណាដែលព្រះជាម្ចាស់ពេញព្រះទ័យ គឺជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ដោយអរសប្បាយ និងចុះចូលចំពោះព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ មានតែមនុស្សបែបនេះទេ ដែលជាមនុស្សត្រឹមត្រូវ មានតែមនុស្សបែបនេះទេ ដែលចង់បានព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ដោយស្មោះត្រង់។ សម្រាប់អស់អ្នកណាដែលគ្រាន់តែនិយាយអំពីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ត្រឹមតែបបូរមាត់របស់ពួកគេ ប៉ុន្តែតាមពិតទៅ គេបែរជាជេរដាក់បណ្ដាសាទ្រង់ ពួកគេជាមនុស្សដែលពាក់ក្បាំងមុខ ជាមនុស្សដែលមានពិសដូចសត្វពស់ ពួកគេជាមនុស្សបោកប្រាស់ខ្លាំងជាងគេបំផុត។ មិនយូរមិនឆាប់ទេ ពួកមនុស្សអាក្រក់ទាំងនេះ នឹងត្រូវគេដោះក្បាំងមុខដ៏អប្រិយនេះចេញ។ តើនេះមិនមែនជាកិច្ចការដែលកំពុងធ្វើ ក្នុងពេលបច្ចុប្បន្នទេឬអី? មនុស្សអាក្រក់នឹងនៅតែអាក្រក់ជានិច្ច ហើយនឹងមិនអាចគេចចេញពីការដាក់ទោសបានឡើយ។ មនុស្សល្អនឹងនៅតែជាមនុស្សល្អជានិច្ច ហើយនឹងត្រូវបានបើកសម្ដែង នៅពេលកិច្ចការរបស់ព្រះចូលដល់ទីបញ្ចប់។ គ្មានមនុស្សអាក្រក់ណាម្នាក់ត្រូវបានចាត់ទុកជាមនុស្សសុចរិតបានឡើយ ហើយគ្មានមនុស្សសុចរិតណាម្នាក់ដែលត្រូវចាត់ទុកថាជាមនុស្សអាក្រក់ដែរ។ តើខ្ញុំអាចឱ្យមនុស្សណាម្នាក់ រងការចោទប្រកាន់មិនត្រឹមត្រូវដូចម្ដេចបាន?
ដកស្រង់ពី «អស់អ្នកណាដែលចុះចូលនឹងព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គ្មានចេតនាឱ្យមនុស្សស្គាល់សាច់ឈាមរបស់ទ្រង់...
មនុស្សជាច្រើនជឿថា ការយល់ដឹង និងការដែលអាចបកស្រាយព្រះគម្ពីរ គឺដូចទៅនឹងការស្វែងរកផ្លូវពិតដូច្នោះដែរ តែតាមពិត តើរឿងនេះពិតជាសាមញ្ញណាស់មែនទេ?...
ទោះបីជាមនុស្សជាតិត្រូវបានធ្វើឲ្យពុករលួយក៏ដោយ ក៏គេនៅតែរស់នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ សាតាំងបាន...
គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ និងការដឹកនាំដ៏ពិសេសពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ...