ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់សម្ដីទី ២៩១
គោលបំណងនៃការយកឈ្នះលើអ្នកនៅថ្ងៃនេះគឺដើម្បីឱ្យអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក និងជាព្រះរបស់អ្នកដទៃទៀតដែរ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ឥឡូវ អ្នកគួរតែអាចមើលឃើញយ៉ាងច្បាស់អំពីផ្លូវដែលពេត្រុសបានដើរហើយ។ ប្រសិនបើអ្នកអាចមើលឃើញផ្លូវរបស់ពេត្រុសច្បាស់ នោះអ្នកក៏នឹងដឹងច្បាស់អំពីកិច្ចការដែលកំពុងត្រូវបានធ្វើសព្វថ្ងៃផងដែរ ដូច្នេះ អ្នកនឹងមិនរអ៊ូរទាំ អវិជ្ជមាន ឬចង់បានអ្វីមួយនោះឡើយ។ អ្នកគួរតែយល់ពីអារម្មណ៍របស់ពេត្រុសនៅពេលនោះថា៖ គាត់ស្រឡាំងកាំង ដោយសារទុក្ខព្រួយ។ គាត់លែងអធិស្ឋានសុំអនាគតល្អ ឬព្រះពរទៀតហើយ។ គាត់មិនបានស្វែងរកប្រយោជន៍ សេចក្តីសុខ កិត្តិនាមល្បីល្បាញ ឬទ្រព្យសម្បត្តិនៅក្នុងលោកីយ៍នេះឡើយ។ គាត់គ្រាន់តែព្យាយាមរស់នៅក្នុងជីវិតមួយដែលមានន័យខ្លឹមសារបំផុត ជាជីវិតមួយដែលតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយថ្វាយវត្ថុដ៏មានតម្លៃបំផុតដែលគាត់មានដល់ព្រះជាម្ចាស់។ ក្រោយមក គាត់ក៏មានអារម្មណ៍ស្កប់ចិត្ត។ ជារឿយៗ គាត់បានអធិស្ឋានទៅកាន់ព្រះយេស៊ូវដោយពាក្យថា៖ «ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទអើយ ទូលបង្គំធ្លាប់ស្រឡាញ់ទ្រង់ ប៉ុន្តែទូលបង្គំមិនដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ទោះបីទូលបង្គំបាននិយាយថា ទូលបង្គំមានជំនឿលើទ្រង់ក៏ដោយ ក៏ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ ដោយដួងចិត្តពិតប្រាកដឡើយ។ ទូលបង្គំគ្រាន់តែសម្លឹងទៅកាន់ទ្រង់ កោតសរសើរទ្រង់ និងនឹករឭកអំពីទ្រង់ ប៉ុន្តែទូលបង្គំមិនដែលស្រឡាញ់ទ្រង់ ហើយក៏មិនដែលមានជំនឿដ៏ពិតលើទ្រង់នោះដែរ»។ គាត់តែងតែអធិស្ឋាន ដើម្បីធ្វើការតាំងចិត្តរបស់គាត់ ហើយគាត់តែងតែទទួលការលើកទឹកចិត្តពីព្រះបន្ទូលរបស់ព្រះយេស៊ូវ និងទាញបាននូវការជំរុញចិត្តចេញពីព្រះបន្ទូលទាំងនោះ។ ក្រោយមក បន្ទាប់ពីឆ្លងកាត់បទពិសោធន៍មួយរយៈ ព្រះយេស៊ូវក៏បានល្បងលគាត់ ដោយជំរុញគាត់ឱ្យកាន់តែស្រេកឃ្លានចង់បានទ្រង់ថែមទៀត។ គាត់បាននិយាយថា៖ «ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទអើយ! ទូលបង្គំពិតជានឹកទ្រង់ ហើយទន្ទឹងចង់ឃើញទ្រង់ខ្លាំងណាស់។ ទូលបង្គំនៅខ្វះចន្លោះច្រើនណាស់ ហើយទូលបង្គំមិនសក្ដិសមសម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ទូលបង្គំសូមអង្វរឱ្យទ្រង់យកទូលបង្គំចេញក្នុងពេលឆាប់ៗនេះទៅ។ តើទ្រង់នឹងត្រូវការទូលបង្គំនៅពេលណា? តើទ្រង់នឹងយកទូលបង្គំទៅនៅពេលណា? តើទូលបង្គំសម្លឹងមើលព្រះភ័ក្ត្ររបស់ទ្រង់ម្ដងទៀតនៅពេលណា? ទូលបង្គំលែងចង់មានជីវិតរស់ក្នុងសាច់ឈាមនេះ ដើម្បីបន្តនិស្ស័យពុករលួយ ហើយក៏មិនចង់បះបោរតទៅទៀតនោះដែរ។ ទូលបង្គំត្រៀមខ្លួនជាស្រេច ដើម្បីថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់កាន់តែឆាប់តាមតែទូលបង្គំអាចធ្វើបាន ហើយទូលបង្គំមិនចង់ធ្វើឱ្យទ្រង់ព្រួយព្រះទ័យតទៅទៀតឡើយ»។ នេះជារបៀបដែលគាត់បានអធិស្ឋាន ប៉ុន្តែនៅពេលនោះ គាត់មិនបានដឹងអំពីអ្វីដែលព្រះយេស៊ូវនឹងធ្វើឱ្យគ្រប់លក្ខណ៍នៅក្នុងគាត់ឡើយ។ ក្នុងអំឡុងពេលដែលគាត់ព្រួយចិត្ត ដោយសារតែការល្បងលរបស់គាត់ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យគាត់ឃើញម្ដងទៀត ហើយមានបន្ទូលថា៖ «ពេត្រុស ខ្ញុំចង់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ដើម្បីឱ្យអ្នកក្លាយជាផលផ្លែមួយ ដែលស្ដែងឱ្យឃើញពីភាពគ្រប់លក្ខណ៍របស់ខ្ញុំតាមរយៈអ្នក ហើយជាផលផ្លែដែលនាំឱ្យខ្ញុំមានព្រះទ័យរីករាយ។ តើអ្នកអាចធ្វើបន្ទាល់ពីខ្ញុំយ៉ាងពិតប្រាកដដែរឬទេ? តើអ្នកបានធ្វើតាមអ្វីដែលខ្ញុំបានសុំឱ្យអ្នកធ្វើដែរឬទេ? តើអ្នកបានរស់នៅតាមពាក្យដែលខ្ញុំបាននិយាយហើយឬនៅ? អ្នកធ្លាប់ស្រឡាញ់ខ្ញុំ ប៉ុន្តែទោះបីជាអ្នកបានស្រឡាញ់ខ្ញុំ តើអ្នកបានរស់នៅតាមពាក្យរបស់ខ្ញុំហើយឬនៅ? តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ? អ្នកទទួលស្គាល់ថា អ្នកមិនសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ខ្ញុំឡើយ ប៉ុន្តែតើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ?» ពេត្រុសបានឃើញថា គាត់មិនបានធ្វើអ្វីសោះសម្រាប់ព្រះយេស៊ូវ ហើយគាត់បាននឹកចាំអំពីពាក្យសម្បថដែលគាត់ស្បថថ្វាយជីវិតរបស់គាត់ដល់ព្រះជាម្ចាស់កាលពីមុន។ ដូច្នេះ គាត់ក៏លែងរអ៊ូរទាំ ហើយចាប់ពីពេលនោះមក ពាក្យអធិស្ឋានរបស់គាត់កាន់តែប្រសើរឡើង។ គាត់បានអធិស្ឋានដោយពោលថា៖ «ឱព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ! ទូលបង្គំធ្លាប់ចាកចោលទ្រង់ ហើយទ្រង់ក៏ធ្លាប់ចាកចោលទូលបង្គំម្ដងផងដែរ។ យើងបានចំណាយទាំងពេលនៅដាច់ពីគ្នា និងពេលនៅជាមួយគ្នា។ ប៉ុន្តែ ទ្រង់ស្រឡាញ់ទូលបង្គំខ្លាំងជាងអ្នកណាទាំងអស់។ ទូលបង្គំបានបះបោរទាស់នឹងទ្រង់ដដែលៗ និងបានធ្វើឱ្យទ្រង់ព្រួយព្រះហឫទ័យម្ដងហើយម្ដងទៀត។ តើទូលបង្គំអាចបំភ្លេចរឿងទាំងនេះបានដោយរបៀបណា? ទូលបង្គំតែងតែនឹកចាំជានិច្ច ហើយមិនភ្លេចកិច្ចការដែលទ្រង់បានធ្វើចំពោះទូលបង្គំ និងអ្វីដែលទ្រង់បានប្រទានដល់ទូលបង្គំនោះឡើយ។ ទូលបង្គំបានធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន សម្រាប់កិច្ចការដែលទ្រង់បានធ្វើចំពោះទូលបង្គំ។ ទ្រង់ជ្រាបដឹងអំពីអ្វីដែលទូលបង្គំអាចធ្វើបាន ហើយទ្រង់ថែមទាំងជ្រាបអំពីតួនាទីដែលទូលបង្គំអាចធ្វើបានដែរ។ ទូលបង្គំចង់ចុះចូលតាមការរៀបចំរបស់ទ្រង់ ហើយទូលបង្គំនឹងថ្វាយអ្វីៗទាំងអស់ដែលទូលបង្គំមានដល់ទ្រង់។ មានតែទ្រង់មួយប៉ុណ្ណោះដែលជ្រាបដឹងអំពីអ្វីដែលទូលបង្គំអាចធ្វើសម្រាប់ទ្រង់។ ទោះបីអារក្សសាតាំងបានបោកបញ្ឆោតទូលបង្គំយ៉ាងច្រើន ហើយទូលបង្គំបានបះបោរទាស់នឹងទ្រង់ក៏ដោយ ក៏ទូលបង្គំជឿថា ទ្រង់មិនចាំពីសេចក្តីរំលងរបស់ទូលបង្គំដោយសាររឿងនេះឡើយ ហើយក៏ជឿថា ទ្រង់មិនប្រព្រឹត្តចំពោះទូលបង្គំ ដោយផ្អែកលើសេចក្តីរំលងនោះផងដែរ។ ទូលបង្គំចង់ថ្វាយជីវិតរបស់ទូលបង្គំទាំងស្រុងដល់ទ្រង់។ ទូលបង្គំមិនសុំអ្វីឡើយ ហើយក៏គ្មានសេចក្តីសង្ឃឹម ឬផែនការអ្វីផ្សេងនោះដែរ។ ទូលបង្គំគ្រាន់តែចង់ធ្វើតាមបំណង និងព្រះហឫទ័យរបស់ទ្រង់តែមួយប៉ុណ្ណោះ។ ទូលបង្គំនឹងផឹកពីពែងដ៏ល្វីងជូរចត់របស់ទ្រង់ ហើយទូលបង្គំនឹងធ្វើតាមបង្គាប់របស់ទ្រង់ជានិច្ច»។
អ្នករាល់គ្នាត្រូវតែស្គាល់ឱ្យច្បាស់អំពីផ្លូវដែលអ្នករាល់គ្នាត្រូវដើរ។ អ្នករាល់គ្នាត្រូវតែដឹងឱ្យច្បាស់អំពីផ្លូវដែលអ្នករាល់គ្នានឹងដើរនៅពេលអនាគត ដឹងថាអ្វីទៅដែលព្រះជាម្ចាស់នឹងធ្វើឱ្យគ្រប់លក្ខណ៍ និងអ្វីខ្លះទៅដែលទ្រង់បានផ្ទុកផ្ដាក់ដល់អ្នករាល់គ្នា។ នៅថ្ងៃមួយ ប្រហែលជាអ្នករាល់គ្នានឹងជួបការល្បងល ហើយពេលដែលគ្រានោះមកដល់ បើអ្នករាល់គ្នាអាចទាញការជំរុញចិត្តចេញពីបទពិសោធន៍របស់ពេត្រុសបាន នោះវានឹងបង្ហាញថា អ្នករាល់គ្នាកំពុងតែដើរតាមផ្លូវរបស់ពេត្រុសយ៉ាងពិតប្រាកដហើយ។ ពេត្រុសបានទទួលការសរសើរពីព្រះជាម្ចាស់ ដោយព្រោះសេចក្តីជំនឿ សេចក្តីស្រឡាញ់ដ៏ពិត និងចិត្តភក្តីភាពដែលគាត់មានចំពោះព្រះជាម្ចាស់។ ហើយដោយសារតែភាពទៀងត្រង់ និងការចង់បានព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់គាត់នេះហើយ ដែលនាំឱ្យព្រះជាម្ចាស់ប្រោសគាត់ឱ្យបានគ្រប់លក្ខណ៍នោះ។ បើអ្នកពិតជាមានសេចក្តីស្រឡាញ់ និងសេចក្តីជំនឿដ៏ពិត ដូចជាពេត្រុសមែន នោះព្រះយេស៊ូវប្រាកដជានឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។
ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
គោលបំណងនៃការយកឈ្នះលើអ្នកនៅថ្ងៃនេះគឺដើម្បីឱ្យអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក និងជាព្រះរបស់អ្នកដទៃទៀតដែរ...
យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់...
កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ...
នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា...