ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤០០
ព្រះជាម្ចាស់បានតាំងព្រះទ័យប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពបែបណាឡើយ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅក្នុងមនុស្សមានតែពាក្យមិនច្បាស់លាស់អំពីសេចក្តីជំនឿ ប៉ុន្តែមនុស្សមិនបានដឹងអំពីអ្វីដែលផ្សំគ្នាឡើងឱ្យមានសេចក្តីជំនឿ និងកាន់តែមិនដឹងពីហេតុផលដែលនាំឱ្យគេមានសេចក្តីជំនឿនោះឡើយ។ មនុស្សមានការយល់ដឹងតិចតួចណាស់ ហើយមនុស្សខ្លួនឯងផ្ទាល់ក៏កំពុងតែខ្វះខាតច្រើនពេកហើយ ព្រោះថាសេចក្តីជំនឿរបស់គេចំពោះខ្ញុំ ជាសេចក្តីជំនឿខ្វះការពិចារណា និងល្ងិតល្ងង់។ ទោះបីជាគេមិនដឹងថាអ្វីជាសេចក្តីជំនឿ ឬមិនដឹងពីហេតុផលដែលនាំឱ្យគេមានសេចក្តីជំនឿលើខ្ញុំក៏ដោយ ក៏គេបន្តជឿលើខ្ញុំទាំងគិតមមៃ។ អ្វីដែលខ្ញុំទាមទារពីមនុស្សគឺមិនគ្រាន់តែឱ្យគេអំពាវនាវរកខ្ញុំទាំងមមៃបែបនេះ ឬជឿលើខ្ញុំដោយគ្មានទិសដៅបែបនេះឡើយ ដ្បិតកិច្ចការដែលខ្ញុំធ្វើ គឺដើម្បីឱ្យមនុស្សអាចមើលឃើញ និងស្គាល់ខ្ញុំ មិនមែនឱ្យមនុស្សដក់អារម្មណ៍នឹងខ្ញុំ និងមើលមកខ្ញុំ ដោយទស្សនៈមួយថ្មីនោះឡើយ។ ខ្ញុំធ្លាប់សម្ដែងទីសម្គាល់ ការអស្ចារ្យ និងសម្ដែងឫទ្ធិបារមីជាច្រើន ហើយពួកអ៊ីស្រាអែលនៅសម័យនោះក៏បានបង្ហាញនូវការកោតសរសើរ និងការគោរពស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់ខ្ញុំ ក្នុងការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស។ នៅគ្រានោះ ពួកយូដាបានគិតថា ព្រះចេស្ដាប្រោសឱ្យជារបស់ខ្ញុំ គឺជាកិច្ចការដ៏ប៉ិនប្រសប់អស្ចារ្យ ហើយដោយសារតែទង្វើជាច្រើនរបស់ខ្ញុំ ពួកគេគ្រប់គ្នាបានគោរពចំពោះខ្ញុំ និងមានអារម្មណ៍កោតសរសើរយ៉ាងខ្លាំងចំពោះគ្រប់ទាំងព្រះចេស្ដារបស់ខ្ញុំ។ ដូច្នេះ មនុស្សគ្រប់គ្នាដែលបានឃើញខ្ញុំធ្វើការអស្ចារ្យ បានដើរតាមខ្ញុំយ៉ាងប្រកិត រហូតដល់ថ្នាក់មានមនុស្សរាប់ពាន់នាក់ ដែលបានហ៊ុមព័ទ្ធជុំវិញខ្ញុំ ដើម្បីមើលខ្ញុំប្រោសអ្នកជំងឺឱ្យជា។ ខ្ញុំបានសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែមនុស្សចាត់ទុកខ្ញុំត្រឹមជាគ្រូពេទ្យដ៏ពូកែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំក៏បានចែកចាយសេចក្តីបង្រៀនជាច្រើនទៅកាន់មនុស្ស នៅសម័យនោះផងដែរ ប៉ុន្តែពួកគេចាត់ទុកខ្ញុំត្រឹមជាបរមគ្រូម្នាក់ចំពោះពួកសិស្សរបស់គាត់តែប៉ុណ្ណោះ។ សូម្បីសព្វថ្ងៃនេះក៏ដោយ ក្រោយពេលមនុស្សបានឃើញកំណត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ខ្ញុំក៏ពួកគេបន្តកាត់ស្រាយថា ខ្ញុំជាគ្រូពេទ្យដ៏ពូកែ ដែលបានប្រោសអ្នកជំងឺឱ្យជា និងជាគ្រូបង្រៀនដល់មនុស្សល្ងិតល្ងង់ ហើយពួកគេបានបរិយាយពីខ្ញុំថា ខ្ញុំជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលពេញដោយសេចក្ដីមេត្តាករុណា។ អស់អ្នកដែលកាត់ស្រាយបទគម្ពីរ អាចមានជំនាញពូកែលើសខ្ញុំនៅក្នុងការប្រោសឱ្យជា ឬមួយពេលនេះ គេអាចក្លាយជាសិស្សដែលពូកែលើសគ្រូរបស់គេ ប៉ុន្តែមនុស្សពូកែដែលមានកិត្តិនាមល្បីរន្ទឺ មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅជុំវិញពិភពលោកទាំងនេះ ចាត់ទុកខ្ញុំត្រឹមតែជាគ្រូពេទ្យដ៏តូចទាបម្នាក់ប៉ុណ្ណោះ។ កិច្ចការរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណរបស់ខ្ញុំទៀតសោត ក៏ខ្ពង់ខ្ពស់លើសបុត្រាទាំងអស់របស់ព្រះបាទសាឡូម៉ូនផងដែរ ប៉ុន្តែមនុស្សគិតត្រឹមថា ខ្ញុំជាគ្រូពេទ្យម្នាក់ដែលមិនសូវល្បី និងជាគ្រូបង្រៀនម្នាក់ដែលគ្មានមនុស្សណាស្គាល់សោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រោសគេឱ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រើព្រះចេស្ដាបណ្ដេញវិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ ហើយមានមនុស្សជាច្រើនជឿលើខ្ញុំដើម្បីឱ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អនៅលោកខាងមុខតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យបានរួចខ្លួនពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្តមួយរយៈខ្លី ប៉ុន្តែគេមិនព្យាយាមដើម្បីឱ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំប្រទានសេចក្ដីក្រោធដល់មនុស្ស ហើយដកហូតអស់ទាំងសេចក្តីអំណរ និងសេចក្តីសុខសាន្តដែលពួកគេធ្លាប់មាន នោះពួកគេក៏ចាប់ផ្ដើមមានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រទានទុក្ខវេទនានៃស្ថាននរកទៅឱ្យមនុស្ស ហើយទាមទារយកមកវិញនូវព្រះពរនៃស្ថានសួគ៌ ពួកគេក៏ផ្ទុះកំហឹងឡើង។ ពេលមនុស្សទូលសុំឱ្យខ្ញុំប្រោសគេឱ្យជាពីជំងឺ ហើយខ្ញុំមិនអើពើនឹងគេ និងមានអារម្មណ៍ស្អប់គេខ្លាំង ពួកគេក៏បានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើអាបធ្មប់វិញ។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែពួកគេបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំអាចនិយាយបានថា មនុស្សមានសេចក្ដីជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណរបស់ខ្ញុំច្រើនហួសហេតុពេក និងដោយសារមានអត្ថប្រយោជន៍ជាច្រើនដែលគេនឹងទទួលបាន។ ពួកយូដាបានជឿលើខ្ញុំ ដើម្បីបានព្រះគុណរបស់ខ្ញុំ ហើយបានដើរតាមខ្ញុំទៅគ្រប់ទីកន្លែងដែលខ្ញុំបានទៅផង។ មនុស្សល្ងិតល្ងង់ដែលមានចំណេះដឹង និងបទពិសោធន៍ដ៏មានកម្រិតទាំងនេះ បានស្វែងរកខ្ញុំ ដើម្បីចង់ឃើញទីសម្គាល់ និងការអស្ចារ្យដែលខ្ញុំបានធ្វើតែប៉ុណ្ណោះ។ ពួកគេបានចាត់ទុកខ្ញុំជាមេដឹកនាំរបស់ពួកយូដាដែលអាចសម្ដែងការឫទ្ធិបារមីដ៏ពូកែបំផុត។ ហើយនៅពេលដែលខ្ញុំបានបណ្ដេញអារក្សចេញពីមនុស្ស វាក៏បានធ្វើឱ្យមានការពិភាក្សាជាច្រើននៅក្នុងចំណោមពួកគេ៖ ពួកគេបាននិយាយថា ខ្ញុំជាអេលីយ៉ា ថាខ្ញុំជាម៉ូសេ ថាខ្ញុំជាហោរាដ៏ចំណាស់បំផុតក្នុងចំណោមពួកហោរាទាំងអស់នាសម័យបុរាណ ឬថាខ្ញុំជាគ្រូពេទ្យដ៏ពូកែជាងគេបំផុត។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ខ្ញុំជាជីវិត ជាផ្លូវ និងជាសេចក្តីពិត គ្មាននរណាម្នាក់អាចស្គាល់អង្គខ្ញុំ ឬអត្តសញ្ញាណរបស់ខ្ញុំបានឡើយ។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ស្ថានសួគ៌ជាកន្លែងមួយដែលព្រះវរបិតាខ្ញុំគង់នៅ គ្មាននរណាម្នាក់បានដឹងឡើយថា ខ្ញុំជាព្រះបុត្រានៃព្រះ ហើយក៏ជាព្រះជាម្ចាស់ផ្ទាល់ផងដែរ។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ខ្ញុំនឹងនាំសេចក្តីប្រោសលោះ ទៅឱ្យមនុស្សលោកទាំងអស់ ហើយបង់ថ្លៃលោះយកមនុស្ស គ្មាននរណាម្នាក់បានដឹងថា ខ្ញុំជាព្រះដែលប្រោសលោះមនុស្សលោក ហើយមនុស្សស្គាល់ខ្ញុំ ត្រឹមតែជាមនុស្សម្នាក់ដែលមានចិត្តមេត្តា និងចិត្តក្ដួលអាណិតប៉ុណ្ណោះ។ ហើយក្រៅពីខ្ញុំផ្ទាល់ ដែលអាចពន្យល់គ្រប់ទាំងសេចក្តីអំពីខ្លួនខ្ញុំ នោះគ្មាននរណាម្នាក់បានស្គាល់ខ្ញុំ ហើយក៏គ្មាននរណាម្នាក់ជឿថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់នោះដែរ។ នេះហើយគឺជាសេចក្តីជំនឿរបស់មនុស្សដែលមានចំពោះខ្ញុំ និងជារបៀបដែលគេព្យាយាមបញ្ឆោតខ្ញុំ។ តើពួកគេអាចធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច ខណៈពេលដែលគេមានទស្សនៈបែបនេះ ចំពោះខ្ញុំ?
ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ព្រះជាម្ចាស់បានតាំងព្រះទ័យប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពបែបណាឡើយ...
តាំងពីព្រះជាម្ចាស់បានចាប់ផ្ដើមបង្កើតសាកលលោកមក ទ្រង់ដៅមនុស្សជាច្រើនទុកជាមុន ដើម្បីបម្រើទ្រង់ រាប់ទាំងមនុស្សដែលមកពីគ្រប់សណ្ឋាននៃជីវិតផង។...
ព្រះជាម្ចាស់មិនយាងមកផែនដី ដើម្បីធ្វើឱ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ទៅជាគ្រប់លក្ខណ៍ឡើយ ហើយទ្រង់ក៏មិនធ្វើកិច្ចការនៃភាពជាមនុស្សសាមញ្ញនោះដែរ។...
គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ...