ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៨
កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ គឺជានិមិត្តដែលមនុស្សត្រូវតែស្គាល់ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបាន ដោយសារមនុស្ស...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ប្រវត្តិសាស្រ្តតែងរំកិលទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏តែងផ្លាស់ប្ដូរទៅមុខជានិច្ចដែរ។ ដើម្បីឱ្យផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំឈានចូលដល់ទីបញ្ចប់បាន វាត្រូវតែបន្តចម្រើនទៅមុខជានិច្ច។ ទ្រង់ត្រូវតែបំពេញកិច្ចការថ្មីជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ឆ្នាំ ទ្រង់ត្រូវតែបំពេញនូវកិច្ចការថ្មីជានិច្ច។ ទ្រង់ត្រូវតែចាប់ផ្ដើមមាគ៌ាថ្មីៗ ចាប់ផ្ដើមសម័យកាលថ្មីៗ ចាប់ផ្ដើមកិច្ចការកាន់តែថ្មី និងកាន់តែអស្ចារ្យ ហើយជាមួយគ្នានោះដែរ ត្រូវនាំព្រះនាមថ្មី និងកិច្ចការថ្មីមកជាមួយ។ ពីពេលមួយទៅពេលមួយ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់កំពុងបំពេញកិច្ចការថ្មី ហើយមិនដែលនៅជាប់នឹងវិធីសាស្ដ្រចាស់ ឬ បទបញ្ញត្តិចាស់ឡើយ។ ហើយកិច្ចការរបស់ទ្រង់ក៏មិនដែលឈប់ដែរ គឺឆ្លងកាត់ពីពេលមួយទៅពេលមួយឥតដាច់ឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនប្រែប្រួល តើហេតុអ្វីបានជាព្រះយេហូវ៉ាសុំពួកសង្ឃឱ្យបម្រើទ្រង់នៅក្នុងព្រះវិហារ ប៉ុន្តែព្រះយេស៊ូវវិញ បែរជាមិនបានយាងចូលទៅក្នុងព្រះវិហារនៅពេលដែលទ្រង់យាងមក បើទោះបីជាមនុស្សបាននិយាយថា ទ្រង់គឺជាសង្ឃមានឋានៈខ្ពស់ជាងគេ ហើយថាទ្រង់ចេញមកពីដំណាក់របស់ដាវីដ ហើយក៏ជាសង្ឃខ្ពស់ជាងគេ និងជាក្សត្រដ៏ធំជាងគេ? ហើយតើហេតុអ្វីបានទ្រង់មិនថ្វាយយញ្ញបូជា? ការចូលទៅក្នុងព្រះវិហារ ឬការមិនចូលទៅក្នុងព្រះវិហារ តើការទាំងអស់នេះមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬអី? ដូចដែលមនុស្សនឹកស្រមៃ ប្រសិនបើព្រះយេស៊ូវនឹងយាងមកម្ដងទៀតនៅគ្រាចុងក្រោយ ហើយនៅតែត្រូវហៅថាព្រះយេស៊ូវ និងនៅតែយាងមកលើដុំពពកស ដោយយាងចុះមកក្នុងចំណោមមនុស្សជារូបអង្គរបស់ព្រះយេស៊ូវ៖ តើនោះមិនមែនជាកិច្ចការដដែលៗរបស់ទ្រង់ទេឬអី? តើព្រះវិញ្ញាណបរិសុទ្ធអាចនៅជាប់នឹងរឿងចាស់បានទេ? អ្វីដែលមនុស្សជឿ គឺជាសញ្ញាណ ហើយអ្វីៗដែលមនុស្សយល់ គឺស្របទៅតាមន័យត្រង់ ហើយក៏ស្របទៅតាមការស្រមៃរបស់ពួកគេដែរ។ អ្វីទាំងនោះ មិនស្របគ្នាជាមួយនឹងគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏មិនអនុលោមទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់នឹងមិនបំពេញកិច្ចការដោយបែបនេះទេ។ ព្រះជាម្ចាស់មិនល្ងង់ខ្លៅ និងល្ងីល្ងើនោះទេ ហើយកិច្ចការរបស់ទ្រង់ គឺមិនធម្មតាដូចជាអ្នកនឹកស្រមៃឡើយ។ ផ្អែកតាមគ្រប់យ៉ាងដែលមនុស្សនឹកស្រមៃ ព្រះយេស៊ូវនឹងយាងមកនៅលើដុំពពក និងយាងចុះមកក្នុងចំណោមពួកអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញទ្រង់គង់នៅលើដុំពពក ហើយទ្រង់នឹងមានបន្ទូលប្រាប់អ្នករាល់គ្នាថា ទ្រង់គឺជាព្រះយេស៊ូវ។ អ្នករាល់គ្នាក៏នឹងឃើញស្នាមដែកគោលនៅលើព្រះហស្ដរបស់ទ្រង់ ហើយនឹងស្គាល់ទ្រង់ថាជា ព្រះយេស៊ូវ។ ហើយទ្រង់នឹងសង្គ្រោះអ្នករាល់គ្នាម្ដងទៀត ហើយនិងធ្វើជាព្រះដ៏មានគ្រប់ចេស្ដារបស់អ្នករាល់គ្នា។ ទ្រង់នឹងសង្គ្រោះអ្នករាល់គ្នា ប្រទានឈ្មោះថ្មីដល់អ្នករាល់គ្នា និងប្រទានដុំថ្មសដល់អ្នករាល់គ្នាម្នាក់មួយដុំ ដែលបន្ទាប់ពីនោះមក អ្នករាល់គ្នានឹងត្រូវអនុញ្ញាតឱ្យចូលទៅក្នុងនគរស្ថានសួគ៌ ហើយនឹងត្រូវទទួលយកទៅស្ថានសួគ៌។ តើជំនឿបែបនេះ មិនមែនជាសញ្ញាណរបស់មនុស្សទេឬអី? តើព្រះជាម្ចាស់បំពេញកិច្ចការស្របតាមសញ្ញាណរបស់មនុស្សមែនទេ ឬតើទ្រង់បំពេញកិច្ចការទាស់នឹងសញ្ញាណរបស់មនុស្សមែនទេ? តើសញ្ញាណរបស់មនុស្សសុទ្ធតែមកអំពីសាតាំងមែនទេ? តើមនុស្សទាំងអស់មិនសុទ្ធតែត្រូវសាតាំងធ្វើឱ្យពុករលួយទេឬអី? ប្រសិនបើព្រះជាម្ចាស់បានបំពេញកិច្ចការស្របទៅតាមសញ្ញាណរបស់មនុស្ស តើទ្រង់មិនក្លាយជាសាតាំងទេមែនទេ? តើទ្រង់នឹងមិនមែនជាប្រភេទតែមួយនឹងភាវៈដែលព្រះបង្កើតមកទេឬអី? ដោយសារភាវៈដែលព្រះបង្កើតមកត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំងក្នុងពេលនេះ ទើបមនុស្សបានក្លាយទៅជារូបតំណាងរបស់សាតាំង ប្រសិនបើព្រះជាម្ចាស់ត្រូវធ្វើការស្របទៅតាមអ្វីជារបស់សាតាំង តើទ្រង់នឹងមិនឃុបឃិតគ្នាជាមួយនឹងសាតាំងទេឬអី? តើមនុស្សអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ហេតុដូច្នេះ ព្រះជាម្ចាស់នឹងមិនធ្វើការស្របទៅតាមសញ្ញាណរបស់មនុស្សឡើយ ហើយនឹងមិនដែលធ្វើកិច្ចការដូចដែលអ្នកនឹកស្រមៃនោះទេ។ មានមនុស្សដែលនិយាយថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកនៅលើដុំពពក។ តើវាពិតទេថា ព្រះជាម្ចាស់បានមានព្រះបន្ទូលបែបនេះដោយផ្ទាល់ព្រះអង្គទ្រង់នោះ ប៉ុន្តែតើអ្នកមិនដឹងថា គ្មានមនុស្សណាម្នាក់អាចយល់ពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់បានទេឬ? តើអ្នកមិនដឹងទេថា គ្មានមនុស្សណាម្នាក់អាចពន្យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន? តើអ្នកច្បាស់ប្រាកដទេថា អ្នកត្រូវបានបំភ្លឺ និងស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធនោះ? ច្បាស់ណាស់ គឺមិនមែនព្រះវិញ្ញាណបរិសុទ្ធទេដែលបានបង្ហាញអ្នកតាមរបៀបមួយដោយផ្ទាល់បែបនេះនោះ? តើព្រះវិញ្ញាណបរិសុទ្ធមែនទេដែលបានណែនាំអ្នក ឬជាសញ្ញាណរបស់អ្នកបានដឹកនាំអ្នកឱ្យគិតបែបនេះ? អ្នកនិយាយថា «ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលបែបនេះ»។ ប៉ុន្តែ យើងមិនអាចប្រើសញ្ញាណ និងគំនិតផ្ទាល់របស់យើងដើម្បីវាស់ស្ទង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ សម្រាប់ពាក្យដែលអេសាយបាននិយាយ តើអ្នកអាចពន្យល់ពាក្យរបស់គាត់ឱ្យបានច្បាស់លាស់ដែរឬទេ? តើអ្នកហ៊ានពន្យល់ពាក្យរបស់គាត់ដែរឬទេ? ដោយសារអ្នកមិនហ៊ានពន្យល់សម្ដីរបស់អេសាយ តើហេតុអ្វីបានជាអ្នកហ៊ានពន្យល់ពីព្រះបន្ទូលរបស់ព្រះយេស៊ូវ? តើនរណាខ្ពង់ខ្ពស់ជាង ព្រះយេស៊ូវ ឬអេសាយ? ដោយសារចម្លើយ គឺព្រះយេស៊ូវខ្ពង់ខ្ពស់ជាង តើហេតុអ្វីបានជាអ្នកពន្យល់ព្រះបន្ទូលដែលព្រះយេស៊ូវបានថ្លែងមក? តើព្រះជាម្ចាស់នឹងមានបន្ទូលប្រាប់អ្នកអំពីកិច្ចការរបស់ទ្រង់ជាមុនដែរឬទេ? គ្មានភាវៈដែលព្រះបង្កើតណាមួយដែលអាចដឹងបានទេ គ្មានអ្នកនាំសារស្ថានសួគ៌ណាមួយដឹងឡើយ ហើយកូនមនុស្សក៏មិនដឹងដែរ ដូច្នេះ តើអ្នកអាចដឹងបានដោយរបៀបណា? មនុស្សនៅមានការខ្វះខាតខ្លាំងណាស់។ អ្វីដែលសំខាន់សម្រាប់អ្នករាល់គ្នាក្នុងពេលនេះ គឺត្រូវដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការនេះ។ ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងចាប់ពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់កិច្ចការនៅដំណាក់កាលបច្ចុប្បន្ន ដំណាក់កាលទាំងបីនេះ បង្កើតបានជាផែនការការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់នោះ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយយ៉ាងពិតប្រាកដ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា នោះឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ អ្នកត្រូវតែយល់ថា គ្រប់កិច្ចការទាំងអស់ ចាប់ពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ គឺជានិមិត្តដែលមនុស្សត្រូវតែស្គាល់ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបាន ដោយសារមនុស្ស...
កំហុសដ៏ធំបំផុតរបស់មនុស្សនៅក្នុងសេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដីប៉ុណ្ណោះ តែមែនទែនទៅ...
កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឲ្យឆ្ពោះទៅមុខ មានន័យថា...
ព្រះជាម្ចាស់ និងមនុស្សមិនអាចត្រូវបាននិយាយនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមនុស្សមិនអាចវាស់ស្ទង់ និងយល់បានឡើយ។...