ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥៥៤
តើអ្វីទៅជាផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍? តើរាប់បញ្ចូលកត្តាអ្វីខ្លះ? តើអ្នកស្ម័គ្រចិត្តឲ្យព្រះជាម្ចាស់កែប្រែអ្នក...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅគ្រាដំបូងឡើយ ក្រោយការបង្កើតមនុស្សជាតិ នោះគឺពួកសាសន៍អ៊ីស្រាអែលដែលធ្វើជាមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ព្រះជាម្ចាស់។ ប្រទេសអ៊ីស្រាអែលទាំងមូល គឺជាមូលដ្ឋាននៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី។ កិច្ចការរបស់ព្រះយេហូវ៉ា គឺត្រូវដឹកនាំ និងឃ្វាលមនុស្សដោយផ្ទាល់ តាមរយៈការកំណត់ក្រឹត្យវិន័យ ដើម្បីឱ្យមនុស្សអាចរស់នៅក្នុងជីវិតបែបប្រក្រតី និងថ្វាយបង្គំព្រះយេហូវ៉ាតាមប្រក្រតីនៅលើផែនដីនេះ។ ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនអាចឱ្យមនុស្សមើលឃើញ និងបះពាល់បានឡើយ។ ដោយសារគ្រប់ការដែលទ្រង់បំពេញ គឺដើម្បីណែនាំមនុស្សកាលពីដើមដំបូងបង្អស់ដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ដោយការបង្រៀននិងឃ្វាលពួកគេ ព្រះបន្ទូលរបស់ទ្រង់គ្មានអ្វីផ្សេងក្រៅពីក្រឹត្យវិន័យ បញ្ញត្តិ និងក្បួនខ្នាតនៃឥរិយាបថរបស់មនុស្សឡើយ និងមិនបានផ្ដល់ឱ្យពួកគេនូវសេចក្ដីពិតនៃជីវិតនោះទេ។ ពួកសាសន៍អ៊ីស្រាអែលស្ថិតក្រោមការដឹកនាំរបស់ទ្រង់ មិនត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹងបែបនេះទេ។ កិច្ចការនៃក្រឹត្យវិន័យរបស់ទ្រង់ គឺគ្រាន់តែជាដំណាក់កាលដំបូងបង្អស់នៅក្នុងកិច្ចការនៃការសង្គ្រោះប៉ុណ្ណោះ ដែលជាការចាប់ផ្ដើមដំបូងនៃកិច្ចការនៃការសង្គ្រោះ ហើយគ្មានអ្វីពាក់ព័ន្ធនឹងការបំផ្លាស់បំប្រែនិស្ស័យជីវិតរបស់មនុស្សឡើយ។ ហេតុនេះ នៅដើមដំបូងនៃកិច្ចការនៃការសង្គ្រោះរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែល ពុំចាំបាច់ត្រូវការឱ្យទ្រង់យកកំណើតជាមនុស្សឡើយ។ នេះហើយជាមូលហេតុដែលទ្រង់ត្រូវការមធ្យោបាយដែលជាឧបករណ៍មួយដើម្បីឱ្យទ្រង់អាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សបាន។ ហេតុនេះ នៅក្នុងចំណោមភាវៈដែលបានបង្កើតមក មានលេចមកនូវអស់អ្នកដែលនិយាយ និងធ្វើការតំណាងឱ្យព្រះយេហូវ៉ា ហើយនេះជាមូលហេតុដែលនាំឱ្យពួកកូនមនុស្ស និងពួកហោរាបានមកធ្វើការក្នុងចំណោមមនុស្ស។ ពួកកូនមនុស្សបានធ្វើការក្នុងចំណោមមនុស្សតំណាងឲ្យព្រះយេហូវ៉ា។ ការដែលត្រូវបានព្រះយេហូវ៉ាហៅថា «ពួកកូនមនុស្ស» គឺមានន័យថា មនុស្សបែបនោះជាអ្នកកំណត់ក្រឹត្យវិន័យតំណាងឲ្យទ្រង់។ ពួកគេក៏ជាពួកបូជាចារ្យក្នុងចំណោមប្រជាជនអ៊ីស្រាអែលដែរ ជាពួកបូជាចារ្យដែលត្រូវព្រះយេហូវ៉ាទតមើលនិងការពារ និងជាអ្នកដែលព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានធ្វើការ។ ពួកគេគឺជាមេដឹកនាំនៅក្នុងចំណោមមនុស្ស និងបម្រើដល់ព្រះយេហូវ៉ាដោយផ្ទាល់។ ម្យ៉ាងវិញទៀត ពួកហោរាបានថ្វាយខ្លួនក្នុងការនិយាយទៅកាន់មនុស្សនៅគ្រប់ទឹកដី និងពូជអំបូរទាំងអស់ជំនួសមុខឱ្យព្រះយេហូវ៉ា។ ពួកគេក៏បានថ្លែងទំនាយអំពីកិច្ចការរបស់ព្រះយេហូវ៉ាដែរ។ មិនថាពួកគេជាពួកកូនមនុស្ស ឬជាពួកហោរានោះទេ ពួកគេទាំងអស់ត្រូវបានតាំងឡើងដោយព្រះវិញ្ញាណនៃព្រះយេហូវ៉ាផ្ទាល់ព្រះអង្គ ហើយជាមនុស្សដែលមានកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងពួកគេ។ ក្នុងចំណោមមនុស្ស ពួកគេគឺជាមនុស្សដែលតំណាងព្រះយេហូវ៉ាដោយផ្ទាល់។ ពួកគេបំពេញកិច្ចការរបស់ពួកគេ ក៏ព្រោះតែពួកគេត្រូវបានព្រះយេហូវ៉ាលើកតម្កើង និងមិនមែនដោយព្រោះតែពួកគេជាសាច់ឈាមដែលព្រះវិញ្ញាណបរិសុទ្ធបានមកយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គនោះឡើយ។ ហេតុនេះ ទោះបីជាពួកគេនិយាយ និងបំពេញកិច្ចការតំណាងឲ្យព្រះជាម្ចាស់ក្ដី ក៏ពួកកូនមនុស្ស និងពួកហោរានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមែនជាសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងដំណាក់កាលចុងក្រោយ គឺផ្ទុយគ្នាស្រឡះ ដ្បិតកិច្ចការនៃការសង្គ្រោះ និងការជំនុំជម្រះលើមនុស្ស ត្រូវបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គទ្រង់ ហើយដូចនេះ ពុំត្រូវការឱ្យមានការរើសតាំងពួកហោរា និងពួកកូនមនុស្សជាថ្មីម្ដងទៀត ដើម្បីបំពេញកិច្ចការតំណាងឲ្យទ្រង់នោះទេ។ នៅក្នុងភ្នែករបស់មនុស្ស ពុំមានភាពខុសគ្នាពិតប្រាកដរវាងសារជាតិនិងវិធីសាស្រ្តនៃកិច្ចការរបស់ពួកគេឡើយ។ ហើយគឺមូលហេតុនេះហើយដែលមនុស្សមានការភ័ន្តច្រឡំមិនចេះចប់អំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងកិច្ចការរបស់ពួកហោរា និងពួកកូនមនុស្ស។ រូបអង្គខាងក្រៅរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាទូទៅមានលក្ខណៈដូចគ្នានឹងពួកហោរា និងពួកកូនមនុស្សដែរ។ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺកាន់តែសាមញ្ញធម្មតា និងកាន់តែជាក់ស្តែងជាងពួកហោរាទៅទៀត។ ហេតុដូច្នេះ មនុស្សមិនអាចបែងចែកភាពខុសគ្នារវាងអ្នកទាំងពីរបានឡើយ។ មនុស្សផ្ដោតសំខាន់តែទៅលើរូបរាងខាងក្រៅ មិនបានដឹងសោះថា សូម្បីអ្នកទាំងពីរដែលបំពេញកិច្ចការ និងនិយាយស្ដីដូចគ្នា ក៏មានភាពខុសគ្នាដាច់ស្រឡះរវាងពួកគេដែរ។ ដោយសារសមត្ថភាពរបស់មនុស្សក្នុងការបែងចែកភាពខុសគ្នានៅខ្សោយខ្លាំងពេក ទើបគេមិនអាចធ្វើការបែងចែកភាពខុសគ្នារវាងបញ្ហាសាមញ្ញៗបាន ហើយកាន់តែមិនអាចយល់ពីបញ្ហាស្មុគ្រស្មាញបានឡើយ។ នៅពេលដែលពួកហោរា និងអស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ បាននិយាយនិងបំពេញកិច្ចការ នេះគឺដើម្បីបំពេញភារកិច្ចរបស់មនុស្ស ពោលគឺដើម្បីបំពេញមុខងាររបស់ភាវៈដែលត្រូវបានបង្កើតមក ហើយវាគឺជាកិច្ចការដែលមនុស្សគួរតែធ្វើ។ ក៏ប៉ុន្តែ ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ថ្វីបើទម្រង់ខាងក្រៅរបស់ទ្រង់ គឺជាទម្រង់នៃភាវៈមួយដែលបានបង្កើតមកក៏ពិតមែន ក៏កិច្ចការរបស់ទ្រង់មិនមែនដើម្បីអនុវត្តមុខងាររបស់ទ្រង់នោះទេ ប៉ុន្តែគឺដើម្បីបំពេញព័ន្ធកិច្ចរបស់ទ្រង់វិញ។ ពាក្យថា «ភារកិច្ច» ត្រូវបានប្រើទាក់ទងនឹងភាវៈដែលបានបង្កើតមក រីឯពាក្យ «ព័ន្ធកិច្ច» គឺត្រូវបានប្រើទាក់ទងនឹងខាងសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ «ភារកិច្ច» និង «ព័ន្ធកិច្ច» មានលក្ខណៈខុសគ្នា។ ពាក្យទាំងពីរនេះ មិនអាចប្រើជំនួសគ្នាបានឡើយ។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែត្រូវបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ចំណែកឯកិច្ចការរបស់ព្រះជាម្ចាស់វិញ គឺត្រូវគ្រប់គ្រង និងត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ហេតុនេះ ថ្វីបើពួកសាវ័កជាច្រើនត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ហើយពួកហោរាជាច្រើនត្រូវបំពេញដោយទ្រង់ក្ដី ក៏កិច្ចការនិងពាក្យសម្ដីរបស់ពួកគេ គឺគ្រាន់តែដើម្បីបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមកប៉ុណ្ណោះ។ សេចក្ដីទំនាយរបស់ពួកគេ អាចហួសពីមាគ៌ាជីវិតដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានមានបន្ទូល ហើយភាពជាមនុស្សរបស់ពួកគេអាចមានលក្ខណៈខុសប្លែកពីធម្មតាជាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែពួកគេនៅតែបំពេញភារកិច្ចរបស់ពួកគេដដែល និងមិនមែនបំពេញព័ន្ធកិច្ចនោះទេ។ ភារកិច្ចរបស់មនុស្សសំដៅលើមុខងាររបស់មនុស្ស។ វាជាកិច្ចការដែលមនុស្សអាចសម្រេចបាន។ ក៏ប៉ុន្តែ ព័ន្ធកិច្ចដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការនេះមិនអាចសម្រេចដោយមនុស្សបានទេ។ មិនថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានបន្ទូល បំពេញការងារ ឬបើកសម្ដែងពីការអស្ចារ្យអ្វីនោះទេ គឺទ្រង់នឹងធ្វើកិច្ចការដ៏អស្ចារ្យក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការបែបនេះមិនអាចឱ្យមនុស្សធ្វើជំនួសទ្រង់បានឡើយ។ កិច្ចការរបស់មនុស្សគឺគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈមួយដែលបានបង្កើតមកនៅក្នុងដំណាក់កាលណាមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ បើគ្មានការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ពោលគឺ ប្រសិនបើព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវបាត់បង់ទៅ នោះភារកិច្ចរបស់ភាវៈមួយដែលបានបង្កើតមក ក៏នឹងត្រូវបាត់បង់ទៅដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការបំពេញព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវគ្រប់គ្រងលើមនុស្ស រីឯការបំពេញភារកិច្ចរបស់មនុស្ស គឺជាការបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់ព្រះអាទិករ ហើយគ្មានផ្លូវដែលអាចចាត់ទុកថាជាការបំពេញព័ន្ធកិច្ចរបស់នរណាម្នាក់ឡើយ។ ចំពោះសារជាតិដែលមានស្រាប់របស់ព្រះជាម្ចាស់ ពោលគឺចំពោះព្រះវិញ្ញាណរបស់ទ្រង់ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាការគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលពាក់ទម្រង់ខាងក្រៅនៃភាវៈមួយដែលត្រូវបានបង្កើតមកវិញ កិច្ចការរបស់ទ្រង់ គឺដើម្បីអនុវត្តព័ន្ធកិច្ចរបស់ទ្រង់។ មិនថាកិច្ចការអ្វីដែលទ្រង់បំពេញនោះទេ គឺសុទ្ធតែដើម្បីអនុវត្តព័ន្ធកិច្ចរបស់ទ្រង់ ហើយគ្រប់ការដែលមនុស្សអាចធ្វើបាន គឺត្រូវផ្ដល់នូវអ្វីដែលល្អបំផុតនៅក្នុងទំហំនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងនៅក្រោមការណែនាំរបស់ទ្រង់។
ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
តើអ្វីទៅជាផ្លូវដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍? តើរាប់បញ្ចូលកត្តាអ្វីខ្លះ? តើអ្នកស្ម័គ្រចិត្តឲ្យព្រះជាម្ចាស់កែប្រែអ្នក...
បណ្ដាជនសាទរខ្ញុំ ហើយសរសើរតម្កើងខ្ញុំ គ្រប់មាត់ទាំងអស់ថ្លែងពីព្រះដ៏ពិតតែមួយ ហើយមនុស្សគ្រប់គ្នាបើកភ្នែកងើយមើលស្នាព្រះហស្តរបស់ខ្ញុំ។...
អ្នកពោលថា អ្នកទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយអ្នកទទួលស្គាល់ព្រះបន្ទូលលេចមកជាសាច់ឈាម...
ព្រះជាម្ចាស់បានតាំងព្រះទ័យប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពបែបណាឡើយ...