ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៥

សព្វថ្ងៃនេះ ចំណេះដឹងមនុស្សស្ដីពីព្រះដ៏ជាក់ស្ដែង មានតែការយល់ឃើញមួយផ្នែកតែប៉ុណ្ណោះ ហើយការយល់ដឹងរបស់ពួកគេអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស ក៏នៅតែមានស្ដួចស្ដើងនៅឡើយ។ តាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ មនុស្សមើលឃើញថាព្រះអង្គមានភាពពេញបរិបូរណ៍តាមរយៈកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានរួមបញ្ចួលយ៉ាងច្រើន។ ប៉ុន្ដែ មិនថាយ៉ាងណានោះទេ ទីបន្ទាល់របស់ព្រះជាម្ចាស់ គឺចេញមកពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់៖ ជាអ្វីដែលព្រះជាម្ចាស់បានធ្វើនៅក្នុងលក្ខណៈជាសាច់ឈាម ជាគោលការណ៍ដែលទ្រង់បានបំពេញកិច្ចការ ជាអ្វីដែលទ្រង់បានធ្វើក្នុងលក្ខណៈជាមនុស្ស និងជាអ្វីដែលទ្រង់បានធ្វើនៅក្នុងលក្ខណៈជាព្រះ។ មនុស្សត្រូវតែមានការយល់ដឹងអំពីសេចក្ដីនេះ។ សព្វថ្ងៃនេះ អ្នកអាចថ្វាយបង្គំបុគ្គលនេះបាន ខណៈពេលដែលអ្នកកំពុងថ្វាយបង្គំព្រះវិញ្ញាណ ហើយនេះជាចំនួនស្ដួចស្ដើងបំផុតដែលមនុស្សគួរទទួលបាននៅក្នុងចំណេះដឹងពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស៖ ការស្គាល់ពីសារៈសំខាន់នៃព្រះវិញ្ញាណតាមរយៈសាច់ឈាម ការស្គាល់កិច្ចការក្នុងលក្ខណៈជាព្រះរបស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម និងកិច្ចការក្នុងលក្ខណៈជាមនុស្សនៅក្នុងសាច់ឈាម ដោយទទួលយកនូវព្រះបន្ទូល និងពាក្យថ្លែងមកទាំងអស់របស់ព្រះវិញ្ញាណ ព្រមទាំងមើលឃើញពីរបៀបដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំផ្នែកសាច់ឈាម និងបើកសម្ដែងអំពីព្រះចេស្ដារបស់ទ្រង់នៅក្នុងសាច់ឈាម។ នេះអាចនិយាយបានថា មនុស្សស្គាល់ព្រះវិញ្ញាណនៅស្ថានសួគ៌តាមរយៈសាច់ឈាម ការលេចមករបស់ព្រះដ៏ជាក់ស្ដែងក្នុងចំណោមមនុស្ស ដែលបានបណ្ដេញព្រះដែលឥតជាក់លាក់នៅក្នុងគំនិតរបស់មនុស្ស។ ការថ្វាយបង្គំរបស់មនុស្សចំពោះព្រះដ៏ជាក់ស្ដែងផ្ទាល់ បានធ្វើឲ្យការស្ដាប់បង្គាប់របស់គេចំពោះព្រះជាម្ចាស់មានការកើនឡើង ហើយតាមរយៈកិច្ចការក្នុងលក្ខណៈជាព្រះនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម កិច្ចការរបស់ព្រះចំពោះផ្នែកសាច់ឈាម និងកិច្ចការក្នុងលក្ខណៈជាមនុស្សរបស់ទ្រង់នៅក្នុងសាច់ឈាម មនុស្សទទួលបានការបើកសម្ដែងឲ្យឃើញ និងត្រូវបានឃ្វាល ហើយនិស្ស័យរបស់មនុស្សក៏មានការផ្លាស់ប្ដូរដែរ។ នេះជាអត្ថន័យពិតប្រាកដនៃការយាងមកដល់របស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម គោលបំណងចម្បងដែលមនុស្សអាចផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់ ពឹងផ្អែកលើព្រះជាម្ចាស់ និងមានចំណេះដឹងអំពីព្រះជាម្ចាស់។

ជាបឋម តើមនុស្សគួរមានអាកប្បកិរិយាអ្វីខ្លះចំពោះព្រះដ៏ជាក់ស្ដែង? តើអ្នកបានស្គាល់អ្វីខ្លះអំពីការយកកំណើតជាមនុស្ស ការលេចមកជាសាច់ឈាមរបស់ព្រះបន្ទូល ការលេចមកជាសាច់ឈាមរបស់ព្រះជាម្ចាស់ និងទង្វើរបស់ព្រះដ៏ជាក់ស្ដែង? តើមានប្រធានបទអ្វីដែលសំខាន់ជាងគេសម្រាប់យកមកពិភាក្សានៅថ្ងៃនេះ? នៅក្នុងការយកកំណើតជាមនុស្ស ការមកដល់របស់ព្រះបន្ទូលក្នុងសាច់ឈាម និងការលេចមកជាសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាបញ្ហាដែលត្រូវតែធ្វើការស្វែងយល់។ អ្នករាល់គ្នាត្រូវតែមកធ្វើការស្វែងយល់នូវបញ្ហាទាំងនេះជាបន្ដបន្ទាប់ និងត្រូវមានចំណេះដឹងច្បាស់លាស់អំពីបញ្ហាទាំងនេះនៅក្នុងបទពិសោធន៍ជីវិតរបស់អ្នករាល់គ្នា ដោយអាស្រ័យលើជំហរ និងអាស្រ័យលើយុគសម័យរបស់អ្នករាល់គ្នា។ ដំណើរការដែលមនុស្សមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺដូចនឹងដំណើរការដែលពួកគេស្គាល់ពីការលេចមកជាសាច់ឈាមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កាលណាមនុស្សមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែខ្លាំង នោះគេក៏បានស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ តាមរយៈការមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សក៏មានការយល់ដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណ និងបានស្គាល់ព្រះដ៏ជាក់ស្ដែងផ្ទាល់។ តាមពិតទៅ នៅពេលដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ និងទទួលបានពួកគេ នោះទ្រង់កំពុងតែអនុញ្ញាតឲ្យពួកគេស្គាល់ពីទង្វើនៃព្រះដ៏ជាក់ស្ដែង។ ព្រះអង្គកំពុងប្រើប្រាស់កិច្ចការនៃព្រះដ៏ជាក់ស្ដែងដើម្បីបង្ហាញមនុស្សពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស ដើម្បីបង្ហាញពួកគេថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកនៅចំពោះមុខមនុស្សយ៉ាងពិតប្រាកដ។ នៅពេលដែលព្រះជាម្ចាស់ទទួលយកមនុស្ស និងប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ នោះការបើកសម្ដែងអំពីព្រះដ៏ជាក់ស្ដែង បានយកឈ្នះលើពួកគេ ព្រះបន្ទូលនៃព្រះដ៏ជាក់ស្ដែងបានផ្លាស់ប្ដូរពួកគេ ហើយជីវិតរបស់ព្រះអង្គផ្ទាល់ បានធ្វើការនៅក្នុងពួកគេ ដោយចាក់បំពេញពួកគេជាមួយនឹងលក្ខណៈរបស់ទ្រង់ (មិនថាជាលក្ខណៈរបស់ព្រះអង្គក្នុងភាពជាមនុស្ស ឬលក្ខណៈរបស់ទ្រង់ក្នុងភាពជាព្រះនោះទេ) ធ្វើការចាក់បំពេញពួកគេជាមួយនឹងធាតុផ្សំនៃព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងការធ្វើឲ្យមនុស្សរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់ទទួលបានមនុស្សមក ព្រះអង្គបានធ្វើកិច្ចការមុនគេដោយការប្រើប្រាស់ព្រះបន្ទូល និងការថ្លែងអំពីព្រះដ៏ជាក់ស្ដែង ដែលជារបៀបមួយដើម្បីដោះស្រាយជាមួយនឹងភាពខ្វះខាតរបស់មនុស្ស និងដើម្បីជំនុំជម្រះ និងបើកសម្ដែងនូវនិស្ស័យរបស់ពួកគេដែលចូលចិត្ដប្រឆាំងទាស់នឹងទ្រង់ ដែលបណ្ដាលឲ្យពួកគេទទួលបានអ្វីដែលខ្លួនត្រូវការ និងបង្ហាញប្រាប់ពួកគេថា ព្រះជាម្ចាស់បានយាងមកក្នុងចំណោមពួកគេហើយ។ អ្វីដែលសំខាន់ជាងគេ ជាកិច្ចការដែលព្រះដ៏ជាក់ស្ដែងបានធ្វើនោះ គឺការសង្គ្រោះមនុស្សម្នាក់ៗចេញពីឥទ្ធិពលរបស់សាតាំង ដោយយកពួកគេចេញពីទឹកដីដែលខូចកខ្វក់ និងបណ្ដេញចោលនូវនិស្ស័យខូចអាក្រក់របស់ពួកគេ។ សារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតដែលព្រះដ៏ជាក់ស្ដែងទទួលបាន គឺការអាចរស់នៅក្នុងភាពជាមនុស្សធម្មតាជាមួយនឹងព្រះដ៏ជាក់ស្ដែង ដែលធ្វើជាឧទាហរណ៍ និងជាគំរូ និងជាការដែលអាចអនុវត្ដស្របតាមព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះដ៏ជាក់ស្ដែង ដោយគ្មានគម្លាតសូម្បីតែបន្តិច ឬការចាកចេញ ជាការអនុវត្ដតាមរបៀបគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូល ព្រមទាំងការអាចសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលព្រះអង្គបង្គាប់។ តាមរបៀបនេះ ព្រះជាម្ចាស់នឹងទទួលបានអ្នក។ នៅពេលដែលព្រះជាម្ចាស់ទទួលបានអ្នក នោះអ្នកមិនត្រឹមតែមាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ បើតាមគោលការណ៍ គឺអ្នកអាចរស់នៅតាមសេចក្ដីតម្រូវនៃព្រះដ៏ជាក់ស្ដែងទៀតផង។ ការមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនមែនមានន័យថាអ្នកមានជីវិតទេ។ អ្វីដែលសំខាន់បំផុតនោះ គឺអ្នកអាចប្រព្រឹត្ដស្របតាមសេចក្ដីតម្រូវរបស់ព្រះដ៏ជាក់ស្ដែង ដែលទ្រង់ចង់ឲ្យអ្នកធ្វើ ដែលកិច្ចការទាំងនេះទាក់ទងនឹងការដែលព្រះជាម្ចាស់អាចទទួលបានអ្នក។ ទាំងនេះ គឺជាអត្ថន័យដ៏អស្ចារ្យបំផុតនៃកិច្ចការរបស់ព្រះដ៏ជាក់ស្ដែងនៅក្នុងលក្ខណៈសាច់ឈាម។ នេះអាចនិយាយបានថា ព្រះជាម្ចាស់ទទួលបានមនុស្សមួយក្រុមតាមរយៈការលេចមកជាសាច់ឈាមយ៉ាងពិតប្រាកដ និងជាក់លាក់ ហើយមានភាពច្បាស់លាស់ និងរស់រវើក ការឲ្យមនុស្សមើលឃើញ ការធ្វើកិច្ចការនៃព្រះវិញ្ញាណនៅក្នុងសាច់ឈាម និងការធ្វើជាឧទាហរណ៍សម្រាប់មនុស្សនៅក្នុងសាច់ឈាម។ ការមកដល់របស់ព្រះជាម្ចាស់ជាសាច់ឈាម គឺដើម្បីជួយមនុស្សឲ្យមើលឃើញទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់ ដើម្បីផ្ដល់ជារូបរាងនៃសាច់ឈាមទៅដល់ព្រះវិញ្ញាណដែលគ្មានរូបរាង និងដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញ និងបានប៉ះពាល់ទ្រង់ផង។ តាមរយៈសេចក្ដីនេះ អស់អ្នកណាដែលទ្រង់បានចាក់បំពេញ នឹងរស់នៅសម្រាប់ទ្រង់ ទ្រង់នឹងទទួលពួកគេ ហើយគេនឹងដើរតាមព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលតែក្នុងស្ថានសួគ៌ ហើយមិនបានយាងមកផែនដីពិតប្រាកដទេ នោះមនុស្សនឹងមិនអាចស្គាល់ព្រះជាម្ចាស់ឡើយ ពួកគេនឹងបានត្រឹមតែអាចអធិប្បាយពីការប្រព្រឹត្ដរបស់ព្រះជាម្ចាស់ ដោយការប្រើប្រាស់ទ្រឹស្ដីទទេសូន្យ និងមិនអាចមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ ការសំខាន់ដែលព្រះជាម្ចាស់បានយាងមកផែនដីនេះគឺ ដើម្បីធ្វើជាឧទាហរណ៍ និងជាគំរូសម្រាប់អស់អ្នកដែលទ្រង់ទទួលបាន និងអស់អ្នកដែលមើលឃើញទ្រង់ ហើយមានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចទទួលបានពួកគេយ៉ាងពិតប្រាកដ។

ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៤

ដំណាក់កាលទីបី៖ ឯករាជ្យភាព ក្រោយពេលមនុស្សម្នាក់បានឆ្លងផុតវ័យកុមារភាព និងវ័យជំទង់ ហើយចូលទៅដល់ភាពពេញវ័យ នោះបន្ដិចម្ដងៗ និងដោយចៀសមិនផុត...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២១៥

ចូរនឹកចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរ កាលដែលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម និងគិតអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៧២

បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៦៨

ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ...