ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៤៩

12-05-2021

របៀបដែលសាតាំងប្រើប្រាស់វប្បធម៌បែបប្រពៃណីទៅធ្វើឲ្យមនុស្សពុករលួយ

តើមាន ឬក៏គ្មាននូវរឿងជាច្រើនដែលត្រូវបានចាត់ទុកជាផ្នែកមួយនៃវប្បធម៌ប្រពៃណីដែរឬទេ? (មាន។) តើ «វប្បធម៌បែបប្រពៃណី» នេះមានន័យដូចម្ដេច? អ្នកខ្លះនិយាយថា វាជាអ្វីមួយដែលត្រូវបានផ្ទេរបន្តពីបុព្វបុរស។ នេះជាទិដ្ឋភាពមួយ។ តាំងពីដើមដំបូងមក ផ្លូវនៃជីវិត ទំនៀមទម្លាប់ ពាក្យស្លោក និងក្បួនច្បាប់ ត្រូវបានផ្ទេរបន្តនៅក្នុងក្រុមគ្រួសារ ក្រុមជនជាតិ និងថែមទាំងមនុស្សជាតិទៀតផង ហើយអ្វីៗទាំងនេះត្រូវបានបញ្ចូលទៅក្នុងគំនិតរបស់មនុស្ស។ មនុស្សខ្លះចាត់ទុកវប្បធម៌ទាំងនេះជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គេ ហើយចាត់ទុកវាជាក្បួនច្បាប់ដែលត្រូវប្រកាន់ខ្ជាប់ ដូចជាជីវិតរបស់គេអ៊ីចឹង។ ជាការពិត ពួកគេមិនដែលចង់ផ្លាស់ប្ដូរ ឬបោះបង់ចោលវប្បធម៌ទាំងនេះឡើយ ដោយសារតែវាត្រូវបានផ្ទេរបន្តពីបុព្វបុរសរបស់គេ។ មានផ្នែកផ្សេងទៀតនៃវប្បធម៌បែបប្រពៃណី ដែលត្រូវបានជ្រួតជ្រាបចូលទៅក្នុងឆ្អឹងរបស់មនុស្ស ដូចជាវប្បធម៌ដែលត្រូវបានបន្សល់ទុកពីខុងជឺ (Confucius) និងម៉េង (Mencius) និងសេចក្តីដែលត្រូវបានបង្រៀនដល់មនុស្ស ដោយលទ្ធិតាវ (Taoism) និងលទ្ធិខុងជឺ (Confucianism)។ តើវាមិនមែនបែបនេះទេឬ? តើមានរឿងអ្វីខ្លះទៅដែលត្រូវបានបញ្ចូលនៅក្នុងវប្បធម៌បែបប្រពៃណី? តើវារួមបញ្ចូលថ្ងៃឈប់សម្រាកដែលមនុស្សអបអរសាទរដែរឬទេ? ឧទាហរណ៍ ថ្ងៃបុណ្យចូលឆ្នាំចិន បុណ្យបង្ហោះគោម បុណ្យឆេងម៉េង បុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌ ព្រមទាំងបុណ្យសែនព្រះខែ។ ក្រុមគ្រួសារខ្លះថែមទាំងធ្វើបុណ្យអបអរថ្ងៃដែលកូនរបស់គេឈានដល់អាយុជាក់លាក់មួយ ឬនៅពេលដែលកូនគេបានមួយខែ ឬបានមួយរយថ្ងៃជាដើម។ ទាំងនេះគឺជាថ្ងៃឈប់សម្រាកតាមប្រពៃណី។ តើវាមិនមានវប្បធម៌បែបប្រពៃណីនៅពីក្រោយថ្ងៃឈប់សម្រាកទាំងនេះទេឬ? តើអ្វីទៅជាស្នូលនៃវប្បធម៌បែបប្រពៃណី? តើវាមានពាក់ព័ន្ធអ្វីជាមួយនឹងការថ្វាយបង្គំព្រះជាម្ចាស់? តើវាមានពាក់ព័ន្ធអ្វីនឹងការប្រាប់មនុស្សឲ្យប្រតិបត្តិតាមសេចក្តីពិត? តើមានថ្ងៃឈប់សម្រាកណាមួយដែលធ្វើឲ្យមនុស្សថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ឲ្យគេទៅកាន់ទីអាសនារបស់ព្រះជាម្ចាស់ និងទទួលយកសេចក្តីបង្រៀនរបស់ទ្រង់ដែរឬទេ? តើមានថ្ងៃឈប់សម្រាកបែបនេះដែរទេ? (អត់ទេ។) តើមនុស្សធ្វើអ្វីខ្លះនៅថ្ងៃឈប់សម្រាកទាំងនេះ? នៅក្នុងសម័យទំនើប គេឃើញមនុស្សស៊ីផឹកសប្បាយនៅថ្ងៃទាំងនេះ។ តើអ្វីទៅជាប្រភពដែលស្ថិតនៅពីក្រោយវប្បធម៌បែបប្រពៃណី? តើវប្បធម៌បែបប្រពៃណីចេញមកពីនរណា? (សាតាំង។) វាចេញមកពីសាតាំង។ នៅពីក្រោយឆាកនៃថ្ងៃឈប់សម្រាកប្រពៃណីទាំងនេះ សាតាំងបណ្ដុះរឿងជាក់លាក់មួយចំនួននៅក្នុងមនុស្ស។ តើរឿងជាក់លាក់ទាំងនេះមានអ្វីខ្លះ? ដើម្បីធានាថា មនុស្សចងចាំអំពីដូនតារបស់គេ។ តើនេះមិនមែនជារឿងមួយនៅក្នុងចំណោមរឿងជាច្រើនទៀតទេឬ? ឧទាហរណ៍ នៅក្នុងថ្ងៃបុណ្យឆេងម៉េង មនុស្សសម្អាតផ្នូរ និងដុតសំណែនដល់ដូនតារបស់គេ ក្នុងបំណងដើម្បីកុំឲ្យភ្លេចដូនតារបស់គេ។ ជាមួយគ្នាផងដែរ សាតាំងធ្វើឲ្យមនុស្សបន្តនឹកចាំអំពីការស្នេហាមាតុភូមិ ដូចជា ពិធីបុណ្យអុំទូក។ ចុះចំណែកបុណ្យសែនព្រះខែវិញ? (ការជួបជុំគ្រួសារ។) តើអ្វីទៅជាប្រវត្តិនៃការជួបជុំគ្រួសារ? តើវាមានហេតុផលអ្វីទៅ? ហេតុផលនោះគឺដើម្បីប្រាស្រ័យទាក់ទង និងផ្សារភ្ជាប់ខាងផ្លូវអារម្មណ៍។ ជាការពិត មិនថាវាជាពិធីបុណ្យចូលឆ្នាំចិន ឬបុណ្យបង្ហោះគោមនោះឡើយ វាមាននូវរបៀបជាច្រើននៃការពណ៌នាអំពីហេតុផលដែលនៅពីក្រោយពិធីបុណ្យទាំងនេះ។ មិនថាគេពណ៌នាអំពីហេតុផលទាំងនេះបែបណានោះទេ ប៉ុន្តែហេតុផលនីមួយៗគឺជារបៀបរបស់សាតាំង ដើម្បីបណ្ដុះមនោគម និងគំនិតរបស់វាចូលទៅក្នុងមនុស្ស ដើម្បីឲ្យពួកគេនៅឲ្យឆ្ងាយពីព្រះជាម្ចាស់ និងមិនដឹងថា មានព្រះជាម្ចាស់ ហើយថ្វាយសំណែនទៅកាន់ដូនតារបស់គេ ឬទៅកាន់សាតាំង ឬស៊ីផឹកសប្បាយសម្រាប់ជាប្រយោជន៍ដល់បំណងប្រាថ្នាខាងសាច់ឈាមរបស់គេ។ នៅពេលដែលពិធីបុណ្យនីមួយៗត្រូវបានប្រារព្ធ នោះគំនិត និងទស្សនៈរបស់សាតាំងត្រូវបានដាំជាប់នៅក្នុងជម្រៅចិត្តរបស់មនុស្សទាំងមិនដឹងខ្លួន។ នៅពេលដែលមនុស្សចូលដល់វ័យសែសិប ហាសិប ឬចាស់ជាងនេះ នោះគំនិត និងទស្សនៈទាំងនេះរបស់សាតាំងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់គេរួចស្រេចទៅហើយ។ លើសពីនេះ មនុស្សខិតខំផ្ទេរគំនិតទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ទាំងច្របូកច្របល់ និងយ៉ាងអស់ពីចិត្ត ដោយមិនថាវាត្រឹមត្រូវ ឬខុសឆ្គងឡើយ។ តើវាមិនមែនបែបនេះទេឬ? (ពិតមែនហើយ។) តើវប្បធម៌បែបប្រពៃណី និងថ្ងៃឈប់សម្រាកទាំងនេះធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? តើអ្នកដឹងឬទេ? (មនុស្សចាប់ផ្ដើមបង្ខាំង និងចងភ្ជាប់ ដោយក្បួនច្បាប់នៃប្រពៃណីទាំងនេះ ជាហេតុនាំឲ្យពួកគេគ្មានពេល ឬថាមពល ដើម្បីស្វែងរកព្រះជាម្ចាស់។) នេះជាទិដ្ឋភាពមួយ។ ឧទាហរណ៍ មនុស្សគ្រប់គ្នាដែលអបអរសាទរ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ប្រសិនបើអ្នកមិនអបអរបុណ្យនេះទេ តើអ្នកមិនមានអារម្មណ៍សោកសៅទេឬ? តើមានអបិយជំនឿអ្វីខ្លះដែលអ្នកមាននៅក្នុងដួងចិត្តរបស់អ្នកទៅ? អ្នកអាចមានអារម្មណ៍ថា «ខ្ញុំមិនបានអបអរថ្ងៃចូលឆ្នាំថ្មី ហើយដោយសារតែថ្ងៃបុណ្យចូលឆ្នាំចិន គឺជាថ្ងៃអាក្រក់ ដូច្នេះ តើថ្ងៃដែលសេសសល់ផ្សេងទៀតនៅឆ្នាំនេះនឹងមិនក្លាយជាថ្ងៃអាក្រក់ដែរទេឬ»? តើអ្នកនឹងមិនមានអារម្មណ៍មិនស្រួលចិត្ត ឬខ្លាចតិចតួចទេឬអី? មានមនុស្សខ្លះទៀតដែលមិនថ្វាយសំណែនដល់ដូនតារបស់គេអស់រយៈពេលជាច្រើនឆ្នាំ ហើយភ្លាមៗ គេយល់សប្តិឃើញមនុស្សស្លាប់មកសុំលុយពីពួកគេ។ តើពួកគេនឹងមានអារម្មណ៍ដូចម្ដេចទៅ? «ខ្មោចដែលស្លាប់នោះអន់ចិត្តខ្លាំងណាស់ ព្រោះគេគ្មានលុយចាយ! ខ្ញុំត្រូវតែដុតលុយក្រដាសខ្លះដល់ពួកគេហើយ។ បើខ្ញុំមិនដុតទេ នោះវានឹងមិនត្រឹមត្រូវឡើយ។ វាអាចបង្កបញ្ហាដល់យើង ដែលជាមនុស្សរស់។ តើនរណាទៅដឹងទៅថា សំណាងអាក្រក់នឹងកើតឡើងនៅពេលណានោះ?» ពួកគេនឹងតែងតែមានអារម្មណ៍ខ្លាច និងព្រួយបារម្ភបន្តិចបន្ដួចបែបនេះនៅក្នុងចិត្តរបស់គេ។ តើនរណាដាក់ការព្រួយបារម្ភនេះនៅក្នុងគេទៅ? (សាតាំង។) សាតាំងគឺជាប្រភពនៃការព្រួយបារម្ភនេះ។ តើនេះមិនមែនជាផ្លូវមួយក្នុងចំណោមផ្លូវជាច្រើនដែលសាតាំងធ្វើឲ្យមនុស្សពុករលួយទេឬ? វាប្រើប្រាស់មធ្យោបាយ និងហេតុផលផ្សេងៗគ្នា ដើម្បីត្រួតត្រាអ្នក គំរាមកំហែងអ្នក និងចងអ្នក ដើម្បីឲ្យអ្នកធ្លាក់ទៅក្នុងការវង្វេងស្មារតី ហើយចុះចូលចំពោះវា ដូច្នេះ នេះជារបៀបដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ។ ជារឿយៗ នៅពេលដែលមនុស្សទន់ខ្សោយ ឬនៅពេលដែលពួកគេមិនយល់ទាំងស្រុងអំពីស្ថានភាព គេអាចធ្វើអ្វីមួយដែលធ្វេសប្រហែសនៅក្នុងរបៀបបែបលីលា។ ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំង ហើយអាចប្រព្រឹត្តដោយមិនដឹងខ្លួន អាចធ្វើកិច្ចការផ្សេងៗ ទាំងមិនដឹងថាខ្លួនកំពុងតែធ្វើឡើយ។ នេះជាផ្លូវមួយដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ។ ថែមទាំងមានមនុស្សមួយចំនួនតូចសព្វថ្ងៃ ដែលអល់អែកក្នុងការចាកចេញពីវប្បធម៌បែបប្រពៃណីដែលចាក់ឫសយ៉ាងជ្រៅ គឺពួកគេមិនអាចបោះបង់វាចោលនោះឡើយ។ ជាពិសេស នៅពេលដែលពួកគេទន់ខ្សោយ និងអកម្ម ដែលពួកគេចង់ប្រារព្ធថ្ងៃបុណ្យទាំងនេះ ហើយពួកគេចង់ជួបសាតាំង និងបំពេញចិត្តសាតាំងម្ដងទៀត ដើម្បីនាំមកនូវការលួងលោមចិត្តរបស់គេ។ តើអ្វីទៅជាប្រវត្តិនៃវប្បធម៌បែបប្រពៃណី? តើដៃដ៏ខ្មៅរបស់សាតាំងកំពុងតែទាញខ្សែនៅពីក្រោយឆាកឬ? តើធម្មជាតិដ៏អាក្រក់របស់សាតាំងកំពុងតែសម្លុតគំរាម និងត្រួតត្រាឬ? តើសាតាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការនេះឬ? (មែនហើយ។) នៅពេលដែលមនុស្សរស់នៅក្នុងវប្បធម៌ប្រពៃណី និងអបអរថ្ងៃបុណ្យឈប់សម្រាកបែបប្រពៃណីទាំងនេះ តើយើងអាចនិយាយបានថា នេះជាបរិយាកាសមួយដែលពួកគេត្រូវបានចាញ់បញ្ឆោត និងធ្វើឲ្យពុករលួយ ដោយសាតាំង ហើយលើសពីនេះ ពួកគេរីករាយនឹងឲ្យសាតាំងបោកបញ្ឆោត និងធ្វើឲ្យពុករលួយឬ? (មែនហើយ។) នេះជាអ្វីមួយដែលអ្នករាល់គ្នាត្រូវទទួលស្គាល់ ជាអ្វីមួយដែលអ្នកត្រូវតែដឹង។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល