ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ | ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដើម្បីយកឈ្នះសាតាំង និងសង្រ្គោះមនុស្ស

13-02-2021

ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅលើផែនដី

នៅពេលដែលទ្រង់បំពេញកិច្ចការដោយផ្ទាល់

ព្រះអង្គទ្រង់គង់ក្នុងចំណោមមនុស្ស

គ្រប់កិច្ចការដែលទ្រង់បំពេញ គឺត្រូវធ្វើដើម្បីយកឈ្នះលើសាតាំង

ហើយទ្រង់នឹងយកឈ្នះលើសាតាំងតាមរយៈការយកឈ្នះលើមនុស្ស

និងតាមរយៈការធ្វើឲ្យអ្នករាល់គ្នាបានពេញខ្នាត

នៅពេលអ្នករាល់គ្នាធ្វើទីបន្ទាល់លាន់ឮកងរំពង

ចំណុចនេះក៏ជាសញ្ញាពីការយកឈ្នះលើសាតាំងផងដែរ

ចំណុចនេះក៏ជាសញ្ញាពីការយកឈ្នះលើសាតាំងផងដែរ

ដំបូង ត្រូវយកឈ្នះលើមនុស្ស

ហើយចុងក្រោយ ត្រូវធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍

ដើម្បីយកឈ្នះលើសាតាំង

ក៏ប៉ុន្តែ រួមជាមួយនឹងការយកឈ្នះលើសាតាំង

នេះក៏ជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងអស់

ចេញផុតពីសមុទ្រទុក្ខដែលគ្មានន័យខ្លឹមសារនេះផងដែរ

មិនខ្វល់ថាតើកិច្ចការនេះ ត្រូវបំពេញ

នៅទូទាំងសាកលលោកទាំងមូល ឬនៅប្រទេសចិននោះទេ

គ្រប់ការទាំងអស់ គឺដើម្បីយកឈ្នះលើសាតាំង

និងនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សជាតិទាំងមូល

ដើម្បីឲ្យមនុស្សអាចចូលទៅក្នុងសេចក្ដីសម្រាកបាន

ដើម្បីឲ្យមនុស្សអាចចូលទៅក្នុងសេចក្ដីសម្រាកបាន

ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (ជាសាច់ឈាមសាមញ្ញធម្មតានេះ)

ច្បាស់ណាស់ គឺដើម្បីយកឈ្នះលើសាតាំង

(ជាសាច់ឈាមសាមញ្ញធម្មតានេះ)

ច្បាស់ណាស់ គឺដើម្បីយកឈ្នះលើសាតាំង

កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម

គឺប្រើដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់អស់អ្នកដែលស្ថិតក្រោមស្ថានសួគ៌

ដែលស្រឡាញ់ព្រះជាម្ចាស់

កិច្ចការនេះគឺដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់

និងដើម្បីយកឈ្នះលើសាតាំងផងដែរ

ចំណុចស្នូលនៃគ្រប់កិច្ចការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់

គឺមិនអាចកាត់ផ្ដាច់ចេញពីការយកឈ្នះលើសាតាំង

ដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សជាតិបានឡើយ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល