ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ៧១

01-05-2021

ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កំពុងខិតទៅរកទីបញ្ចប់ ហើយច្រកទ្វារនគរព្រះជាម្ចាស់បានបើកជាស្រេចសម្រាប់អស់អ្នកដែលស្វែងរកការលេចមករបស់ទ្រង់។ បងប្អូនប្រុសស្រីអើយ តើអ្នករាល់គ្នាកំពុងរង់ចាំអ្វីទៀត? តើអ្នករាល់គ្នាកំពុងស្វែងរកអ្វី? តើអ្នករាល់គ្នាកំពុងរង់ចាំ ឲ្យព្រះជាម្ចាស់លេចមកមែនទេ? តើអ្នកកំពុងរកមើលស្នាមព្រះបាទារបស់ទ្រង់មែនទេ? ពិតជាចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ខ្លាំងណាស់! ហើយការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់អីក៏លំបាកដល់ម្ល៉េះ! នៅក្នុងយុគសម័យបែបនេះ នៅក្នុងពិភពមួយបែបនេះ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីអាចមើលឃើញថ្ងៃដែលព្រះជាម្ចាស់លេចមក? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីដើរឲ្យទាន់លំអាននៃព្រះបាទារបស់ព្រះជាម្ចាស់? អស់អ្នកដែលរង់ចាំព្រះជាម្ចាស់លេចមក តែងមានសំណួរបែបនេះ។ អ្នករាល់គ្នាគិតពិចារណាអំពីសំណួរទាំងនេះជាច្រើនលើកច្រើនសា ប៉ុន្តែតើបានលទ្ធផលអ្វីខ្លះហើយ? តើព្រះជាម្ចាស់លេចមកនៅទីណា? តើស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅទីណា? តើអ្នករាល់គ្នាមានចម្លើយហើយឬនៅ? មនុស្សជាច្រើននឹងឆ្លើយបែបនេះថា៖ «ព្រះជាម្ចាស់លេចមកនៅក្នុងចំណោមអ្នកទាំងឡាយដែលដើរតាមទ្រង់ ហើយស្នាមព្រះបាទារបស់ទ្រង់ គឺនៅក្នុងចំណោមយើងរាល់គ្នា។ ចម្លើយគឺងាយស្រួលបែបនេះឯង!» នរណាក៏អាចផ្តល់ចម្លើយដែលមានជាលំនាំស្រាប់បានដែរ ប៉ុន្តែតើអ្នករាល់គ្នាយល់ពីអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ ឬស្នាមព្រះបាទារបស់ទ្រង់ដែរឬទេ? ការលេចមករបស់ព្រះជាម្ចាស់ សំដៅលើការយាងមកកាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សជាតិដើម្បីបំពេញកិច្ចការនៃការបង្កើតយុគសម័យមួយ និងបញ្ចប់យុគសម័យមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យរបស់ទ្រង់ផ្ទាល់ និងតាមវិធីដែលទ្រង់មានស្រាប់។ ការលេចមកប្រភេទនេះ គឺមិនមែនជាទម្រង់នៃពិធីណាមួយឡើយ។ វាមិនមែនជាទីសម្គាល់ ជារូបភាព ជាការអស្ចារ្យ ឬជានិមិត្តដ៏ធំអស្ចារ្យអ្វីនោះទេ ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនាអ្វីដែរ។ វាគឺជាសេចក្តីពិត និងជាតថភាពជាក់ស្តែង ដែលមនុស្សអាចប៉ះបាន និងអាចមើលឃើញបាន។ ការលេចមកប្រភេទនេះ គឺមិនមែនគ្រាន់តែធ្វើឲ្យតែបាន ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ។ ការលេចមករបស់ព្រះជាម្ចាស់ គឺសុទ្ធតែមានអត្ថន័យសារជាតិជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រងរបស់ទ្រង់។ អ្វីដែលហៅថា ការលេចមក នៅទីនេះ គឺខុសគ្នាទាំងស្រុងពី «ការលេចមក» ផ្សេងទៀត ដែលព្រះជាម្ចាស់ណែនាំ ដឹកនាំ និងបំភ្លឺដល់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុងចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់លេចមកដោយផ្ទាល់។ កិច្ចការនេះគឺខុសគ្នាពីកិច្ចការនៃយុគសម័យផ្សេងទៀត។ កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។ វាជាកិច្ចការដែលចាប់ផ្តើមនូវយុគសម័យថ្មីមួយ និងបញ្ចប់ទៅវិញនូវយុគសម័យមុន ហើយវាគឺជាទម្រង់នៃកិច្ចការថ្មីដែលបានកែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។ បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅកាន់យុគសម័យថ្មីមួយទៀត។ នេះហើយគឺជាអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់។

នៅពេលណាដែលអ្នករាល់គ្នា បានយល់អំពីអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាគប្បីត្រូវស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដោយរបៀបណា? សំណួរនេះមិនពិបាកពន្យល់នោះទេ៖ នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះហើយដែលអ្នកនឹងឃើញស្នាមព្រះបាទារបស់ទ្រង់។ ការពន្យល់បែបនេះ ស្តាប់ទៅដូចជាត្រង់ៗពេក ប៉ុន្តែមិនងាយស្រួលនឹងអនុវត្តនោះទេ ដ្បិតមនុស្សជាច្រើនពុំបានដឹងថាព្រះជាម្ចាស់លេចមកនៅទីណានោះទេ កាន់តែមិនដឹងថា ទ្រង់អាចនឹងលេចមកនៅទីណា ឬទ្រង់គួរលេចមកនៅទីណាឡើយ។ មនុស្សខ្លះជឿទាំងមិនបានគិតថា នៅទីណាដែលព្រះវិញ្ញាណបរិសុទ្ធកំពុងបំពេញកិច្ចការ នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ឬម៉្យាងទៀត ពួកគេជឿថា នៅទីណាដែលមានបុគ្គលខាងវិញ្ញាណ នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ឬម្យ៉ាងទៀតពួកគេជឿថា នៅទីណាដែលមានបុគ្គលមានកេរ្តិ៍ឈ្មោះល្បី នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ក្នុងពេលនេះ ចូរយើងទុករឿងដែលថាជំនឿបែបនេះត្រឹមត្រូវឬខុសនោះមួយឡែកសិន។ ដើម្បីពន្យល់សំណួរបែបនេះ យើងត្រូវមានគោលដៅច្បាស់លាស់ជាមុនសិន។ យើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ យើងមិនមែនកំពុងស្វែងរកបុគ្គលខាងវិញ្ញាណនោះទេ ហើយយើងក៏មិនបានកំពុងស្វែងរកមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីដែរ គឺយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ក្នុងហេតុផលនេះ ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងនូវព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឲ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឲ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់ទ្រង់នៅក្នុងការឃុំឃាំងរបស់ខ្លួន និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងមិនមានសេចក្តីពិត នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។

ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល