ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | សាច់ឈាម និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានសារជាតិដូចគ្នា
19-02-2021
សាច់ឈាមដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត
គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឧត្ដុង្គឧត្ដមណាស់
ទ្រង់ប្រកបដោយព្រះចេស្ដា ទ្រង់បរិសុទ្ធ ហើយសុចរិតផង
ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដម
ប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ
ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដម
ប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ
សាច់ឈាមបែបនេះ អាចធ្វើបានតែកិច្ចការ
ណាដែលសុចរិត និងមានប្រយោជន៍ដល់មនុស្សជាតិប៉ុណ្ណោះ
គឺជាកិច្ចការដែលបរិសុទ្ធ ប្រកបដោយសិរីល្អ និងប្រកបដោយព្រះចេស្ដា
ទ្រង់មិនអាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត
បំពានសីលធម៌ និងភាពយុត្តិធម៌
ហើយរឹតតែមិនអាចធ្វើកិច្ចការដែលក្បត់នឹងវិញ្ញាណ
របស់ព្រះជាម្ចាស់បានឡើយ
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បរិសុទ្ធ ដូច្នេះសាច់ឈាម
របស់ទ្រង់ ក៏សាតាំងមិនអាចធ្វើឲ្យពុករលួយបានដែរ
សាច់ឈាមរបស់ទ្រង់ ជាសាច់ឈាម
ដែលមានសារជាតិខុសពីសាច់ឈាមរបស់មនុស្ស
ជាសាច់ឈាមដែលមានសារជាតិខុសពីសាច់ឈាមរបស់មនុស្ស
ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ
មិនមែនជាព្រះជាម្ចាស់ឡើយ
សាតាំងមិនអាចធ្វើឲ្យសាច់ឈាមរបស់ព្រះជាម្ចាស់ពូករលួយបានឡើយ
ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិតនៅក្នុងកន្លែងតែមួយដូចគ្នា
ក៏មានតែមនុស្សទេទើបត្រូវបានកាន់កាប់
ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង
ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារសេចក្ដី
ពុករលួយរបស់សាតាំងជានិរន្តន៍
ពីព្រោះសាតាំងមិនអាចចុះមកពីស្ថានដ៏ខ្ពស់បំផុត
ហើយមិនអាចចូលមកកៀកនឹងព្រះជាម្ចាស់ឡើយ
ហើយមិនអាចចូលមកកៀកនឹងព្រះជាម្ចាស់ឡើយ
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត