វីដេអូតន្រ្តីទំនុកបរិសុទ្ធ | រាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់សរសើរតម្កើងទ្រង់យ៉ាងស្វាហាប់ | MV

02-03-2021

យើងត្រូវបានលើកឡើងចូលទៅចំពោះព្រះជាម្ចាស់

យើងចូលរួមពិធីជប់លៀងដ៏ហូរហៀរ យើងរីករាយណាស់

យើងរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់

ហើយយើងយល់អំពីសេចក្តីពិត

វិញ្ញាណរបស់យើងមានសេរីភាព ហើយយើងមានសេរីភាពយ៉ាងខ្លាំង

ដួងចិត្តរបស់យើងពេញពោរដោយការអរព្រះគុណ និងការសរសើរតម្កើង

យើងមិនអាចធ្វើអ្វី ក្រៅពីច្រៀងនោះឡើយ

យើងពិបាកសម្ដែងចេញនូវអំណរដែលមាននៅក្នុងដួងចិត្តរបស់យើងណាស់

ចូរសរសើរតម្កើង និងលោតឡើងដោយអំណរ

ព្រះជាម្ចាស់សក្ដិសមទទួលកិត្តិយស និងសិរីល្អ

បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានគេធ្វើតាមនៅលើផែនដី

រាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់សរសើរតម្កើងទ្រង់យ៉ាងស្វាហាប់

យើងរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ

យើងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលក្នុងតថភាពជាក់ស្ដែង

យើងទទួលការជំនុំជម្រះ និងការបន្សុទ្ធ

ហើយយើងសម្ដែងចេញនូវលក្ខណៈនៃភាពជាមនុស្សថ្មី

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសង្រ្គោះយើងពីសេចក្តីពុករលួយរបស់សាតាំង

ឥឡូវ យើងបានផ្លាស់ប្រែយ៉ាងពិតប្រាកដហើយ

សូមថ្វាយសិរីល្អគ្រប់យ៉ាងដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

ចូរសរសើរតម្កើង និងលោតឡើងដោយអំណរ

ព្រះជាម្ចាស់សក្ដិសមទទួលកិត្តិយស និងសិរីល្អ

បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានគេធ្វើតាមនៅលើផែនដី

រាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់សរសើរតម្កើងទ្រង់យ៉ាងស្វាហាប់

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានវាយបំបាក់សាតាំង

បានធ្វើឲ្យមនុស្សមួយក្រុមឲ្យក្លាយអ្នកយកឈ្នះ

បានគ្រប់លក្ខណ៍ ដោយការល្បងល និងទុក្ខវេទនា

ពួកគេជាអ្នកយកឈ្នះនៅចំពោះសាតាំង!

និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើក​សម្ដែង​

អស់អ្នកណាដែលប្រឆាំងនឹងព្រះជាម្ចាស់ នឹងត្រូវវិនាសមិនខាន

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយកឈ្នះសាតាំង!

ចូរសរសើរតម្កើង និងលោតឡើងដោយអំណរ

ព្រះជាម្ចាស់សក្ដិសមទទួលកិត្តិយស និងសិរីល្អ

បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានគេធ្វើតាមនៅលើផែនដី

រាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់សរសើរតម្កើងទ្រង់យ៉ាងស្វាហាប់

អស់អ្នកណាដែលកំពុងដេញតាមសេចក្តីពិត

ទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់

អស់អ្នកណាដែលមានសេចក្តីជំនឿដ៏ពិតលើព្រះជាម្ចាស់

ទទួលបានព្រះគុណរបស់ទ្រង់

យើងសរសើរតម្កើងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់!

ចម្រៀងនៃការសរសើរតម្កើងរបស់យើងលាន់ឮរំពងមេឃ!

កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាអស្ចារ្យណាស់

ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រេចអ្វីៗគ្រប់យ៉ាង

មនុស្សទាំងអស់ត្រលប់មករកព្រះជាម្ចាស់វិញ

ទាំងសរសើរតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបង្ហាញពីឫទ្ធានុភាពរបស់ទ្រង់

ចូរសរសើរតម្កើង និងលោតឡើងដោយអំណរ

ព្រះជាម្ចាស់សក្ដិសមទទួលកិត្តិយស និងសិរីល្អ

បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានគេធ្វើតាមនៅលើផែនដី

រាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់សរសើរតម្កើងទ្រង់យ៉ាងស្វាហាប់

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល