ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ | អ្នកជឿត្រូវតែដើរតាមជំហានរបស់ព្រះជាម្ចាស់យ៉ាងប្រកៀក

29-12-2021

អ្នកជឿត្រូវតែដើរតាមជំហានរបស់ព្រះជាម្ចាស់យ៉ាងប្រកៀក

ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ

គេត្រូវដើរតាមជំហានរបស់ព្រះជាម្ចាស់យ៉ាងប្រកៀក មួយជំហានម្ដងៗ

ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»

មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត

និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

មនុស្សដែលដើរតាមន័យពាក្យ និងគោលលទ្ធិយ៉ាងរឹងរូស

គឺជាមនុស្សដែលត្រូវបានលុបបំបាត់ដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី

ហើយនៅក្នុងអំឡុងពេលនីមួយៗ

នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស

ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា

«ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ»

ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ

នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

ហើយនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

មានតែអ្នកដែលដើរតាមជំហានរបស់កូនចៀមបដល់ចុងបំផុតប៉ុណ្ណោះ

ទើបអាចទទួលបានព្រះពរចុងក្រោយបាន

អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់

មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់

នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ

ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់

បានក្លាយជាមនុស្សដែលត្រូវបានបដិសេធដោយយុគសម័យថ្មី

ហើយពួកគេនឹងត្រូវទទួលទោសមិនខាន

តើមានមនុស្សណាដែលគួរឲ្យសង្វេគជាងពួកគេដែរឬទេ?

អស់អ្នកណាដែលខ្ជះខ្ជាយកាន់តាមក្រឹត្យវិន័យ

សុទ្ធតែបង្ហាញពីចិត្តភក្តីភាពទាំងស្រុងចំពោះក្រឹត្យវិន័យ

ហើយបើពួកគេបង្ហាញចិត្តភក្ដីភាពបែបនេះចំពោះក្រឹត្យវិន័យ

នោះពួកគេកាន់តែក្លាយជាជនបះបោរ ដែលប្រឆាំងនឹងព្រះជាម្ចាស់

សម្រាប់ពេលបច្ចុប្បន្ន គឺជាយុគសម័យនៃនគរព្រះ

ហើយវាមិនមែនជាយុគសម័យនៃក្រឹត្យវិន័យទេ

ហើយកិច្ចការនាពេលបច្ចុប្បន្ន និងកិច្ចការកាលពីអតីតកាល

មិនអាចត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដូចគ្នានោះឡើយ

ហើយកិច្ចការកាលពីអតីតកាលក៏មិនអាចយកមកប្រៀបធៀប

ជាមួយកិច្ចការនាពេលបច្ចុប្បន្នបានដែរ

កិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ

ហើយការអនុវត្តរបស់មនុស្សក៏បានផ្លាស់ប្ដូរដែរ

ហើយវាមិនប្រកាន់ខ្ជាប់នឹងក្រឹត្យវិន័យ ឬឈើឆ្កាងទេ

ដូច្នេះចិត្តភក្តីភាពរបស់មនុស្សចំពោះក្រឹត្យវិន័យ

និងឈើឆ្កាងនឹងមិនទទួលបានការយល់ ព្រមពីព្រះជាម្ចាស់ឡើយ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល