ទំនុកតម្កើងនៃដំណឹងល្អ | មានពរហើយ អស់អ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់
13-02-2021
មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនា
ពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ
មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា
ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ
អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់
គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ
ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយ
នាពេលបច្ចុប្បន្នទេ គឺត្រូវបានលុបបំបាត់ចេញ
ព្រះជាម្ចាស់ចង់បានអស់អ្នកដែលអាចទទួលនូវពន្លឺថ្មី
ហើយព្រះអង្គចង់បានអ្នកដែលទទួលយក
និងស្គាល់កិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ
ក្រមុំព្រហ្មចារីអាចស្វែងរកនូវកិច្ចការរបស់ព្រះជាម្ចាស់
និងស្វែងយល់នូវអ្វីដែលថ្មី
ហើយលើសពីនេះទៅទៀត គេអាចដកចេញនូវសញ្ញាណចាស់ៗ
និងគោរពតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន
ក្រុមមនុស្សប្រភេទនេះ ជាក្រុមមនុស្សដែល
ទទួលនូវកិច្ចការថ្មីបំផុតនាពេលបច្ចុប្បន្ន
គឺជាអ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន
តាំងពីមុនយុគសម័យនានាទៅទៀត
ហើយពួកគេជាមនុស្សដែលមានពរបំផុត
អ្នករាល់គ្នាស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់
ដូចនេះនៅទូទាំងស្ថានសួគ៌ និងផែនដី ព្រមទាំងនៅ
គ្រប់ជំនាន់ទាំងអស់ គ្មាននរណាម្នាក់មានពរជាងអ្នករាល់គ្នា
គ្មាននរណាម្នាក់មានពរជាងអ្នករាល់គ្នា ដែលជាក្រុមមនុស្សប្រភេទនេះឡើយ
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?
ប្រភេទវីដេអូផ្សេងទៀត